ថ្ងៃ អង្គារ ទី១៣ ខែ Apr ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • រដ្ឋបាលស្រុកវាលវែង បំភ្លឺព័ត៌មាន ជុំវិញការស្លាប់របស់មេភូមិកណ្តាល គឺជា ករណីខ្យល់គរ ពុំមែនស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩ នោះឡើយ (ខេត្តពោធិ៍សាត់,ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១)៖ រដ្ឋបាលស្រុកវាលវែង នៅព្រឹកម៉ិញនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធនឹងការស្លាប់របស់លោកមេភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង គឺជាករណីខ្យល់គរពេលកំពុងធ្វើដំណើរតាមឡាន ពុំមែនស្លាប់បណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូចការចុះផ្សាយរបស់គេហទំព័រឈ្មោះ News Assembly និងគណនីហ្វេសប៊ុកឈ្មោះ Sum Seyha នោះឡើយ។ ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានសរសេររៀបរាប់ថា នៅវេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ មានករណីកើតហេតុស្លាប់មនុស្សម្នាក់ឈ្មោះ ហែម រឿន ភេទប្រុស អាយុ២៤ឆ្នាំ មានតួនាទីជាមេភូមិ មានទីលំនៅស្ថិតនៅភូមិកណ្តាល ឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។ ករណីនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក បានទៅចូលរួមរំលែកទុក្ខគ្រសារសព និងបានសាកសួរអំពីប្រវត្តិស្ថានភាពជំងឺរបស់សពកន្លងមក ដោយគ្រួសារសពបានបញ្ជាក់ប្រាប់អាជ្ញាធរថា លោក ហែម រឿន កន្លងមកមានប្រវត្តិជំងឺលើសឈាម និងឧស្សាហ៍គាំងបេះដូង តែត្រូវបានកូនចៅនៅជិត ជួយសង្គ្រោះគាត់ទាន់ពេលវេលា។ អាជ្ញាធរឃុំក៏បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក […]
  • អាជ្ញាធរខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ រកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ រួមមាន ៖ ១/ ស្ត្រី អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ២/ បុរស អាយុ ៥៣ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)។ ៣/ បុរស អាយុ ៤១ […]
  • គ្រោះអគ្គីភ័យមួយនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បណ្ដាល ឲ្យដូនចាស់ម្នាក់បាត់បង់ជីវិត គ្រោះអគ្គីភ័យមួយនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បណ្ដាល ឲ្យដូនចាស់ម្នាក់បាត់បង់ជីវិត (ខេត្តពោធិ៍សាត់,ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១)៖គ្រោះអគ្គីភ័យមួយបាន កើតឡើង នៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បណ្តាលឲ្យឆេះផ្ទះអស់១ខ្នងធ្វើអំពីឈើប្រក់សង័្កសី ជញ្ជាំងក្តារលាយសង័្កសី ក្រាលក្តារទំហំ៤ម×៥ម ម្ចាស់ផ្ទះឈ្មោះ រំដួល សួន ភេទស្រី អាយុ៩៦ឆ្នាំ ។អគ្គីភ័យនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី០៨ ខែមេសា។គ្រោះអគ្គីភ័យនេះ បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន និងស្លាប់ម្ចាស់ផ្ទះ១នាក់គឺលោកយាយរំដួល សួន ។ អាជ្ញាធរបានឲ្យដឹងថាមូលហេតុគឺបណ្តាលមកពីភ្លើងចង្ក្រានដែលលោកយាយដាំទឹក។សាកសពត្រូវបានប្រគល់ជូនឈ្មោះហង់ វណ្ណា ភេទប្រុស អាយុ៤៣ឆ្នាំត្រូវជាញាតិក្នុងភូមិជាមួយគ្នាដើម្បីយកទៅចាត់ចែងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ករណីនេះអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងក្នុងនោះរថយន្តន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកកណ្តៀងចំនួន១គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តពោធិ៍សាត់ចំនួន១គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត៕ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
