ថ្ងៃ ច័ន្ទ ទី១៣ ខែ កក្កដា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរា បណ្ដុះប្រភេទពូជឈើកម្រ៥ប្រភេទ ដើម្បីដាំនៅខាងក្រៅឧទ្យានអង្គរ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុង ចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។ លោក ស៊ិន សុផាណារ៉េត បុគ្គលិកទទួលបន្ទុកនៅស្ថានីយបណ្ដុះកូនឈើ៨ហិកតា ឱ្យដឹងថាក្នុងចំណោមប្រភេទកូនឈើជាច្រើន ស្ថានីយនេះបានបណ្ដុះប្រភេទឈើ ប្រណិតកម្រចំនួន៥ប្រភេទនៅកម្ពុជា ដូចជាឈើបេង ឈើគ្រញូង ឈើធ្នង់ ឈើច្រេះ និងឈើនាងនួន។ ស្ថានីយបណ្តុះប្រភេទកូនឈើទាំងនោះដោយធ្វើការប្រមូលគ្រាប់ពូជពីព្រៃក្នុងរមណីយដ្ឋានអង្គរ ការផ្តល់ដោយវិស័យឯកជន និងទិញពីផ្សារ ដូចជាឈើនាងនួនជាដើម។   លោកបន្តថា ក្នុងមួយឆ្នាំៗស្ថានីយបណ្ដុះកូនឈើ៨ហិកតាអាចមានលទ្ធភាពបណ្ដុះកូនឈើជាមធ្យមជាង២ម៉ឺនដើម តែសម្រាប់ឆ្នាំមុន ស្ថានីយបានបណ្ដុះរហូតដល់ជិត៥ម៉ឺនដើម។ប៉ុន្តែការបណ្ដុះកូនឈើទាំងនេះមានការលំបាកបន្ដិច ដោយសារពូជខ្លះដូចជាបេង ត្រូវការស្រុះទឹកក្ដៅ និងកាប់ច្រៀកវាសិន ទើបកូនឈើទាំងនោះឆាប់ដុះ និងដុះក្នុងបរិមាណច្រើន៕   ប្រភពពីអាជ្ញាធរជាតិអប្សរា
  • នៅថ្ងៃព្រហស្បតិ៍ ទី០៩ កក្កដាស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី នៅថ្ងៃព្រហស្បតិ៍ ទី០៩ កក្កដាស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍន ភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង» ។
  • ស្លាប់​៨​និង​របួស​១៣នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលម៉ិញ រាជធានី​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ៨​នាក់​ (​ស្រី​០៣​នាក់​)​បាន​ស្លាប់​ របួសធ្ងន់​១១​នាក់​ (​ស្រី០២ នាក់)​ និង​របួសស្រាល​គ្មាន​០២នាក់​ (​ស្រី០១ នាក់)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០២០​។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៧​ កក្កដា​នេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​២១​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​១២​លើក​ ៕
  • ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត។   រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនៈគីរី បានឱ្យដឹងថា ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងនោះគេតែងជួបឃើញមានដូចជា សត្វស្វាកន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។   មន្រ្តីឧទ្យានុរក្ស កំពុងសហការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។ នៅក្នុងតំបន់ការពារធម្មជាតិនេះ សហគមន៍ជនជាតិដើមភាគតិចប្រូវ គឺជាម្ចាស់ស្រុកកំពុងរស់នៅយ៉ាងសុខសាន្ត ហើយរៀបចំចាំធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ តាមរយៈសេវានៃការស្នាក់នៅប្រកបដោយផាសុខភាពបែបជនជាតិដើមភាគតិច និងស្វែងយល់ពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ។ ពិសេសនោះការធ្វើដំណើរកម្សាន្តជាមួយធម្មជាតិនៃឧទ្យានជាតិវីរៈជ័យ៕  
  • កម្លាំងអាវុធហត្ថបើកប្រតិបត្តិការចុះបង្ក្រាប ចាប់បានជនជាតិចិន៧នាក់ និងរំដោះជនរងគ្រោះបានម្នាក់ ពាក់ព័ន្ធករណីចិនចាប់បង្ខាំង និងជំរិតទារប្រាក់ (ខេត្តព្រះសីហនុ,ថ្ងៃទី០៨ ខែកក្កដា ២០២០)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខំាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរំដោះជនរងគ្រោះ និងចាប់បានជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រី្តម្នាក់។   លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ថា សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖ ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ ,ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ,ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ,ឈ្មោះ Cai Lei Lei ភេទប្រុស […]
  • ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងធ្វើការផាកពិន័យចំពោះរថយន្ត ហួសសុពលឆៀក និងប័ណ្ណបើកបរ ការផាកពិន័យនៃការផុតសុពលភាព(លើសពី៣០ថ្ងៃ) លើសេវាសាធារ​ណៈវិស័យដឹកជញ្ជូនផ្លូវគោក ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០ នេះតទៅ ក្រសួ​ងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមការផាកពិន័យលើ​ការផុតសុពលភាពលើសពី៣០ថ្ងៃ នៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដូចជា៖ ពន្យារបណ្ណបើកបរយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្រប់ប្រភេទការចុះបញ្ជីឡើងវិញរថយន្ត ផ្លាក​លេខ AT (រថយន្តនាំចូលមកជាលក្ខណៈបណ្ដោះអាសន្ន) និងសេវាផ្សេងៗទៀត។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន សូមអំពាវនាវ​បងប្អូនប្រជាពលរដ្ឋមកទទួលសេវាអោយបានទាន់ពេលវេលា ជៀស​វាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕
  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្លឹប កំសាន្ត KTVបើកដំណើរឡើងវិញ តែត្រូវ ប្រែក្លាយជាភោជនីយដ្ឋាន ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម ក្លឹបកំសាន្ត និងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការ ដោយប្រែក្លាយជាភោជនីយ៏ដ្ឋាន។ អភិបាលរាជធានីភ្នំពេញ​ ឲ្យម្ចាស់អាជីវកម្មដែលមានបំណងបើកដំណើរការឡើងវិញ ត្រូវ ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយរបស់សាលារាជធានីភ្នំពេញ និងគោរពឲ្យបានម៉ឺងម៉ាត់របស់ ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩។
  • កសិករដាំបន្លែនៅស្រុកបាកាន និងស្រុកកណ្តៀង កំពុងបង្កើនចំណូល និងកលើកកំពស់ជីវភាពគ្រួសារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់​ថា កសិករ ដាំបន្លែ កំពុងទទួលបានផល និងបង្កើនចំណូលគ្រួសារ ក្នុងដំណាក់កាលដែលកម្ពុជា កំពុងជួបវិបត្តិកូវីដ១៩។ កសិករ ជូ វើន ភេទ ស្រី នៅភូមិ អូររំចេក ឃុំ ត្រពាំងជង ស្រុកបាកាន បានឲ្យដឹងថា៖ ដោយមានណែនាំពីមន្រ្តីជំនាញ ទាំងការជ្រើសរើសពូជតម្រូវតាមទីផ្សារការដាំដំណាំបន្លែ ការប្រមូលផលបន្លែ ការវេចខ្ចប់ ការ​ដឹកជញ្ចូន និងទីផ្សារដំណាំបន្លែទទួលបានលទ្ធផលល្អ និងបានផលច្រើន។ អ្នកស្រីបានបញ្ជាក់ថា គាត់ដាំដុះបន្លែលើផ្ទៃដីទំហំតែ ១០ អា ប៉ុណ្ណោះ បានដាំដំណាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ ការចំណាយថវិកាសរុប ២០ម៉ឺន រៀល ប្រើប្រាស់រយះពេល ២៨ -៣០ ថ្ងៃ ទើបប្រមូលផល។ គាត់ទទួលបានទិន្នផល ៤៣៣ គីឡូក្រាម លក់ក្នុងតម្លៃ ៣០០០ រៀល/គីឡូក្រាម ចំណេញ បាន១ លាន ១០ម៉ឺន រៀលក្នុងពេលដាំមួយលើកៗ ហើយការដាំដុះនេះអាចធ្វើបាន […]
  • មានវីដេអូរ៖ អាជីវករទិញត្រីនិងអ្នកនេសាទត្រី ឃុំឆ្នុកទ្រូ ត្អូញត្អែរទឹកទន្លេមិនទាន់ឡើងធ្វើឱ្យប៉ះពាល់ជីវភាពគ្រួសារ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០)៖ ក្រុមអាជីវករទិញត្រីនៅមាត់កំពង់ទឹកភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បាទត្អូញត្អែរ ពីការទិញត្រីរបស់ពួកគាត់ឆ្នាំនេះបានថយចុះ ជាងរាល់ឆ្នាំ ហើយបានចោទទៅលើបញ្ហាទឹកទន្លេមិនទាន់ឡើងនៅឡើយ ។ ចំណែកប្រជាជននេសាទនៅឯមាត់កំពង់ទឹកភូមិសេះស្លាប់ក៏និយាយប្រហែលគ្នាដែរថា៖ទឹកមិនទាន់ឡើង ប្រជានេសាទមិនអាចប្រកបនេសាទ បានទេ បើទោះបីខែនេះជារដូវបិទនេសាទ ក៍ពិតមែន ប៉ុន្តែពួកនៅតែអាចនេសាទជាលក្ខណៈគ្រួសារ បានដែរ សំខាន់ឱ្យតែមានទឹក ។ បុរសឈ្មោះ ឈឹម សុគន្ធ ដែលជាអាជីវករទិញត្រីម្នាក់ ក្នុងចំណោមអាជីវករជាច្រើននាក់ ដែលចាំទិញត្រី នៅមាត់កំពង់ទឹក ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបួរណ៌ បានឲ្យដឹងថា៖ ចូលដល់ខែកក្កដាទៅហើយ ទឹកទន្លេនៅមិនទាន់នៅឡើយ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់តែនេសាទលក្ខណៈគ្រួសារ គ្មានឱកាស រកត្រីសម្រាប់ចិញ្ចឹមបានឡើយ ។ តាមធម្មតាជារៀងរាល់ឆ្នាំនៅដើមខែកក្កដាបែបនេះ ទឹកអាចឡើងមានកម្ពស់ពីកន្លះទៅ១ម៉ែត្របាត់ទៅហើយ ប៉ុន្តែពេលនេះ ទឹកទន្លេមិនទាន់ឡើងសូម្បីបន្តិច ។ គាត់បានរំឭកកាលពី ៤-៥ ឆ្នាំមុន គាត់អាចទិញត្រីក្នុងមួយថ្ងៃតិចណាស់ ក៏៣ តោនដែរ ។ ប៉ុន្តែពេលនេះគាត់ទិញត្រីមិនបាន១០០ គីឡូក្រាមផង ។ គាត់បានឮតគ្នាថា៖ ទឹកទន្លេមិនទាន់ឡើង […]
