
ខេត្តកំពង់ស្ពឺ៖រថយន្តបែនធ្លាប់តែ ដឹកខ្សាច់និងដឹកដី មួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ពិនិត្យស្រាប់តែរកឃើញឈើប្រណិតជាច្រើនម៉ែត្រគូបទៅវិញសង្ស័យក្រុមឈ្មួញចាស់ៗប្រើរូបភាពបំភ័ន្តភ្នែកសមត្ថកិច្ច។
ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះធ្វើឡើងកាលពីរំលងអាធ្រត្រថ្ងៃទី២៩ខែមីនាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៤៤ នៅចំណុចភូមិក្រាំងពង្រ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ហេង សម្រេច នាយការិយាល័យប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថាបន្ទាប់ពីទទួលបទបញ្ជាពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺឲ្យស្រាវជ្រាវនិងបង្ក្រាបរាល់បទល្មើសព្រៃឈើដែលនិងកំពុងធ្វើចរាចរចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្រោមរូបភាពជារថយន្តដឹកខ្សាច់ លួចដឹកឈើប្រណិតនោះ។
លោកបានបន្តថារថយន្តដែលត្រូវកម្លាំងរបស់លោកបង្ក្រាបបាននេះម៉ាកHyundai(ប្រភេទបែនដឹកដី)ពណ៌សពាក់ស្លាកលេខតាកែវ 3A1807អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលឃាត់រថយន្តដឹកឈើខាងលើចុះរត់គេចខ្លួនបាត់ស្រមោល។
លោកបានបន្ថែមទៀតថាឈើនៅក្នុងរថយន្តនេះជាប្រភេទឈើជ្រុងចំរុះមិនទាន់ធ្វើការវាស់វែងនៅឡើយទេ។
តាមការបង្ហើបអោយដឹងថារថយន្តដឹកឈើពេញប្រៀប១រថយន្តបែននេះ ដឹកចេញពីតំបន់ជាំ ដែលគេដាក់ការសង្ស័យថាជាឈើរបស់មេឈ្មួញឈ្មោះ ស៊ី សរ និងឈ្មោះ គុម្ភះ ហើយការដឹកជញ្ជូនឈើខាងលើនេះបានដោយរលូនសង្ស័យមានការត្រូវរ៉ូវជាមួយមន្ត្រីសមត្ថកិច្ចជំនាញហើយទើបរលូនបែបនេះ។វត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីចាត់ការបន្តនិតិវិធី៕