ឥណ្ឌូនេស៊ី ៖ អ្នករួចផុតពីសេចក្តីស្លាប់ និងអ្នកចូលរួមក្នុងព្រះវិហារ នៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី បាន ត្រឡប់ទោកាន់ព្រះវិហារវិញ ដើម្បីធ្វើសក្ការៈបូជា រយៈពេល១សប្តាហ៏ បន្ទាប់ពីព្រះវិហារចំនួន៣ ត្រូវបានវាយប្រហារ ជាបន្តបន្ទាប់ ដោយស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីសន្តិសុខដ៏តឹងតែង។
ក្រុមគ្រួសារមួយដែលមានសមាជិក ៦នាក់ បានសម្លាប់ទាំងអស់ អ្នកស្លាប់ទាំងអស់មានចំនួន១៨នាក់ រួមទាំងអ្នកបំផ្ទុះ គ្រាប់បែកអត្តឃាតផងដែរ។ ដោយការបំផ្ទុះនៅតាមព្រះវិហារ ក្នុងទីក្រុងស៊ូរ៉ាបាយ៉ា ជាទីក្រុងធំបំផុតទី២ របស់ប្រទេស ឥណ្ឌូនេស៊ី ក្នុងអំឡុងពេលពិធីសក្ការៈបូជា ដែលជាការវាយប្រហារដោយក្រុមជីវពលដ៏ឃោឃៅបំផុត ក្នុងប្រទេសដែល មានប្រជាជនមូស្លីមច្រើនបំផុតលើពិភពលោក ក្នុងរយៈពេលជាង១ទសវតស្សន៍ចុងក្រោយនេះ។
អ្នករួចពីសេចក្តីស្លាប់នៅឯព្រះវិហារ បានបង្ហាញពីអារម្មណ៏មិនភ័យខ្លាចក្នុងការត្រឡប់ទៅកាន់ព្រះវិហារ នាងខឹងនិងអ្វី ដែលបានកើតឡើង ហើយនៅក្នុងហេតុការណ៏នេះ កូនស្រីទី២របស់នាង បានរងរបួសដោយអំបែងគ្រាប់បែក ដែលកូនស្រី របស់នាងមិនចង់ឲ្យនាងត្រឡប់ទៅកាន់ព្រះវិហារវិញនោះទេដោយការភ័យខ្លាចបាត់បង់ម្តាយខណៈដែលឳពុករបស់នាងត្រូវបានស្លាប់កាលពី២ឆ្នាំមុនដោយសារជម្ងឺ។
ទោះជាយ៉ាងនាងដែលជាស្ត្រីដែលរួចពីសេចក្តីស្លាប់រូបនេះ នៅតែប្តេជ្ញាចិត្តទៅព្រះវិហារ ដោយជិះម៉ូតូជាមួយមិត្តភ័ក្រ ខណៈដែលម៉ូតូរបស់នាងត្រូវបានបំផ្លាញដោយការបំផ្ទុះគ្រាប់បែក។ សន្តិសុខត្រូវបានបង្កើន ដោយមានជំនួយពីអង្គការ អ៊ីស្លាមក្នុងតំបន់ រួមជាមួយប៉ូលីសដើម្បីគាំទ្រ និងពង្រឹងសន្តិសុខជុំវិញព្រះវិហារទាំងអស់។