  • សត្វប្រើសមួយក្បាល បានងាប់ដោយសារជាប់អន្ទាក់ព្រានក្នុងព្រៃសង្ឃរុក្ខវ័ន នៅខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ៖ សត្វប្រើសញីមួយក្បាលទៀត ត្រូវបានគេប្រទះឃើញស្លាប់បាត់បង់ជីវិតគួរអោយសោកស្តាយ ក្រោយ ពីបានជាប់អន្ទាក់ព្រាន នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ព្រះតេជគុណអែម សូអាន បានមានសង្ឃដីកាអោយ ដឹងនៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២១នេះថា៖អន្ទាក់គឺជាអាវុធមួយប្រភេទដែលព្រានបានដាក់បង្កប់ក្នុងព្រៃ ដើម្បីចាប់យកសត្វ យ៉ាងណាមុិញសត្វប្រើសញីមួយក្បាលបានដាច់ពីអន្ទាក់ជើងមុខផ្នែកខាងស្តាំ បានរត់មកដេកស្លាប់នៅមាត់ទឹកអន្លង់កញ្ជៀង ភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ព្រះអង្គបានមានសង្ឃដីកាអោយដឹងទៀតថា៖ការប្រទះ ឃើញសត្វប្រើសស្លាប់នេះ គឺដោយសារអ្នកកង្វាលគោបីនាក់តានិងចៅ ហើយក៏បានមកផ្តល់ពត៌មានដល់ព្រះសង្ឃ និងគណៈកម្មការសង្ឃសហគមន៍រុក្ខាវ័ន ព្រះសង្ឃ គណៈ កម្មការ លោកគ្រូ ប៊ុន សាលួត និងកម្លំាងប្រតិបត្តការសឹករងខេត្តបានចុះទៅមើលនិងយកគោយន្តទៅដឹកសពសត្វប្រើសនោះមកធ្វើពិធីបង្សុកូលនិងបញ្ចុះនៅបរិវេណទីស្នាក់ការកណ្តារបស់សង្ឃសហគមន៍រុក្ខាវ័ន នៅវេលាម៉ោងបួនល្ងាច៕
  • ក្រសួងត្រៀមចាក់វ៉ាកសាំងកូវី១៩ជូនកម្មករ-និយាជិតប្រមា ណ១០ម៉ឺននាក់ ចាប់ពីថ្ងៃទី៧ មេសា នេះតទៅ ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានត្រៀមទុកវ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់ចាក់ជូនដល់កម្មករ-និយាជិត ប្រមាណ១០ ម៉ឺននាក់ ក្នុងដំណាក់កាលដំបូងដែលនឹងចាប់ផ្តើមចាក់នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ តទៅ។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្រប ខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា៖ «គម្រោងនៃការចាក់របស់យើង គឺទៅលើមនុស្សចំនួន ៧៤៥ ០០០ នាក់ ហើយក្នុងនោះចំនួន ១០ម៉ឺននាក់ គឺជាកម្មករ-និយោជិត ដែលយើងបានត្រៀមវ៉ាក់សាំងទុកសម្រាប់ពួកគាត់រួចហើយ ទោះបីជាចំនួននេះ មិនទាន់គ្រប់ដល់ចំនួនកម្មករទាំងអស់ក៏ដោយ តែយើងនឹងផ្តល់ដល់ពួកគាត់ជាបន្តនៅពេលមានវ៉ាក់សាំងមកដល់ពេលបន្ទាប់ទៀត»។ លោកស្រី ឱ វណ្ណឌីន ក៏បញ្ជាក់ផងដែរថា វ៉ាក់សាំង គឺជាកងកម្លាំងសម្រាប់ជួយការពារអាយុជីវិតរបស់មនុស្ស ជួយបង្កើតនូវកងការពារសម្រាប់វាយបកទៅនឹងវីរុសកូវីដ-១៩។ «ផលប្រយោជន៍របស់វ៉ាក់សាំងនេះ គឺធំធេងណាស់។ ដូចនេះ ខ្ញុំសុំឱ្យបងប្អូន កម្មករ-កម្មការិនីរបស់យើងយល់ពីបញ្ហានេះ ខណៈនៅបណ្តាប្រទេសនានាគេចង់បានវ៉ាក់សាំងទៅចាក់ណាស់ ចំណែកប្រទេសយើង មានការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺដើម្បីសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាគ្មានពីជំងឺកូវីដ ១៩»៕
  • ផ្ទុះមីនតោន នៅស្រុកសាលាក្រៅ បង្កឱ្យអ្នកបេីកបររបួស ធ្ងន់ ឯកឧត្តមហេងរតនាអគ្គនាយកស៊ីម៉ាក់បានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃទី០៥ ខែមេសាថា មានករណីផ្ទុះមីនតោនចំពោះត្រាក់ទ័រភ្ជួដីចំការដំឡូងមី លាន់សំឡេងផ្ទុះកកេីក នៅភូមិអូររអិល​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​២០២១​។ ប្រជាពលរដ្ឋក្នុងភូមិនាំគ្នារត់ស្ទុះស្ទាទៅរកកន្លែងសំឡេងផ្ទុះឡេីងនោះ​ ដេីម្បីជួយសង្គ្រោះ​ ដែលឃេីញថាករណីផ្ទុះគ្រាប់មីនតោននេះ​ បានបង្កឱ្យរបួសអ្នកបេីកបរ​ត្រាក់ទ័រម្នាក់​ និងខូចខាតត្រាក់ទ័រមួយគ្រឿង។ ប្រជាពលរដ្ឋជាម្ចាស់ដីបានរៀបរាប់ថាដីចំការដំឡូងនេះបានប្រេីប្រាស់ជាង២០ឆ្នាំមកហេីយ។ នេះជាសំណល់គ្រាប់ មីនតោនពីសង្គ្រាម​ ព្រោះថាទឹកដីនេះជាសមភូមិប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយ:ពេលជិត៣០ឆ្នាំ។ ឯកឧត្តមអគ្គ នាយកស៊ីម៉ាក់ បានបញ្ជាក់ថា ទីតាំងកន្លែងផ្ទុះនេះ​ មិនមានកំ ណត់ត្រាក្នុងផែនទី ទិដ្ឋន័យចំការមីនថ្នាក់ជាតិនោះទេ​ ដែលកត្តា ឯ,ឧ បានណែនាំឱ្យកំលាំងសុីម៉ាក់ នៅទិសខេត្តប៉ៃលិន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃ និងបោសសំអាតជូនប្រជាពលរដ្ឋតាមសំនូមពរចាំបាច់​ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមជាក់ស្តែងនិងធ្វេីបច្ចុប្បន្នបញ្ហាតំបន់គំរាមកំ ហែងដោយសារមីនឱ្យបានច្បាស់លាស់ផងដែរ៕
  • ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែក ត្រូវបានរកឃើញនៅប្រាសាទត្រពាំងផុង ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុម ការនងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ។ បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់ ១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅ តាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់ សម្គា ល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។ លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅ ទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។ ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំង ផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន ទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។ ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាង លើ […]
  • កសិករ ប៉ាន់ គឹមហ៊ានទទួលបានប្រាក់ចំណូលជាង៨លានរៀល ពីការចិញ្ចឹមមាន់ និងភ្ញាស់មាន់ ក្នុងរយៈពេល៣ខែនេះ របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កសិករដែលមានឈ្មោះថា ប៉ាន់ គឹមហ៊ាន បច្ចុប្បន្នគាត់រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ការចិញ្ចឹមមាន់ និងភ្ញាស់មាន់ បានជួយកែប្រែជីវភាពរបស់គាត់ឲ្យបានធូធារ ចម្រុងចម្រើនជាងមុន តាមរយៈចូលជាសមាជិកក្នុងគម្រោងស្តីពី “ចង្វាក់ផលិតកម្មមាន់ស្រុក” ដែលគម្រោងនេះសហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទខេត្ត ក្រោមការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD។ ត្រឹមត្រីមាសទី១ នេះគាត់អាចរកចំណូលបាន ៨ ៤០០ ០០០រៀល ពីការលក់មាន់សាច់។ បច្ចុប្បន្ន កសិកររូបនេះនៅសល់កូនមាន់ជំទង់ ១៧០ក្បាល មេ-បាពូជ១៧០ ក្បាល និងស៊ុតកំពុងភ្ញាស់ក្នុងទូ ៥០០ គ្រាប់ទៀតទុកត្រៀមចិញ្ចឹមនៅវគ្គបន្ត។ គាត់បានប្រើប្រាស់ប្រាក់ចំណូលនេះយកទៅពង្រីកអាជីវកម្ម ចិញ្ចឹមមាន់យកស៊ុត ភ្ញាស់យកកូនលក់ចែកចាយជូនសមាជិកក្នុងគម្រោង និងធ្វើទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។ ដោយសារចំណូលនេះ ធ្វើឲ្យជីវ ភាពគ្រួសារមានការរីកចម្រើន ធានាបានរាល់ការចំណាយសម្រាប់សកម្មភាពផ្សេងៗក្នុងសង្គម កូនៗមានមធ្យោបាយទៅសាលា រៀនសូត្របានខ្ពង់ខ្ពស់ និងមានសមត្ថភាពជួយមើលការខុស ត្រូវអាជីវកម្មរបស់ឱពុកបានទៀតផង “ប្រទេសមានសុខសន្តិភាព គ្រួសារមានសុភមង្គល” នេះគឺជាក្តីប្រាថ្នារបស់រាជរដ្ឋាភិបាល។ លោក […]
  • ការនាំចេញអង្ករធ្លាក់ចុះ៣៣,៤៥% ក្នុងរយៈពេល៣ខែ បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០ តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈ ពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩ តោន ។ បើតាមការបញ្ជាក់ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈហ្វេសប៊ុកផេក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧% […]
