
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ មានករណីស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូប្រហែល៤-៥គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងនៅចំណុចភ្លើងស្តុបមួយកន្លែង ស្ថិតលើផ្លូវ២១៧ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អ្នកឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យបុករះនេះ គឺដោយសារតែស្ត្រីអ្នកបើកបរនោះ ជាន់ហ្ការថយន្តជ្រុលពេលចំណុចផ្លូវបត់។ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ ដើម្បីដោះស្រាយ៕
ប្រភព៖ Fresh News