កីឡាករ វ៉ាន់ វឿន ក្លាយជាជើងឯកខ្សែក្រវ៉ាត់អន្តរជាតិខារ៉ាបាវរដូវកាលទី៨ដោយយកឈ្នះកីឡាករលាភ រដ្ឋាវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃ សៅរ៍។
ទីបំផុតកីឡាករ វ៉ាន់ វឿន បានក្លាយជាជើងឯកខ្សែក្រវ៉ាត់អន្តរជាតិខារ៉ាបាវរដូវកាលទី៨ ដូចការត្រៀមទុករបស់គេមែន ដោយគេបានប្រកួតយកឈ្នះកីឡាករ លាភ រដ្ឋានៅវគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃ សៅរ៍ នៅសង្វៀនស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
វ៉ាន់ វឿន ធ្លាប់បានបញ្ជាក់ប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ថា គេអាចយកឈ្នះលាភ រដ្ឋាបាននៅវគ្គផ្តាច់ព្រ័ត្រនេះ ដោយគេបានហាត់ត្រៀមជាមួយគ្រូបង្វឹក និង ហាត់ស្នៀតវាយបកលើស្នៀតដែលលាភ រដ្ឋាធ្លាប់ផ្តួលគូរប្រកួតកន្លងមក។
វ៉ាន់ វឿន ពន្យល់ថា ចាប់ពីទឹកទី១ដល់ទឹកទី៥ភាគច្រើនគេប្រស្នៀតទាត់កាត់រាល់ការវាយឬទាត់របស់លាភ រដ្ឋា ដើម្បីទប់ស្កាត់នូវទម្ងន់ដៃ និងទម្ងន់ជើងធ្ងន់ៗដែលលាភ រដ្ឋវាយសន្ធាប់មកលើខ្លួន។ដូចកម្លាំងរបស់លាភ រដ្ឋាអន់ថយ ធ្វើឲ្យគេងាយនិងវាយសងទៅលាភ រដ្ឋាវិញ ដើម្បីយកពិន្ទុទទួលបានជោគជ័យជំនះ។
ដោយឡែក កីឡាករ លាភ រដ្ឋា បានឲ្យដឹងដែរថា គេទទួលស្គាល់នូវការរងបរាជ័យរបស់គេលើកនេះ ដោយសាតែភាពឆ្លាតវៃរបស់កីឡាករ វ៉ាន់វឿនធ្វើឲ្យគេមិនអាចចេញស្នៀតវាយចំគោលដៅបាន។ ហើយ ការរងបរាជ័យលើកនេះ ជាបទពិសោធវន៍ក្នុងការត្រៀមសម្រាប់ប្រកួតក្រោយៗទៀត។
សូមបញ្ជាក់ថា កីឡាករ វ៉ាន់ វឿន ដែលក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់អន្តរជាតិខារ៉ាបាវរដូលកាលទី៨ ទទួលបានពានមួយ ខ្សែក្រវ៉ាត់មួយ អមដោយទឹកប្រាក់ចំនួន២០លានរៀល រីឯកីឡាករ លាភរដ្ឋាដែលជាជើងឯករងទទួលបានពានមួយ អមដោយទឹកប្រាក់១២លានរៀលពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ៕ ដោយ ជាវ លីធូ
សម្ភាសន៍ ….កីឡាករ វ៉ាន់ វឿន…………។
កិច្ចសម្ភាសន៍ជាមួយម្ចាស់ខ្សែក្រវ៉ាត់ជើងឯកអន្តរជាតិ ភេសជ្ជៈខារ៉ាបាវ រដូវកាលទី៨ ឆ្នាំ២០១៩
កិច្ចសម្ភាសន៍ជាមួយម្ចាស់ខ្សែក្រវ៉ាត់ជើងឯកអន្តរជាតិ ភេសជ្ជៈខារ៉ាបាវ រដូវកាលទី៨ ឆ្នាំ២០១៩។
Posted by The SEATV Sports HD on Saturday, March 30, 2019