
បើតាមការចុះផ្សាយរបស់ Reportingasean បានឲ្យដឹងថា វីរុសកូវីដ១៩ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៏យ៉ាងច្រើន។
តាមការប៉ាន់ស្មាន ប្រទេសអាស៊ាន នឹងខាតបង់សេដ្ឋកិច្ចរហូត១៥ម៉ឺន៦ពាន់លានដុល្លារអាមេរិក។
វិស័យដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត គឺផ្នែកកសិកម្ម និងរ៉ែ និងថាមពល ពិសេសវិស័យសេវានានា ដែលបំរើដល់វិស័យទេសចរណ៏ ដូចជាសណ្ឋាគារ ភោជនីយ៏ដ្ឋាន និងផ្នែកផ្សេងទៀត។
ដោយឡែកផ្នែកដឹកជញ្ជូនវិញ ក៏រងផលប៉ះពាល់ផងដែរ។ បើតាមប្រមុខការទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាគ្នា ដើម្បីសិក្សាពីលទ្ធភាពរៀបចំកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាន តាមវីដេអូខនហ្វើរេន របៀបវារៈសំខាន់គឺការទប់ស្កាត់នៃ វីរុសកូវីដ១៩៕