
ខេត្ដព្រៃវែង ៖ រថយន្ត២គ្រឿងបានបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ8 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ70-71 ស្ថិតក្នុងភូមិព្រព្នៅ ឃំុព្រព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកលុចស៊ីស ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4940 បើកបរដោយឈ្មោះ រិន រស្មី ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំព់ស្ពឺ ធ្វើដំណើពីជើង ទៅត្បូង។ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿងទៀត ម៉ាកវ៉េអង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-4120 ដឹកគ្រឿងអេឡិចត្រូនិច ដែលបើកបរដោយឈ្មោះ កេន កៅ ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃំុរនាម ស្រុកត្រាំង ខេត្តតាកែវ ដែលកពុងបើកបកាត់ទទឹងផ្លូវ ពេញទំហឹងបង្កឲ្យរថយន្តម៉ាកលុចស៊ីស រងការខូចខាតផ្នែកខាងមុខ។ ចំណែកឯរថយន្តម៉ាកវ៉េអង ក្រឡាប់ផ្អៀងផ្ងារជើង នៅកណ្តាលថ្នល់ជាតិតែម្តង តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះឡើយ។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍មូលដ្ធាន ចុះវាស់វែងយកវត្ថុតាងរថយន្តទាំង២គឿង ទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុក ដើម្បីបពេញសំណំុរឿងតាមនីិវិធី៕