ថ្ងៃ អង្គារ ទី២០ ខែ តុលា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • លោកស្រី ឆោម ខ្វាន់ និងស្វាមី ឧបត្ថម្ភអង្ករ២តោន រួមទាំងគ្រឿង ឧបភោគបរិភោគ និងថវិកាជួយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)៖ លោកស្រី ឆោម ខ្វាន់ និងស្វាមី បានឧបត្ថម្ភអង្ករ២តោន, ត្រីខ១០០យួរ, មី១០០កេសតូច និងថវិកា៥លានរៀល ដើម្បីជួយរំលែកទុក្ខដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូលសូមថ្លែងអំណរគុណ ដល់លោកស្រី ឆោម ខ្វាន់ និងស្វាមី ដែលបាននាំយកនូវថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់។ ទង្វើ និងសកម្មភាពមនុស្សធម៌ របស់លោកស្រី ឆោម ខ្វាន់ និងស្វាមី សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពស្រាប់។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ មានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ […]
  • ទឹកទន្លេមេគង្គ នឹងបន្តកើនឡើងជាលំដាប់ ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែតុលា ខាងមុខ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ បាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាង ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ថ្ងៃខាងមុខក្នុងនោះ៖ *នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ម៉ែត្រ។ *នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ។ *នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ម៉ែត្រ។ សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជា ព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ […]
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ មុននឹងកិច្ចប្រជុំទាំងមូលបានបន្តការពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់មូលនិធិ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ហើយដោយសារជាបទពិសោធន៍នៅប្រទេសអភិវឌ្ឍន៍តែងបានគិតគូរអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច៕
  • ការព្យាករកម្ពស់ទឹកសម្រាប់ថ្ងៃទី២០ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ស្តីពីការព្យាករកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង៕
  • ១៨ថ្ងៃនៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប. ទទួលបានបណ្តឹងចំនួន ១០៣ករណី គិតត្រឹមថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងពីគណបក្ស និងភាគីពាក់ព័ន្ធចំនួន ១០៣ បណ្ដឹង ក្នុងនោះដោះស្រាយបានចំនួន ៤១ បណ្ដឹង និងកំពុងបន្តដោះស្រាយចំនួន ៦២បណ្ដឹង។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ គ.ជ.ប. បានទទួលពាក្យបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា ចំនួន ៥ បណ្ដឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ៩៤ បណ្ដឹង និងប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ៤ បណ្ដឹង សរុបចំនួន ១០៣ បណ្ដឹង។ ក្នុងចំណោមបណ្ដឹងទាំងនេះមាន ៥៥ បណ្ដឹងត្រូវបានប្ដឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាពាក្យបណ្ដឹងសុំឱ្យផ្ដន្ទាទោស និង ៤៨ បណ្ដឹងប្ដឹងផ្ទាល់នៅ គ. ជ.ប ជាករណីប្ដឹងមន្ដ្រីបោះឆ្នោត និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ សូមជម្រាបថា គ.ជ.ប បញ្ចប់ការចុះឈ្មោះតាមឃុំ-សង្កាត់ ក៏ប៉ុន្ដែពុំមានន័យថា ដំណើរការពិនិត្យបញ្ជីឈ្មោះ […]
