ថ្ងៃ សុក្រ ទី០៩ ខែ កក្កដា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • ព្រះចៅអធិការចំនួន៩វត្តទទួលព្រះវស្សាពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះជួយខេត្តកំពង់ចាម (ខេត្តកំពង់ចាម ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍ ន៍វិស័យកសិកម្មនិងជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តកំពង់ចាមនិងលោកជំទាវព្រមទាំងក្រុមគ្រួសារ អមដំណើរដោយឯកឧត្តមអ៊ុន ចាន់ដា អភិបា លខេត្តនិងប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងមន្ត្រីរាជការបាននាំយកទៀនព្រះវស្សាប្រគេនព្រះចៅអធិការចំនួន៩វត្ត,នាព្រឹកថ្ងៃទី៥ កក្កដា២០២០ ។   លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានឲ្យដឹងថា ឱ្យតែរដូវចូលវស្សាមកដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ព្រមទាំងសហ ការី បាននាំយកទៀនចាំព្រះវស្សាមកប្រគេនដល់ព្រះចៅអធិការវត្ត នៅក្នុងខេត្តកំពង់ចាម រាល់ឆ្នាំ។ ដោយឡែកនៅព្រឹកថ្ងៃទី៥ កក្កដា២០២០ ក្នុងនោះមានព្រះចៅអធិការវត្តនិមន្តមកពីវត្តនគរបាជ័យក្រៅ ស្រុកកំពង់សៀម ព្រះចៅអធិការវត្តបឹងកុក ព្រះចៅអធិការវត្តជ្រោយថ្ម ព្រះចៅ អធិការវត្តថ្មី ព្រែកចៅអធិការវត្តដីដុះ រួមនឹងព្រះចៅអធិការវត្តនិមន្តមកពីស្រុកកោះសូទិនសរុបមានចំនួន៩វត្ត ដោយក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា១គូ,ទេយ្យវត្ថុនិងថវិកា២០០$ និង១៨ម៉ឺនរៀល ព្រមទាំងគ្រៀងឧបភោគបរិភោគមួយចំនួន។ ជាមួយនោះក៏បានជួយឧបត្ថម្ភថវិការដល់តាយាយចំនួន៥៣ នាក់ក្នុងម្នាក់ៗចំនួន៣ម៉ឺនរៀល អាចារ្យធំចំនួន២នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀល រួមទាំងតាចារ្យ អញ្ជើញមកពីតាមវត្តផ្សេងៗក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល៕
  • អគ្គិភ័យលេបត្របាក់ផ្ទះ១ល្វែងបណ្តាលអោយស្លាប់មនុស្សម្នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២០)៖ នារីម្នាក់បានថប់ដង្ហើមស្លាប់ភ្លាមៗ ដោយសារតែចេញមិនរួចនៅ ពេលដែលមានអគ្គីភ័យលេបត្របាក់ផ្ទះល្វែង១មិនទាន់ដឹងមូលហេតុ បណ្តាលអោយរងការខូចខាតទាំងស្រុង បង្កអោយមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។   សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះមួយល្វែង១ដែលត្រូវអគ្គីភ័យលេប ត្របាក់នោះមានទំហំ៥ម៉ែត្រគុណនិង១០ម៉ែត្រ ធ្វើអំពីថ្មប្លង់សេ មានឡៅតឿ ម្ចាស់ផ្ទះមានឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ៥១ឆ្នាំ ។ សមត្ថកិច្ចបញ្ជាក់ថាអគ្គីភ័យ នេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេតែគេសង្ស័យថាទុស្សេខ្សែភ្លើង ទើបបង្កអោយអគ្គីភ័យឆេះផ្ទះលឿនបែបនេះ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវ ជ្រាវបន្តទៀតដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ អគ្គីភ័យនេះក្រៅពី បណ្តាលឲ្យស្លាប់មនុស្សម្នាក់មានឈ្មោះយុន សុគន្ធកញ្ញា (ហៅស្រីនាង) មានអាយុ១៨ ឆ្នាំជាសិស្ស ក៏មានការខូចខាតទ្រព្យសម្បតិទាំងស្រុងតែម្តង។ ក្រុមសមត្ថកិច្ចជំនាញបានជួយបាញ់ពន្លត់ដោយប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យចំនួន៥គ្រឿង៕  
  • ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅស្រុកបាកាន ដកហូតបានថ្នាំញៀន១៦កញ្ចប់ រួមទាំងវត្ថុតាងផ្សេងទៀត (ខេត្តពោធិ៍សាត់,ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២០)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង នៅវេលាម៉ោង១ និង២១នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន១លើក នៅចំណុច ផ្ទះឈ្មោះ ឡូញ វ៉ុន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិក្ដីឈ្នួន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ សមត្ថកិច្ចប៉ូលិស បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ិល ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន។ ទី២ ឈ្មោះ ភិន ភារៈ ហៅទិ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។ និងទី៣ ឈ្មោះ ឈ្នាន់ សុផារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងជង […]
