
ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌនៅរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យដល់ទីតាំងផ្ទាល់ដែលមានផ្ទុះជំងឺCOVID-19 នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានអញ្ជើញប្រជាពលរដ្ឋដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងមេរោគCOVID-19 ចំនួន៩នាក់ មកធ្វើការពិនិត្យតាមដាន និងដាក់ពួកគាត់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដែលខេត្តបានរៀបចំនៅវិទ្យា
ល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាលមានអ្នកឆ្លងជំងឺCOVID-19 ចំនួន២នាក់ គឺស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ទាំង២នាក់តែម្ដង ៕