ថ្ងៃ សុក្រ ទី១០ ខែ កក្កដា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • ស្ត្រីម្នាក់ដេកស្លាប់ឆេះមួយកំណាត់ខ្លួនជាមួយនឹងផ្ទះរបស់គាត់សង្ស័យជាអំពើឃាតកម្ម (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២០)៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងគំនរភ្លើងឆេះខ្លួនមួយកំណាត់នៅក្នុងខ្ទមស្រែមួយកន្លែង ស្ថិតក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី 21 ខែមិថុនាឆ្នាំ 2020 ។ ជុំវិញករណីនេះត្រូវបានប្រជាពលរដ្ឋសង្ស័យ ជាជំហានដំបូង ថាជាអំពើឃាតកម្ម រួចដុត សាកសពដើម្បីបំបិទភស្តុតាង ។ យ៉ាងនេះក្តីលោកឧត្តមសេនយ៍ត្រី អៀរ ប៊ុនធឿន ជានាយសេនាធិការ នៃស្នងកាដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី២២ ខែមិថុនានេះ បានបញ្ជាក់អោយដឹងថា៖ ពិតជាមានករណីខាងលើនេះកើតមានពិតមែន ដែលជនរងគ្រោះ មានឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរជាកសិករ និងជាអ្នកដេកចាំចំការនៅចំណុចកើតហេតុ ។ ចំណែកប្តីរបស់គាត់ ជាជនពិការភ្នែកទាំង២ នៅចាំផ្ទះក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ។ ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចនគរបាលជំនាញ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះត្រួតពិនិត្យសពស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ ដែលតាមរបាយការណ៍បឋមបានអោយដឹងថា៖ ស្រី្តរងគ្រោះ បានដេកស្លាប់ក្បែរគំនរផេះផ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់ខ្លួនមួយកំណាត់ ពិតមែន […]
  • សាខា កាកបាទក្រហម ខេត្ត ចុះចែកអំណោយដល់ប្រជាពលរដ្ឋ រងគ្រោះ ភ្លើង ឆេះ ផ្ទះ ប្រជាពលរដ្ឋចំនួន៦គ្រួសារក្នុងភូមិសំរោងឃុំ ឬស្សី ក្រោក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យដែល បានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះគ្មានសល់កាលពីយប់ថ្ងៃ ទី ២១ខែមិថុនា ឆ្នាំ ២០២០កន្លងមកថ្មីៗនេះ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តនៅថ្ងៃទី២២ខែមិថុនាឆ្នាំ ២០២០ ។ ករណីភ្លើងឆេះផ្ទះចំនួន៦ខ្នងផ្ទះរួម មាន ១.ឈ្មោះ ឈួន ម៉ៅ អាយុ ៥៩ឆ្នាំ បន្ទុកគ្រួសារ៧នាក់ ២.ឈ្មោះសាំង រួម ប្រុសអាយុ ៥៣ឆ្នាំ បន្ទុកគ្រួសារ ១២ នាក់ ៣.ឈ្មោះ អឿ បូរី ភេទស្រី អាយុ ៦៨ឆ្នាំ បន្ទុក គ្រួសារ ២នាក់ ៤.ឈ្មោះ វ៉ាន់ សាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ បន្ទុក គ្រួសារ ៤ នាក់ ៥.ឈ្មោះ មួង ផេង ហួរ […]
  • អភិបាលខេត្តប៉ៃលិន បានស្នើដល់គណៈកម្មការផ្សារ អាជីវករ និងអាជ្ញាធរពាក់ព័ន្ធ សហការគ្នា សាងសង់ផ្សារថ្មីឱ្យបានឆាប់រហ័ស ដើម្បីឆាប់បានដំណើរការលក់ដូរឡើងវិញ (ខេត្តប៉ៃលិន,ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០)៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់ផ្សារថ្មី (ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី) ផ្នែកខាងលើ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់គណៈកម្មការផ្សារ និងអាជីវករ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នា ធ្វើយ៉ាងណាសាងសង់ផ្សារថ្មីឱ្យបានឆាប់រហ័ស ដើម្បីឆាប់បានដំណើរការលក់ដូរ និងធ្វើអាជីវកម្មឡើងវិញ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នេះ គឺបាន សាងសង់ឡើងចាប់ពីក្រោយសមាហរណកម្មមកម្លេះ ដោយធ្វើពីឈើប្រក់សង័្កសី ដោយមាន ផ្នែកខាងលើ និងផ្នែកខាងក្រោម ហើយបច្ចុប្បន្នផ្នែកខាងក្រោម ត្រូវបានគណៈកម្មការផ្សារ ធ្វើការសាងសង់ថ្មីឡើងវិញ រួចរាល់ឱ្យបងប្អូនអាជីវករចូលលក់ដូរ និងធ្វើអាជីវកម្មជាធម្មតា គឺនៅសល់តែផ្នែកខាងលើ គឺមានសភាពទ្រុឌ ទ្រោម ហើយពេលថ្មីៗនេះ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ទៀត ដូច្នេះរដ្ឋបាលខេត្ត បានសម្រប សម្រួល និងសហការ ជាមួយគណៈកម្មការផ្សារ និងអាជីវករ ដើម្បីធ្វើការសាងសង់ផ្សារនេះឡើងវិញ។ […]
  • អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អនុសាសន៍៤ចំនុច ដល់មន្ទីរសុខាភិបាល (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២០)៖ថ្លែងនាឱកាសបើក និងបិទពិធីផ្សព្វផ្សាយនិងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានវាយតម្លៃនិងថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការចាត់វិធានការបានទាន់ពេលវេលា ចំពោះកិច្ចការដែលបានអនុវត្តកន្លងមក។ ឯកឧត្តម បានបញ្ជាក់ថា ៖ នេះគឺជាការដាក់ឲ្យអនុវត្តរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវពីសេវាសុខាភិបាលឲ្យមករដ្ឋបាលខេត្តក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចប្រតិបត្តិនានាពាក់ព័ន្ធ និងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមជាមតិមួយចំនួន ដែលត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការងារដូចជា៖ ១- ការបន្តផ្សព្វផ្សាយទៅថ្នាក់មូលដ្ឋាន ពិសេសឃុំ សង្កាត់ មណ្ឌលសុខភាព ប៉ុស្តិសុខភាពឲ្យបានទូលំទូលាយ ដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ២- ការគ្រប់គ្រងបុគ្គលិក ដែលបានផ្ទេរមករដ្ឋបាលខេត្ត បើទោះបីបុគ្គលិកទាំងនោះ នៅតែបន្តស្ថិតក្នុងអង្គភាពសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនោះ ក៏ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋ បាលខេត្ត ដែលអនុវត្តតាមគោលការណ៍បែបបទ នីតិវិធី ពិសេសការតែងតាំងការផ្លាស់ប្ដូរបុគ្គលិកជាដើម ។   ៣- […]
  • សម្តេចតេជោ: សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះ ​-១,៩ ភាគ រយនៅឆ្នាំ២០២០នេះ ​ កណ្តាល៖ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាង សង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ -១,៩ ភាគរយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កូវីដ បានដាក់កម្ពុជា ឲ្យស្ថិតនៅក្នុងស្ថានភាពមិនច្បាស់ លាស់ ពិសេសសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចតាមបណ្តាប្រទេសនីមួយៗ ដែលឆ្នាំនេះ មានប្រទេសតិចតួចណាស់ដែលមានសេដ្ឋកិច្ចវិជ្ជមាន កំណើនវិជ្ជមាន។ ភាគ ច្រើនសេដ្ឋកិច្ចនៅបណ្តាប្រទេសគឺនឹងធ្លាក់ ប្រទេសខ្លះបានប្រកាសទុកជាមុនហើយ ដូចជាសាំងហ្គាពួរ ថានឹងដក ៧ ភាគ រយ ប្រទេសខ្លះថានឹង១០ភាគរយឯណោះ។   តាមការប៉ាន់ប្រមាណ របស់ធនាគារអភិវឌ្ឍអាស៊ី IMF និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ពីរង្វង់ ១,៥ភាគរយ ទៅ២,៩ភាគរយ ប៉ុន្តែសម្រាប់យើងអាចវាយ តម្លៃថា ភាពប្រាកដប្រជាអាចនឹងដក ១,៩ ភាគរយនៅក្នុងឆ្នាំនេះ ដែលនេះគឺជាស្ថានភាពមិនធ្លាប់មានក្នុងរយៈ ពេល […]
