
ក្រោមវត្តមាន ឯកឧត្តម ដួង ពៅ អ ភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍សង្កត់ថា មន្ត្រីសុខាភិបាលត្រូវប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ព្រ មទាំងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិ បាលរបស់ខ្លួនក្នុងការបម្រើវិស័យសុខាភិ បាល ពិសេសការផ្តល់សេវាសុខាភិបាលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែទំនុកចិត្តនិងជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់រដ្ឋ។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានណែនាំមន្រី្តបុគ្គលិកពេទ្យទាំងក្នុងក្រុង និងនៅមូលដ្ឋានស្រុកទាំង៦,ត្រូវខិតខំពង្រឹង គុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀត នៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅជិតប្រជាជនបំផុតនោះ។