
កំពត៖ មេជ្រូក២ក្បាលមួយក្បាលមានទម្ងន់83គីឡូត្រូវបានប្រជាពលរដ្ឋនៅភូមិដើមចំរៀក,ឃុំស្ដេចគង់ខាងលិច,ស្រុកបន្ទាយមាសយកមកដាក់នៅវត្តរំពើនក្នុងឃុំស្ដេចគង់កាលពីថ្ងៃទី22ខែមីនា2020 និងជ្រូកមេមួយក្បាលទៀតមានទម្ងន់220គឺឡូក្រាមដែលសុទ្ធតែជាជ្រូកមានក្រ ចក៥ត្រូវបានប្រជាពលរដ្ឋយកមកផ្ញើទុកក្នុងវត្ត។
ព្រះសង្ឃ អៀន ម៉ាប់ ព្រះជន29ឆ្នាំ ចៅអធិការវត្តដំណាក់ត្រយឹងមានថេរៈដីកាថា ជ្រូកនេះបើគិតតាំងពីគេយកមកដាក់ចោលក្នុងវត្តរហូតមកដល់ពេលនេះមានរយៈពេល3ឆ្នាំហើយៗមកដល់ពេលនេះវាមានទម្ងន់រហូតដល់ទៅ220គីឡូឯណោះ។ពលរដ្ឋមានជំនឿថាជ្រូកក្រចកជើង 5ចង្រៃរកស៊ីមិនបានទើបពួកគាត់ភ័យខ្លាចនាំគ្នាយកជ្រូកយកមកលែងចោល។
ព្រះចៅអធិការវត្តដំណាក់ត្រយឹងបានអះអាងថាបន្ទាប់ពីយកជ្រូកមកដាក់វត្តព្រះសង្ឃក្នុងវត្តសុខសប្យាយគ្រប់ពេលវេលា។
តាមពិតទៅជ្រូកមិនចង្រៃទេមកពីមនុស្សជាផ្ដើមចេញអោយមានរឿង។រីឯប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ខុម បញ្ញា អាយុ31ឆ្នាំនៅភូមិដើមចំរៀក,ឃុំស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងនៅព្រឹកថ្ងៃទី25មីនានេះថាជ្រូកមេមួយក្បាលដែលខ្លួនយកទៅដាក់ក្នុងវត្តរំពើននេះមានទម្ងន់83គឺឡូ។
ខុម បញ្ញា និយាយថាជ្រូកយកទៅដាក់ វត្តនេះគាត់បានទិញបន្តពីប្រជាពលរដ្ឋនៅក្នុងភូមិដែរ។
ទាល់តែទិញហើយទើបពិនិត្យមើលឃើញជ្រូកមានដុះជើង5ទើបភ្ញាក់ផ្អើលហើយភ្លាមៗនោះក៏បានដឹកទៅដាក់ក្នុងវត្តរំពើន។
សូមបញ្ជាក់ថា ខុម បញ្ញា ជាអ្នកដើរទិញជ្រូកមកកាប់សាច់លក់តែដោយខ្លាចរឿងជ្រូកជើង5វាចង្រៃទើបមិនហ៊ានកាប់ព្រោះមានជំនឿថា អាចនិងមានរឿងរ៉ាវនិងខាត់បង់អ្វីមិនខានមិនតែប៉ុណ្ណោះបន្ទាប់ពីយកជ្រូកទៅដាក់ក្នុងវត្ត ខុម បញ្ញា ថែមទាំងបាននិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះទៀតផង៕
អ្នកភូមិខ្លាចជ្រូកក្រចកជើង5ថាចង្រៃទើបនាំគ្នាយកដាក់នៅក្នុងវត្តកំពត៖ មេជ្រូក២ក្បាលមួយក្បាលមានទម្ងន់83គីឡូត្រូវបានប្រជាពលរដ្ឋនៅភូមិដើមចំរៀក,ឃុំស្ដេចគង់ខាងលិច,ស្រុកបន្ទាយមាសយកមកដាក់នៅវត្តរំពើនក្នុងឃុំស្ដេចគង់កាលពីថ្ងៃទី22ខែមីនា2020 និងជ្រូកមេមួយក្បាលទៀតមានទម្ងន់220គឺឡូក្រាមដែលសុទ្ធតែជាជ្រូកមានក្រ ចក៥ត្រូវបានប្រជាពលរដ្ឋយកមកផ្ញើទុកក្នុងវត្ត។ព្រះសង្ឃ អៀន ម៉ាប់ ព្រះជន29ឆ្នាំ ចៅអធិការវត្តដំណាក់ត្រយឹងមានថេរៈដីកាថា ជ្រូកនេះបើគិតតាំងពីគេយកមកដាក់ចោលក្នុងវត្តរហូតមកដល់ពេលនេះមានរយៈពេល3ឆ្នាំហើយៗមកដល់ពេលនេះវាមានទម្ងន់រហូតដល់ទៅ220គីឡូឯណោះ។ពលរដ្ឋមានជំនឿថាជ្រូកក្រចកជើង 5ចង្រៃរកស៊ីមិនបានទើបពួកគាត់ភ័យខ្លាចនាំគ្នាយកជ្រូកយកមកលែងចោល។ព្រះចៅអធិការវត្តដំណាក់ត្រយឹងបានអះអាងថាបន្ទាប់ពីយកជ្រូកមកដាក់វត្តព្រះសង្ឃក្នុងវត្តសុខសប្យាយគ្រប់ពេលវេលា។ តាមពិតទៅជ្រូកមិនចង្រៃទេមកពីមនុស្សជាផ្ដើមចេញអោយមានរឿង។រីឯប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ខុម បញ្ញា អាយុ31ឆ្នាំនៅភូមិដើមចំរៀក,ឃុំស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងនៅព្រឹកថ្ងៃទី25មីនានេះថាជ្រូកមេមួយក្បាលដែលខ្លួនយកទៅដាក់ក្នុងវត្តរំពើននេះមានទម្ងន់83គឺឡូ។ខុម បញ្ញា និយាយថាជ្រូកយកទៅដាក់ វត្តនេះគាត់បានទិញបន្តពីប្រជាពលរដ្ឋនៅក្នុងភូមិដែរ។ទាល់តែទិញហើយទើបពិនិត្យមើលឃើញជ្រូកមានដុះជើង5ទើបភ្ញាក់ផ្អើលហើយភ្លាមៗនោះក៏បានដឹកទៅដាក់ក្នុងវត្តរំពើន។សូមបញ្ជាក់ថា ខុម បញ្ញា ជាអ្នកដើរទិញជ្រូកមកកាប់សាច់លក់តែដោយខ្លាចរឿងជ្រូកជើង5វាចង្រៃទើបមិនហ៊ានកាប់ព្រោះមានជំនឿថា អាចនិងមានរឿងរ៉ាវនិងខាត់បង់អ្វីមិនខានមិនតែប៉ុណ្ណោះបន្ទាប់ពីយកជ្រូកទៅដាក់ក្នុងវត្ត ខុម បញ្ញា ថែមទាំងបាននិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះទៀតផង៕
Posted by SEATV News 24 Hours on Tuesday, 24 March 2020