  • ក្រសួងសុខាភិបាល ព្រមានឲ្យឈប់លក់ឱសថទឹកនោមផ្អែម«ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ»ព្រោះមានគ្រោះថ្នាក់ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សាយលក់ឱសថព្យាបាលជំងឺទឹកនោមផ្អែមដោយគ្មានច្បាប់អនុញ្ញាត របស់គណនីហ្វេសប៊ុកឈ្មោះ «ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ» ទីតាំងនៅភ្នំពេញ និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការទិញឱសថនេះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ឆាឆា លោកស្រី ឱ វណ្ណឌីន ថ្លែងថា «ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឱ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រ ដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការទិញថ្នាំមកព្យាបាលដោួខ្លួនឯង នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីបញ្ជាក់ថា «ជនដែលផ្សាយតាមអនឡាញនូវឱសថ ឬបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយក្រសួងនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកស្រី ជា ទូច អ្នកឯកទេសជំងឺទឹកនោមផ្អែម និងជាអតីតនាយិកាមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា (Cambodia Diabetes Center) អំពាវនាវដល់ពលរដ្ឋកុំប្រើប្រាស់ឱសថបុរាណគ្រប់ប្រភេទ ព្រោះអាចប៉ះពាល់ដល់សុខភាព។ បើពលរដ្ឋមានជំងឺទឹកនោមផ្អែមត្រូវស្វែងរកពេទ្យជំនាញផ្នែកវេជ្ជសាស្ដ្រដើម្បីព្យាបាល។ សូមជម្រាបថា អ្នកលក់ឱសថតាមអនឡាញដែលមាន គណនីឈ្មោះ «ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ» ទីតាំងនៅភ្នំពេញ តែងតែបង្ហោះសារថា អ្នកដែលមានបញ្ហាជំងឺលើសជាតិស្ករ ឬជំងឺទឹកនោមផ្អែមដែលបានព្យាយាមព្យាបាលដោយប្រើថ្នាំបារាំង ថ្នាំខ្មែរ ថ្នាំផ្សេងៗទៀតមិនបានផល ឬទើបនឹងកើតជំងឺនេះ មិនបាច់លេបថ្នាំពេទ្យ នាំតែប៉ះពាល់ដល់គ្រឿងក្នុងទៅថ្ងៃមុខនោះទេ តែត្រូវប្រើថ្នាំបុរាណខ្មែរផ្សំឡើងពីធម្មជាតិសុទ្ធសាធ ដោយមិនប្រើប្រាស់ជាតិគីមី ឬសារធាតុរក្សាទុកផ្សេងៗ ១០០% និងមិនប៉ះពាល់ដល់សុខភាព ដែលមានតម្លៃត្រឹម […]
  • ក្រុងមួយ និងស្រុកចំនួនពីរ របស់ខេត្តបន្ទាយមានជ័យ រងការជន់លិចយ៉ាងធ្ងន់ធ្ងរ ខណៈខេត្តផ្សេងទៀតទឹកស្រកចុះបណ្តើរៗ ជំនន់ទឹកភ្លៀង និងទឹកដែលហូរពីប្រទេសថៃ បានធ្វើឱ្យជន់លិចជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់មកពីប្រទេសថៃ តាមអូរព្រំដែនបានបង្កឱ្យមានការជន់លិចកាន់តែខ្លាំងឡើងថែមទៀតនៅតាមព្រំដែនខេត្តបន្ទាយមានជ័យ ក្នុងនោះក្រុង-ស្រុកចំនួន ៩ របស់ខេត្តនេះទាំងមូល ក្នុងនោះក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និង ស្រុកថ្មពួក បានរងការជន់លិចធ្ងន់ធ្ងរជាងគេ។ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សារី បានបញ្ជាក់ថា ដោយសារភ្លៀងនៅតែបន្តធ្លាក់ និងទឹកដែលហូរធ្លាក់មកពីស្ទឹងបវេល ខេត្តបាត់ដំបង និងពីប្រទេសថៃ តាមអូរព្រំដែននៅតែបន្តហូរចាក់យ៉ាងគំហុកធ្វើឱ្យកម្ពស់ទឹកស្ទឹងមង្គលបុរី និងស្ទឹងសិរីសោភ័ណ ហក់ឡើងលើសពីកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ដែលបណ្ដាលឱ្យជន់លិច និងប៉ះពាល់លំនៅឋានពលរដ្ឋសរុប ២២ ១៧៨ ខ្នង ដែលស្ថិតនៅតាមតំបន់មាត់អូរ ស្ទឹង និងទីទំនាបនៃក្រុង-ស្រុកទាំង ៩ នៅទូទាំងខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «គ្រោះទឹកជំនន់នេះបានធ្វើឱ្យពលរដ្ឋចំនួន ១៥ នាក់លង់ទឹកស្លាប់ និង ១៣៧៦៣ នាក់ក្នុងចំណោម ១៩៦៥៣៦ នាក់ដែលរងផលប៉ះពាល់ដោយទឹកជន់លិចផ្ទះសំបែងត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព ខណៈដំណាំស្រូវជិត ៥ ម៉ឺនហិកតា និងដំឡូងមី រួមទាំងដំណាំរួមផ្សំ សរុបចំនួនជិត ១ ម៉ឺនហិកតាទៀតត្រូវបានទឹកជន់លិចទាំងស្រុង»។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ត្រូវបានទឹកជន់លិចផងដែរ ក្នុងនោះជន់លិចសាលារៀនចំនួន […]
