
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ នៅលើជនជាតិកាណាដា វ័យ៤៩ឆ្នាំ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ។
ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំងពីរនាក់នោះ ត្រូវបានយកមកដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក ដែលក្រុមការងារសុខាភិបាល កំពុងតែដំណើការ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)។ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប។ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ។ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