
ភ្នំពេញ៖ គ្រឿងចក្រមួយគឿងបានប៉ើងនិងក្រឡាប់ទៅទើលើរបងវត្តហើយអ្នកបើកបរបានរងរបួសធ្ងន់ខណៈពេលកំពុង បើកបរឈូសដីនៅក្នុងដីឡូត៍មួយកន្លែងហើយកិនចំគ្រាប់បណ្ដាលឲ្យផ្ទុះលាន់ឮឡើងយ៉ាងកក្រើកព្រះធរណី។
ហេតុការណ៍នោះបានកើតឡើងកាលពីវរលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងដីឡូត៍មួយ កន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនរងគ្រោះឈ្មោះ ហេង ហ៊ី អាយុ២១ឆ្នាំ ជាអ្នកបើកបរគ្រឿងក្រខាងលើ ពេលនេះកំពុងត្រូវបាន សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ព្រោះរងរបួសធ្ងន់ធ្ងរ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុថៅកែរថយន្តដឹកដីនិងគ្រឿងចក្រខាងលើបានទទួលម៉ៅការដឹកដី ចាក់បំពេញ ទីតាំងដីឡូត៍កើតហេតុនោះហើយគ្រឿងចក្របានធ្វើការឈូសឆាយពង្រាបដីហើយចៃដន្យបានកិនចំគ្រាប់ សល់ពីសសង្គ្រាមបណ្ដាលឲ្យផ្ទុះលាន់កក្រើកហើយគ្រឿងចក្របានប៉ើងខ្ទាតទើរលើរបងវត្ត។ ចំណែកយុវជនដែលជាអ្នក បើកបររងរបួសធ្ងន់តែម្ដង ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។



តាមសមត្ថកិច្ចបានអោយដឹងថាគ្រាប់នោះមិនទាន់ដឹងថាជាមីនតោនឬជាប្រភេទគ្រាប់អ្វីពិតប្រាកដនៅឡើយ ហើយខាងមន្ត្រីកំចាត់មីនស៊ីម៉ាក់កំពុងចុះទៅពិនិត្យ។ ក្រុមការងារស៊ីម៉ាក់បានបញ្ជាក់ថាជាមីនតោន។ ម៉េង ធា

