
ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលទៅដូរអំពូលភ្លើងខ្វះការប្រុងប្រយ័ត្ន ឆ្លងចរន្តឆក់ប្រកាច់ស្លាប់តែម្តង កាលពីវេលាម៉ោង០៦ និង៣០នាទី ព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះរបស់ខ្លួន នៅចំណុចអូរពន្លូវ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ។
នគរបាលស្រុកថ្ពងបាននិយាយថា ជនរងគ្រោះមាន ឈ្មោះ ចិន ធា ភេទស្រីអាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅមើលប្ដីអង្គុយផឹកស្រារនៅរោងខាងមុខ ពេលឃើញដូចនោះក៏បានយកដៃទៅខោកក្បាលប្ដីឈ្មោះ សុទ្ធ ទី អាយុ៤០ឆ្នាំ មួយក្រញ៉រ រួចដើរវិលត្រឡប់មករោងសំរាកវិញ ក៏បានទង្គិច និងអំពូលភ្លើង រួចក៏យកដៃចាប់ ស្រាប់តែឆក់ស្លាប់តែម្ដង។
ក្រោយពីសមត្ថកិច្ចចុះធ្វើកោសល្យវិច័យរួចមក សពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សពទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន