
South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់៥៧៩២នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែមីនានេះ ខណៈដែលមនុស្សឆ្លងវីរុសនេះសរុបក៏បានកើនឡើងដល់១៥០៧៥៣នាក់ផងដែរ ។
ចំណែកអ្នកជំងឺដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងក្នុងល្បឿនយ៉ាងលឿនផងដែរ គឺដល់ចំនួន៧២៥៣៦នាក់ហើយគិតត្រឹមថ្ងៃអាទិត្យនេះ ដែលភាគច្រើននៃអ្នកជំងឺជាសះស្បើយ អ្នកឆ្លង និងអ្នកស្លាប់ គឺនៅក្នុងប្រទេសចិន ។
គិតត្រឹមថ្ងៃអាទិត្យដដែលនេះ ប្រទេសចិនមានមនុស្សឆ្លងវីរុសខូវីដ-១៩ចំនួន៨០៨៤៤នាក់ មនុស្សចំនួន៣១៩៩នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៧២៥៣៦នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុសមួយនេះ៕