
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នឹងរៀបចំក្បួនហែអដិ្ឋធាតុសម្តេចសុខ អាន ដោយថ្មើរជើងចេញពីភូមិគ្រឹះឆ្ពោះទៅកម្កល់នៅវត្តសារាវ័នតេជោ ដែលប្រារព្ធធ្វើនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦ព្រឹករហូតដល់បញ្ចប់កម្មវិធី។
ក្នុងពេលក្បួនហែអដ្ឋិធាតុ នឹងត្រូវរៀបចំបិទផ្លូវជាបណ្តោះអាសន្នចាប់ពីភូមិគ្រឹះសម្តេច សុខ អាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម ដល់មហាវិថីព្រះនរោត្តមបត់ឆ្វេងតាមវិថីលីយ៉តឡាយ(ផ្លូវ ១៧២)បត់ស្តាំស្របខាងជើងរបងវត្តសារវ័នតេជោ ដល់វិថីព្រះអង្គយុគន្ធរ(ផ្លូវ១៩)បត់ស្តាំដល់ខ្លោងទ្វារវត្តសាវ័នតេជោតាមកម្មវិធីគ្រោងទុក៕