
កំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងបានរងការខូចខាតខ្លះប៉ើងដំបូលខ្លះប៉ើងជញ្ជាំង ខណះដែលមានភ្លៀងមួយមេ លាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលអោយរងការខូចខាតកាលពីវេលាម៉ោង០៦និង០៥នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។
តាមសម្តីរបស់លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានបញ្ជាក់អោយដឹងថា កាលពីល្ងាចថ្ងៃ ទី០៧ ខែឧសភា កន្លងទៅមានករណីមេធ្លាក់លាយឡំជាមួយ ខ្យល់កន្ត្រាក់ ១លើក នៅចំណុច ច្រកឫស្សី ស្ថិតក្នុង ភូមិ អូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ បណ្ដាលអោយរបើកប៉ើងដំបូលសង្កសី ផ្ទះផ្ទាល់ដី ចំនួន ៣ខ្នង។
ផ្ទះទី១- ម្ចាស់ឈ្មោះ រុន សាវ៉េត ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរកសិករ របើកតាក(យ៉ាក)ខាងមុខទាំងស្រុង អស់សង្កសីចំនួន ១០សន្លឹក ។
ទី២- ផ្ទះឈ្មោះ ទុយ រីម ភេទប្រុស អាយុ ៣៤ឆ្នាំ របើកប៉ើងដំបូលពីក្រោយទាំងស្រុងតែម្តង អស់សង្កសី ចំនួន ១០សន្លឹក និង
ទី៣- ផ្ទះ ឈ្មោះ សាន សៅថេង ភេទប្រុសអាយុ ៣០ ឆ្នាំ របើកអស់សង្គសី អស់ចំនួន ៣ សន្លឹក ផងដែរ ។បន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នោះ ករណីខាងលើមិនមានប៉ះពាល់ដល់ជីវិតមនុស្សទេ ៕