  • ក្រសួងកសិកម្មមានផែនការ បង្កើនផលិតផលវារីវប្បកម្មឲ្យបាន ៧៤ម៉ឺនតោន នាឆ្នាំ២០២៤ ឯ.ឧ វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់ ក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋនិងកាត់បន្ថយក្នុងការដាក់សំពាធលើធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យអនុវត្តតាមនៅតាមបណ្តាខេត្តនានា។ ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ នៅឆ្នាំនា ២០០៩ អនុវត្តបានត្រឹមតែ ៥០ ០០០តោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមក​ដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើឡើងរហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះ ផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួន ៧ម៉ឺន ១ ៥៣៦​តោន ហើយនិងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២២ លានក្បាល នេះបញ្ជាក់ឱ្យឃើញថា ទិន្នផលវារីវប្បកម្មកើនឡើងជាលំដាប់​ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរយៈពេល៥ឆ្នាំចុងក្រោយនេះកំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ ដែលប្រជាកសិករបានទទួល​យកនូវបច្ចេ​កទេសវារីវប្បកម្មដែលរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលបានអនុវត្តកន្លងមក។ តាមរយៈផែនការយុទ្ធសាស្រ្តនេះ ជាគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤០ ០០០តោន នាឆ្នាំ២០២៤ ខាងមុខនេះ ដែលមានកំណើន […]
  • ឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យពលរដ្ឋស្លាប់ចំនួនជាង៨០០នាក់ និងរបួសចំនួនជាង២ពាន់នាក់ ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃអង្គារនេះ បានអញ្ជើញចូលរួមប្រជុំ​បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០។ បើតាមរបាយការណ៍បូកសរុបលទ្ធផល​ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។ របាយការណ៍ដដែល រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។ រយៈពេល២ខែ(ឧសភា-មិថុនា) នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក បានពិន័យសរុបចំនួន​៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។ អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន១២.៥០០ លានរៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕
  • ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីសមាជិក ក្រុមការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើន។ ឯកឧត្តម ប៊ុន ហុន មានប្រសាស​ន៍ថា «ថ្ងៃនេះជាកិច្ចប្រជុំលើកទី៦ ហើយយើងបានជួបពិភាក្សាគ្នា ពិគ្រោះយោបល់លើសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវខក​ខានមិនបានជួបពិភាក្សាគ្នា អស់រយៈពេល៣ខែ គឺយើងបានជួបគ្នាជាចុងក្រោយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០»។   ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនាពេលព្រឹកនេះនឹងចប់រួចរាល់ចំពោះមាត្រាដែលនៅសល់ ដែលក្នុងកិច្ចកន្លងមកយើងបានពិភាក្សា និងពិគ្រោះយោបល់ជាមួយគ្នាបានចំនួន១៣មាត្រា ក្នុងចំណោម​១៧​មាត្រា ដូច្នេះក្នុងកិច្ចប្រជុំព្រឹកនេះនៅសល់តែ៤មាត្រាទៀតតែប៉ុណ្ណោះ។ ឯកឧត្តមពន្យល់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល មិន​មែនជាអ្នកសម្រេច ហើយក៏មិនមែនជាអ្នកបដិសេធលើមាត្រាទាំងអស់នេះទេ ហើយក៏មិនអាចធ្វើវិសោធនកម្មច្បាប់ទាំងស្រុងតាមការលើកឡើងបានឡើយ ប៉ុន្ដែអ្វីដែលក្រុមការងាររាជរដ្ឋាភិបាលបានជួបពិគ្រោះយោបល់នាពេលនេះគឺស្វែងយល់គ្នាឲ្យបានច្បាស់លាស់ និងបញ្ជាក់ជូនអង្គការសង្គមស៊ីវិលអំពីខ្លឹមសាច្បាប់នេះ ហើយ​ស្វែងយល់អំពីគោលបំណងរបស់អង្គការសង្គមស៊ីវិលក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ដែលនឹងមានមូលដ្ឋានជាក់លាក់ដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាល។   សូមជម្រាបថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ហើយច្បាប់នេះគោលបំណងធានាការ​ពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋា​ភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោ​ជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរ​សាធារណៈ​៕
