ថ្ងៃ អង្គារ ទី១៣ ខែ Apr ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១១ ខែមិនា ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១១ខែមិនា ដើម្បីប្រជុំ វិសមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយលើយកសេចក្តីព្រាង ច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ ធ្ងរផ្សេងទៀតមកពិនិត្យ និងផ្តល់យោបល់។ ដើម្បីឱ្យកម្ពុជាមានច្បាប់គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដូចជាជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនោះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅរសៀលថ្ងៃទី១០ខែមិនាឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីកំណត់យកថ្ងៃព្រហស្បតិ៍ទី១១ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹកដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយលើកយករបៀបវារៈតែមួយគឺ “ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ តាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុននាងអ្នកនាំពាក្សព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា សេចក្តីព្រាង ច្បាប់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារ ណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម […]
  • ពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងច្រើនកកកុញនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនៅក្នុងរាជធានីភ្នំពេញ នៅតាមមន្ទីរពេទ្យរដ្ឋ និងនៅតាមមន្ទីរពេទ្យបង្អែកនៅទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិនានេះ គេបានឃើញប្រជាពលរដ្ឋនិងមន្ត្រីរាជការបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន និងចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca របស់ឥណ្ឌាយ៉ាងច្រើនកុះករទៅតាមការរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរ ក្រោយពីបាន ផ្អាកកាលពីថ្ងៃទី០៧ ខែមិនាកន្លងមក។ ការចាក់វ៉ាក់សាំងកូវីដ-១៩ លើកនេះ ត្រូវចាក់ទាំងមនុស្សក្រោមអាយុ៥៩ឆ្នាំនិង៦០ឆ្នាំឡើងទៅ ក្រោយពីសំរាករយៈពេល៣ថ្ងៃដោយសារតែមនុស្សសម្រុកទៅចាក់ច្រើនមិនមានគម្លាតសុវត្ថិភាព។ តែសម្រាប់ការចាក់លើកនេះ គឺត្រូវរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរមូលដ្ឋាន។ គួររំលឹកថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី៧ខែមិនា ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងតំណាងក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ដោយបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនឈ្មោះពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ។ ជាក់ស្ដែងព្រឹកថ្ងៃទី១០ខែមិនានេះ ថ្នាក់ដឹកនាំមូលដ្ឋានមន្រ្តីសុខាភិបាលនិងមន្រ្តីពាក់ព័ន្ធ បានចុះទៅមន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យនានា​ ដើម្បីណែនាំ ដល់ក្រុមគ្រូពេទ្យដែលកំពុងបំរើសេវាចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដែលមានវ័យចាប់ពី៦០ឆ្នាំឡើង និង អាយុឆ្នាំ៥០ចុះក្រោម។ បន្ថែមពីនេះក៏មានមេភូមិជូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរីពេទ្យបង្អែកនានាផងដែរ។ ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ត្រូវចុះ ឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបងប្អូនបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃនិងពេលវេលាច្បាស់លាស់ ចៀសវាងការទៅចាក់វ៉ាក់សាំង មិនមានគម្លាតសុវត្ថិភាព ហើយចំពោះអាជ្ញាធរសង្កាត់ដែលបញ្ចូនឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង អាជ្ញាធរ សង្កាត់ខណ្ឌត្រូវចុះផ្ទាល់ដល់ទីតាំងដែលទទួលការចាក់វ៉ាក់សាំងនោះ ។ ជាងនេះទៅទៀត អាជ្ញាធរសង្កាត់នេះឯងក៏ជាអ្នករៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរៀបចំគម្លាតសុវត្ថិភាពផងដែរ […]
