
កំពង់សោម ៖ ដោយសារតែជីវភាពក្រីក្រលំបាក មានកុមារតូចខ្លះបង្ខំចិត្តដើររកប្រាក់ ដើម្បីចាយវាយក្នុងការរៀនសូត្រខ្លួន ឯង ហើយប្រាក់មួយចំនួនទៀតចែករំលែកអោយទៅក្រុមគ្រួសារ ដើម្បីជួយផ្គត់ផ្គង់ជីវភាព(យកទៅទិញ អង្ករឬម្ហូប)។
នៅក្នុងសកម្មភាព រើសបង្គារមកបណ្តើរ និង ផ្តល់បទសម្ភាសន៍បណ្តើរ កុមារា ឈ្មោះ ចាន់ ធឿន ជាសិស្ស រៀននៅថ្នាក់ ទី៣(ក) នៃសាលាបឋមសិក្សា ថ្ម ស បានអោយដឹងថា «សព្វថ្ងៃប្អូនមាន បងប្អូនរហូតដល់ទៅ ០៦នាក់ ឳពុក ម្តាយក្រីក្រ ពួកគាត់ រកអ្វីមិនបាន គ្មានលុយទិញអង្ករដាំបាយហូបក្រៅពីម៉ោងសិក្សានៅក្នុងសាលា ប្អូនបង្ខំចិត្តចេញដើរ បកបង្គារ ដើម្បីយកលុយទៅផ្គង់ផ្គង់គ្រួសារ និងចំណាយលើការរៀនសូត្រខ្លួនឯងផងដែរ»។ ប្អូនប្រុសបានប្រាប់ថា «ការស៊ីឈ្នួល បកបង្គារនេះ ក្នុងមួយថ្ងៃប្អូនរកប្រាក់បាន ៦០០០រៀល ទៅ ៧០០០រៀល (ប្រាំមួយពាន់រៀល ទៅប្រាំពីរ ពាន់រៀល)។ទៅរៀននៅសាលាក្នុងមួយថ្ងៃ ប្អូនចាយអស់ តែ១០០០ រៀល ទេ។ នៅសល់លុយ ប៉ុន្មាន ប្អូនអោយទៅម្តាយ ដើម្បីទុក ទិញអង្ករ និងម្ហូបហូប»។
ប្អូនស្រីឈ្មោះ ស្រី មុំ ក៏បានអោយដឹងដែរថា «សព្វថ្ងៃពេលទំនេរពីការសិក្សាប្អូនដើរបកបង្គារពីមួយថ្ងៃ រកបាន ៥០០០រៀល ទៅ ៦០០០រៀល (ប្រាំពាន់ទៅប្រាំមួយពាន់រៀល)ដើម្បីរកលុយផ្គត់ផ្គង់ការរៀនសូត្រខ្លួនឯងផង ផ្តល់អោយ គ្រួសារផង»។
ដូចគ្នានោះដែរ ប្អូនប្រុស ឈ្មោះ ប៉ាវ ឡេង ជាសិស្សរៀននៅថ្នាក់ទី៥(ក) នៃសាលាបឋមសិក្សា ថ្ម ស បានអោយដឹងថា ប្អូនបង្គារដើម្បីយកលុយ ទៅរៀន និង លុយមួយ ចំនួន ទៀត យកទៅអោយម្តាយទិញម្ហូប និងទិញអង្ករ ដាំបាយហូប។
គួរបញ្ជាក់ផងដែរថា៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ថ្ម ស, ឃុំ ថ្ម ស ស្រុក បុទុមសាគរ ខេត្ត កោះកុង ប្រមាណ ជា ៦០% ជាអ្នក ប្រកបមុខរបរនេសាទ ២០% ធ្វើស្រែចំការ និង ២០% ទៀត អ្នករកស៊ីធម្មតា៕