
អ៊ីតាលី ៖ នៅក្នុងរយៈពេលប ២៤ម៉ោងប៉ុណ្ណោះ ចំនួនមនុស្សស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៤ ៨២៥នាក់ ក្រោយពីអ្នកជំងឺ ៧៩៣នាក់ថ្មីទៀត បានស្លាប់ ដែលអត្រាស្លាប់នេះជាតួលេខខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA។
បើតាមអាជ្ញាធរអ៊ីតាលី បានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ ខាងលើនេះ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៊ីតាលី បានកើនដល់ ៥៣.៥៧៨ករណី ដែលបានកើនឡើងយ៉ាងខ្ពស់ពីតួលេខចាស់កាលពី ពីរថ្ងៃមុនចំនួន ៤៧.០២១ករណីប៉ុណ្ណោះ៕