ថ្ងៃ សុក្រ ទី១៨ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ក្រសួងអប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ក្រុមការងារនៃមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា បានចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ទៅកាន់សាលាបឋមសិក្សាចំនួន ២ ដូចជា៖ សាលាបឋមសិក្សាទួលស្លែង និងសាលាបឋមសិក្សាឯកភាពនៅថ្ងៃទី ៣០ សីហា ២០២២។ ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារនេះ រៀបចំឡើងដើម្បីអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា និងដើម្បីចូលរួមព្រឹត្តការណ៍អមរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ឆ្នាំ២០២២ ក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២២ ៕ រូបភាព៖ក្រសួងអប់រំ យុវជន និងកីឡា
  • ខេត្តកំពង់ចាម នឹងក្លាយជាខេត្តគ្មានមីន នាចុងឆ្នាំ២០២២ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ឯកឧត្តមទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទីមួយអាជ្ញាធរមីនកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញ ប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្ម ភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ចាមអស់មីន ដែលកិច្ចប្រជុំនេះ គឺជាប្រកាសនូវយុទ្ធនាការចាប់ផ្តើមការងារបោសសម្អាតមីននៅខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី លីធុជ បានបញ្ជាក់ថា ខេត្តចំនួន ០៦ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំ ផ្ទៃដីសរុបចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥២០ ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧ លានដុល្លារអាមេរិក ដោយរួម បញ្ចូលទាំងឃុំចំនួន ០៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ […]
  • ក្រុមហ៊ុនដឹកជញ្ជូន FedEx ចាប់អារម្មណ៍លើវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិកស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់ រាជ រដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា សម្រាប់ចាប់ផ្តើមដំណើរការផ្តល់សេវាដឹក ជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជា នាខែតុលាខាង មុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈ ប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុម ហ៊ុន FedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។ លោកអនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុនដឹកជញ្ជូន FedEx មានប្រសាសន៍ថា នេះជាលើកដំបូង ដែលលោកបានមកកម្ពុជា។ លោកមើលឃើញកម្ពុជា មានការរីក ចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលលោកធ្លាប់បានឮ ពីប្រព័ន្ធឃោសនា ខាងក្រៅ និងពីមនុស្សមួយចំនួន។ លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនពាក់ព័ន្ធ វិស័យសាធារណការ និងដឹកជញ្ជូនរួមមាន៖ ការកសាងផ្លូវថ្នល់បានប្រមាណ១៨ ០០០គីឡូម៉ែត្រតភ្ជាប់ពី រាជធានីភ្នំពេញទៅកាន់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស […]
  • បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ផ្ទុះអាវុធតដៃគ្នាជាច្រើនគ្រាប់ ស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់ រឹបអូសគ្រឿងញៀនប្រមាណ២០គីឡូក្រាម សមត្ថកិច្ចការិយាល័យ ក៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសគ្រឿងញៀនចំនួន៤២ដុំ រថយន្ត២ គ្រឿង អាវុធខ្លី២ដើម និងវត្ថុតាងពាក់ពន្ធ័មួយចំនួន ដោយបាញ់តដៃគ្នាជាច្រើនគ្រាប់ បណ្តាលឲ្យជនសង្ស័យស្លាប់ម្នាក់ របួសម្នាក់ ចាប់ខ្លួន២នាក់ សរុប៤នាក់ សុទ្ធតែជាជនជាតិថៃ ក្នុងនោះប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ របួសដោយត្រូវគ្រាប់ម្នាក់ និងរងរបួសដោយរថយន្តជនសង្ស័យបើករត់បុកកង់បីក្រលាប់២នាក់។ ប្រតិបត្តិការបង្ក្រាបនេះ បានកើតឡើងនៅវេលាម៉ោង៨ នឹង ៣០ នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវកែវចិន្តា ភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជ ធានីភ្នំពេញ។ ប្រភពព័ត៌មានឲ្យដឹងថា ការផ្ទុះអាវុធ តដៃគ្នាមួយដង្ហើមចង្រិតនេះ បណ្តាលអោយជនសង្ស័យស្លាប់ម្នាក់ របួសម្នាក់និងចាប់ខ្លួន២នាក់ ក្នុងនោះមាន ៖ ១.ឈ្មោះ ជែម ភេទប្រុសអាយុ២៨ឆ្នាំ បានស្លាប់ក្នុងរថយន្តម៉ាក MG ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-7217 ២.អ្នករងរបួសឈ្មោះ ណាកូ ភេទប្រុសអាយុ៤៤ឆ្នាំ ។ ចំណែកជន សង្ស័យ ដែលត្រូវឃាត់ខ្លួន ១. […]
  • សម្តេចតេជោ÷ រាជធានីភ្នំពេញត្រូវការស្ពានឆ្លងកាត់ទន្លេ ៣ ទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ ចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជធានីភ្នំពេញ មានតម្រូវការស្ពានឆ្លងកាត់ទន្លេ ចំនួន៣បន្ថែមទៀត ដើម្បីរំដោះ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។ តាមសម្តេចតេជោ ស្ពានទី១ គឺស្ពានឆ្លងកាត់ទន្លេសាបពីផ្សាររាត្រី ទៅជ្រោយចង្វារ និងពីជ្រោយចង្វាទៅស្វាយជ្រំ ដែលកំពុងស្ថិតនៅដំណាក់កាលចរចាជាមួយភាគីកូរ៉េ។ ស្ពានទី២ គឺស្ពានក្តីតាកុយ និងស្ពានទី៣ គឺស្ពានព្រែកប្រា ដែលជា ស្ពានធំ ៤គន្លង។ ស្ពានព្រែកប្រានេះ បើសិនមិត្តចិន សម្រេចជួយ ស្ពាននេះនឹងអាចបើកការដ្ឋាននៅឆ្នាំក្រោយ នេះតែម្តង។
  • លោក ចូ បៃដិន គ្រោងស្នើសភាឲ្យអនុម័តការលក់សព្វាវុធចំនួន ១,១ ពាន់លានដុល្លារទៅឲ្យតៃវ៉ាន់ Rueter៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន គ្រោងនឹងស្នើឱ្យសភាអាមេរិកយល់ព្រមលើការលក់សព្វាវុធប្រមាណ១.១ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ រួមទាំងមីស៊ីលប្រឆាំងនាវាចំនួន ៦០ដើម និងមីស៊ីលពីអាកាសទៅអាកាសចំនួន១០០ដើមផងដែរ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិន។ ប្រទេសចិនបានអនុវត្តល្បែងសង្គ្រាមដ៏ធំបំផុតរបស់ខ្លួនជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីដំណើរទស្សនកិច្ចមួយខែនេះដោយប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉ូឡូស៊ី។ ទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើកម្លាំងដើម្បីយកកោះនេះមកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់ប្រធានាធិបតី Biden និងសមាជិកសភាអាមេរិកសង្កត់ធ្ងន់លើការគាំទ្រដែលកំពុងបន្តរបស់ពួកគេសម្រាប់រដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ ហើយមានធាតុនៅក្នុងបំពង់បង្ហូរការអនុម័តសម្រាប់តៃវ៉ាន់ដែលអាចត្រូវបានប្រកាសនៅក្នុងប៉ុន្មានសប្តាហ៍ ឬខែខាងមុខនេះ។ ប៉ុន្តែការផ្តោតអារម្មណ៍នឹងផ្តោតលើការទ្រទ្រង់ប្រព័ន្ធយោធាបច្ចុប្បន្នរបស់តៃវ៉ាន់ និងការបំពេញការបញ្ជាទិញដែលមានស្រាប់ ធ្វើឱ្យមានភាពតានតឹងក្តៅក្រហមរួចទៅហើយជាមួយប្រទេសចិន៕ បកប្រែដោយ រម៉ាម វ៉ុង
