ថ្ងៃ សុក្រ ទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • ក្រុមចោរឆក់ដ៏សកម្មក្នុងក្រុងភ្នំពេញ ៣នាក់ ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ រាជធានីភ្នំពេញ ៖ ក្រុមចោរដែលមានជំនាញខាងឆក់សម្ភារមានតម្លៃ របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដើម្បីយកលុយជក់គ្រឿងញៀនមួយក្រុមមានគ្នា៣នាក់ ត្រូវបានតុលាការលើកយកសំណុំរឿងពួកគេមកកាត់ទោស នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។ ក្រុមចោរទាំង៣រូបរួមមាន៖ ទី១-ឈ្មោះ បៀវ ឈុនហេង ភេទប្រុស អាយុ២២ឆ្នាំ មុចរបរចោរ, ទី២-ឈ្មោះ ត័យ ពៅ ហៅពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចោរ និងទី៣-ឈ្មោះ យឹម ភារុណ ហៅរុណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចោរ។ ក្រុមចោរជំនាញខាងឆក់ប្លន់ខាងលើនេះដែរ ត្រូវបានលោកព្រះរាជអាជ្ញារង ហោ លីណា ចោទប្រកាន់ពីបទលួច (ឆក់កាបូប) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប៉ុន្តែបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលចាប់ខ្លួនបញ្ជូនទៅតុលាការចោរទាំង៣នាក់ ត្រូវបានសន្និដ្ឋានថា អំពើឆក់ការបូប ដែលពួកគេបានប្រព្រឹត្តនោះជាអំពើ លួចមានស្ថានទម្ងន់ទោស ដែលជាបទឧក្រិដ្ឌ។ គួរកត់សម្គាល់ថា នៅក្នុងសវនាការជាសាធារណៈ មានលោក កូយ សៅ ជាចៅក្រមជំនុំជម្រះបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ ពិតជាសំណាងណាស់ ដែលតំណាងអយ្យការកាន់សំណុំរឿង និងចៅក្រមស៊ើបសួរបានសម្រេចចោទប្រកាន់ […]
  • ក្រុមហ៊ុនចិនមួយ ជីកកកាយភ្នំយកអាចម៍ដីមកចាក់ចូលសមុទ្រ ពុំមានច្បាប់អនុញ្ញាត ខេត្តព្រះសីហនុ ៖ ទីតាំងភ្នំមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្បែរមូលដ្ឋានកងទ័ពជើងទឹករាម ត្រូវបានក្រុមហ៊ុនចិនមួយ ជីកកកាយយ៉ាងអនាធិតេយ្យ យកអាចម៍ដីមកចាក់ចូលសមុទ្រ ប្រមាណរាប់សិបម៉ែត្រ ដោយពុំមានច្បាប់ទាល់តែសោះ។ ទាក់ទិនទៅនឹងបញ្ហានេះ ពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើននាក់ បានបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាថា កន្លងមកលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ធ្លាប់បានចេញសេចក្តីប្រកាសថា អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតម្រូវឲ្យក្រុមហ៊ុនវិនិយោគទាំងអស់ ស្នើសុំអនុញ្ញាតរួចរាល់ជាមុនសិន ទើបឲ្យបើកការដ្ឋានស្ថាបនា។ ប៉ុន្តែពេលនេះ ហេតុអីបានជាក្រុមហ៊ុនវិនិយោគចិន បែរជាពុំទាន់មានច្បាប់គ្រប់គ្រាន់ផង បែរជាអាចជីកកកាយដីភ្នំ ចាក់ដីលុបសមុទ្ររាប់រយម៉ែត្រហើយ ទើបមានរដ្ឋបាលស្រុកចុះឃាត់ផ្អាកសកម្មភាព។ ដូចនេះ ក្នុងនាមជាប្រជាពលរដ្ឋ សូមស្នើដល់ប្រមុខរាជរដ្ឋភិបាល ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ សូមមេត្តាពិនិត្យលើបញ្ហានេះផង កុំឲ្យមានពាក្យចចាអារាម ខុសជាន់លើខុស ដោយសារមន្ត្រីថ្នាក់ក្រោមមិនធ្វើការ។ ចំណែកលោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពល បានគូសបញ្ជាក់ថា ជុំវិញការដ្ឋានមួយនេះពុំទាន់មានច្បាប់ពីមន្ទីរបស់លោកនៅឡើយទេ ព្រោះការដ្ឋានមួយនេះ គឺកាយដីធ្វើសកម្មភាពនៅក្នុងបរិវេននៃច្បាប់វិនិយោគ។ ដោយឡែកជុំវិញបញ្ហានេះផងដែរ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ […]
