ថ្ងៃ ព្រហស្បត៍ ទី២៨ ខែ មីនា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងសម័យប្រជុំ ស្តីពី “អាស៊ី៖ ការកសាងចំណុចស្នូលនៃកំណើន នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅក្នុង សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងសម័យប្រជុំ ស្តីពី “អាស៊ី៖ ការកសាងចំណុចស្នូលនៃកំណើន។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងគោលជំហររបស់តំបន់ ក្នុងនាមជាចំណុចស្នូលនៃកំណើន តាមរយៈការពង្រឹងភាពធន់ និងសមត្ថ ភាព ដើម្បីស្តារឡើងវិញពីការប្រឈម និងការរាំងស្ទះនានា នាពេលកន្លងមក។
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកនៃ សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកនៃ សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អាស៊ី និងពិភពលោក៖ ការប្រឈមរួម ការទទួលខុសត្រូវរួម”។ សន្និសីទនេះ មានអ្នកចូលរួមជាច្រើន រួមទាំងអតីតប្រមុខរដ្ឋាភិបាលផងដែរ។
  • ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបានចាត់ទុកជំនួបនាឱកាសនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រ តិបត្តិការរវាងរដ្ឋាភិបាល អូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊នកាលពីដើមខែមីនា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ដែលមានការអញ្ជើញចូលរួម ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ឯកឧត្ដមឯកអគ្គរាជទូត និងឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ និងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា […]
  • សហជីពនៅកម្ពុជា÷ ដំណោះស្រាយបីចំណុចចំពោះកម្មកររោងចក្រ R.G ជារឿងត្រឹមត្រូវ ប្រធានសហជីព នានានៅកម្ពុជា នាថ្ងៃទី២៧ មីនា ឆ្នាំ២០២៤ បានលើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលរាជរដ្ឋាភិបាលបានដោះស្រាយចំពោះករណីរោងចក្រ ស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្របតាមច្បាប់ជាមូលដ្ឋាន។ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលផ្តល់ឱ្យកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ, ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%ជារឿងត្រឹមត្រូវ។ ប្រធានសហជីពរូបនេះ ពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណីប្រធានសក្តិដោយសារតែការខូចខាតទាំងស្រុងដោយអគ្គីភ័យដែលមិនអាចស្រោចស្រង់បានវិញបានឆាប់ៗនោះទេ ហើយមួយវិញទៀត កម្មករនិយោជិតក្នុងរោងចក្រទាំងអស់ បានប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)ដែលធ្វើឱ្យកម្មករទទួលបានសំណងចំនួន៣ចំណុចនេះ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកម្មករទទួលយកដំណោះស្រាយខាងលើ ដោយលើកឡើងថា «សូមបងប្អូនកម្មករនៃរោងចក្រ R.G Footwear ទាំងអស់មកទទួលយកសំណងដែលក្រសួងបានប្រកាសថានឹងផ្តល់ជូនបងប្អូននៅថ្ងៃទី៣០ ខែមីនា ២០២៤ សូមកម្មករនិយោជិតទាំងអស់យល់អំពីផ្លូវច្បាប់ សូមបងប្អូនមកទទួលយកសំណងបានគ្រប់ៗគ្នា»។ បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិសហជីព លោក សំ សឿន យល់ឃើញដូចគ្នាដែរថា […]
  • កងទ័ពជើងគោក កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានប្រសិទ្ធភាព គុណភាព និង យុទ្ធសាស្រ្ត (ប៉េកាំង)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំទេ្វភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅរដ្ឋធានីប៉េកាំង។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មានប្រសាសន៍ថា តាមរយៈអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងគោកទាំងពីរ ដែលជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អតីតមេបញ្ជាការកងទ័ពជើង គោក បានបើកទំព័រប្រវត្តិសាស្រ្តថ្មី ដល់ទំនាក់ទំនងទ្វេភាគីរវាងកងទ័ព ជើងគោកប្រទេសទាំងពីរ កម្ពុជា-ចិន និងបានថ្លែងអំណរ គុណចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាព គុណភាពទ័ព ក្នុងរយៈពេលកន្លងមក។ ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI […]
