
ផ្លូវឆ្លងកាត់ឆ្លងភ្នំត្រង់អ្នកតាឈរនេះកាលពីជាង30ឆ្នាំមុនអ្នកស្រុកនៅខេត្តកែបនិងខេត្តកំពតតែងតែមានជំនឿទៅលើអ្នកតាឈរផ្ដើមចេញពីអ្នកធ្វើដំណើរឆ្លងកាត់ភ្នំតែងឈប់សំរាកបែរបន់សុំសេចក្ដីសុខសប្បាយចំរុងចំរើនរហូតដល់ថ្វាយស្បង់ថង់សាក់ជូនដល់លោកតាឈរទៀតផង។
អ្នកភូមិចំការ,ឃុំពងទឹក,ស្រុកដំណាក់ចង្អើរ,ខេត្តកែបបាននិយាយរៀបរាប់អោយដឹងថាបើនិយាយរឿងអ្នកតាឈរនៅភ្នំពពូននេះគឺវែងឆ្ងាយណាស់។
ព្រោះអ្នកធ្វើដំណើរឡើងភ្នំតែងតែគោរពបូជានិងបែរបន់ដល់អ្នកតាឈរនេះ។
អ្នកស្រុកបាននិយាយប្រាប់ថាកាលជំនាន់ខ្មែរក្រហមកាន់កាប់នៅភ្នំវល្លិ៍កន្លងមកក៏ពួកគេមុននិងចេញទៅណាក៏គេបែរបន់លោកតាឈរសុំមានជោគមានជ័យដែរ។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះលី-វាប ភេទប្រុសអាយុ58ឆ្នាំនៅភូមិអូច្រនៀង,ឃុំកំពង់ត្រាចខាងលិច,ស្រុកកំពង់ត្រាច,ខេត្តកំពតបាននិយាស្រដៀងនិងពលរដ្ឋម្នាក់នៅភូមិចំការបីដែរថាអ្នកតាឈរនេះអ្នកស្រុកធ្វើដំណើរឆ្លងកាត់សុទ្ធតែបានបែរបនសុំសេចក្ដីសុខ។
ឈ្មោះលីវាបជាពលរដ្ឋនៅភូមិអូច្រនៀងនិយាយថាគាត់មករកកាប់អុសនៅភ្នំនេះក៏មានការបែបន់ដែរបើអត់ដុតទៀនធូបក៏និយាយប្រាប់លោកតាឈរដោយមាត់ទទេដែរមិនហានរំលងទេ។សព្វថ្ងៃឈ្មួញរកស៊ីកាយដីភ្នំលក់កាយក្រឡឹងកន្លែងអ្នកតាឈរស្ទើតែបាក់ដីស្របពេលអ្នកថែមើលមុនៗបានស្លាប់អស់៕
រូបសំណាកអ្នកតានៅជួរភ្នំវល្លិ៍អ្នកឆ្លងកាត់ភ្នំតែងចូលបែរបន់-តែក្រោយមកត្រូវគេបោះបង់ទៅវិញរូបសំណាកជាច្រើនត្រូវបានគេយកមកដាក់នៅលើភ្នំពពូនកន្លែងអ្នកតាឈរជួរភ្នំវល្លិ៍ជាប់ព្រំប្រទល់ភូមិសាស្ត្រខេត្តកែបនិងខេត្តកំពត។ផ្លូវឆ្លងកាត់ឆ្លងភ្នំត្រង់អ្នកតាឈរនេះកាលពីជាង30ឆ្នាំមុនអ្នកស្រុកនៅខេត្តកែបនិងខេត្តកំពតតែងតែមានជំនឿទៅលើអ្នកតាឈរផ្ដើមចេញពីអ្នកធ្វើដំណើរឆ្លងកាត់ភ្នំតែងឈប់សំរាកបែរបន់សុំសេចក្ដីសុខសប្បាយចំរុងចំរើនរហូតដល់ថ្វាយស្បង់ថង់សាក់ជូនដល់លោកតាឈរទៀតផង។អ្នកភូមិចំការ,ឃុំពងទឹក,ស្រុកដំណាក់ចង្អើរ,ខេត្តកែបបាននិយាយរៀបរាប់អោយដឹងថាបើនិយាយរឿងអ្នកតាឈរនៅភ្នំពពូននេះគឺវែងឆ្ងាយណាស់។ព្រោះអ្នកធ្វើដំណើរឡើងភ្នំតែងតែគោរពបូជានិងបែរបន់ដល់អ្នកតាឈរនេះ។អ្នកស្រុកបាននិយាយប្រាប់ថាកាលជំនាន់ខ្មែរក្រហមកាន់កាប់នៅភ្នំវល្លិ៍កន្លងមកក៏ពួកគេមុននិងចេញទៅណាក៏គេបែរបន់លោកតាឈរសុំមានជោគមានជ័យដែរ។ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះលី-វាប ភេទប្រុសអាយុ58ឆ្នាំនៅភូមិអូច្រនៀង,ឃុំកំពង់ត្រាចខាងលិច,ស្រុកកំពង់ត្រាច,ខេត្តកំពតបាននិយាស្រដៀងនិងពលរដ្ឋម្នាក់នៅភូមិចំការបីដែរថាអ្នកតាឈរនេះអ្នកស្រុកធ្វើដំណើរឆ្លងកាត់សុទ្ធតែបានបែរបនសុំសេចក្ដីសុខ។ឈ្មោះលីវាបជាពលរដ្ឋនៅភូមិអូច្រនៀងនិយាយថាគាត់មករកកាប់អុសនៅភ្នំនេះក៏មានការបែបន់ដែរបើអត់ដុតទៀនធូបក៏និយាយប្រាប់លោកតាឈរដោយមាត់ទទេដែរមិនហានរំលងទេ។សព្វថ្ងៃឈ្មួញរកស៊ីកាយដីភ្នំលក់កាយក្រឡឹងកន្លែងអ្នកតាឈរស្ទើតែបាក់ដីស្របពេលអ្នកថែមើលមុនៗបានស្លាប់អស់៕ពីខ្ញុំ កែវ ឆាត អ្នករាយការណ៍ពីខេត្តកែប
Posted by SEATV News 24 Hours on Saturday, 14 March 2020