  • កងរាជអាវុធហត្ថស្រុកវាលវែងចាប់និងរឹបអូសវត្ថុតាងប្រព្រឹត្តបទល្មើស និងឈើអារជាច្រើនសន្លឹក (ខេត្តពោធិ៍សាត់,ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០)៖ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បានចុះសហការបង្ត្រាបបទល្មើសធនធានធម្មជាតិជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ«Wildlife Alliance» ដកហូតវត្ថុតាង និងឈើអារ ដើម្បីយកទៅបន្តនីតិវិធី។   ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំនុចភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប បានឱ្យដឹងថា ជាលទ្ធផលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដកហូតម៉ូទ័រអុក១គ្រឿង, ម៉ូទ័រកាត់១គ្រឿង, មូទ័រខាត់១គ្រឿង, មូទ័រតាប១គ្រឿង, ម៉ាស៊ីនតាប១គ្រឿង, រថយន្ដឆ្នៃ១គ្រឿង, រទេះគោ១, ឈើអារប្រភេទលេខ២ ចំនួន២៥១សន្លឹក និងបង្អួចចំនួន២៤០សន្លឹក ស្មើ១៣,០៧៤ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងទាំងអស់បានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីថែរក្សា និងបន្តនីតិវិធី៕
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម: តម្រូវការកន្ធាយមានការកើន ឡើង ធ្វើឲ្យទីផ្សារកន្ធាយល្អប្រសើរ កសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តា ល។ លោក ម៉ារីណេ បានរាយការណ៍ជូនថា អាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ បច្ចុប្បន្នក្នុងកសិដ្ឋានមានកន្ធាយ ៥០ ០០០ក្បាល ដោយមិនរាប់បញ្ចូល ជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែង និងខេត្តតាកែវ និងកសិករក្នុងតំបន់នេះ។ ជាមធ្យមកន្ធាយចិញ្ចឹមរយ: ពេល១ឆ្នាំមានទម្ងង់ ១kg មានតម្លៃ ១០ដុល្លារ គាត់ និងក្រុមផលិតអាចផ្គត់ផ្គង់ទីផ្សារបាន ៥ តោន/ថ្ងៃ ត្រូវ ការកូន ១០លានក្បាល ហើយបើ ១ក្បាល/១០ ដុល្លារ នោះយើងអាចរកចំណូលបាន ១០០លានដុល្លា រ/ឆ្នាំ។ ក្នុងឆ្នាំ២០២០ កន្ធាយមានតម្លៃផ្លាក់ចុះមកនៅត្រឹម ៧-៨ដុល្លារ/kg ដោយសារមានការនាំចូលពីវៀត ណាម ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ត្រង់ចំណុ ចនេះ លោក ម៉ារីណេ សំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុនវិនិយោគបន្ថែម […]
  • ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយក្លែងបន្លំឯកសារផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដោយប្រើត្រាឃុំ និងត្រាឈ្មោះក្លែងក្លាយ (ខេត្តកណ្តាល,ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២០)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ក្រោយពីបានក្លែងបន្លំឯកសារផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយប្រើប្រាស់ត្រាឃុំ និងត្រាឈ្មោះក្លែងក្លាយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១-ឈ្មោះ មៀច ផៃ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខងារជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះឡាង ថុល ភេទប្រុស អាយុ៦៧ឆ្នាំ […]
  • មានវីដេអូរ៖ កម្ពុជាពិតក្នុងយុគសម័យ កូវីដ-១៩ កម្ពុជាពិតក្នុងយុគសម័យ កូវីដ-១៩
  • មានវីដេអូរ៖ ជម្រុញឲ្យឃុំតាគ្រាមនិងអភិបាលស្រុកបាណន់ ត្រូវពន្លឿននិងចុះស្រង់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋានដែលងាយរងគ្រោះដោយផលប៉ះពាល់ជំងឺកូវីដ-១៩ (បាត់ដំបង,ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០)៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានជម្រុញឲ្យឃុំតាគ្រាមនិងអភិបាលស្រុកបាណន់ ត្រូវពន្លឿននិងចុះស្រង់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋានដែលងាយរងគ្រោះដោយផលប៉ះពាល់ជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋចំនួន៥៥គ្រួសារដែលងាយរងគ្រោះ ដោយសារផលប៉ះជំងឺកូវីដ ១៩ដែលរស់នៅក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២០នេះ។ ឯកឧត្តម ងួន រតនៈ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការី ជាច្រើនរូបទៀត បានចុះសួរសុខទុក្ខដោយនាំយកនូវអំណោ យមនុស្សធម៌ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនិងកំពុងតែជួបនូវផលប៉ះពាល់ដោយសារតែវិបត្តិកូវិដ-១៩។ អំណោយនេះនាំយកទៅចែកជូនដល់ក្រុមគ្រួសារទាំង៥៥គ្រួសារនោះ មានជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនក្រីក្រកូនច្រើននិងជនពិការទីទ័លក្រខ្លាំងដែលមកពីភូមិទាំង១១ដែលបានធ្វើឡើងក្នុងបរិវេណ ” វត្តចន្ទតាគ្រាម ” ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង ដើម្បីជាការឆ្លើយតបពីតម្រូវការជាក់ស្តែង នៃការខ្វះខាតស្បៀងអាហាររបស់បងប្នូន នៅក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ តាមរយៈការជួបសំណេះសំណាលជាមួយនិងគ្រួសារក្រីក្រ បងប្អូនពិការនិងទីទ័លក្រផងដែរ។ ឯកឧត្តម ងួន រតនៈ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែផ្តោតការយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់រើសអើងវណ្ណៈ […]
  • អាជ្ញាធរជាតិអប្សរាផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន​សាង​សង់សំណង់ស្រាលដល់អ្នកស្រុកអង្គរចំនួន១៩៥៩គ្រួសារ ៦ខែនេះ យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខា ធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភព លោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន ១៩៥៩គ្រួសារ ។ ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់ សង់សំណង់ស្រាលដែលទទួលបានការអនុញ្ញាតរួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។   ក្នុងចំណោមអ្នកស្រុក១៩៥៩គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន២១១គ្រួសារ ស្រុកអង្គរធំទទួលបានការអនុញ្ញាតចំនួន៣០៥គ្រួសារ ស្រុកពួកទទួលបានការអនុញ្ញាតចំនួន៤៤២ករណី ក្រុងសៀមរាបទទួលបានការអនុញ្ញាតចំនួន៣៥១គ្រួសារ និងស្រុកបន្ទាយស្រីទទួលបានការអនុញ្ញាតបានចំនួន៦៥០គ្រួសារ។ ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕
  • សិក្ខាកាមយោធាចំនួន១៩នាក់ទៀត នឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅ ខេត្តកំពង់ស្ពឺ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទ ជូនក្រុមសិក្ខាកាមក្រសួងការពារជាតិ ចំនួន ១៩នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យ នៃនាយកដ្ឋានបុគ្គលិក បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសវិញ បន្ទាប់ពីបានបញ្ចប់កម្មសិក្សា វគ្គនាយទាហានបច្ចេកទេសយោធា នៅខេត្ត ប៉ិញយឿង ប្រទេសវៀតណាម។ ក្រសួងការពារជាតិស្នើសុំ ស្ថាប័ន​ចត្តា​ឡី​ស័ក រក្សាទុក​ដាច់ដោយឡែក​ចំនួន ១៤ថ្ងៃ នៅ​មជ្ឃមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅខេត្តកំពង់ស្ពឺ។ មកដល់ពេលនេះ សិក្ខាកាមយោធាមកពីវៀតណាម ដែលបានធ្​វើចត្តាឡីស័យនៅ មជ្ឃមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅខេត្តកំពង់ស្ពឺ មានចំនួន៦វគ្គរួចហើយ ដោយមានចំនួន១៤៣នាក់​៕
  • គណៈរដ្ឋមន្ត្រី អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។ រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ​បាល ឯ.ឧ ផៃ ស៊ីផាន បានបង្ហោះនៅលើហ្វេសប៊ុកផេក ថា សេចក្តីព្រាងច្បាប់នេះត្រូវគណៈរដ្ឋមន្ត្រីកែសម្រួលពាក្យពេចន៍មួយចំនួន។ បើតាម ឯ.ឧ ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំមកហើយ។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។  
