ថ្ងៃ អាទិត្យ ទី២៤ ខែ តុលា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • រដ្ឋសភាបន្តសម័យនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី ២២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលាឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤នៅក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផងដែរ។ របៀបវារៈទំាងបួនសម្រាប់សម័យប្រជុំរដ្ឋសភានាថ្ងៃចន្ទទី២៥ ខែតុលាឆ្នាំ២០២១ ដែលកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តមាន៖ ១- ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស។ ២-ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ៣- ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) […]
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាមួយរបៀបវារ:ចំនួន៣ នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និង កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕
  • ៩ ខែ ក្រុមជួយសង្គ្រោះសត្វ ព្រៃបន្ទាន់បានជួយសង្គ្រោះសត្វអណ្តើកជាង ១៣០ក្បាល ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ក្រុមជួយសង្គ្រោះសត្វ ព្រៃបន្ទាន់បានជួយសង្គ្រោះសត្វអណ្តើកជាង ១៣០ ក្បាល រួមទាំងប្រភេទសត្វ ដែលត្រូវបានរងការគំរាមកំហែងផងដែរ ។ ក្នុងនោះ ១២៥ ក្បាលត្រូវបានដោះលែង។ នោះមាន ន័យថាអណ្តើកចំនួន ១២៥ ក្បាលត្រូវបានសង្រ្គោះពីការជួញដូរសត្វព្រៃខុសច្បាប់ហើយបានវិលត្រឡប់ទៅកាន់ព្រៃវិញ។ សត្វអណ្តើកនៅកម្ពុជាត្រូវបានការពារដោយច្បាប់ មានន័យថាវាជាការខុសច្បាប់ក្នុងការបរបាញ់ ចាប់យកធ្វើជាកម្មសិទ្ធ និងជួញដូរវ។ ប្រទះឃើញបទល្មើសសត្វព្រៃ? សូមរាយការណ៍ទៅកាន់ទំព័រហ្វេសប៊ុកបទល្មើសសត្វព្រៃកម្ពុជា ឬទំនាក់ទំនងទៅកាន់ ០១២​ ៥០០០ ៩៤៕
  • រយៈពេល៩ ខែ អាជ្ញាធរជាតិអប្សរា ផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ស្រាលតូចតាចដល់អ្នកស្រុក ចំនួន១១៦២គ្រួសារ យោងតាមរបាយការណ៍រយៈពេល៩ ខែក្នុងឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ និងក្រុមការ ងារក្រៅឧទ្យាននៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យចំនួន១៨៧៤ គ្រួសារ ក្នុងនោះក្រុមការងារបានអនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាននិងសាង សង់សំណង់ស្រាលតូចតាចបានចំនួន១១៦២គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ ក្នុងចំណោមអ្នកស្រុក១១៦២ គ្រួសារ ដែលទទួលបានការអនុញ្ញាតរួមមាន៖ ស្រុកប្រាសាទបាគងចំនួន១៧៤គ្រួសារ ស្រុកអង្គរធំចំនួន២៦៣ គ្រួសារ ស្រុកពួកចំនួន១៨០ គ្រួសារ ក្រុងសៀមរាបចំនួន២៦៩គ្រួសារ ស្រុកបន្ទាយស្រីចំនួន២៤៤គ្រួសារ និងក្រុមការងារក្រៅឧទ្យានចំនួន៣២ គ្រួសារ។ ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាលតូចតាចដែលទទួលបានការអនុញ្ញាតរួម មាន៖ ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។ ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់ លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។ អាជ្ញាធរជាតិអប្សរាមិនត្រឹមតែផ្តល់ការជួសជុលដល់ផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ក្នុងនោះក៏បានធ្វើការដោះស្រាយបញ្ហាប្រឈមនានាការជួយសង្គ្រោះពេលប្រជា ជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា។ ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះគឺជាចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលានិងការធ្វើដំណើរទៅមក។ គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ […]
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតចំនួន ៥,៤១៥ នាក់  នៃរោងចក្រ សហគ្រាស ចំនួន៧៤ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូបដែលស្ថិតនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។ s
  • រដ្ឋមន្រ្តីក្រសួងការងារ បើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង ក្រោយពីបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល (ភ្នំពេញ)៖ ការប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ការប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ(Zoom) ដោយមានអ្នកពាក់ព័ន្ធចូលរួមប្រមាណជិត២០០នាក់នោះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវីធីនេះបានបញ្ជាក់ថា មុននឹងឈានដល់ការទទួលការអនុញ្ញាតឱ្យបើកដំណើរការសិក្សាឡើងវិញ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ពីប្រមុខរាជរដ្ឋាភិបាល គឺអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្រ្ត នៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពិនិត្យនិងវាយតម្លៃ លើការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)បានដាក់ឆ្លងការប្រជុំសម្រេចពីគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយផ្អែកលើហេតុផលពីរ​គឺ : […]
  • កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនពលករ១៩នាក់ បម្រុងឆ្លងងដែន (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១)៖ពលករចំនួន ១៩នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលឃាត់ បាននៅយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង បន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំង ទាំងអស់ឲ្យល្បាត ជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការល្អជាមួយ កងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ទទួលទិសម៉ាឡៃ ដឹកនាំកម្លាំងចំនួន ១៥នាក់ ល្បាតសហការជាមួយ នគរបាលវរសេនាតូចព្រំដែនលេខ៨១៥ ក៏ជួបពលករ ចំនួន ១៩នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងល្បាតសហការ ឃាត់ ខ្លួនបានតែម្តង។ ក្រោយឃាត់ខ្លួនបាន ពលករទាំង ១៩នាក់ ត្រូវបានណែនាំ និងសាកសួរ […]
