
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោកឧញ៉ា លី ហួរ និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ២០០.០០០ (ម្ភៃម៉ឺនដុល្លារ) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩៕