ថ្ងៃ អង្គារ ទី១៣ ខែ Apr ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • ក្រសួងកសិកម្ម គាំទ្រដល់ការវិនិយោគអាជីវកម្មផលិតចំណីសត្វ សំដៅកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន លើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន លើការវិនិយោគផលិតចំណីសត្វនៅកម្ពុជា ដើម្បីបង្កើនវត្ថុធាតុដើមក្នុងស្រុក កាត់បន្ថយការចាំចូល។ ការបញ្ជាក់របស់ រដ្ឋមន្ត្រីកសិកម្មនៅពេលនេះ គឺនៅគ្រាដែល ឯ.ឧ បានអញ្ជើញចុះពិនិត្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ដែលបានបោះទុនរាប់លានដុល្លារ ដើម្បីផលិតចំណីសត្វ។ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ដែលមានអាសយដ្ឋាននៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលកំពុងដំណើរការអាជីវកម្មផលិតចំណីសត្វ ដូចជាមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ។ យោងលើតម្រូវការចាំបាច់នៅលើទីផ្សារនៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០ តោន ក្នុងនោះមាន ចំណីមាន់សាច់ ៩ ០០០តោន ចំណីមាន់ស្រុក ២៨ ០០០តោន។ ក្នុងនោះចំណីមាន់យកពង ១០ ០០០តោន […]
  • អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ភោជនីយដ្ឋាន Lucky Burger ផ្លូវ២០១១ ឈូកមាស អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ភោជនីយដ្ឋាន Lucky Burger ផ្លូវ២០១១ ឈូកមាស ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តនៅ វិទ្យាល័យបាក់ទូក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
  • ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារប្រវែង១១៣១ ម៉ែត្រ បើកឱ្យជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងអ្នកជំនា ញបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យលទ្ធភាពសម្រាប់ដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា- ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីព្រឹកម៉ិញនេះ។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាមសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោ លភ្លើងបំភ្លឺស្ពាន មានសាងសង់រង្វង់មូលមួយកន្លែងនៅត្រើយខាងលិចផងដែរ។ គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារដែលជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោងចំណាយថវិកាប្រមា ណ៥៨,៤២លានដុល្លារអាមេរិក រយ:ពេលសាងសង់ចំនួន ៤២ខែ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន១០០% ហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមគម្រោងស្ពាននេះនឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែ មីនាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី […]
  • ទូតថ្មីសិង្ហបុរី ប្តេជ្ញាជំរុញទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែប្រសើរឡើង សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយលោកជំទាវ ទាវ ឡាយចេង(Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកមិញនេះ។ សម្តេចតេជោ ជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះរួចហើយ បន្ថែមទៅដោយការស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ។ លោកជំទាវ ទាវ ឡាយចេង បានសំដែងការអបអរ សាទរជូនដល់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះ ទៅកាន់ការអភិវឌ្ឍ យ៉ាងឆាប់រហ័សជាទីបំផុត កម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ ហើយការកាត់បន្ថយភាពក្រីក្រ ក្នុងល្បឿនលឿន។ លោកជំទាវទូត មានប្រសា សន៍ថា ប្រទេសទាំងពីរ មានទំនាក់ទំនងល្អកិច្ចសហប្រតិ បត្តិការក៏បានល្អ ទាំងវិស័យសេដ្ឋកិច្ចទាំងវិស័យពាណិជ្ជ កម្ម ទាំងការវិនិយោគ ទាំងវិស័យបច្ចេកទេស និងទាំងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ក្នុងបេសកកម្មរបស់លោកជំទាវមកកម្ពុជា លោកជំទាវ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែ មានភាពរឹងមាំនិងរីកចម្រើនឡើង ថែម ទៀត។ សម្ដេចតេជោ បានយល់ស្រប នឹងការវាយតម្លៃរបស់លោក ជំទាវ ទាវ ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ សម្ដេចបានមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរបស់ ប្រទេសទាំងពីរ […]
  • អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តអនុវត្តនូវវិធានការការពារ អភិបាលរាជធានីភ្នំពេញ ឯ.ឧឃួង ស្រេង បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ ត្រូវបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្តការ ៣កុំនិង៣ការ ពារ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា ។ ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ មីនាឆ្នាំ ២០២១នេះ ក្នុងឱកាសដែលអញ្ជើញចុះទៅពិនិត្យស្ថាន ភាពជាក់ស្តែងនៅទីតាំងចាក់សាំងការពារជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ខណៈដែលក្រុមការងារនិងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ។ ឯ.ឧ ឃួង ស្រេង ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវតែបន្តការពារខ្លួនឯងពីជំងឺនេះបន្តទៀត ពោលគឺត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ ។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស ដែលមានអាយុ៦០ឆ្នាំឡើងនេះ ត្រូវធ្វើឡើក្នុងរយៈពេល ១៥ថ្ងៃ ដោយចាប់ផ្តើមយុទ្ធនាការ ចាប់ពីថ្ងៃទី២៣ខែ មិនានេះតទៅ ជាមួយនិងទីតាំងចំនួន២០ ដែលរៀបចំឡើងដោយ រដ្ឋបាលរាជធានីភ្នំពេញ។ ឯ.ឧ អភិបាលបានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចក្តាឡីស័ក ហើយមានបញ្ហាជីវភាពខ្វះខាត បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធមូលដ្ឋាន នោះអាជ្ញាធរនឹងចុះជួយឧបត្ថម្ភជាស្បៀងអាហារជូនបងប្អូនភ្លាម ៕
  • ផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ថយចុះទាំងអាជីវករ និងអ្នកចូលទិញទំនិញ ប្រមាណ៥០ភាគរយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញ មានផ្សារមួយចំនួនបានថយចុះទាំងអាជីវករនិងអ្នកចូលទិញទំនិញ ប្រមាណ៥០ភាគរយ ផ្សារខ្លះទៀតថយចុះប្រមាណ៤០ភាគរយ ដោយសារតែពួកគេខ្លាចឆ្លងជម្ងឺកូវីដ-១៩ ។ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ប្រធានគណះកម្មការផ្សាររដ្ឋទាំង២៥ពេលវិលត្រឡប់ផ្សារវិញយកអាល់ទាំងនេះទៅបាញ់ជូនប្រជាពលនរដ្ឋចូលផ្សារនិងអាជីវករទាំងឡាយនៅក្នុងផ្សារ ហើយបន្តអប់រំណែនាំគាត់ឱ្យអនុវត្តវិធានការសុខាភិបាលមានលាងដៃនិងសាប៊ូ អាល់កុល ជែល ពិសេសអនុវត្តវិធានការ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួនដើម្បីជាសផុតពីជំងឺកូវីដ១៩។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រគល់ អាល់កុល ជូនផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងការចូលរួមចំណែកបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានផ្សារទាំង អស់បានប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺការតម្រូវអោយពាក់ម៉ាស បាញ់អាកុល វាស់កំដៅ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រក ចេញ ចូលផ្សារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ៕ ដោយះសំអាតនិងពិសិដ្ឋ
  • រដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ាស៣០ម៉ឺន ពីសប្បុរសជនដើម្បីរួមចំណែកបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ម៉ាសចំនួន៣០ម៉ឺនម៉ាស ត្រូវបានសបុបុរសជនមកពីក្រុម ហ៊ុនឯកជនចំនួន២ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំ ពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈនេះ។ ពិធីប្រគល់ និងទទួលខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ២២ ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯ.ឧ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ ឯ.ឧ កើត ឆែ បានមានប្រសាសន៍លើឡើងថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញពិតជាត្រូវការម៉ាសជាច្រើនដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចក្តាឡីស័ក ហើយការទទួលបានម៉ាសចំនួន៣០ម៉ឺនម៉ាសនេះ ពិតជាអាចកាត់បន្ថយបាននូវការខ្វះខាតមួយចំនួនផងដែរ ។ ឯ.ឧ កើត ឆែ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគម ន៍២០កុម្ភៈនេះ៕
  • ក្រសួងសាធារណៈការ ផ្អាកដំណើរការជាបណ្តោះអាសន្នមណ្ឌលផ្តល់បណ្ណបេីកបរនៅផ្សារទំនើបអ៉ីអនម៉លទី១ និង ២ រយៈពេលមួយសប្តាហ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មណ្ឌលផ្តល់បណ្ណបេីកបរនៅផ្សារទំនើបអ៉ីអនម៉លទី១ និងអ៉ីអនម៉លទី២ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃអាទិត្យ ទី២១ ដល់ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចូល រួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។ ក្រសួងបញ្ជាក់ថា សាធារណជន អាចទៅទទួលសេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ជាន់ទី៣(ជិតវិមានឯករាជ្យ) និងមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹក ជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)៕
  • អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យឃុំខ្លួនសន្តិសុខមជ្ឈ មណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ ដែលទាថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍ថា ករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ក្រោយពីមានការស្រាវជ្រាវ និងទទួលព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមាន ការប្តឹងផ្តល់អ្វីឡើយ ដូច្នេះឯកឧត្តមក៏បានណែនាំឱ្យមានការថតវិដេអូខ្លីបបង្ហាញពីហេតុផល និងបញ្ហាដែលបានកើត ឡើង តាមរយៈវិដេអូខ្លីបដែលភាគីទាំងពីរ (សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។ ឯកឧត្តម បញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញា តឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទា ដែលរងការខូចខាតក៏ ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ។ ឯកឧត្តមអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុ ស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែឯកឧត្ត មបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។ ជាមួយ គ្នានេះដែរ […]
  • អាជ្ញាធរខណ្ឌឬស្សីកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន២នាក់ទៀតយប់ម៉ិញ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បា បញ្ជាក់ថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ រួមមាន អ្នកជម្ងឺជាស្រ្តី អាយុ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ ១១៣ច ផ្លូវបេតុង ក្រុមទី២ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ស្រ្តីរូបនេះ បានឆ្លងពីអ្នកជម្ងឺជាស្រ្តី អាយុ៣១ឆ្នាំ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន០៣ នាក់ ត្រូវបានអោយធ្វើចត្តា ឡីស័កក្នុងទីតាំងខាងលើដដែល ។ ចំណែកអ្នកជម្ងឺជាស្ត្រី អាយុ១៧ ឆ្នាំ ជាអ្នកពាក់ព័ន្ធនឹងអ្នកជម្ងឺជាបុរស អាយុ២១ឆ្នាំ) ដែលមានទីតាំងនៅ ផ្ទះលេខ ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០១ នាក់ (ស្រី០១នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។ […]
  • ប្រមុខការទូតកម្ពុជា÷ វ៉ាក់សាំងនេះជាដំណោះស្រាយតែ មួយគត់ សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៏ថា វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់ សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ។ ការលើកឡើងនេះ គឺក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាង ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី កាលនេះពីម្សិលម៉ិញ។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា រហូតមក ដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់ បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្រប ខណ្ឌនៃយន្តការ Covax និងអំណោយពី រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់ សាំងដំបូងដល់ប្រជាជន។ វ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបានក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ លោកជំទាវអគ្គលេខាធិការ បានកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ លោកជំទាវបានរំឭកពីសេចក្តីសម្រេចដែលសមាជិកអង្គការ OIF បានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវ សាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា “គ្មានប្រទេ ស ណាអាចចាត់ទុកថារួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។ […]
  • រថយន្តដឹកស៊ីម៉ង់ត៍បុកម៉ូតូធ្លាក់ពីលើផ្លូវជាតិ កិនបុរសម្ចាស់ម៉ូតូស្លាប់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១)៖ បុរសជាម្ចាស់ម៉ូតូ ម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែរថយន្តធុនធំដឹកស៊ីម៉ង់ត៍ បើកលឿនពេកជ្រុលទៅបុកកិនម៉ូតូបណ្តាលឲ្យធ្លាក់ពី លើផ្លូវក្រាលកៅស៊ូនៅចំណុចចន្លោះពីផ្សារស្លាបលែង ទៅផ្សារប័ង្កសីកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូ១ខ្សែ ចំណុចភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខកំពង់ចាម1B-2003 បើកបរដោយឈ្មោះ ផ្លុង ក្ដឹប ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ។ ធ្វើដំណើរពីទិសខាងកើតទៅ ទិសខាង លិចលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ(Hyundai) ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-7858 សណ្ដោងសឺមីរ៉ឺម៉ក(កន្ទុយ) ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ4A-3095បើកបរបញ្រ្ចាសទិសគ្នាមកបុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនិងអាសយដ្ឋាននោះ បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុនគរបាលបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ចំពោះសព បុរសរងគ្រោះនគរបាលជំនាញបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។រីឯវត្ថុតាងរថយន្តបង្កហេតុនិងម៉ូតូផ្នែកជំនាញបានយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំធ្វើការ ដោះស្រាយនៅពេលក្រោយ៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
