
ខេត្តស្វាយរៀង ៖ កុមារាអាយុ៤ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្តាយរវល់ធ្វើការរកសុី យកមកផ្ញើរនឹងយាយ តែយាយរវល់ភ្លេចខ្លួនមួយភ្លែត ចៅក៏លង់ទឹកស្លាប់បាត់។
ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង (ផ្ទះយាយរបស់ខ្លួន)។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ តាក ចាន់នីន អាយុ៤ឆ្នាំ ភេទប្រុស បានលង់ទឹកស្រះស្លាប់ចំណុចឆ្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ នៅត្រង់ចំណុចភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ មានម្តាយឈ្មោះ សាក់ យូរី អាយុ២៦ឆ្នាំ (ជាស្រ្ដីមេម៉ាយ) មានទីលំនៅភូមិឃុំខាងលើ។
ក្រោយពីដឹងថាមានករណីលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះទីតាំងពិនិត្យសាសពក្មេង និងសន្និដ្ឋានថាពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រហ្ម សាវ៉េត