  • ការស្រាវជ្រាវថ្មីបង្ហាញថា ការរលាយទឹកកកនៅ ហ្គ្រីនឡែន នឹងបង្កើនកម្រិតទឹកសមុទ្រពិភពលោកជិតមួយហ្វីត (CNN) ការរលាយផ្ទាំងទឹកកកដ៏ធំនៅ ហ្គ្រីនឡែន បានធ្វើអោយកើនឡើងកម្រិតទឹកសមុទ្រពិភពលោកជិតមួយហ្វីត ដែលគ្រោងនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការស្រាវជ្រាវថ្មីបានបង្ហាញថា មិនមានវិធីដើម្បីបញ្ឈប់វាទេ ទោះបីជាពិភពលោកឈប់បញ្ចេញ ការបំភាយកំដៅសព្វថ្ងៃនេះក៏ដោយ។ អ្នកស្រាវជ្រាវមិនបានបញ្ជាក់ពីពេលវេលាកំណត់ទេតែ ពួកគេព្យាករណ៍ថា ការផ្លាស់ប្តូរកម្រិតទឹកសមុទ្រអាចកើតឡើងនៅចន្លោះពេលនេះដល់ចុងសតវត្ស។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ការកើនឡើងកម្រិតទឹកសមុទ្រ ឆ្នាំ២០២២ ដែលចេញផ្សាយនៅដើមឆ្នាំនេះ ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ ដែលបានរកឃើញថាឆ្នេរសមុទ្រអាមេរិកអាចរំពឹងថា នឹងកើនឡើងពី១០ទៅ​១២ អ៊ីញនៃកម្រិតទឹកសមុទ្រក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។ របាយការណ៍ថា គ្រោះទឹកជំនន់ខ្ពស់នឹងកើតឡើងច្រើនជាង១០ ដងជាញឹកញាប់ និងបណ្តាលអោយមានខ្យល់ព្យុះបោកបក់ផងដែរ។ ទឹកកកនៅហ្គ្រីនឡែនប្រសិនបើវារលាយទាំងអស់ វាអាចអោយកំពស់ទឹកសមុទ្រ ឡើងប្រហែល ២៥ហ្វីតជុំវិញពិភពលោក ប៉ុន្តែមិនមែនមានន័យថា វានឹងកើនឡើងស្មើៗគ្នានៅជុំវិញពិភពលោកនោះទេ។ អ្នកវិទ្យាសាស្ត្របានប្រាប់ CNN ថាអាកាសធាតុក្តៅខុសពីធម្មតានៅភាគខាងជើងហ្គ្រីន​ឡែនថ្មីៗនេះបានបង្កឱ្យមានការរលាយយ៉ាងឆាប់រហ័សជាមួយនឹងសីតុណ្ហភាពប្រហែល៦០ដឺក្រេ-១០ដឺក្រេក្តៅជាងធម្មតាសម្រាប់ពេលវេលានៃឆ្នាំនេះ។ គួរបញ្ជាក់អោយដឹងផងដែរថា បរិមាណផ្ទាំងទឹកកកចំនួន៦ពាន់លានតោននៅហ្គ្រីឡែនបានរលាយរួចហេីយក្នុង ចន្លោះថ្ងៃទី១៥ និង១៧ ខែកក្កដា នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលទិន្នន័យព្រិលនិងទឹកកកជាតិអាមេរិក៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • មហាសេដ្ឋីឥណ្ឌាបានចំណាយទឹកប្រាក់២៥ពាន់លានដុល្លារ ក្នុងការចាប់ផ្តើមគម្រោង 5G BBC៖ មហាសេដ្ឋីឥណ្ឌា មុកខេស អេមបានី (Mukesh Ambani) បានប្រកាសនូវផែនការចំនួន ២៥ពាន់លានដុល្លារ ដើម្បីបើកដំណើរការសេវាអ៊ីនធឺណិតតាមទូរស័ព្ទ 5G នៅក្នុងប្រទេសក្នុងរយៈពេលពីរខែ។ លោកអេមបានី ដែលជាប្រធានក្រុមទូរគមនាគមន៍និយាយថា បណ្តាញល្បឿនលឿននឹងត្រូវបានណែនាំជាលើកដំបូងនៅក្នុងទីក្រុងធំៗ រួមទាំងទីក្រុងញូវដេលី និងមុំបៃ ដែលនឹងត្រូវ ពង្រីកទៅកាន់ប្រទេសឥណ្ឌា នៅខែធ្នូឆ្នាំ ២០២៣។ \ក្រុមហ៊ុនក៏កំពុងធ្វើការជាមួ យ Google ដើម្បីបង្កើតស្មាតហ្វូនតម្លៃ 5G ផងដែរ។ ថ្លែងកាលពីថ្ងៃច័ន្ទ នៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន Reliance លោក អេមបានី បាននិយាយថា នៅពេលដែលបណ្តាញ 5G របស់ក្រុមហ៊ុននេះដំណើរការពេញលេញ នោះវានឹងជាសេវាកម្មដ៏ធំបំផុតនៅក្នុងពិភពលោក។ សេវាកម្មនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Reliance Jio ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តធំបំផុតរបស់ប្រទេសឥណ្ឌា។ លោក អេមបានី ក៏បាននិយាយផងដែរថា Reliance កំពុងធ្វើការជាមួយបច្ចេកវិទ្យាយក្សរបស់អាមេរិក Google ដើម្បីបង្កើតស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យ។ កាលពីដើមខែនេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ចប់ការដេញថ្លៃតម្លៃ១៩ ពាន់លានដុល្លារសម្រាប់រលកអាកាស រួមទាំងរលកអាកាស 5G ដែលក្រុមហ៊ុនជីអូ […]
