
ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២១ ខែមីនា នេះថា បងប្អូនខ្មែរ-អ៊ីស្លាម ចំនួន ៧៩នាក់ ដែលបានទៅចូលរួមកម្មវិធីសាសនានៅម៉ាឡេស៊ី រួមទាំងអ្នកមានទំនាក់ទំនងផ្ទាល់ និងប្រយោលចំនួន ៣០០នាក់ទៀត ត្រូវបាននាំយកមកធ្វើតេស្តរួចរាល់អស់ហើយ។
ក្នុងចំណោម ៧៩នាក់ ដែលបានទៅចូលរួមផ្ទាល់នៃកម្មវិធីសាសនា មានចំនួន ២៣នាក់ ដែលរកឃើញវីរុស កូវីដ ១៩។
គិតត្រឹមល្ងាចថ្ងៃទី២១ ខែមីនា នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាមាន ចំនួន ៥១នាក់ ក្នុងនោះ បុរសចំនួន ៤៧នាក់ ស្ត្រី ៤នាក់។
ក្នុងចំណោម ៥១នាក់នោះមាន ជនជាតិខ្មែរ ៣១នាក់ ម៉ាឡេស៊ី ចំនួន ១២នាក់ ប៊ែលហ្ស៊ីកម្នាក់ បារាំង ២នាក់ កាណាដា ម្នាក់ អង់គ្លេស ៣នាក់ និងជនជាតិចិនម្នាក់ ដែលបានជាសះស្បើយ៕