  • ការព្យាករកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានាពីថ្ងៃនេះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខអាចនឹងកើនឡើងដល់កម្រិតកម្ពស់៧,៧៩ម៉ែត្រនៅថ្ងៃទី២២ខែតុលា។ យោងតាមព្រឹត្តិបត្រព័ត៌មានព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៩ ខែតុលា នេះបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែតុលា ទឹកមានកម្ពស់ ៨,៣៧ម៉ែត្រខ្ពស់ជាងថ្ងៃទី១៨ខែតុលា ០,៣៧ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើន ឆ្នាំ២,២៧ម៉ែត្រ។ នៅខេត្តក្រចេះ ទឹកមាន កម្ពស់១៧,៩២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ២៤ខែតុលា០,២៤ម៉ែត្រខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ៣,១៧ម៉ែត្រ។ នៅខេត្តកំពង់ចាម ទឹកមានកម្ពស់១១,១៨ម៉ែត្រ ខ្ពស់ជាងថ្ងៃ ទី១៨ខែតុលា០,៤០ម៉ែត្រ ខ្ពស់ជាង កម្ពស់ទឹកមធ្យម ច្រើនឆ្នាំ១,០១ម៉ែត្រ។ នៅចតុមុខ ទឹកមានកម្ពស់ ៧,១២ម៉ែត្រ ខ្ពស់ ជាងថ្ងៃទី១៨ខែតុលា០,២០ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ១,៥០ ម៉ែត្រ។ នៅបឹងទន្លេសាប ក្រគរ កំពង់ហ្លួង ទឹកមានកម្ពស់៤,៨២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៨ខែតុលា០,០៦ម៉ែត្រ៕
  • ថវិកាដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារសពជនរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ)៖ ថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងមួយសព ១០លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ ញាតិសពពលរដ្ឋរងគ្រោះដោយទឹកជំនន់១២គ្រួសារនៅបន្ទាយមានជ័យ។ ថវិកាជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំជូនផ្ទាល់ដៃដល់គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបគ្រួសារ សាច់ញាតិជនរងគ្រោះ ពីការចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយគ្រួសារ សាច់ញាតិនៃសព។ ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តាំផ្ញេីដល់គ្រួសារ សាច់ញាតិ ជនងគ្រោះ ឱ្យប្រយ័ត្នប្រយែង និងថែទាំសុខភាពកុំឱ្យមានជំងឺតម្កាត់ផ្សេងទៀត និងគ្រោះថ្នាក់ដទៃ ទៀត។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំអាជ្ញាធរចូលរួម និងជួយចាត់ចែងពិធីបុណ្យរបស់សពនិមួយៗផងដែរ។ គ្រួសារ […]
  • ១៦ថ្ងៃដើមខែតុលា នេះ ជំនន់ទឹកភ្លៀងនៅកម្ពុជាផ្តាច់ជីវិតមនុស្ស១៨នាក់ និងប៉ះពាល់ជាង ២១ម៉ឺននាក់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍នៅថ្ងៃនេះថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ១៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប្រជាជន ១៨នាក់បានស្លាប់ និងប្រជាជន ៥៣ ១៦៩គ្រួសារ ស្មើប្រមាណ ២១២ ៦២៦នាក់ ព្រមទាំងប៉ះពាល់ផ្ទះប្រមាណ ៥១ ១៣៣ខ្នង។ ប្រជាជនជម្លៀសមានប្រមាណ ៦២៩៨គ្រួសារ ស្មើប្រមាណ ២៥ ១៩២នាក់។ របាយការណ៍ដដែល បញ្ជាក់ថា រាជធានី-ខេត្តដែលរងផលប៉ះពាល់រួមមាន ៖ ភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ៕
  • ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងមកបំពេញទស្សន កិច្ច កម្ពុជា នាដើមខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានជម្រាបជូនសម្តេចពីសំណើដំណើរទស្សនកិច្ច របស់ឯកឧត្តមប្រធានរដ្ឋសភានៃសាធារ ណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។ សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត។ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច […]
  • ថ្ងៃនេះ​ ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ការពិនិត្យ​ ​និងចុះឈ្មោះបោះឆ្នោត គ​.​ជ​.​ប​ ​បាន​ប្រកាសឲ្យ​ដឹង​ថា​ ​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​នេះ​ ​មាន​រយៈពេល​ត្រឹមតែ​១​៩​ថ្ងៃ​ប៉ុណ្ណោះ​។​ នៅថ្ងៃទី១៩ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​ ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហៅ​កាត់​ថា​ ​គ​.​ជ​.​ប​។​ ​គ​.​ជ​.​ប​ ​បាន​ឲ្យ​ដឹង​ថា​ ​ដើម្បី​បម្រើ​ការ​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២​០​២​០​នេះ​ ​គ​.​ជ​.​ប​ ​បាន​រៀបចំ​ការិយាល័យ​ផ្តល់​សេវា​នៅ​តាម​សាលាឃុំ​ ​សង្កាត់​ទាំង​ ​១​ពាន់​៦​៤​៦​នៅ​ទូទាំង​ប្រទេស​។​ ​ដើម្បី​ចុះឈ្មោះ​បោះ ឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែល​កើតមុន​ ​ឬ​ត្រឹម​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​០​៣​ ​ត្រូវ​មាន​អត្តសញ្ញាណ​ប​ណ្ណ​។    
  • ក្នុងរយៈពេល៩ ខែ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិជិត១០០០ករណីនិងកសាង និងបញ្ជូនសំណុំរឿងចំនួន៤០ ករណីទៅតុលាការ ក្នុងរយៈពេល៩ ខែឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារ ធម្មជាតិ បានចុះល្បាតបានចំនួន ១៨២៣លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី និងពិន័យអន្តរការណ៍ ៤១ ករណី។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះដោយសង្កេតឃើញថា បទល្មើសនៅតំបន់មួយចំនួនមានការ ថយចុះ ដោយសារតែមានកិច្ចសហការស្អិតរមួតជាមួយសហគមន៍តំបន់ការពារធម្មជាតិ ការបង្កើតស្នាក់ការល្បាតចល័ត ការរៀបចំផែនការល្បាតបានល្អិតល្អន់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថានៅក្នុង រយៈពេល៩ ខែនេះមន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣ គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន១០៦ គ្រឿង និងម៉ូតូ ៤៦ គ្រឿង រឹបអូសឈើចំនួន ៣០៣ ម៉ែត្រគូប ដោះអន្ទាក់បានចំនួន […]
  • ស្រុកបន្ទាយស្រី ទទួលរងការគំរាមកំហែងដោយជំនន់ទឹក ភ្លៀង គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកំពស់៣.៣០ម៉ែត្រ ដល់ ៥.៥០ម៉ែត្រ ជិត ដល់កម្រឹតប្រកាសអាសន្ន ( ៦.០០ម៉ែត្រ ) ដែលស្ថានភាពបែបនេះ បានជំរុញឲ្យគណៈបញ្ជាការឯកភាពស្រុក ចាត់ វិធានការជម្លៀសប្រជាជនមួយចំនួនរស់នៅក្នុងតំបន់នោះដែលរងផលប៉ះពាល់ខ្លាំង បញ្ជូនទៅកាន់ទីទួលមានសុវត្ថិ ភាព។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងយ៉ាងដូច្នេះតាមរយៈនៃបទសម្ភាសន៍ផ្ទាល់ ក្នុងពេលដែលកម្លាំងអន្តរាគមន៍របស់ស្រុក រួមមានកម្លាំងនគរបាល អាជ្ញា ធរដែនដីចុះជួយប្រជាពលរដ្ឋ ដែលជាពិសេសនោះ គេឃើញមានកម្លាំងសហការដែលចូលរួមដោយ កងយោធារបស់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ និងកម្លាំងមួយចំនួនទៀត រួមទាំងមធ្យាបាយជម្លៀសជនរងគ្រោះផងដែរ ដែលដឹកនាំដោយ ឯកឧត្តម សែម សុវណ្ណនី ក្នុងនាមប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំខ្នារសណ្តាយ ក៏មានវត្តមានផងដែរ លោក ង៉ាន់ ភិរុណ អភិបាល រងខេត្តសៀមរាប។ យ៉ាងណាក៏ដោយ ក្នុងស្ថានភាពនៃការគំរាមកំហែងនេះ បើសិនជាភ្លៀងនៅតែបន្តធ្លាក់ មូលដ្ឋានដែលមានការព្រួយ បារម្ភជាងគេ គឺភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួន ត្រូវបានទឹកហូរឆ្លងកាត់ និងកំពុងជន់លិចផ្ទះបងប្អូនប្រជាពល […]
  • ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ ក្រសួងធនធានទឹក និងឧតុនិយមនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា។ ក្រសួងបញ្ជាក់ថា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីព្រឹក ៖ – កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ​ ស្រកចុះ​ ១,២៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ – កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៦០ ម៉ែត្រ – កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ ម៉ែត្រ​ ។ ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោតបានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ៕

Hot News-ភ្នំពេញ៖ អគ្គីភ័យកំពុងឆាបឆេះឃ្លាំងស្ទុករថយន្តមីតស៊ុយ ប៊ីស៊ី នៅជិតស្ពានអាកាស ផ្សារដីហុយ រាជធានីភ្នំពេញ។ សមត្ថកិច្ចកំពុងអន្តរាគមន៏បាញ់ទឹកពន្លត់ ប៉ុន្តែផ្លូវចូលចង្អៀត​ដែលធ្វើឲ្យលំបាកដល់ប្រតិបត្តិការ។


មីនា ១៦
០៤:០៣:១៣ ល្ងាច ២០២០
  ៨០៥ Views

អគ្គីភ័យកំពុងឆាបឆេះឃ្លាំងស្ទុករថយន្តមីតស៊ុយ ប៊ីស៊ី នៅជិតស្ពានអាកាស ផ្សារដីហុយ រាជធានីភ្នំពេញ។ សមត្ថកិច្ចកំពុងអន្តរាគមន៏បាញ់ទឹកពន្លត់ ប៉ុន្តែផ្លូវចូលចង្អៀត​ដែលធ្វើឲ្យលំបាកដល់ប្រតិបត្តិការ។

 

 

 

អគ្គីភ័យកំពុងឆាបឆេះលាំងស្ទុករថយន្តមីតស៊ុយ ប៊ីស៊ី

អគ្គីភ័យកំពុងឆាបឆេះឃ្លាំងស្ទុករថយន្តមីតស៊ុយ ប៊ីស៊ី នៅជិតស្ពានអាកាស ផ្សារដីហុយ រាជធានីភ្នំពេញ។ សមត្ថកិច្ចកំពុងអន្តរាគមន៏បាញ់ទឹកពន្លត់ ប៉ុន្តែផ្លូវចូលចង្អៀត​ដែលធ្វើឲ្យលំបាកដល់ប្រតិបត្តិការ។

Posted by SEATV News 24 Hours on Monday, 16 March 2020
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)