
រដ្ឋមន្ត្រីនៃអាកាសចរណ៍ស៊ីវិលកម្ពុជា ស្នើសុំចិនផ្តល់បទពិសោធន៍លើការទប់ស្កាត់ វីរូស កូវីដ ១៩»
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ បានស្នើសុំចិន ឲ្យចែករំលែកបទពិសោធដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ ខណៈមន្ត្រីចិន លើកឡើងពីភាពជោគជ័យលើបញ្ហានេះ ស្របពេលដែលក្រសួងសុខាភិបាល បានយកសំណាកអ្នកដំណើរ និងបុគ្គលិកកប៉ាល់ទេសចរណ៍ Viking Cruise Journey ដែលចូលចតនៅខេត្តកំពង់ចាម ចំនួន ៥៩ នាក់ទៅធ្វើតេស្តពីម្សិលមិញ។
លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងកាលពីម្សិលមិញថា ប្រទេសចិននឹងចែករំលែកបទពិសោធល្អៗក្នុងការបង្ការ និងត្រួតពិនិត្យរកមេរោគកូវីដ ១៩ នៅតាមអាកាសយានដ្ឋាន និងក្នុងយន្តហោះ៕