
ជនសង្ស័យម្នាក់ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការពីបទប្រព្រឹត្តអំពើរំលោភលើសេចក្តីទុកចិត្ត ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពេលចេញមកវិញ ទើបបាន១ខែកន្លះ បានបោកយកម៉ូតូរបស់បងប្អូនក្នុងភូមិចំនួន២គ្រឿងយកទៅបញ្ជាំលេងល្បែងនិងទិញគ្រឿងញៀនជក់អស់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ទួង រាសី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ជននេះបានប្រព្រឹត្តបទល្មើសរំលោភលើសេចក្តីទុកយកម៉ូតូមិត្តភក្រ្តយកទៅបញ្ជាំ ចំនួន២ករណី ត្រូវបានជនរងគ្រោះប្តឹងឲ្យចាប់ខ្លួន។
លោកវរសេនីយ៍ ឯក ខែម សោភ័ណ បានបន្តថា៖ករណីទី១- នៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦និង១៥នាទីយប់ ជនសង្ស័យឈ្មោះទួង រាសី បានខ្ចីម៉ូតូម៉ាក ZOOMER ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ពោធិសាត់ 1E-7277 ឈ្មោះធុង ឆៃយ៉ា ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខណៈពេលកំពុងអង្គុយផឹកស៊ីជាមួយគ្នាថាជិៈទៅទិញសាច់ក្លែម ហើយជិៈយកទៅបានបាត់មិនត្រឡប់មកវិញ។
ករណី ទី២-នៅវេលាម៉ោង១១និង៥០នាទីយប់រំលងអាធ្រាតថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ ជនសង្ស័យឈ្មោះទួង រាសី បានយកម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1I-8743 របស់ឈ្មោះសុខ សុផល ភេទប្រុសអាយុ៤៩ឆ្នាំនៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ដោយនិយាយថាខ្ចីទៅទិញទឹកផឹក ហើយជិៈទៅបាត់មិនត្រឡប់មកវិញ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា៖ឈ្មោះទួង រាសី នេះធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនទៅសលាដំបូងខេត្តបន្ទាយមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំកន្លះ ហើយទើបចេញពីពន្ធនាគារបានរយៈពេល១ខែកន្លះ បានប្រព្រឹត្តបទល្មើស២ករណី ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួននៅថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣និង១៥នាទីរសៀល នៅនឹងផ្ទះរបស់ខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនគេពិតជាបានយកម៉ូតូរបស់ឈ្មោះធុង ឆៃយ៉ានិងឈ្មោះសុខ សុផល ប្រាកដមែន ក្រោយពីយកទៅបានបញ្ជាំបានលុយគេទៅលេងល្បែងនៅកាស៊ីណូ និងទិញគ្រឿងញៀនជក់អស់។
ដោយផ្អែកទៅលើបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូនិងចម្លើយសារភាពរបស់ជនសង្ស័យ កំលាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ធ្លាប់ជាប់ពន្ធនាគារចំនួនមួយឆ្នាំកន្លះ ពេលចេញមកវិញមិនរាងចាលនៅប្រព្រឹត្តបទល្មើស នគរបាលចាប់ញាត់គុកម្តងទៀត ជនសង្ស័យម្នាក់ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការពីបទប្រព្រឹត្តអំពើរំលោភលើសេចក្តីទុកចិត្ត ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពេលចេញមកវិញ ទើបបាន១ខែកន្លះ បានបោកយកម៉ូតូរបស់បងប្អូនក្នុងភូមិចំនួន២គ្រឿងយកទៅបញ្ជាំលេងល្បែងនិងទិញគ្រឿងញៀនជក់អស់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ លោកវរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ទួង រាសី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ជននេះបានប្រព្រឹត្តបទល្មើសរំលោភលើសេចក្តីទុកយកម៉ូតូមិត្តភក្រ្តយកទៅបញ្ជាំ ចំនួន២ករណី ត្រូវបានជនរងគ្រោះប្តឹងឲ្យចាប់ខ្លួន។ លោកវរសេនីយ៍ ឯក ខែម សោភ័ណ បានបន្តថា៖ករណីទី១- នៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦និង១៥នាទីយប់ ជនសង្ស័យឈ្មោះទួង រាសី បានខ្ចីម៉ូតូម៉ាក ZOOMER ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ពោធិសាត់ 1E-7277 ឈ្មោះធុង ឆៃយ៉ា ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខណៈពេលកំពុងអង្គុយផឹកស៊ីជាមួយគ្នាថាជិៈទៅទិញសាច់ក្លែម ហើយជិៈយកទៅបានបាត់មិនត្រឡប់មកវិញ។ករណី ទី២-នៅវេលាម៉ោង១១និង៥០នាទីយប់រំលងអាធ្រាតថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ ជនសង្ស័យឈ្មោះទួង រាសី បានយកម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1I-8743 របស់ឈ្មោះសុខ សុផល ភេទប្រុសអាយុ៤៩ឆ្នាំនៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ដោយនិយាយថាខ្ចីទៅទិញទឹកផឹក ហើយជិៈទៅបាត់មិនត្រឡប់មកវិញ។លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា៖ឈ្មោះទួង រាសី នេះធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនទៅសលាដំបូងខេត្តបន្ទាយមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំកន្លះ ហើយទើបចេញពីពន្ធនាគារបានរយៈពេល១ខែកន្លះ បានប្រព្រឹត្តបទល្មើស២ករណី ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួននៅថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣និង១៥នាទីរសៀល នៅនឹងផ្ទះរបស់ខ្លួន ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនគេពិតជាបានយកម៉ូតូរបស់ឈ្មោះធុង ឆៃយ៉ានិងឈ្មោះសុខ សុផល ប្រាកដមែន ក្រោយពីយកទៅបានបញ្ជាំបានលុយគេទៅលេងល្បែងនៅកាស៊ីណូ និងទិញគ្រឿងញៀនជក់អស់។ ដោយផ្អែកទៅលើបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូនិងចម្លើយសារភាពរបស់ជនសង្ស័យ កំលាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ណុប-រក្សា
Posted by SEATV News 24 Hours on Thursday, 26 March 2020