
ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀន ចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការឆ្មក់បង្ក្រាប ខណៈមុខសញ្ញាខាងលើ កំពុងចរាចរណ៍គ្រឿងញៀន ក៏ពើបប្រទះជាមួយកម្លាំងនគរបាលធ្វើការល្បាតប្រទះឃើញ ក៏ឃាត់ និងដកហូតបានវត្ថុតាងម៉ាទឹកកកមួយចំនួនផងដែល កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើ គឺកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប៉ុស្តិឃុំនិទាន ធ្វើការល្បាតប្រទះឃើញក៏ធ្វើការបង្រ្កាបជាក់ស្តែង មុខសញ្ញាប្រើប្រាស់ ចែកចាយ រក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់។
នគរបាលស្រុកដដែលបាននិយាយអោយដឹងថា មុខសញ្ញាសង្សយ័ចំនួន០២នាក់ ដែលនគរបាលឃាត់នោះ ទី០១. មានឈ្មោះ ម៉េញ ឆានី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី០២. មានឈ្មោះ ស៊ាន ពុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិត្រពាំងទូក ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយពីធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើនេះ សមត្ថកិច្ចក៏បានធ្វើការឆែកឆេរ និងដកហូតវត្តុតាងរួមមាន សារធាតុញៀន (ប្រភេទម៉ាទឹកកក) ចំនួន០៧កញ្ចាប់តូច និងឧប្បករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ករណីនេះកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕ អ៊ុ ណូន