  • វីដេអូរអប់រំ៖ សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រុង ប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រុង ប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ-១៩
  • ថ្ងៃ​ទី​០២​កក្កដា​ សមត្ថកិច្ច រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៣៤៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ​ភ្នំពេញ​ ៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តា​ប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១,៣៤៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៩៩៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ដោយឡែក​ក្នុង​រយៈពេល​០២​ថ្ងៃ​ (​ចាប់ពី​ថ្ងៃ​០១​ ដល់​ថ្ង​ទី​០២​ ខែកក្កដា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ២,៥៨៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១,៩៥០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​០២​ថ្ងៃ​ នៃ​ខែកក្កដា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ ៕  
  • បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​២៩​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៥៧​នាក់​ រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​៥៧​នាក់​(​ស្រី​ម្នាក់​)​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៩​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​នេះ​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥៧​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​៤៤​នាក់​ (​ស្រី​១​នាក់​)​ និង​ប្រើប្រាស់​ ១៣​នាក់​ (​ស្រី​១​នាក់​)​ ។​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០២​ ខែកក្កដា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មើនឹង ១៤៤០,៧១​ក្រាម​ និង​៤៤​កញ្ចប់​តូច​ ។​ -​កេ​តា​មីន​ ស្មើនឹង១០,៧២​ក្រាម​ ។ ​ -​អ៊ិ​ច​ស្តា​ស៊ី​ =​ ២៨,៨១​ក្រាម​ នី​មេតា​ហ្សេ​ប៉ា​ម​ ស្មើនឹង ៣,៦០​ក្រាម​ ។  
  • មានវីដេអូរ៖ កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារព្រៃធម្មជាតិជីវ:ចម្រុះក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ! (ខេត្តស្ទឹងត្រែង,ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋ មន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុ ងកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារ ណ: របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសា ស្ត្រខេត្តស្ទឹងត្រែង និងចូលរួមពីសំណាក់ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងពីបញ្ហាជាច្រើន ដែលកើតឡើង តាមមូលដ្ឋាននានា ពិសេសទាក់ទងទៅនឹង បទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាល ភូមិ ឃុំ ស្រុក ក្នុងខេត្តស្ទឹងត្រែង ។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់អភិបាល ស្រុក មេឃុំ មេភូមិ រាល់ការកើតមានឡើងនូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាលរបស់ខ្លួនតាមមូលដ្ឋាននីមួយៗ គឺអភិបាល ស្រុក មេឃុំ មេភូមិ ជាអ្នកទទួលខុសត្រូវគ្រប់រឿង និងមានសិទ្ធិក្នុងការអនុវត្តវិធានការណ៍ទៅតាមផ្លូវច្បាប់ ឬក៏ស្នើសុំទៅកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាននោះដើម្បីសហការក្នុងការអនុវត្តកិច្ចការងារ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ […]

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)