  • និស្សិតអាហារូបករណ៍ចំនួន៣៤នាក់ បន្តការសិក្សានៅប្រទេសជប៉ុន ស្ថានទូតជប៉ុនប្រចាំកម្ពុជា និង ក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤នេះ បានរៀបចំពិធីជូន ដំណើរ និស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនឆ្នាំ២០២៤ ទាំង៣កម្រិត គឺកម្រិត ក្រោយឧត្តមសិក្សា កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៣៤នាក់ទៅបន្តការសិក្សាលើជំនាញជាច្រើននៅប្រទេសជប៉ុននាពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងពិធីជូនដំណើរនិស្សិតអាហារូបករណ៍ទាំងនោះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ការចំណាយពេលវេលានៅប្រទេសជប៉ុន ជាមួយ នឹងមិត្តភក្តិជាច្រើនមកពីគ្រប់ទិសទី និងចូលរួមការប្រកួតប្រជែងនានា ជាបទពិសោធន៍ ដែលមានតម្លៃមួយ ក្នុងជីវិតរបស់ក្មួយៗ។ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សា នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកដល់ពេលនេះ យុវជនវ័យក្មេងកម្ពុជា ជាង១៤០០នាក់ ហើយ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ឯកឧត្តមបានជម្រាបជូនថា មានអតីតនិស្សិតខ្មែរ ដែលសិក្សានៅប្រទេសជប៉ុនជាច្រើន កំពុងដើរតួនាទីយ៉ាងសកម្មក្នុង វិស័យនានា។ ឯកឧត្តម ឯកអគ្គរាជទូតមានប្រសាសន៍ថា ឆ្នាំមុន ជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។ ចំណង មិត្ត ភាពរវាងជប៉ុន និងកម្ពុជា ត្រូវបានពង្រឹង បន្តដោយចីរភាព ដោយមានការគាំទ្រពីអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន នៅក្នុងសកម្មភាពនានា។ សង្ឃឹមថា ក្មួយៗនិស្សិតអាហារូបករណ៍ថ្មី […]
  • កុំភ្លេចត្រៀម CV! ស្អែកនេះ ឱកាសការងារថ្មីបន្ថែមទៀតជិត ៥០០ កន្លែងក្នុងវេទិកាការងាររបស់ NEA វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៦ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ ស្អែកនេះរួមមាន៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុម ហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រា […]
  • ឯកឧត្តម ហេង សួរ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ដែលទៅសិក្សានៅជប៉ុន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនឹងនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ដែលជាជ័យលាភីទៅសិក្សានៅប្រទេសជប៉ុន។ កម្មវិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមហេង សួរ បានរំលឹកពីការផ្តួចផ្តើមគំនិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការបង្កើតឱ្យមានកម្មវិធីជួបជុំជូនដំណើរដល់និស្សិតជ័យលាភីទៅបរទេសដើម្បីឱ្យបានស្គាល់ពីសិស្សច្បងជំនាន់មុនដែលធ្លាប់បានចេញទៅសិក្សា ក៏ដូចជាការចែករំលែកបទពិសោធន៍នៃការសិក្សា និងការរស់នៅនៅបរទេសជាដើម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ជូនប្អូនៗនិស្សិតឱ្យខិតខំសិក្សារៀនសូត្រទាំងជំនាញ និងកិច្ចការទំនាក់ទំនងក្នុងសង្គមដែលក៏ជាចំណុចសំខាន់មួយក្នុងជីវិតការងារផងដែរ។ បន្ថែមពីនេះ ក្នុងនាមនិស្សិតដែលធ្លាប់សិក្សានៅប្រទេសជប៉ុនដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុនចំពោះកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដែលបានចូលរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា។ ក្នុងពិធីសំណេះសំណាលនោះ លោក សុង វិចិត្ត ដែលបានឡើងថ្លែងតំណាងឱ្យក្រុមនិស្សិត បានអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលចំណាយពេលសម្រាប់ជួបសំណេះសំ ណាល និងផ្តល់ឱវាទដល់និស្សិតដែលនឹងទៅសិក្សានៅប្រទេសជប៉ុនដើម្បីជាទុនក្នុងជីវិតនៅបរទេស៕
  • សម្តេចធិបតី ទទួលជួបប្រធានក្រុមហ៊ុន សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang Zhongchao New Material Co., Ltd., និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។
