
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក៏បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម។
លិខិតរបស់ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ដោយការរកឃើញវីរុសកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក និងខណៈពេលដែលរដ្ឋាភិបាលវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរដោយតម្រូវឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃចំពោះអ្នកដំណើរពីប្រទេសអាស៊ាន រួមទាំងជនជាតិវៀតណាម ដែលវិលត្រឡប់ចូលប្រទេសកម្ពុជាផងនោះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចតទៅ៖