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តកណ្តាល៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តល បានចេញជារូបរាងបណ្តើរៗហើយ។   គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ។   គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៦០០ហិកតា ស្ថិត នៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនិង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនិង១៥៨ហិកតា៕
  • មានវីដេអូរ៖ ភ្លៀង១មេធំលាយឡំដោយខ្យល់កន្ត្រាក់បង្កឱ្យលំនៅដ្ឋាន ៨ខ្នងរងការខូចខាត (ខេត្តត្បូងឃ្មុំ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ភ្លៀងបានបង្អុរធ្លាក់១មេធំលាយឡំដោយខ្យល់កន្ត្រាក់ ជាហេតុធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅភូមិថ្មដារ ឃុំជាំក្រវៀន ស្រុកមេមត់ នៅតំបន់ដាច់ ស្រយាល កាលពីយប់ថ្ងៃទី ២០មិថុនា ឆ្នាំ២០២០ ។បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន២ខ្នងនិង៦ខ្នងទៀតរបើកដំបូល អាចចាត់ទុកជាសំណាងគ្រោះធម្មជាតិនេះមិនបណ្ដាលឱ្យនរណាម្នាក់រង គ្រោះដល់ជីវិតឡើយ។ លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ប្រាប់ឲ្យដឹងថា:នៅក្នុងរដូវវស្សាអោយតែមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកមេមត់នាពេលកន្លងមក តែងតែបង្កឲ្យមានខូចខាតក្នុងនោះរួមមានដូចជាបាក់ដើមកៅស៊ូ របើកដំបូលផ្ទះ និងរលំផ្ទះ ដំបូលសាលារៀន ជាដើម។ អធិការនគរបាលស្រុកមេមត់បានប្រាប់បន្តថាចំពោះគ្រោះធម្មជាតិដោយភ្លៀងធ្លាក់នៅជុបថ្ងៃខាងលើបណ្ដាលឱ្យខួចខាតផ្ទះសរុបចំនួន៨ខ្នងខួចខាតទាំងស្រុងចំនួន២ខ្នងរួមមាន: ១-ឈ្មោះយាន តែ ភេទប្រុស អាយុ ៣២ឆ្នាំ ២-ឈ្មោះ មិះ ជាតិ ភេទប្រុស អាយុ ៣៤ឆ្នាំ។ និងចំនួន ៦ ខ្នងទៀត ខួចខាត នៅក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រង គ្រោះថ្នាក់ដល់ជីវិតនោះទេ។ សូមបញ្ជាក់ថាតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្តនាពេលកន្លងមក ឲ្យតែមានគ្រោះធម្មជាតិកើតឡើងមិនថាគ្រោះដោយភ្លៀងនិងខ្យល់កន្ត្រាក់ឬរងគ្រោះពីទឹកជំនន់ទន្លេមេគង្គនិងរងគ្រោះដោយ ហេតុការណ៍ផ្សេងៗទៀតកម្លាំ ងសមត្ថកិច្ចតែងតែចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋជាប្រចាំផងដែរ៕  
  • រៀបចំឲ្យមានផ្សារចុងសប្ដាហ៍ ដើម្បីលក់បន្លែសុវត្ថិភាពនិងផលិតផលក្នុងខេត្ត (ខេត្តបាត់ដំបង,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖អាជ្ញាធរខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំឲ្យមានផ្សារចុងសប្ដាហ៍មួយគឺចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ មានទីតាំងក្នុងក្រុងបាត់ដំបង ដើម្បីផ្ដល់ឱកាសដល់កសិករលក់នូវបន្លែសុវត្ថិភាពឬបន្លែសរីរាង្គ សាច់មាន់ស្រែ រួមទាំងផ្លែឈើ ផលិតផលកែច្នៃផលកសិកម្មផ្សេងៗ។   លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានមានប្រសាសន៍ថាការរៀបចំឲ្យមានផ្សារចុងសប្ដាហ៍ក្នុងខេត្តនេះ ក្នុងការផ្សព្វផ្សាយ លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីឲ្យបានដល់អ្នកប្រើប្រាស់ចុងក្រោយ ឲ្យដឹងពីរបស់ដែលដាំក្នុងស្រុកនិងគុណភាពរបស់វា ហើយបន្ទាប់ពីមានការគាំទ្រនោះ ធ្វើឲ្យអ្នកផលិតសប្បាយចិត្តប្រមូលផ្ដុំគ្នា អាចបំពេញទៅតាមតម្រូការទីផ្សារបាន។ ពេលមានទីផ្សារច្បាស់លាស់ មានអ្នកគាំទ្រច្រើននោះ ធ្វើឲ្យការផលិតកាន់តែច្រើន ហើយកាន់តែធ្វើឲ្យអ្នកផលិតមានជីវភាពល្អប្រសើរនិងអ្នកទិញក៏បានដឹង បានបរិភោគប្រើប្រាស់របស់មានសុវត្ថិភាព ព្រោះរបស់ទាំងអស់នោះ មានប្រភពត្រឹមត្រូវ។ ក្រុមកសិករបានយកផលិតផលកសិកម្មមកលក់ក្នុងផ្សារនេះ បានលើកឡើងថា ពួកគេសប្បាយចិត្តជាខ្លាំង ដែលគម្រោងអេមបង្កើតឲ្យមានផ្សារនេះឡើយ ព្រោះវាបានផ្ដល់ឱកាសឲ្យ កសិករកាន់តែមានទីផ្សារច្រើនបន្ថែមទៀត ក្នុងការលក់ផលិតកសិកម្មរបស់ខ្លួន ។ សម្រាប់ពលរដ្ឋមកទិញ របស់ក្នុងផ្សារចុងសប្ដាហ៍ បាននិយាយប្រាប់ថា ពួកគាត់គាំទ្រជាខ្លាំង ព្រោះអាចទិញចំណីអាហារដែលមានប្រភពច្បាស់លាស់ បរិភោគទៅមិនប៉ះពាល់ដល់សុខភាព ហើយក៏បានចូលរួមចំណែកលើកស្ទួយផលិតផលរបស់កសិករ និងបានធ្វើឲ្យពួកគាត់កាន់តែមានទឹកចិត្តផលិតបន្ថែមទៀត ។ គួរបញ្ជាក់ថា ផ្សារចុងសប្ដាហ៍នេះ គឺស្ថិតក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថាអេម របស់រាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីគម្រោងមួយនេះ ទទួលបាននូវលទ្ធផលល្អជាបន្តបន្ទាប់ ពីការសម្របសម្រួលនានា មានការផ្ដល់ប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ […]
  • អគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងអគ្គលេខាធិការបក្សបានអញ្ជើញចុះ ហត្ថលេខាទទួលអគារពីក្រុមអ្នកសាងសង់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។ អគារស្នាក់ការនេះ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាក្នុងរង្វង់ ៣០លានដុល្លារអាមេរិក។ ថវិកាសាងសង់អគារបក្សមិនមែនជាថវិកាជាតិទេ ជាថវិកាដែលបានមកពីចលនានៅក្នុងសមាជិ កដែលមានជាង ៦លាននាក់៕
  • ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយចំនួន១៧៩គ្រួសារ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទទួលអំណោយពីសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយចំនួន១១១គ្រួសារ មកពី ១៣ឃុំ ក្នុងស្រុកមង្គលបូរី និងគ្រួសារក្រីក្រចាស់ជរា ជនពិការ ចំនួន៦៨ ក្នុងក្រុងសិរីសោភ៍ណ ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយ ពីសំណាក់សមេ្តចកិត្តិព្រឹត្តបណិ្តត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលរយៈកន្លងមកសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីច្រកល្ហកទូទាំងប្រទេស ដែលនេះជាសក្ខីភាព ជាក់ស្តែងបញ្ជាក់នូវកាយវិការ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបលំបាក មិនថានៅទីណាកន្លែងណា កាកបាទក្រហមកម្ពុជា តែងតែឆ្លើយតបបានទាន់ពេលវេលា និងផ្តល់ជាអំណោយពុំមានការបែងចែករើងអើងនិន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ កាយវិការ និងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្ត មិនត្រឹមតែបងប្អូនមានជីវភាព ក្រីក្រ […]