  • មនុស្ស២០នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុងបាកដាដ អ្នកគាំទ្ររាប់ពាន់នាក់នៃបព្វជិតនិកាយស៊ីអ៊ីតដ៏មានឥទ្ធិពល លោក ម៉ូកតាដា អាល់សសាដ (Moqtada al-Sadr) បានសម្រុកចូលអគាររដ្ឋាភិបាលសំខាន់ៗក្នុងរដ្ឋធានី បាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ដោយបានបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងសាហាវភ្លាមៗកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីលោក អាល់សាដ (al-Sadr) បាននិយាយថា លោកនឹងលាឈប់ពីនយោបាយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា មានមនុស្សជិត ២០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស។ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបាញ់ព្រមាន រួមជាមួយនឹងធុងហ្គាសបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ដែលបានសម្រុកចូលបរិវេណនោះ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ាស់តាហ្វា អាល់កាឌីមីដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងអ៊ីរ៉ាក់ បានបញ្ជាឱ្យកងកម្លាំងសន្តិសុខ ជៀសវាងការប្រើគ្រាប់កាំភ្លើងពិត ទៅលើក្រុមបាតុករ និងបើកការស៊ើបអង្កេតលើអ្នកស្លាប់ និងរបួសនៅក្នុងការប៉ះទង្គិចគ្នា។ ប្រមុខអង្គការសហប្រជាជាតិ លោក អានតូនីវ ហ្គាត់ថឺរីស (Antonio Guterres) បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ដោយជំរុញឱ្យតួអង្គពាក់ព័ន្ធទាំងអស់ចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងនេះជៀសវាងការប្រើអំពើហិង្សា។ ហើយជម្លោះនយោបាយនេះ បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះរវាងលោកអាល់សេដ (al-Sadr) និងគូប្រជែងរបស់លោកក្នុងក្របខ័ណ្ឌសម្របសម្រួល (CF) ដែលជាក្រុមឆ័ត្រនៃគណបក្ស សភានិកាយស៊ីអ៊ីត៕ បកប្រែដោយ រម៉ាម វ៉ុង
  • រញ្ជួយដីដ៏ខ្លាំង បានអង្រួនភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បង្កឱ្យមានការភ្ញាក់ផ្អើល ការរញ្ជួយដីដ៏ខ្លាំងមួយបា នវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឱ្យអ្នកស្រុកមានការភ័យស្លន់ស្លោប៉ុ ន្តែមិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ឬការខូចខាតធ្ងន់ធ្ងរនោះទេ។ ទីភ្នាក់ងារឧតុនិយមនិងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី BMKG បានកត់ត្រាការរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័រ នៅកោះមែនតាវ៉ៃ (Mentawai) នៅមុនម៉ោង 10:30ព្រឹកកាលពីថ្ងៃចន្ទហើយបាននិយាយថាវាមិនបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយដីនេះមាន៣ លើករួមមានការរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ ត្រូវបានកត់ត្រា នៅមុនថ្ងៃរះបន្ទាប់មកការរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានកើតឡើង តិចជាងមួយម៉ោងក្រោយមក។ ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានកើតឡើងជាច្រើនវិនាទី នៅក្នុងរដ្ឋធានីខេត្តប៉ាដាង (Padang) និងនៅតំបន់ភ្នំជុំវិញនៃប៊ូគីតធីងហ្គី (Bukitinggi)។ ទីភ្នាក់ងារនេះបាននិយាយថាមិនមានរបាយការណ៍នៃការស្លាប់និងរបួសនោះទេប៉ុន្តែមានការខូចខាតបន្តិចបន្តួចចំពោះអគារនៅលើកោះ ស៊ីបេរ៉ូត(Siberut)។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីទទួលរងនៅការរញ្ជួយញឹកញ៉ាប់ ដោយកាលពីខែកុម្ភៈការ​រញ្ជួយដីកម្រិត៦.២រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងតិច២៥នាក់ និងរបួសជាង៤៦០នាក់ នៅក្នុងខេត្តស៊ូម៉ាត្រាខាង លិច។ ប្រែសម្រួលដោយ ប៊ុន សុភាព
