
ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុច ឃុំមេលំ ស្រុកបរិបូណ៌ និងឃុំប្រស្នឹប ស្រុករលាប្អៀរដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីខាងលិចទីរួមខេត្តកំពង់ឆ្នាំង ជារៀងរាល់ឆ្នាំ ចាប់ពីខែកុម្ភៈ ដល់ចុងខែមេសា គេសង្កេតឃើញប្រជាពលរដ្ឋបាននាំគ្នាចាប់ប្រកបមុខរបរមួយ គឺលក់ផ្លែគុយ ដែលជាមុខរបរបន្ទាប់បន្សំ សម្រាប់ជីវភាពគ្រួសារ បើទោះបី ដើមគុយ ជារុក្ខជាតិដុះក្នុងព្រៃស្រុកលើ ដែលមានការកាប់ទន្ទ្រានព្រៃបណ្ដាលឱ្យដើមគុយមួយចំនួនធំត្រូវបាត់បង់យ៉ាងណាក្តី។
ប៉ុន្តែផ្លែគុយនៅតែមានលក់ និងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវធ្វើដំណើរតាមដងផ្លូវ ទិញយកទៅទទួលទានឬក៏ទុកឱយកូនចៅបានស្គាល់ រសជាតិនៃរុក្ខជាតិមួយប្រភេទនេះផងដែរ ។
បងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលទិញដុំ យកមកចងជាចង្កោមផ្លែគុយលក់រាយ បានឲ្យដឹងថា ពួកគាត់បានឡើងទៅទិញផ្លែគុយដល់ស្រុកលើ ហើយយកមកចងដុំជាចង្កោមលក់រាយនៅតាមថ្នល់ជាតិជារៀងរាល់ឆ្នាំ ។
សម្រាប់ផ្លែគុយឆ្នាំនេះបានធ្លាក់ថ្លៃពីដើមទី បើទោះបី មិនទាន់ដល់ខែដែលសំបូរផ្លែគុយ គឺនៅខែមេសាក៏ពិតមែន ។
ពួកគាត់បានបញ្ជាក់ថា៖ ពេលមានផ្លែគុយលក់ពីដើមទី ផ្លែគុយមួយចង្កោមថ្លៃរហូត២ម៉ឺន៥ពាន់រៀលឯណោះ។
ប៉ុន្តែពេលនេះ ផ្លែគុយបានធ្លាក់មកត្រឹម៧ពាន់រៀលក្នុងមួយចង្កោមនឹងអាចចុះថោកជាងនេះនៅពេលដែល ផ្លែគុយកាន់តែសម្បូរនៅក្នុងខែមេសា។
ពួកគាត់បានបញ្ជាក់ថា៖ ក្នុងមួយថ្ងៃគាត់អាចលក់ដាច់ពី ៥០ ទៅ ១០០ចង្កោម ។
ភ្ញៀវដែលបានទិញយកទៅខ្លះយកទៅពិសារ ប៉ុន្តែពេលខ្លះយកទៅចែកកូនចៅឲ្យបានស្គាល់តែប៉ុណ្ណោះ ព្រោះផ្លែគុយវាជិតផុតពូជទៅហើយ ដោយសារការកាប់ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ឋ និងកិច្ចអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបានធ្វើឱ្យដើមគុយមួយចំនួនធំត្រូវបានខូចខាតអស់ទៅហើយ ។
បច្ចុប្បន្នផ្លែគុយដែលនៅសេសសល់ ដែលបងប្អូនប្រជាពល រដ្ឋទៅទិញយកមកលក់ គឺជាផ្លែគុយដែលមានដើមដុះនៅតាមភូមិ របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែលជាភូមិចាស់ ត្រូវបានម្ចាស់គេថែរក្សាទុកសម្រាប់បេះផ្លែលក់ ។
ពួកគាត់បានបញ្ជាក់ថាទោះបីជាផ្លែគុយថ្លៃក្តីថោកក្តី ក៏ក្នុងមួយឆ្នាំៗ រយៈពេលជាង៣ខែ គាត់អាចរកចំណូលបានពីការលក់ផ្លែគុយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បានមួយកម្រឹតដែរ ។
សូមបញ្ជាក់ថា គុយគឺជារុក្ខជាតិដែលមានលក្ខណៈជាវល្លិ៍ធម្មជាតិម្យ៉ាងដុះនៅព្រៃភ្នំមិនសូវមានអ្នកស្គាល់និងជិតផុតពូជទៅហើយ។
តែអាចនៅសេសសល់តាមភូមិចាស់ដែលគេថែរក្សាបុណ្ណោះ។
គេសង្កេតឃើញ នៅតាមតូបលក់ដូរ ផ្លែឈើជាប់ផ្លូវជាតិលេខ៥ ចំងាយប្រមាណ២០គីឡូម៉ែត្រ ពីខាងលិចក្រុងកំពង់ឆ្នាំង គឺមានការដាក់តាំងលក់មួយភាគធំគឺផ្លែគុយ និងបន្ទាប់មកមានផ្លែសិរមាន់ និងផ្លែ ព្រូស ផងដែរ ដែលជាផ្លែឈើធម្មជាតិដុះនៅព្រៃភ្នំ ក្រៅពីនោះនៅមានលក់ផ្លែឈើស្រុក ដូចជាខ្នុរ ស្វាយចន្ទី និងផ្លែស្វាយជាដើម៕