  • មានវីដេអូរ៖ ផ្ទះចំនួន៦ខ្នងត្រូវអគ្គីភ័យលេបត្របាក់គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ផ្ទះរបស់ពលរដ្ឋចំនួន៦ខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លាកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។នៅក្នុងស្ថានការនោះគេបានឃើញម្ចាស់ផ្ទះស្រែកទ្រហោយំ បោកប្រាណ ស្ដាយទ្រព្យសម្បត្តិដែលរកស៊ីរាប់ឆ្នាំមកហើយត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា : ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះ ឈ្មោះ ប៊ុនម៉ៅ អាយុ៦២ ឆ្នាំ,២/ ឈ្មោះ មួង សេងគី ចុងភៅការ ៣/អ្នកស្រី មួង សាវយិច ចុងភៅការ, ៤/ ឈ្មោះ សាន់ លក់បាញ់ឆែវ, ៥/ឈ្មោះជួយ ជាអាជីវករ ,៦ /ឈ្មោះ តាម៉ៅពិការជើង គ្រួសារទាំង៦នេះ រស់ភូមិកើតហេតុ។ ពលរដ្ឋនៅជិតនោះបាននិយាយឲ្យដឹងថា : ដំបូងគេឃើញភ្លើងឆេះចេញពីផ្ទះឈ្មោះប៊ុនម៉ៅ តែគេឃើញមានការជួយអន្តរាគមន៏ពីសមត្ថកិច្ចចម្រុះ មានកំលាំងរដ្ឋបាលស្រុកមង្គលបូរី នគរបាលស្រុកមង្គលបូរី និងកំលាំងអាវុធហត្ថជាច្រើននាក់និងពលរដ្ឋជិតខាងជួយពន្លត់តែគ្រប់គ្រងស្ថានការណ៍មិនបានក៏រាលឆេះបន្តបន្ទាប់។បន្ទាប់មកគេឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការ និងស្រុកមង្គលបូរីចំនួន៧គ្រឿងនាំគ្នាជួយបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់រហូតជិត២ម៉ោងទើបគ្រប់គ្រងស្ថានការបានជាស្ថាពរដោយគ្មានរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀត។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា : ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវភ្លើងឆេះទាំង៦ខ្នងអស់ទាំងស្រុងមិនដឹងថាគិតជាប្រាក់អស់ប៉ុន្មានម៉ឺនដុល្លានោះទេ ហើយបើតាមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាផ្ទះដែលឆេះនេះបណ្តាលមកពីឆ្លងចរន្ត អគ្គីសនីព្រោះនៅតំបន់នោះមានខ្សែភ្លើងអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់នៅកន្លែងភ្លើងឆេះនោះ។  
  • សហគមន៍ពាមក្រសោប ប្រមូលបានទិន្នផលគ្រំចំពុះទាជាង១ម៉ឺនតោន ក្នុង១ឆ្នាំ បើនិយាយពីគ្រំចំពុះទា ច្បាស់ណាស់មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានស្គាល់ និងបានភ្លក់រសជាតិ ក៏ប៉ុន្តែ សម្រាប់ប្រជាជនអឺរ៉ុប និងបរទេសមួយចំនួនធំ ជាពិសេសចុងភៅនៅសណ្ឋាគារធំៗស្គាល់គ្រំ ឬខ្យងប្រភេទនេះច្បាស់ណាស់ ព្រោះវាអាចច្នៃធ្វើម្ហូបបានជាច្រើនមុខ និងមានឱ ជារសឆ្ងាញ់ពិសារ ខណៈតម្លៃក្នុងហាងទំនើបមានតម្លៃថ្លៃ។ ចំពោះគ្រំចំពុះទានេះ សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖ នៅកោះកាង និងទី៣៖ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។   គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្ន ផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ របស់សហគមន៍ពាម ក្រសោបក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងខេត្តកោះកុង។   បើតាមលោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹមបានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយសម្រាប់ទីផ្សារទិញគ្រំនេះ ប្រទេសកម្ពុជា មិនទាន់មានទីផ្សារនៅឡើយទេ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ចំណែកឈ្មួញមកពីវៀតណាម ទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រហែល ២ […]
  • បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះ ខណៈត្រូវជនដៃដល់ចាក់ចំបំពង់ក ដើមទ្រូង និងស្រុតលលាក្បាល នៅស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ខណៈត្រូវជនដៃដល់ចាក់ចំបំពង់កខាងឆ្វេង ដើមទ្រូងទាំងសង្ខាង និងស្រុតលលាក្បាលផ្នែកខាងក្រោយ សន្លប់ស្តូកស្តឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះ ចំណុចនិយាមការលេខ៥៣៩៩៣ និង៧៣៨៤០ ស្ថិតក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លៀង សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅវេលាម៉ោង១៦ និង00នាទី ថ្ងៃកើតហេតុ ជនរងគ្រោះបាននាំគ្នាផឹកស្រាថ្នាំ មានគ្នា៣នាក់ ទី១-លៀង សារ៉ន (ជនរងគ្រោះ) ២-ង៉ែត ផល្លី (ត្រូវជាប្អូនថ្លៃ) និង៣-សូ ស៊ុ ភេទប្រុស អាយុ៥៩ឆ្នាំ។ ពេលកំពុងផឹកជនរងគ្រោះ និងប្អូនថ្លៃ បានប្រកែកឈ្លោះគ្នា រឿងភ្ជាប់ពាក្យកូន លុះដល់ម៉ោង ២២ និង00នាទី […]
  • ឆ្លងចរន្តភ្លើងឆេះរថយន្តប្រជាពលរដ្ឋ ដែលមកលេងផ្លូវបុប្ឆាលាក់ខ្លួន ស្រុកវាលវែង (ខេត្តពោធិ៍សាត់,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ សមត្ថកិច្ចបានឱ្យដឹងថា មានករណីឆេះរថយន្តមួយគ្រឿងកាលពីវេលាម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចគីឡូម៉ែត្រលេខ១៤៤ និង១៤៥ (ផ្លូវបុប្ឆាលាក់ខ្លួន) ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រថយន្តកើតហេតុ ម៉ាកNissan Frontier ពណ៌ស ជារបស់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង។ មូលហេតុនៃការឆេះរថយន្តនេះ សមត្ថកិចចដាក់ការសន្និដ្ឋានថា អាចមកពីឆ្លងចរន្តភ្លើង៕
  • កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួនជិត៦ម៉ឺនហិចតា កំពុង​ជួយបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯ.ឧ នេត ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីព្រៃកោងកាង សរុបចំនួនជិត៦ម៉ឺន​ហិចតា កំពុងជួយបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ និងជួយដល់ប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរ។   ក្នុងឱកាសចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិត ផលជាច្រើនទៀតក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង កាលពីម្សិលម៉ិញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា «ព្រៃកោង​កាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រ​សួង​បរិស្ថានបានថ្លែងថា ព្រៃកោង កាងក្នុងខេត្តកោះកុងពិសេសតំបន់ពាមក្រសោបបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ ដែលជាប្រភពធនធានសមុទ្រសំបូរបែប ដូចជា ផ្តល់​ផលវារីវប្បកម្មពីខេត្តកោះកុងមាន១ម៉ឺន៥១០០តោន/១ឆ្នាំ។ ផលនេសាទសមុទ្ររបស់ខេត្តកោះកុងពិសេសពីតំបន់ពាមក្រសោបមានចំនួន១ម៉ឺន ១៦៨០ តោនកាលពីឆ្នាំ២០១៩ កន្លងទៅ។ លើសពីនេះ តំបន់ព្រៃកោងកាងជាប្រភពដ៏សំខាន់នៃការបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ ដូចជា ការនេសាទ និងអេកូទេស​ចរណ៍។ […]
1 7 8 9

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)