  • អាជ្ញាធរស្រុកល្វាឯម សម្រេចបិទភូមិវាលធំ ឃុំពាមឧកញ៉ា អុង ក្រោយផ្ទុះជំងឺកូវីដ-១៩ កណ្តាល៖ លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរ បាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកម្លាំង ចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដែលមានខ្នងផ្ទះចំនួន៣០០គ្រួសារ ក្រោយមានការផ្ទុះជំងឺ កូវីដ-១៩ ដោយសមត្ថកិច្ច បានធ្វើការហ៊ុព័ទ្ធប្រជាពលរដ្ឋ មិនអោយចេញក្រៅ និង អោយខាងគ្រូពេទ្យធ្វើការយកសំណាកពួក គាត់ទាំងអស់គ្នា ។ នេះបើយោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ មិនានេះ។ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានអោយដឹងថា ការ សម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ន នេះ គឺអនុវត្តតាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាល ស្រុកល្វា ឯម និង ជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ- ១៩ស្រុកល្វាឯម ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១០ ខែមីនាដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមាននៅខេត្តកណ្ដាលរហូតទៅដល់២៩ ករណី។ ក្នុងនោះរកឃើញវិជ្ជមាននៅស្រុកល្វាឯម មាន១០ករណី […]
  • អភិបាលរាជធានី ចាត់ក្រុមការងារមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅទីតាំងធ្វើចត្តាឡីស័ក​៣កន្លែងនៅខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ ដើម្បីរក្សាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កមួយចំនួននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅមណ្ឌលចត្តាឡីស័កមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ នៅព្រលប់ថ្ងៃទី៩ ខែមិនានេះ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានចុះធ្វើសកម្មភាពបាញ់ថ្នាំសំលាប់មូសក្នុងទីតំាងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែនសុខនិងខណ្ឌពោធិសែនជ័យ ក្នុងនោះ រួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុន សែនពោធិចិនតុងនិងមណ្ឌលចត្តាឡីស័កអនុវិទ្យា ល័យហ៊ុន សែន ភ្នំពេញថ្មី។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរាត្រីថ្ងៃនោះថា អនុវត្តទៅតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្រុម ការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូសនិងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បង ប្អូនប្រជាពលរដ្ឋ។ មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ពាក់ ព័ន្ធនឹងការបាញ់ថ្នាំមូសនេះ មិនមែនចេះតែបាញ់នោះទេ គឺត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល ធ្វើយ៉ាងណាមិនបង្ករអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូននោះឡើយ៕​ ដោយ សំអាតនិង​ពិសិដ្ឋ
  • អាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយ ដ្ឋានអង្គរ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនៅពេលនោះ រួមមានការងារស្ដារនិងរៀបចំស្ទឹងសៀមរាប ការដ្ឋានជួស ជុលស្ពានប្រាសាទតាកែវ ការដ្ឋាននៅព្រះលានជល់ដំរី និងគម្រោងលើកតម្លៃប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ថា ការចុះពិនិត្យការដ្ឋានការងារនៅពេលនោះ ក៏មានការកាត់បន្ថយបុគ្គលិកបច្ចេកទេសចូលរួមមួយ ចំនួនផងដែរ ក្នុងបំណងចូលរួមរក្សាគំលាតសង្គម ស្រប តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការជំងឺកូវីដ១៩៕
  • ក្មេងប្រុស៣នាក់បានលង់ទឹកស្លាប់ ពេលនាំគ្នាដើរឃ្វាលគោនៅខេត្តព្រះវិហារ (ខេត្តព្រះវិហារ,ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១)៖ ក្មេងប្រុសចំនួន៣នាក់ក្នុងចំណោម ៤នាក់ បានលង់ទឹកស្រះស្លាប់ ខណៈនាំគ្នាចុះលេងទឹក ពេលកំពុងឃ្វាលគោ។ ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឲ្យដឹងថាក្មេងប្រុសទាំង៣នាក់ដែលលង់ទឹកស្លាប់រួមមានឈ្មោះ ជេត ផល អាយុ ១០ឆ្នាំ , ឈ្មោះ សុខ ចិត្រា អាយុ៩ឆ្នាំ និង ឈ្មោះ ផាត ចាន់បុត្រ អាយុ ៦ឆ្នាំ។ សមត្ថកិច្ចបានឲ្យដឹងថា តាមការបំភ្លឺពីក្មេងប្រុសដែលនៅរស់ឈ្មោះ ផាត សុផានិត បានរៀបរាប់ថា ពួកគេទាំង៤នាក់ បាននាំគ្នាទៅមើលគោ បន្ទាប់មកក៏បាននាំគ្នាទៅលេងទឹកស្រះមួយកន្លែង ខាងត្បូងសាលាអនុវិទ្យាល័យស្រយង់ ចម្ងាយ ១០០ម៉ែត្រ។ ពេលដែលចុះលេងបានមួយភ្លែត ប្អូនរបស់គេបានលិចទៅក្នុងទឹក បន្ទាប់មកគេក៏បានយកឈើឲ្យតោងតែពួកគេបានលិចទៅក្នុងទឹកបាត់ទាំង ៣នាក់តែម្តង ឃើញដូច្នោះឈ្មោះ ផាត សុផានិត ក៏បានរត់មកហៅឲ្យគេទៅជួយ។ ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសទាំង ៣នាក់ ទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ […]