  • ជប៉ុន ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ចំនួនជាង៤៨លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន៥ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសម្រា ប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥត សំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន៥គម្រោង។ ក្នុងនោះអនុវត្តលើការតម្លើងឧបករណ៍ កែច្នៃកំប្លោកធ្វើជាជីវអេតានណុល នៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែង នៅក្នុងមណ្ឌលសុខភាពទួល ក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយកន្លែង នៅក្នុងមណ្ឌលសុខភាពឆែប ខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា -វៀតណាមក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំ ណាងអង្គភាពទទួលជំនួយទាំងប្រាំបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ លោកទូត ជឿជាក់ថាជំនួយ ឥតសំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ។ សូមជម្រាបថា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ”៕
  • បុរសម្នាក់យកដុំថ្មគប់ដំបូលផ្ទះ និងយកកាំភ្លើងAK គំរាមបាញ់សម្លាប់ស្ត្រីម្នាក់ ដោយចោទថាចេះអំពើអាបធ្មប់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន រួមជាមួយកាំភ្លើងAK និងគ្រាប់មួយចំនួន កាលពីវេលាម៉ោង៣ទៀបភ្លឺឈាន ចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅភូមិរការធំ សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈដែលបុរសរូបនេះគំរាមបាញ់សម្លាប់ស្ត្រីម្នាក់ ឈ្មោះសំរិទ្ធ ស្រីណា អាយុ៥២ឆ្នាំរស់នៅក្នុងភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដោយសង្ស័យថាចេះអំពើអាបធ្មប់ ។ ចំណែកជនសង្ស័យឈ្មោះស៊ីម សុខ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។ស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីទៀបភ្លឺជន សង្ស័យ ឈ្មោះស៊ីម សុខ បានយកដុំថ្មគប់ទៅលើដំបូលផ្ទះរបស់ខ្លួនមិនតែប៉ុណ្ណោះជន សង្ស័យបានយកអាវុធម៉ាក AK.៤៧យកមកគំរាមប្រុងបាញ់សម្លាប់គាត់ថែមទៀត ផង។ ស្ត្រីដដែលបានបន្តថាក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យក៏បានគេចខ្លួនបាត់ ប៉ុន្តែជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សង្កាត់រការធំ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់នេះដើម្បីយកមកផ្តន្ទាទោស។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ីម សុខ យកមកធ្វើការសួរនាំ។ ជនសង្ស័យបាននិយាយថាបានជាកើតរឿងនេះឡើងគឺ ដោយសារតែស្ត្រីរងគ្រោះ នេះចេះអំពើអាបធ្មប់បានធ្វើអំពើលើជនគាត់បណ្តាលឲ្យរូបគាត់ឈឺជើងទើប ជនសង្ស័យខឹងយកដុំថ្មគប់ដំបូលផ្ទះជនរងគ្រោះតែម្តងទៅ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់ និងបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ ក្រុងច្បារមនធ្វើការឃាត់ខ្លួនជនសង្ស័យដកបានវត្ថុតាងអាវុធ […]
  • អាជ្ញាធរខេត្តកោះកុង ពង្រឹងការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស លោក ស្រេង ហុង អភិបាលរង ខេត្តកោះកុង បានចុះត្រួត ពិនិត្យលើការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ លោក អភិបាលរងខេត្ត បានមានលើកឡើងថា ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវអនុវត្តតាមវិធានការសុខាភិបាលជាពិ សេសវិធានការ “៣ ការពារ : ការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងវិធានការ”៣កុំ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់ កុំទៅកន្លែងមនុស្សច្រើនកុះករ មិនដឹងប្រភពច្បាស់និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា។ ត្រូវផ្ដល់ព័ត៌មានទៅក្រសួង សុខា ភិបាលជាបន្ទាន់ក្នុងករណីមានរោគសញ្ញាសង្ស័យណាមួយកើតឡើងចំពោះកម្មករនិយោជិតរបស់ខ្លួន។ មួយវិញទៀតត្រូវអប់រំណែនាំនិងលើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់កុំគេចវេសពីការធ្វើចត្តាឡីស័ក ដែលការគេចវេសនេះ នាំឱ្យមានគ្រោះថ្នាក់ ដល់ខ្លួនឯងផង សង្គមជាតិផង និងត្រូវផ្ដន្ទាទោសតាមច្បាប់ទៀតដែរ៕

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)