
ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍អោយដឹងថា ឆ្នាំនេះរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្ត នឹងប្រារព្ធធ្វើពិធីបុណ្យឆ្លងឆ្នាំសកល២០១៨ ចូល២០១៩ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ ២០១៩ នៅឆ្នេរឯករាជ្យ (ឆ្នេរ៧ជាន់)។
លោក គ្រឹស្នា បន្តថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកម្សាន្តឆ្លងឆ្នាំសកល មានប្រមាណ ២២,៥០០០ កើនប្រមាណ១,៥% ក្នុងនោះ មានទេសចរចូលរួមសរុបប្រមាណ ១១៥៥០០នាក់ ថយចុះ ១៥,៧% ដែកភ្ញៀវជាតិប្រមាណ៩៤,៦៥៤ថយចុះ ១៩,៣៣% អន្តរជាតិប្រមាណ ២០,៨៤៦នាក់ កើនឡើង ១៥,១៨%។
ភ្ញៀវមកលេងតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ រយះពេលបីថ្ងៃសរុបជើងហោះហើរ ប្រមាណ ៤៨ជើងហោះហើ កើនឡើង៤៥,៤៥%(៣៣ជើង ឆ្នាំ២០១៧) ភ្ញៀវសរុប្រមាណ៥៧៦០នាក់ កើនឡើង១៦៧,៩០% (ឆ្នាំ២០១៧ មាន២១៥០នាក់)
– ភ្ញៀវជាតិប្រមាណ២៥០នាក់ ថយចុះ២៤,៤៧% (ឆ្នាំ២០១៧ មាន៣៣១នាក់)
– អន្តរជាតិប្រមាណ៥៥១០នាក់ កើនឡើង២០២,៩១% (ឆ្នាំ២០១៧មាន ១៨១៩នាក់)
ទេសចរតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានសរុបប្រមាណ ៥៧៨៦នាក់ ស្រី២៥៨៧នាក់
– ជាតិប្រមាណ២០៩៨នាក់ ស្រី៩៩៣នាក់
– និងភ្ញៀវអន្តរជាតិ ប្រមាណ៣៦៨៨នាក់ ស្រី១៥០៤នាក់
ភ្ញៀវចូលមកលេងតាមនាវាទេសចរ ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុចំនួន០១នាវា មានទេសចរសរុប១៨០៣នាក់ ស្រី៩៣៧នាក់ នាវិកសរុប ៧៥៩នាក់ ស្រី១៤៤នាក់។ ភ្ញៀវមកលេងតាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ៖
១. រមណីយដ្ឋានក្បាលឆាយ៖ ភ្ញៀវសរុប ប្រមាណ១៥៥៩នាក់ ថយចុះ ៥៤,២១% (៣៤០៥នាក់)
– ជាតិសរុប១៥៣២នាក់ថយចុះ៥៤,៤៣% (៣៣៦២នាក់)
– អន្តរជាតិសរុប ២៧នាក់ ថយចុះ ៣៥,៧១% (៤២នាក់)
២. រមណីយដ្ឋានថ្មរ៉ូង៖ ភ្ញៀវសរុប៧៨៦ ថយចុះ៥២%
– ភ្ញៀវជាតិ៧៥៩នាក់ ថយចុះ ៥៣,៣%
– អន្តរជាតិ២៧នាក់ កើនឡើង ៦៨,៧៥%
៣. រមណីយដ្ឋានពិកនិក៖ ភ្ញៀវសរុប១៣០៣នាក់ កើនឡើង២%
– ជាតិសរុប ១០២១នាក់ ថយចុះ៤,៦%
– អន្តរជាតិ៣៨២នាក់ កើនឡើង២៥,៦៥%។
ទាក់ទិននឹងរឿងនេះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមាននគរបាលកងរាជអាវុធហត្ថ និងកម្លាំងសន្តិសុខឯកជន បានចូលរួមការពារសន្តិសុខ ជូនពលរដ្ឋ និងអ្នកទេសចរណ៍ មកលេងកម្សាន្តឆ្លងឆ្នាំសកលឆ្នាំនេះ។ ក្នុងឱកាសនេះដែរ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវអោយអ្នកលក់ដូរ ប្រកបអាជីវកម្មនានា កុំលក់តម្លើងថ្លៃ និងបំផុសចលនាមហាជន ចូលរួមថែរក្សាអនាម័យបរិស្ថានអោយបានល្អ ដើម្បីទីក្រុងយើង ស្អាតទាំងអស់គ្នា។
ជាមួយនឹងព្រឹត្តការណ៏ឆ្លងឆ្នាំសកលនេះ អភិបាលខេត្តព្រះសីហនុ បានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តព្រះសីហុនុឲ្យបានច្រើនកុះករ ព្រោះខេត្តបានរៀបចំកម្មវិធីជាច្រើន ដើម្បីកម្សាន្ត សប្បាយក្នុងកម្មវីធីឆ្លងឆ្នាំសកល ២០១៨-២០១៩ និងក៍ចង់បង្ហាញពីកំណើនសក្តានុពល នៃការអភិវឌ្ឍន៍យ៉ាងខ្លាំង នៅខេត្តព្រះសីហនុផងដែរ។
សូមបញ្ជាក់ថា ក្រៅពីពិធីឆ្លងឆ្នាំនៅលើឆ្នេរឯករាជ្យ រដ្ឋបាលខេត្តព្រះសីហនុក៍បានរៀបចំស្តង់ចំនួន៣០០ទៀត នៅចុងឆ្នេរអូឈើទាល ដើម្បីត្រៀមទទួលភ្ញៀវមកលេងកម្សាន្ត៕ មនោរៀ