  • អាជ្ញាធរខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធនិងគ្រូម៉ាស្សាកើតជំងឺកូវីដ ប្រញាប់យក សំណាកមកពិនិត្យរកមេរោគដើម្បីជៀសវាងកុំអោយឆ្លងចូលក្នុងសហគមន៍ (ខេត្តកំពង់ចាម,ថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២១): ដោយហេតុតែនឹកស្រុកកំណើត និងឪពុកម្ដាយពេក បុរសជាគ្រូបង្រៀនម៉ាស្សាឈ្មោះម៉ី ស៊ីថាន អាយុ២៧ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស បានខំធ្វើ ដំណើរតាមរថយន្តឈ្នួលមកដល់ស្រុក ក៏ស្រាប់តែមានអាការក្តៅខ្លួននិងពិបាក ដកដង្ហើម ។លុះពេលយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានី ភ្នំពេញ លទ្ធផលកើតជំងឺ covi-d19 និងបានកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ លោកភោគ សាវុធ អភិបាលស្រុកកងមាសប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៨មីនា ២០២១ថា: បុរសនេះធ្វើការជាគ្រូបង្រៀនម៉ាស្សានៅសណ្ឋាគារសីញជីងថៃ នៅកែងLV ខេត្តព្រះសីហនុ បានធ្វើដំណើរតាមរថយន្តឈ្នួលមកលេងស្រុក កំណើតនៅកន្លែងឡឥដ្ឋក្នុងភូមិអូរកណ្ដោ ដែលឪពុកម្ដាយធ្វើការនៅទីនោះ ដោយបានមកដល់នៅថ្ងៃទី៤ មិនាកន្លងទៅ ហើយក៏មានអាការៈក្តៅខ្លួន និងពិបាកដកដង្ហើម ដោយមានការសង្ស័យម្ចាស់ឡឥដ្ឋ ប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋាននិងជំនាញសុខាភិបាល ដើម្បីចុះមកពិនិត្យសុខភាព និងបាននាំទៅមន្ទីរពេទ្យជាបន្ទាន់។ អភិបាលស្រុកកងមាស ប្រាប់បន្តថា ក្រោយពីបាននាំមកកាន់មន្ទីរពេទ្យខេត្តនិង បានយកសំណាកទៅពិនិត្យនៅវិជ្ជាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ លទ្ធផលបង្ហាញ ថាបុរសនេះវិជ្ជមានជំងឺ covid-19។ លុះមកដល់ព្រឹកថ្ងៃទី៨មីនា ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺ covid រួមជាមួយលោកវេជ្ជបណ្ឌិតគីម […]
  • គ.ជ.ប ប្រកាសឲ្យមន្ត្រីរបស់ខ្លួនសម្រាកពីការងារចំនួន ១សប្តាហ៍ ប៉ុន្តែត្រូវចាត់ឱ្យមានអ្នកប្រចាំការ១០% គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនាំដល់គ្រប់អង្គភាពទាំងអស់អនុវត្តនូវវិធានការដូចចាំបាច់នានា ដើម្បីបង្ការទប់ស្កាត់កូវីដ-១៩ អង្គភាពជំនាញនីមួយៗ ត្រូវអនុញ្ញាតឱ្យមន្ត្រីក្រោមឱវាទសម្រាកពីការងារចំនួន ១សប្តាហ៍ ប៉ុន្តែត្រូវចាត់ឱ្យមានអ្នកប្រចាំការ១០% នៃចំនួនមន្ត្រីក្នុងអង្គភាព ដើម្បីធានាឱ្យមាននិរន្តភាពការងារប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះអង្គភាពជំនាញនីមួយៗ ត្រូវធ្វើការងារ ឬទំនាក់ទំនងការងាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន (Online) ក្នុងអង្គភាពផ្ទាល់ និងជាមួយអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀតចំណុះអគ្គលេខា ធិការដ្ឋាន ។ រាល់ការប្រជុំផ្សេងៗ និងត្រូវរៀបចំតាមប្រព័ន្ធ (Online) ក្នុងករណីចាំបាច់ ជាមួយនឹងការបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំលេខ ០១៧ ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ របស់ គ.ជ.ប និងគោលការណ៍ណែនាំនានារបស់ក្រសួង ស្ថាប័នមានសមត្ថ កិច្ចពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យទទួលបានប្រសិទ្ធភាព។ ចំណែកការដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធ (Online )។
  • រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២៣កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៏សហគមន៏២០ កុម្ភៈឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។ សាលារាជធានីភ្នំពេញ បានបន្តណែនាំដល់ម្ចាស់ទីតាំងទាំង២៣កន្លែងនេះ ត្រូវបន្តស្តាប់ការណែនាំរួមមាន៖ *ទី១៖ គោរពវិធាន ៣កុំ និង៣ការពារ ទី២៖ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ទី៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមរោគកូវីដ១៩។