  • កងទ័ពជើងគោកកម្ពុជា និងកងទ័ពប្រជាជនឡាវ ប្តេជ្ញាចិត្តក្នុងការបន្ត ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើសកម្មភាពផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល០៣ថ្ងៃ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចដែលប្រមុខ​រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងជំនួបទ្វេភាគីក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” នៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ មកកាន់ប្រទេសឡាវរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ […]
  • ប្រវត្តិសហគមន៍ភូមិអណ្តែតទឹក កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៏សាត់ (ពោធិ៍សាត់)៖ លោកតា ប៉ាច់ ប៉ុន ជាព្រឹទ្ធាចារ្យម្នាក់អាយុ៦៣ឆ្នាំ រស់នៅភូមិបន្ទាយក្រង ស្រុកក្រគរ បានឱ្យដឹងថា៖ កាលដើមឡើយ កំពង់លួង គឺជាកំពង់ទឹករបស់ស្តេចសម្រាប់ចតទូក ទូកក្តោង ឬសំពៅ តាំងពីមុនរជ្ជកាលស្តេច ច័ន្ទរាជាមកម៉្លេះ។ លុះមកដល់រជ្ជកាលស្តេចច័ន្ទរាជា កំពង់នោះក៏នៅជាកំពង់សំចតរបស់ស្តេចដដែល (យើងបានធ្វើសឹកសង្រ្គាមជាមួយសៀម ពេលនោះសៀមបានលើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ ១៥៣០ តែពុំបានសម្រេច) ។ ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលកើតសង្រ្គាម ព្រះច័ន្ទរាជា បានភៀសខ្លួនច្រើនលើកច្រើនសារ មកគង់ប្រថាប់នៅខេត្តពោធិ៍សាត់(កាលពីដើម គេហៅថាខេត្តក្រគរ) ដោយយាងតាមទូក ទូកក្តោង សំពៅ (យាងតាមបឹងទន្លេសាប មកសំចតកំពង់លួងក្នុងស្រុកក្រគរ) ឬតាមជើងគោក ដោយសេះ ដំរី រទេះគោ រទេះសេះ ដែលរហូតមកដល់សព្វថ្ងៃ មានកន្លែងខ្លះហៅថា “ផ្លូវហ្លួង” ដើម្បីព្រះអង្គមកប្រថាប់នៅទីនេះ បន់ស្រន់ដល់វីរបុរសខ្មែរ ឧកញ៉ា ឃ្លាំង មឿង និងតាមបណ្តាវត្តដែលខ្លាំងពូកែដូចជា វត្តពោធិ៍មានបុណ្យ វត្តបាកាន ដែលជាវត្តខ្លាំងពូកែ ល្បីល្បាញក្នុងទឹកដីខេត្តពោធិ៍សាត់។ មានពេលខ្លះព្រះអង្គយាងមកលំហែកាយមួយរយៈ តាមកាលនឹងវេលាដែលអាចយាងមកបាន៕ រូបភាពពីមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
  • មន្រ្តីជំនាញ កំពុងសិក្សាស្រាវជ្រាវ ចំនួនសត្វឈ្លូស នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមនិងគាំទ្រ ពីគម្រោងស្រាវជ្រាវរបស់អង្គការ WWFបានកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ទីតាំង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដើម្បីតាមដានចំនួនសត្វរំពារ(ឈ្លូស) នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្រ្តខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ តាមដានចំនួនសត្វរំពារ(ឈ្លូស) ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារនិងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ វាអាចបន្លឺសំឡេងខ្លាំងនិងតតបគ្នា រហូតដល់រយៈពេល១ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់១គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណី ពេញមួយយប់ ប្រសិនបើមានការរំខាន។ […]
