
អាជ្ញាធរវៀតណាមកាលពីម្សិលមិញបានរារាំងជនជាតិរុស្ស៊ីប្រុសស្រីចំនួន2 នាក់បន្ទាប់ពីពួកគេទាំងពីនាក់បានចេញពីខេត្តកំពតចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
នៅរសៀលថ្ងៃទី១៦ មីនានោះជនជាតិរុស្សីទាំងពីរបានចេញពីច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក់ចូលទៅក្នុងដែនដីវៀតណាមត្រឹមក្លោងទា្វរត្រូវបានក្រុមគ្រូពេទ្យវៀតណាមធ្វើការវាស់កម្ដៅឃើញថាពួកគេទាំងពីរនាក់មានកម្ដៅខ្ពស់ខុសពីធម្មតាទើបក្រុមគ្រូពេទ្យវៀតណាមបានដាក់ការសង្ស័យដោយរារាំងពួកគេទាំងពីរមិនអោយចូលប្រទេសរបស់ខ្លួនហើយពួកគេទាំងពីរនាក់បានដើរ ត្រឡប់ចូលមកខេត្តកំពតវិញ។
លោក ពៅ សារី ប្រធានមណ្ឌលសុខភាពកំពង់ត្រាចបាន អោយដឹងថាជនជាតិរុស្ស៊ី 2នាក់នេះមានប្រុសម្នាកនិងស្រីម្នាក់។
បន្ទាប់ពីអាជ្ញាវៀតណាមមិនអោយចូលខាងមន្ទីរពេទ្យក៏បានយក
រថយន្តទៅដឹកពួកគេទាំងពីរនាក់កាលពីវេលាម៉ោង11យប់ថ្ងៃទី16 មីនា មកសម្រាកក្នុងបន្ទប់ដាច់ដោយឡែកមួយក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។
លោកប្រធានមណ្ឌលសុខភាពកំពង់ត្រាចបានឲ្យដឹងកាលពីព្រឹកថ្ងៃទី17មិនាថាជនជាតិរុស្ស៊ីដែលគេសង្ស័យថាមានជម្ងឺ កូវីដ19 នោះខាងជំនាញបានធ្វើតេស្តរួចហើយ។តែនៅវេលាម៉ោង11យប់ថ្ងៃទី17ខែមីនានេះទើបដឹងលទ្ធផល។
ទោះជាបែបណាជនជាតិរុស្ស៊ីទាំង២នាក់នេះបានលួចរត់ចេញពីមន្ទីរពេទ្យកំពង់ត្រាចចូលទៅក្នុងទឹកដីខេត្តកែបតែត្រូវនគរបាលស្រុកនិងក្រុមគ្រូពេទ្យតាមហាមនិងអោយពួកគេទាំងពីរនាក់ត្រឡប់មកចូលពេទ្យវិញហើយ ៕