  • ឯកឧត្តម សក់ សេដ្ឋា៖ កម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អនុវត្តបាន១០ឆ្នាំហើយ ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា បានថ្លែងថា ការរៀបចំវគ្គភាពជាអ្នកដឹក នាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។ ឆ្នាំ២០២០នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា “ឆ្នាំ២០២០នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយក្នុងរយៈពេលនេះ រដ្ឋាភិបាលបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រព្រឹត្តទៅប្រកប​ដោយភាពរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌”។ ឯកឧត្តម បានបន្ថែម​ថា ទោះបីជាការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិមានបញ្ហាមួយចំនួន ប៉ុន្តែស្ថាប័នពាក់ព័ន្ធនានាបានខិតខំសហការគ្នា និងពុះពារគ្រប់ឧបសគ្គ ដើម្បីជម្រុញឲ្យកិច្ចដំណើរការនៃកំណែទម្រង់ដ៏មានសារសំខាន់នេះ សម្រេចបាននូវសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ផងដែរ។ ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា ការអនុវត្តគោលនយោ​បាយវិមជ្ឈ ការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល មកដល់បច្ចុប្បន្ននេះ […]
  • មានវីដេអូរ៖ រថយន្តពីរគ្រឿងបុកគ្នាផ្ទុះពោងចេញក្រៅ តែគ្មានអ្នករងរបួស នៅក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០)៖ ករណីបើកបរលើសល្បឿនកំណត់ ក្នុងស្ថានភាពស្រវឹង និងមិនចេះអធ្យាស្រ័យគ្នា រថយន្តពីរគ្រឿងបុកគ្នាផ្ទុះពោងចេញក្រៅ ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើល តែមិនមានអ្នកណាម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ៥ ខាងលិចសាលាក្រុងប៉ោយប៉ែតប្រហែល២០០ម៉ែត្រ។ ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ពេលកើតហេតុរថយន្តម៉ាកឆ្លាម ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2C-8626 បើកបរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង បានទៅបុកជា មួយរថយន្តដែលបើកបរបញ្ច្រាស់ទិសគ្នា ម៉ាកតូកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-4263 ដែលបម្រុងឡើងវ៉ារថយន្តធំបណ្តាលឲ្យរថយន្តទាំងពីរបើកកង់ និងបាក់យ៉ាន់ ខូចចង្កូតម្ខាងដូចគ្នា ចំណែករថយន្តឆ្លាមថែមបែកពងទាំងពីរ និងបែកកញ្ចក់ ខ្ទាតទៅប៉ះរថយន្តម៉ាក ម៉នីងង(morning)ពាក់ស្លាកលេខ ភ្នំពេញ2AX-6507 មួយគ្រឿងទៀតបណ្តាលឲ្យរលាត់ថ្នាំទ្វារខាងឆ្វេង។ តែហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសឡើយ។ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេលកើតហេតុ ភាគីទាំងបីបានស្រុះស្រួលគ្នា ដោយរថយន្តម៉ាកតាកូម៉ា សុំយកទៅធ្វើដោយខ្លួនឯង ចំណែករថយន្តឆ្លាមត្រូវសងថ្លៃជួសជុលជូនរថយន្តម៉នីង(morning) ដើម្បីបញ្ចប់រឿង៕ នីម វណ្ណា  
  • សម្តេចតេជោ ផ្ញើសារនឹករលឹកពលរដ្ឋ ក្នុងឱកាសចូលព្រះវស្សា និងអំពាវនាវពលរដ្ឋប្រុងប្រយ័ត្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបានផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។ សូមអរគុណ បងប្អូនប្រជាពលរដ្ឋឧបាសក ឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។ ជាមួយគ្នានេះដែរ សូមអរគុណសម្តេច ឯកឧត្តម លោកជំទាវ​ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ​ ចឹល​ ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។   ទន្ទឹមនឹងនេះដែរ​ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបា​លកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់។ នៅពេលរសៀលនេះ ខ្ញុំនិងភរិយាគ្រោងនឹងនាំទ័យយទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក៕  

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)