  • និស្សិតកម្ពុជាចំនួន២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ ពីប្រទេសអ៊ីស្រាអែល អ៊ីស្រាអែល៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិធីប្រគល់សញ្ញាបត្​រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល (ឆ្នាំសិក្សា២០២១ -២០២២)។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុម ហ៊ុន AgroStudies (Agriculture Capacity Building) ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ទទួលយកនិស្សិត​កម្ពុជាឆ្នាំទី៣ មកពីតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិកសិកម្មនៅទូទាំងប្រទេសមកហាត់ការនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាននៅទូទាំងរដ្ឋអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់ច្បាស់ថា ភាពជោគជ័យរបស់ក្មួយៗ គឺបានមកពីការឆក់យកឱកាសដ៏ប្រសើរ ធ្វើការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ ពូជដំណាំ ថ្នាលពិសោធន៍ កសិដ្ឋានគោទឹកដោះ និងផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់រដ្ឋអ៊ីស្រាអែលក្នុងរយ:ពេល ១១ខែកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍប្រទេស ជាតិ និងជាពិសេសសម្រាប់កសាងជោគវាសនា និងអនាគតដ៏ភ្លឺស្វាងរបស់គ្រូសារ និងខ្លួនឯងផ្ទាល់។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនិស្សិតគ្រប់រូបត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិយើងវិញ […]
  • ប្រធានគណៈកម្មាធិការស្រ្តី (WAIPA)៖ តួនាទីរបស់ស្ត្រីជាតំណាងរាស្រ្តកាន់តែមានភាពចាំបាច់ ដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ មានប្រសាសន៏ថា តួនាទីរបស់ស្ត្រីជាតំណាងរាស្រ្តកាន់តែមានភាពចាំបាច់ ដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល។ ពធីបើកកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី តាមប្រព័ន្ធនិមិ្មតនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ លោកជំទាវបាន សង្កត់ធ្ងន់អំពីការកសាងប្រព័ន្ធអភិបាលកិច្ចឱ្យកាន់តែមានភាពធន់ ដោយត្រូវដាក់ស្ត្រី និងកុមារីជាចំណុចកណ្តាលនៃផែនការ និងសកម្មភាព ដោយបញ្ចូលទស្សនៈយេនឌ័រទៅក្នុងច្បាប់ និងគោលនយោបាយជាតិរបស់អាស៊ាន។ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងការប្រែប្រួលជាសកល។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹងបាននិងកំពុងជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពទាំងអស់នៃសិទ្ធិ និងជីវភាពរបស់ស្ត្រី ហើយបានបង្អាក់ ឬធ្វើឱ្យធ្លាក់ចេញពីដំណើរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស SDG 5 ដែលមានគោលបំណង “សម្រេចបានសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងកុមារីទាំងអស់”។ ឈរលើស្មារតីនេះ លោកជំទាវក៏បានធ្វើការអំពាវនាវឱ្យ សមាជិកអន្តរសភាអាស៊ាន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហការពហុវិស័យ និងភាពជាដៃគូពហុភាគី ដែលយើងចាំបាច់ត្រូវរួមសហការដោះស្រាយជាមួយគ្នាច្រើនជាងពេលណាៗទាំងអស់។ លោកជំទាវក៏បានធ្វើការលើកឡើងអំពីបញ្ហប្រឈមជាសកល ដែលទាមទារឱ្យតួនាទីរបស់ស្ត្រីជាតំណាងរាស្រ្តកាន់តែមានភាពចាំបាច់ និងសកម្មបន្ថែមទៀតក្នុងការផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកលដែលកំពុងលេចឡើងអស់ទាំងនេះ។ លោកជំទាវ បានគូសបញ្ចាក់ថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)