
កម្ពុជា កំពុងពិនិត្យលើការផ្អាកបរទេសមកពីអ៊ីរ៉ង់មួយទៀត បន្ថែមលើការសម្រេចផ្អាកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការទប់ស្កាត់ការរាលដាល COVID-19។
ថ្លែងក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចកណ្តាលនៃការផ្ទុះ COVID-19 គឺស្ថិតនៅតំបន់អឺរ៉ុប មិនមែនចិនទៀតនោះឡើយ ខណៈបច្ចុប្បន្ន ចិនកំពុងព្យាយាមជួយដល់ប្រទេសដទៃ ជាពិសេសអ៊ីតាលីថែមទៀត។
សម្តេចបានបញ្ជាក់ថា ការរឹតត្បិតការចេញចូលបរទេស មិនមែនជារឿងថ្មីនោះឡើយ ខណៈសិង្ហបុរី និងបណ្តាលប្រទេសជាច្រើន មានវិធានការណ៍ខ្លាំងជាងនេះទៅទៀត៕