  • កម្លាំងប្រដាប់អាវុធបានចាក់វ៉ាក់សាំងកូវីដលើកទី១ កើនដល់ ១៤១.៤៣៣នាក់គិតត្រឹមថ្ងៃទី១ ខែមេសា នេះ ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ ១៤១.៤៣៣នាក់ ខណៈចាក់លើកទី២ បានចំនួន ១០៩.៦១៧នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ចេញផ្សាយនៅព្រលប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ។ សូមមើលតារាងបង្ហាញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់លើកទី១ និងលើកទី២ របស់ក្រសួងការពារជាតិ ៖
  • ការចែកចាយបន្លែនៅផ្សារដើមគមិនបិទទេ អាជ្ញាធរតម្រូវឱ្យអាជីវករមានលិខិតបញ្ជាក់ ភ្នំពេញ ៖ ផ្សារដើមគ ដែលជាប្រភពចែកចាយបន្លែដ៏សំខាន់ក្នុងរាជធានីភ្នំពេញ មិនមានការផ្អាកនោះឡើយ ដោយគ្រាន់តែទាមទារឱ្យអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឱ្យបានតឹងរឹង។ បន្ថែមពីលើនោះ ក្រុមអាជីវករដែលទៅទិញបន្លែផ្សារដើមគ យកទៅចែកចាយ ត្រូវធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីទទួលបានការអនុញ្ញាតពីសមត្ថកិច្ចក្នុងការធ្វើដំណើរពេលយប់។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ គួរជម្រាបថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដោយផ្អាកអាជីវកម្ម និងការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ៥ព្រឹក នាំឱ្យមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធដល់ការចែកចាយ និងការទិញដូរបន្លែនៅផ្សារដើមគ។ លោក ម៉េត មាសភក្តី បានបញ្ជាក់ទាក់ទិននឹងបញ្ហានេះថា «សូមឱ្យគាត់មានលិខិតបញ្ជាក់ថាជាអាជីវករ ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់លិខិតនោះពេលធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់អាចធ្វើដំណើរបានធម្មតាហើយ។ អាជ្ញាធរបានទទូចថា ស្ថិតក្នុងស្ថានភាពបែប សូមប្រជាពលរដ្ឋ និងអាជីវករ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពលើវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល កាត់បន្ថយការធ្វើដំណើរ ការប្រមូលផ្តុំនានា និងពិធីផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
  • ការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ ការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្ម ភាពយ៉ាងសកម្ម និងមមាញឹកបំផុត បើទោះបីប្រទេសកម្ពុជា និងបណ្តាជិតខាង បាននិងកំពុងប្រឈមជាមួយការរីករាល ដាលនៃជម្ងឺកូវិដ-១៩ យ៉ាងណាក៏ដោយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមា ញ់និងនេសាទ នៅថ្ងៃអង្គារនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខេត្តចំនួន៥ ដូចជា រតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា បាននាំចេញកសិផល ទៅកាន់ប្រទេសជិត បានយ៉ាងល្អប្រសើរ។ ក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖ ១- ខេត្តរតនគីរី៖ – ចេកអំបូងលឿង: ២៥ ៥៦០ តោន – ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន – […]
  • សម្តេចប្រធានរដ្ឋសភា÷ វ៉ាក់សាំង រួមនឹងការអនុវត្តវិធាន ការសុខាភិបាល ជាមធ្យោបាយនាំឱ្យសង្គមជាតិវិលទៅរកសភាពជាធម្មតា សម្តេចប្រធានរដ្ឋសភា ហេង សំរិន មានប្រសាសន៍ថា វ៉ាក់ សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួម ជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។ សម្តេចបន្តថា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់ នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅ ក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាល ភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរ គរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈ សំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកប ដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។ សម្តេចទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំង អស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង៕
  • រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលជាបណ្ដោះ អាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញ ផ្សារពោធិស្រុក រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលជាបណ្ដោះ អាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញ ផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ រហូតដល់មានសេចក្ដីសម្រេចជាថ្មី
  • ក្រសួងសាធារណៈការផ្អាកដំណើរការជាបណ្ដោះអាសន្នមណ្ឌលផ្តល់សេវាសាធារណៈ​ ផ្សារទំនើបអ៉ីអនម៉លទី១ និងទី២ មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ នឹងបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃច័ន្ទ ទី២៩ ខែមីនា ដល់ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។ ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ​ នៅផ្សារទំនើប​ជីបម៉ុង​ ណូរ៉ូមល​ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ដល់ ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១ ផងដែរ។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រាប់ឲ្យបងប្អូនប្រជា ពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅ មណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)៕

អ្នកនាំពាក្យរដ្ឋបាលរាជធានី បញ្ជាក់ថា៖ អ្នកដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យររុស្ស៊ី ពុំមែនករណី Covid-19 នោះទេ


មីនា ០៧
០៤:០៣:១៥ ល្ងាច ២០២០
  ៥០៨ Views

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់អោយដឹងថា ចំពោះករណីបុរសម្នាក់មានឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលបានមកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្ស៊ី ហើយកាលពីយប់ថ្ងៃទី០៦ខែមីនានេះ ដោយសារស្ថានភាពខ្សោយ ក៏បានដួលសន្លប់នៅក្នុងមន្ទីរពេទ្យរុស្ស៊ីនោះ គឺពុំមែនករណី Covid-19 នោះទេ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការចែកចាយព័ត៌មានមិនពិតនេះ ដើម្បីកុំអោយសាធារណៈជនមានការភាន់ច្រលំនិងភ័យខ្លាច។
លោក ម៉េត មាសភក្តី បានអោយដឹងទៀតថា បុរសដែលដួលសន្លប់នោះ ដោយសារគាត់ មានអាការៈសុខភាពចុះខ្សោយ ជាតិស្កទាប ដែលធ្វើអោយគាត់ដួលសន្លប់ភា្លមៗ ប៉ុន្តែពុំមែនករណីឆ្លងកូវីដ១៩នោះឡើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ។
លោកបន្តថា ក្រោយពេលដួលសន្លប់ហើយ បុរសម្នាក់នោះមានសុខភាពល្អធម្មតា អាចនិយាយទូរស័ព្ទបាន ហើយគាត់ក៏បានសូមអោយអ្នកលេងបណ្តាញសង្គមទាំងឡាយ បញ្ឈប់ការយករូបរបស់លោកដែលដួលសន្លប់នោះទៅបង្ហោះខុសពីការពិត ដែលនាំអោយប៉ៈពាល់និងសេចក្តីថ្លៃថ្នូររបស់គាត់ (លោក ដែន ផល្លី )។
លោក ម៉េត មាសភក្តី ក៏បានអំពាវនាវដល់ប្រជា ពល រដ្ឋ សូមបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ ហើយត្រូវចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ ជាមុនសិនមុននឹងទទួលយកព័ត៌មានមកចែកចាយបន្ត ។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋកុំមានការភ័យ ខ្លាចជ្រួលច្របល់ ហើយត្រូវធ្វើអនាម័យការពារខ្លួនអោយបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាពទប់ស្កាត់កុំអោយវីរ៉ុសខូវីដ១៩នេះ៕

 

 

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)