
(ភ្នំពេញ) ៖ បន្ទាប់ពីតាមដានស្ថានភាពអាកាធាតុនៅក្នុងប្រទេសកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតសម្ពាធទាប នៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រ កម្ពុជា។
ស្ថានភាពបែបនេះក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការព្យាករណ៍ ស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែមីនា ឆ្នាំ២០២០ អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ស្របគ្នានឹងការព្យាករណ៍បែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព ចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្ត នៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា៕