  • រយ:ពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដេីរកម្សាន្តជាង ៦៦ម៉ឺននាក (ភ្នំពេញ)៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដេីរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ * ខេត្តកំពត ១០២,៥៩៣ នាក់ * ខេត្តកែប ៩៦,៤៧១ នាក់ * ខេត្តព្រះសីហនុ ៨០,៥១៩ នាក់ * ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់ * ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់ * ខេត្តបាត់ដំបង ៣៧,៧២៤ នាក់ * ខេត្តកំពង់ចាម ៣៦,១៤០ នាក់ * ខេត្តសៀមរាប ៣៣,២២២ នាក់។ នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។ ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ […]
  • ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីមពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រ ធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្ត រាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជា ពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន។ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយ មាន ជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់។ ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ។ លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា។ ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី […]
  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣៩ នាក់ ជាសះស្បើយ៥៣០នាក់,ស្លាប់ចំនួន១៨នាក់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣៩នាក់, អ្នកជំងឺចំនួន ៥៣០ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០៩,៩២៦នាក់, អ្នកជាសះស្បើយសរុបចំនួន១០១,១៨៥នាក់, ស្លាប់សរុបចំនួន២,២៦១នាក់៕
  • សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “​ ” TOURISM FOR INCLUSIVE GROWTH ” ។
  • អ្នកជំនាញវិស័យទេសចរណ៍ សាទរចំពោះការអនុញ្ញាតឱ្យប្រជាពលរដ្ឋឈប់សម្រាក និងដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ភ្នំពេញ)៖ ក្នុងឱកាសឈប់សម្រាករយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៥, ៦ និង៧ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋចេញដើរកម្សាន្ត នៅតាមទំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងជួយដល់អាជីវកម្មទេសចរណ៍ នៅមូលដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ សម្តេចតេជោលើកឡើងបែបនេះ ធ្វើឡើងតាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។ សម្តេចបានលើកឡើងថា បើទោះបីជារាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ដើម្បីទប់ស្កាត់ការចម្លង នៅតាមវត្តអារាមក៏ពិតមែន តែមន្រ្តីរាជការ កម្មករ កម្មការនី បុគ្គលិកនៅតាមក្រុមហ៊ុន នៅតែបានឈប់សម្រាកក្នុងឱ្យកាសបុណ្យភ្ជុំបិណ្ឌ និងដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ដោយអនុវត្តនូវវិធានសុខាភិបាល។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណខ្ញុំ សូមបញ្ជាក់ថា យើងនៅតែបន្តឱ្យមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រឹត្យ ដែលមានចែងក្នុងការឈប់សម្រាកនៅថ្ងៃភ្ជុំបិណ្ឌ យើងនៅតែបន្តឱ្យបងប្អូនបានធ្វើដំណើរនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅធ្វើការកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង បានស្គាល់នូវប្រទេសខ្លួនឯង បានស្គាល់នូវរមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង»។ ជុំវិញបញ្ហានេះដែរ លោកស្រី ឆាយ […]
  • រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះ អាសន្ន រយៈពេល ១សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
  • អគ្គីភ័យ នៅភូមិដំណាក់ធំ៤ យប់ម៉ិញ ឆក់យកជីវិតលោក យាយអាយុ៨០ឆ្នាំ ម្នាក់ យ៉ាងអាណោចអាធ័ម ភ្នំពេញ៖ នៅវេលាម៉ោង ១២និង០០ នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែង បានកើតឡើងនៅស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរនៅផ្ទះ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ មូលហេតុបណ្តាលមកពីដុតផ្ទះបង្ករជាអគ្គិ ភ័យតែម្ដង ដែលបានធ្វើឲ្យផ្ទះឈើលើថ្មក្រោម ទំហំ ៨ម៉ែត្រ × ១៥ម៉ែត្រ ឆេះអស់ទាំងស្រុង និងបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះ: រស់ ហ៊ឹមយ៉ា ភេទ ស្រី អាយុ ៨០ឆ្នាំ។ ករណីអគ្គិភ័នេះ ពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីនេះ រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកចំនួន ០៥ រថយន្ត ស្មើនឹង ២០ម៉ែត្រគូប […]
  • សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយ ស្ថាប័នតុលា ការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោក បណ្ឌិត សេង សារី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ក្នុងសារដែលបង្ហោះក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះថា បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយ ដែលការបកស្រាយនេះមានលក្ខណះសមហេតុផលនិងអាចទទួល យកបានក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៍សូម លើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ខ្ញុំក៍អំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ៕

ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩


មីនា ២៣
១១:០៣:១៤ ព្រឹក ២០២០
  ២៩២ Views

ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ចិនបានមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។

គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើត
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)