  • ព្រះគ្រូចៅអធិការវត្ត កែវ អានប្តេជ្ញាចិត្តធ្វើឲ្យវត្តឥន្ទបត្តបុរី (វត្តអង្គរខាងត្បូង) នឹងមានសោភ័ណភាព អាជ្ញាធរជាតិអប្សរាបានកោតសរសើរ ចំពោះព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរនៃសាលាអនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលមានទស្សន វិស័យវែងឆ្ងាយ និងបានសម្រេចព្រះទ័យក្នុងការកែប្រែបរិវេណវត្តឱ្យមានមុខមាត់ថ្មីប្រកបដោយសោភ័ណភាព។ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅវត្តរាជបូណ៌ មានកិច្ចប្រជុំមួយ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះមេគណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅឧទ្យានអង្គរ (CoMAPA) ព្រមជាមួយវត្តមានព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ក៏ដូចជាក្រុម ការងារកិច្ចការវត្តអារាមរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំមានការបង្ហាញអំពីប្លង់មេនៃវត្តឥន្ទបត្តបុរីអង្គរខាងត្បូង សម្រាប់ការរៀបចំសោភ័ណភាពក្នុងបរិវេណវត្តឡើងវិញ ក្នុងនោះព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរនៃសាលាអនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ក៏បានចុះហត្ថ លេខាលើប្លង់មេ ដើម្បីបញ្ជាក់ពីគោលបំណងរបស់ថ្នាក់ដឹកនាំវត្ត ចំពោះមុខអង្គប្រជុំផងដែរ។ អាជ្ញាធរជាតិអប្សរាបានបង្ហាញការសាទរ និងកោតសរសើរ ចំពោះអំពើដ៏ល្អប្រពៃរបស់ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលបានសម្រេចព្រះទ័យលើកតម្លៃអារាមព្រះពុទ្ធសាសនាដែលស្ថិតនៅកៀកប្រាសាទអង្គរវត្ត ហើយដែលសកម្មភាពនេះនឹងក្លាយជាគំរូដ៏ប្រសើរសម្រាប់វត្តដទៃទៀតក្នុងរមណីយដ្ឋានអង្គរ៕
  • សាខា ក.ប.ប. រាជធានីភ្នំពេញ រកឃើញទំនិញឈាមជ្រូក និងសណ្តែកបណ្តុះ ពុំមានអនុលោមភាព សរុបចំនួន ៧៣គីឡូក្រាម ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ពីលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការការពារសុខុមាលភាពប្រជាពល រដ្ឋ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ៖ -ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម -សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី -មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់ -ដូចនេះ មន្ត្រីជំនាញ បានដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម។ ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដែលបានចុះមកត្រួតពិនិត្យដោយធ្វើកិច្ចសន្យាកែតម្រូវដូចតទៅ៖ – បញ្ឈប់ការដាក់លាយសារធាតុបន្ថែម(សារធាតុគីមី) លើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត – បញ្ឈប់ការផលិត ឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណា […]
  • សាខា ក.ប.ប. ខេត្តតាកែវ បង្រ្កាបសាច់មាន់និងគ្រឿងក្នុងមាន់បង្កក ប្រមាណជិត ១០០គីឡូក្រាម មន្ត្រី ក.ប.ប.ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យទំនិញនៅផ្សាត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទិសដៅស្វែងរកនិងបង្រ្កាបការចរាចរទំនិញគ្រប់ប្រភេទដែលពុំមានគុណភាព ពុំមានអនុលោមភាព ដែលអាចបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ តាមលទ្ធផលបញ្ជាក់ដោយមន្ត្រីជំនាញ ក្នុងបេសកកម្មនេះ មន្ត្រីយើងបានធ្វើតេស្តបឋមលើ ណែមសាច់ត្រី និងពពុះសណ្តែក ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ យ៉ាងណាមិញបានរកឃើញ និងដកហូត បំណែកសាច់សត្វមាន់និងគ្រឿងក្នុងមាន់បង្កកចំនួន ៤៩ កញ្ចប់ស្មើនឹង ៩៧ គីឡូក្រាម ដែលពុំមានស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាធរមាននោះទេ។ ដោយមានការសម្របសម្រួលពីលោកអគ្គនាយករង នៃអគ្គ នាយកដ្ឋាន ក.ប.ប. និងការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា និងឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញបានដកហូត រួចដុតកម្ទេចចោលនូវបំណែកសាច់សត្វមាន់និងគ្រឿងក្នុងមាន់បង្កកទាំងនោះ នារសៀលថ្ងៃដដែលផងដែរ៕