ប្រជាពលរដ្ឋចាប់យកមុខរបរបេះផ្លែគុយលក់ដើម្បីបង្កើនជីវភាពគ្រួសារពេលដល់រដូវរុក្ខជាតិនេះចេញផ្លែ ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុច ឃុំមេលំ ស្រុកបរិបូណ៌ និងឃុំប្រស្នឹប ស្រុករលាប្អៀរដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីខាងលិចទីរួមខេត្តកំពង់ឆ្នាំង ជារៀងរាល់ឆ្នាំ ចាប់ពីខែកុម្ភៈ ដល់ចុងខែមេសា គេសង្កេតឃើញប្រជាពលរដ្ឋបាននាំគ្នាចាប់ប្រកបមុខរបរមួយ គឺលក់ផ្លែគុយ ដែលជាមុខរបរបន្ទាប់បន្សំ សម្រាប់ជីវភាពគ្រួសារ បើទោះបី ដើមគុយ ជារុក្ខជាតិដុះក្នុងព្រៃស្រុកលើ ដែលមានការកាប់ទន្ទ្រានព្រៃបណ្ដាលឱ្យដើមគុយមួយចំនួនធំត្រូវបាត់បង់យ៉ាងណាក្តី។ប៉ុន្តែផ្លែគុយនៅតែមានលក់ និងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវធ្វើដំណើរតាមដងផ្លូវ ទិញយកទៅទទួលទានឬក៏ទុកឱយកូនចៅបានស្គាល់ រសជាតិនៃរុក្ខជាតិមួយប្រភេទនេះផងដែរ ។បងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលទិញដុំ យកមកចងជាចង្កោមផ្លែគុយលក់រាយ បានឲ្យដឹងថា ពួកគាត់បានឡើងទៅទិញផ្លែគុយដល់ស្រុកលើ ហើយយកមកចងដុំជាចង្កោមលក់រាយនៅតាមថ្នល់ជាតិជារៀងរាល់ឆ្នាំ ។ សម្រាប់ផ្លែគុយឆ្នាំនេះបានធ្លាក់ថ្លៃពីដើមទី បើទោះបី មិនទាន់ដល់ខែដែលសំបូរផ្លែគុយ គឺនៅខែមេសាក៏ពិតមែន ។ ពួកគាត់បានបញ្ជាក់ថា៖ ពេលមានផ្លែគុយលក់ពីដើមទី ផ្លែគុយមួយចង្កោមថ្លៃរហូត២ម៉ឺន៥ពាន់រៀលឯណោះ។ប៉ុន្តែពេលនេះ ផ្លែគុយបានធ្លាក់មកត្រឹម៧ពាន់រៀលក្នុងមួយចង្កោមនឹងអាចចុះថោកជាងនេះនៅពេលដែល ផ្លែគុយកាន់តែសម្បូរនៅក្នុងខែមេសា។ ពួកគាត់បានបញ្ជាក់ថា៖ ក្នុងមួយថ្ងៃគាត់អាចលក់ដាច់ពី ៥០ ទៅ ១០០ចង្កោម ។ ភ្ញៀវដែលបានទិញយកទៅខ្លះយកទៅពិសារ ប៉ុន្តែពេលខ្លះយកទៅចែកកូនចៅឲ្យបានស្គាល់តែប៉ុណ្ណោះ ព្រោះផ្លែគុយវាជិតផុតពូជទៅហើយ ដោយសារការកាប់ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ឋ និងកិច្ចអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបានធ្វើឱ្យដើមគុយមួយចំនួនធំត្រូវបានខូចខាតអស់ទៅហើយ ។ បច្ចុប្បន្នផ្លែគុយដែលនៅសេសសល់ ដែលបងប្អូនប្រជាពល រដ្ឋទៅទិញយកមកលក់ គឺជាផ្លែគុយដែលមានដើមដុះនៅតាមភូមិ របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែលជាភូមិចាស់ ត្រូវបានម្ចាស់គេថែរក្សាទុកសម្រាប់បេះផ្លែលក់ ។ ពួកគាត់បានបញ្ជាក់ថាទោះបីជាផ្លែគុយថ្លៃក្តីថោកក្តី ក៏ក្នុងមួយឆ្នាំៗ រយៈពេលជាង៣ខែ គាត់អាចរកចំណូលបានពីការលក់ផ្លែគុយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បានមួយកម្រឹតដែរ ។សូមបញ្ជាក់ថា គុយគឺជារុក្ខជាតិដែលមានលក្ខណៈជាវល្លិ៍ធម្មជាតិម្យ៉ាងដុះនៅព្រៃភ្នំមិនសូវមានអ្នកស្គាល់និងជិតផុតពូជទៅហើយ។ តែអាចនៅសេសសល់តាមភូមិចាស់ដែលគេថែរក្សាបុណ្ណោះ។គេសង្កេតឃើញ នៅតាមតូបលក់ដូរ ផ្លែឈើជាប់ផ្លូវជាតិលេខ៥ ចំងាយប្រមាណ២០គីឡូម៉ែត្រ ពីខាងលិចក្រុងកំពង់ឆ្នាំង គឺមានការដាក់តាំងលក់មួយភាគធំគឺផ្លែគុយ និងបន្ទាប់មកមានផ្លែសិរមាន់ និងផ្លែ ព្រូស ផងដែរ ដែលជាផ្លែឈើធម្មជាតិដុះនៅព្រៃភ្នំ ក្រៅពីនោះនៅមានលក់ផ្លែឈើស្រុក ដូចជាខ្នុរ ស្វាយចន្ទី និងផ្លែស្វាយជាដើម៕ ពៅ សុខហ៊ាន
Posted by SEATV News 24 Hours on Wednesday, 25 March 2020