
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កអោយផ្អើល ទៅដល់រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យមកធ្វើការ អន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ដោយប្រើរយះពេលជិតមួយម៉ោង ទើប រលត់អស់ទាំងស្រុង និងប្រើប្រាស់ នៃរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង10និង30នាទីយប់ ថ្ងៃទី 6 ខែ មិនា ឆ្នាំ2020 តាមបណ្តោយផ្លូវ63 កែងផ្លូវ180 នៅចំណុចការិយាល័យព្រឹត្តិប័ត្រសារ ព័ត៌មាន នឹងបោះពុម្ពផ្សាយស្ថិតនៅក្នុង ក្រុម77 ភូមិ12 សង្កាត់ផ្សារថ្មី3 ខណ្ឌ ដូនពេញ។
តាមប្រភព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបាន រាយណ៍ការ ទៅអោយសមត្ថកិច្ចមូលដ្ឋានអោយចុះមកអន្តាគមន៍ និងបាញ់ពន្លត់ ដោយសារតែអគ្គីភ័យខាងលើនេះគឺមានសារភាពឆេះខ្លាំងហើយសមត្ថកិច្ចទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យមកធ្វើការអន្តរាគមន៍បាញ់បានទាន់ពេលវេលា។មូលហេតុបង្កឡើងទុស្សេខ្សែភ្លើង និងផ្ទុះធុងហ្គាសជាបន្តបន្ទាប់ ទើបអគ្គីភ័យនេះបង្កអោយ រាលដាលទៅផ្ទះដល់ដ៏ទៃទៀតរហូតដល់27ខ្នង។
ប្រជាពលរដ្ឋនាំគ្នាទ្រហ៊ោយំយ៉ាងខ្លាំង ដោយសារតែទ្រព្យសម្បត្តិរបស់គាត់ត្រូវបាន ឆាបឆេះអស់រលីងហើយនៅក្នុងអគ្គីភ័យខាងលើនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យចំនួន25គ្រឿង។ក្នុងនោះមានអង្គភាព កោះពេជ្រមក ចំនួន3គ្រឿងប្រើប្រាស់ ជើងចំនួន2ជើង អាវុធហត្ថរាជធានីភ្នំពេញចំនួន៤គ្រឿង ហើយប្រើប្រាស់ជើងចំនួន 8ឡាន រីឯង70ចំនួន4គ្រឿងប្រើប្រាស់ចំនួន2ជើង ទីក្រុងជ្រោយចង្វារចំនួន៣គ្រឿង ប្រើប្រាស់ចំនួន៦ឡានស្រាបៀរកម្ពុជាចំនួន1គ្រឿងប្រើប្រាស់ចំនួន2ឡាន រីឯក្រសួង មហាផ្ទៃ៤គ្រឿង ប្រើប្រាស់រថយន្តស្មើនឹង12ឡាន។ មូលហេតុសមត្ថកិច្ចកំពុងតែ ស្រាវជ្រាវរកមូលហេតុចំនែកឯសម្ភារៈផ្ទះសំណង់ប្រភេទបេតុងប្រក់ក្បឿង ទំហំ 04 ម៉ែត្រ គុណ 6ម៉ែត្រ ហើយម្ចាស់ផ្ទះ មានឈ្មោះ មាន សំអាត អាយុ36ឆ្នាំ ស្នាក់នៅចំណុចកើត ហេតុខាងលើនេះ។ ក្រោយពេលកើតហេតុខាងលើនេះ អគ្គីភ័យខាងលើនេះត្រូវបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង1នឹង50រំលងអាធាត្រាឈានចូលថ្ងៃទី7ខែមិនាឆ្នាំ2020៕