  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំកម្លាំងនគរបាលជាតិបន្តបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំកម្លាំងនគរបាលជាតិ បន្តបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។ ឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការងារពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាលដែលបំពេញបេសកកម្មតាមតំបន់ព្រំដែននិងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សភាពការណ៍សន្តិសុខនៅកម្ពុជា ថ្វីដ្បិតមានភាពល្អប្រសើរ ប៉ុន្តែសភាពការណ៍សន្តិសុខពិភពលោក នៅតែបន្តស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ក្នុងន័យនេះ ឯកឧត្តម បានផ្ដល់អនុសាសន៍ឱ្យយកចិត្តទុកដាក់ទប់ស្កាត់រាល់បាតុភាពផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងច្រកព្រំដែន ជាពិសេសការចេញចូលរបស់ជនបរទេស គ្រឿងញៀន និងអាវុធខុសច្បាប់។ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាពជនបរទេសនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍ បន្តប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត បង្កើនប្រសិទ្ធភាពលើការងារពន្លត់អគ្គិភ័យ យកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាការពារ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធជាតិ ផ្ទុះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ និងត្រូវមានស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងមន្រ្តី […]
  • ក្រសួងបរិស្ថានគាំទ្រការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។ ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ជាពិសេសចង្រា្កននេះ បានកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស គឺជួយឱ្យខ្យល់កម្ពុជាស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ […]
  • ក្រសួងបរិស្ថានរៀបចំយុទ្ធសាស្រ្តជាមួយដៃគូអភិវឌ្ឍន៍ បណ្តុះពន្លកបៃតង បន្សល់ទុកមរតកបៃតង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងរៀបចំ និងផ្សព្វផ្សាយយុទ្ធសាស្ត្រដាំស្តាដើមឈើឡើងវិញ នៅតាមតំបន់រេចរឹលដែលងាយរងគ្រោះដោយការបាក់ច្រោះដីពីជំនន់ទឹកភ្លៀង និងទឹកភ្លៀង ដើម្បីការពារការបាត់បង់ទីទួល និងភ្នំនៅតាមតំបន់គោលដៅមួយចំនួនក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ។ យុទ្ធសាស្រ្តពង្រីកវិសាលភាពបៃតងនេះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យកចិត្តទុកដាក់បំផុត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានរៀបចំរួចជាស្រេចហើយនូវថ្នាលបណ្តុះកូនឈើ នៅទូទាំងរាជធានី/ខេត្តចំនួន ២៥ និងសម្រេចបានកូនឈើចំនួន១លាន ២សែនដើម សម្រាប់យកទៅដាំដុះ នារដូវវស្សាខាងមុខនេះ ដើម្បីការពារការបាក់ច្រោះដោយទឹកភ្លៀង នៅតាមទីទួល និងភ្នំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ដែលបានប្រឈមនឹងការហូរច្រោះទាំងនេះ។ លើសពីនេះ ការដាំស្តាដើមឈើឡើងវិញ គឺមិនចំពោះតែដៃគូអភិវឌ្ឍន៍តែប៉ុណ្ណោះទេ ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាស និងផ្សព្វផ្សាយជាសាធារណៈឱ្យមានការចូលរួមចំណែកពីក្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមានការចូលរួមពីប្រជាជនកម្ពុជាគ្រប់រូប អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសអ្នកស្រឡាញ់និងការពារបរិស្ថាន ដើម្បីរួមគ្នាដាំដើមឈើឱ្យច្រើនជាងការកាប់ ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣- ២០២៨) […]
Error 404 មិនមាន URL នេះទេ

Sorry, someone has already been here before...

ត្រលប់ទៅទំព័រដើម

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)