
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០នេះ ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាស្ដីពីការតម្រូវឲ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។
ក្រសួងសុខាភិបាលបញ្ជាក់ថា យោងស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល តម្រូវឲ្យមានសកម្មភាពឆ្លើយតបបន្ទាន់ទៅនឹងជំងឺនេះ ។
ឈរលើមូលដ្ឋាននេះក្រសួងសុខាភិបាល ស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ រៀបចំបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមរាជធានីខេត្តរបស់ខ្លួន ដែលមានសមាសភាពពីស្ថាប័នមន្ទីរពាក់ព័ន្ធ ហើយតម្រូវឲ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តទទួលបន្ទុកផ្ទាល់ជាប្រធានគណៈកម្មការនេះ៕