
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា នេះ បានប្រកាសពីបម្រាមថ្មីមួយ ដោយហាមឃាត់ជនបរទេសមកពីប្រទេសចំនួន៥ ចូលមកក្នុងប្រទេសកម្ពុជាជាបណ្តោះអាសន្នរយៈពេល ៣០ថ្ងៃ រួមមាន ប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ។
បម្រាមនេះ បានធ្វើឡើងនៅក្រោយពីអង្គការសុខភាពពិភពលោក រាយការណ៍ថា ពេលនេះមានប្រទេសចំនួន១១៧នៅលើសកលលោក កំពុងរាតត្បាតដោយវីរុសកូវីដ១៩ ហើយកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេ ដែលតម្រូវឲ្យកម្ពុជាមានវិធានការការពារ ទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា៕