  • ក្រុមការងារ​ប្រតិបត្តិការ​ បាន​បន្ត​បេសកកម្ម​មុជទឹក​ចុះ​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ រក​ឃើញ​ឆ្អឹង​សព​មនុស្ស​១៦​បំណែក​ និង​គ្រាប់​យុទ្ធភណ្ឌ​ជា​ច្រើន​ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​ នៃ​ខែមីនា​ ឆ្នាំ​២០២១​នេះ​ ក្រុមការងារ​ប្រតិបត្តិការ​ បាន​បន្ត​បេសកកម្ម​មុជទឹក​ចុះ​ស្រង់​គ្រាប់​យុទ្ធ ភណ្ឌ​មិន​ទាន់​ផ្ទុះ​បានជា​បន្តបន្ទាប់​ទៀត​ ក្នុង​នោះ​រួម​មាន​ គ្រាប់​ប្រភេទ​១២.៧​ម​.​ម​ ចំនួន​១៩,០៨៧​គ្រាប់​,​ គ្រាប់​៦០​ ម​.​ម​ ៨៧​គ្រាប់​,​ គ្រាប់​៨១​ ម​.​ម​ ៦១​គ្រាប់​,​ ឆ្អឹង​សព​មនុស្ស​១៦​បំណែក​,​ អាវុធ​AK៤៧៨​ដើម​ និង​សម្ភារ​សឹក​មួយ​ចំនួន​។​ ​ចាប់តាំងពី​ខែតុលា​ ឆ្នាំ​២០២០​ រហូត​មក​ដល់​ខែមីនា​ ឆ្នាំ​២០២១​នេះ​ ក្រុមការងារ​បាន​បើក​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេ មេគង្គ​ ស្ថិត​ក្នុងភូមិ​វាល​ ឃុំ​មាន​ជ័យ​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ បាន​ចំនួន​១៥,២៨២​គីឡូក្រាម​ រួម​ទាំង​ឆ្អឹង​សព​មនុស្ស​ និង​សម្ភារ​សឹក​មួយ​ចំនួន​ទៀត​។​ ​កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២០​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ ដើម្បី​ចុះ​សិក្សា​និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធ ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​ ស្ថិត​នៅ​ភូមិ​វាល​ ឃុំ​មាន​ជ័យ​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ដោយ​មាន​នាយ​ឧត្តមសេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខា​ប្រចាំការ​ក្រសួង ការពារជាតិ​ ជា​ប្រធាន​ អម​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​ និង​បោសសំអាត​មីន​ […]
  • ក្រសួងអប់រំ រឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាត ត្បាត នៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និង ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អង្គ ភាពថ្នាក់ជាតិ ទាំងអស់ អនុវត្តនូវវិធានការបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ “៣ការពារ និងពាកុំ” ឱ្យបានម៉ឺងម៉ាត់ អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំ ការក្នុងចំនួនតិច(១០ភាគរយ)។ ក្រសួងផ្អាករាល់សកម្ម ភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ ក្នុងករណីចាំបាច់ បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានជាប់ លាប់គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ។ មន្ត្រីអប់រំត្រូវចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងកូវីដ -១៩ គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាមមិនអនុញ្ញាតឱ្យចូលក្នុងបរិវេណ ជាដាច់ខាតត្រូវករណីមានការសង្ស័យ ឬ សភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរស័ព្ទ៕
  • ដំណើរការស្តាប្រឡាយមេទួលពង្រ១ សម្រេចបានជាង៧០ ភាគរយ ក្រុមការងារកំពុងពន្លឿនការស្តារឱ្យបានរួចរាល់មុនពេលរដូវវស្សារមកដល់ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃសុក្រទី៥ ខែមីនានេះថា មកដល់ពេល នេះ ដំណើរការស្តារប្រឡាយមេទួលពង្រទី១ សម្រេចបានជាង៧០ភាគរយ ហើយក្រុមការងារកំពុងតែបង្កើនសកម្មភា ពដើម្បីពន្លឿនឱ្យការងារនេះឱ្យសម្រេចបានមុនផែនការ គឺរួចរាល់ជាស្តាពរនៅមុនពេលរដូវវស្សាឈានចូលមកដល់នាពេលខាងមុខនេះ។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា បន្ទាប់ពីកាយបង្ហើយតាមផែនការមេ គឺមាត់ប្រឡាយមានទំហំ៨ម៉ែត្រនិងបាតប្រឡាយមានទំហំ៤ម៉ែត្ររួចរាល់ហើយនោះ ក្រុមការងារជំនាញនឹងត្រឡប់មកសំអាតជាថ្មីម្តងទៀត ដើម្បីឱ្យការងារនេះប្រព្រឹត្តិទៅតាមផែនការដែលបានគ្រោងទុក អាចកាត់ បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាង មុខ។ ការងារនេះអាចសម្រេចបានដោយរលូនមកដល់ ពេលនេះ គឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់មាត់ប្រឡាយ និងមានការយោគយល់ពីអ្នកដំណើរឆ្លងកាត់តំបន់ទាំងនោះផងដែរ។ លោក ហែម ដារិទ្ធ បញ្ជាក់ទៀតថា ក្នុងដំណើរការស្តារប្រឡាយមេនេះ ក៏មានតំបន់មួយចំនួនយើងបានប្រើប្រាស់សាឡង់ដើម្បីដឹកគ្រឿងចក្រចុះស្តារនិងកាយប្រឡាយ ហើយក៏មានទីតាំងមួយចំនួនទៀតត្រូវកាត់ផ្តាច់ផ្លូវជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រុមការងារនឹងរៀបចំដាក់លូនិងសង់ស្ពានចំនួន៨កន្លែង ដើម្បីបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលភូមិដែលគាត់រស់នៅ។ លោកបន្ថែមទៀតថា ពិតណាស់ថា ការងារនេះជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ជាពិសេសរាជធានីភ្នំពេញអាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូចវស្សាបានក៏ពិតមែនប៉ុន្តែក៏មានសប្បុរសជនមួយចំនួនបានចូលរួមបរិច្ចាកដីជាកម្មសិទ្ធផ្ទាល់ខ្លួនមួយចំណែក ដើម្បីផ្តល់លទ្ធ ភាពឱ្យអាជ្ញារធរធ្វើការងារនេះសម្រេចបានតាមប្លង់មេនិងទាន់ពេលវេលា។ បើទោះជាមិនអាចកំណត់ការបរិច្ឆេទបានថា ការងារស្តារប្រឡាយមេទួលពង្រ១នេះនឹងរួចរាល់នៅពេលណាជាក់លាក់ក៏ដោយ ប៉ុន្តែលោកអភិបាលខណ្ឌពោធិសែនជ័យបានអះអាងថា ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញបានខិតខំពន្លឿនការងារឱ្យបានឆាប់តាមតែអាចធ្វើទៅបាន គឺមិនឱ្យដល់រដូវវស្សានោះទេ។ សូមបញ្ជាក់ជូនថា ប្រឡាយមេទួលពង្រ១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ប្រឡាយនេះ តភ្ជាប់ជាមួយប្រឡាយទួលពង្រទី២ ដោយឆ្លងកាត់សង្កាត់ចំនួន៣មាន៖ សង្កាត់ចោមចៅទី១ទី២ និងចោមចៅទី៣ ក្នុងខណ្ឌពោធិសែនជ័យ […]
  • រដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យបុរសម្នាក់ ២លានរៀល ដោយសារមិនគោរពគោលការណ៍ចត្តាឡីស័ក រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការ នៅសណ្ឋាគារឯកជនមួយកន្លែងចំនួន២លានរៀល នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩។ លោកត្រូវបានក្រុមការងារឆ្លើយតប បន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ- ១៩ ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កំុឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគម ន៍៕
  • អាជ្ញាធរជាតិអប្សរា ក្រុងពិលីបើកការដ្ឋានកំណាយប្រាសាទវាលផ្ទី នៃប្រាសាទបេងមាលា ពិធីប្រុងពលីកំណាយប្រាសាទវាលផ្ទី នៅចំកណ្ដាល បារាយ ណ៍ប្រាសាទបេងមាលា ដោយវត្តមាន គឹម សុធិន អគ្គនា យករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហេមចិត្តាមហាឧបាសិកាពុទ្ធសាសមនូបត្ថម្ភនិងជាប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ។ លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ថា ក្រុមការងារបើកការដ្ឋាន កំណាយនិងជួស ជុលប្រាសាទវាលផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹម យាន។ ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជា ព្រះពុទ្ធប្រក់នាគឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែយើងពុំទាន់ដឹងថា វាជារូបអ្វីពិត ប្រាកដទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ ដើម្បីដឹងថាជារូបអ្វីពិតប្រាកដ។ ឯកឧត្តម ក៏បានសំណូមពរឱ្យប្រជា ពលរដ្ឋជួយការពារប្រាសាទបុរាណនិងសុំអង្វរប្រជាពលរដ្ឋមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែកខូចខាត។ លោក ម៉ៅ […]
  • រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់ប ន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណា ចក្រកម្ពុជាយើង។ រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជ រដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។ សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខី ភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស៕
1 4 5 6

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)