  • ជនជាតិចិនម្នាក់ជិះម៉ូតូឆ្លងផ្លូវ ទៅបុកនឹងម៉ូតូយុវជនម្នាក់របួសធ្ងន់ និងស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយពីដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយកន្លែង ក្បែរកន្លែងកើតហេតុ ខណៈដែលបុរសជនជាតិចិនម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូម៉ាកហុងដាពេញទំហឹងតែម្តង (ជនជាតិចិនរងរបួសស្រាល) កើតឡើងកាលពីវេលាម៉ោង០៦ និង៥៥នាទីព្រលប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១ ទៅលេខ៤២ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលជំនាញ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-6918 អ្នកបើកបរឈ្មោះ យី សុភាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកស្សូមើអ៊ិច (ZOOMER X) ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HF-6292 អ្នកបើកដោយឈ្មោះ Luo […]
  • ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​ ដឹកពីប្រទេសស្វីស​មកដល់សៀមរាបហើយ ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​ (​Beat Richner) បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ​ បានដឹកពីប្រទេសស្វីស​ ទឹកដីកំណើតខ្លួន​ មកដល់ខេត្តសៀមរាប​ហើយ នៅព្រឹកថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៨នេះ។ ធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប​ នៅវេលាម៉ោងប្រមាណ​៨ព្រឹក​ ដោយមានការសូត្រមន្ត បង្សុកូលឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Richner ពីសំណាក់ព្រះសង្ឃប្រមាណ​ ៧០០អង្គ។ ធាតុរបស់លោកត្រូវហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប​ មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប​ ទីដែលត្រូវតម្កល់ធាតុរបស់លោក។ ពិធីដង្ហែមានការបើកផ្លូវដោយរថយន្តសឺរ៉ែនរបស់មន្ត្រីនគរបាល​ និងមានការហែអមដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ ព្រមទាំងមានការលេងភ្លេងពិណពាទ្យអមផងដែរ។ លោក ដេនីស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ឲ្យដឹងថា​ ក្រោយពេលដង្ហែដល់នឹងមានការសូត្រមន្តបង្សុកូល តាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ បើតាមការបញ្ជាក់របស់លោក ដេនីស ឡូរ៉ង់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ […]
  • រថយន្តធំដឹកត្រីបុក រថយន្តបាឡែនស្លាប់០២នាក់ របួសធ្ងន់០២នាក់ នៅក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៖ មនុស្សប្រុស ស្រី៤នាក់ ដែល២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ២នាក់ទៀតរងរបួសធ្ងន់ ដោយសារតែរថយន្តធំដឹកត្រី ឆ្ពោះមកកាន់ក្រុងប៉ោយប៉ែត បានបុកជាមួយរថយន្តបាឡែនរត់តាក់ស៊ីមួយគ្រឿង ធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះរួមដំណើរដែលស្លាប់ និងរបួសមាន ទី១ ឈ្មោះ ហ៊ាង ឬទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ) ទី២ ឈ្មោះ លី សុភ័ក្រ ភេទស្រី អាយុ៣៥ឆ្នាំ (របួសធ្ងន់) ទាំងពីរនាក់ខាងលើជាប្តីប្រពន្ធ មុខរបរលក់ដូរ នៅខេត្តកំពង់ធំ, ទី៣ ក្មេងប្រុស អាយុជាង១០ឆ្នាំម្នាក់ កៀបស្លាប់នៅក្នុងរថយន្តបាឡែន និងទី៤ ជាស្ត្រី រងរបួសធ្ងន់ នៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។ សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុ រថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1840 បើកក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត […]
  • បំ​បែកសំណុំរឿងករណីឆបោ​ក​​លក្ខណៈ​ជាប្រព័ន្ធ​ អង្គការចាត់​តាំងបង្កើតភ្នាក់ងា​រឥណទាន (CO) ក្លែង​ក្លាយ ខេត្តកំពង់ស្ពឺ​ ៖​ កំលាំង​ជំនាញ​ផែនការ​ងារ​សន្ដិសុខ​ នៃ​ស្នងការដ្ឋាននគរ​បាលខេត្តកំពង់ស្ពឺ​ បានបើកប្រតិបត្ដិការបំបែកសំណុំរឿង ករណីឆបោកប្រាក់ជា​ប្រព័ន្ធ ដែលមានលក្ខណៈជាអង្គការចាត់តាំងច្បាស់លាស់ ក្នុងការទំនាក់ទំនងជាមួយម្ចាស់បំណុល និ​ងភ្នាក់ងារផ្នែកកម្ចីឥណទាន ហៅកាត់ (CO) ក្លែងក្លាយ​ ហើ​យចាត់តាំងមនុស្ស អោយធ្វើជាកូនបំណុល​ដែលត្រូវ​ខ្ចីប្រាក់​ ដើម្បី​យកទៅបង់ផ្ដាច់ នៅតាម​ធនា​គា​រ​ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​មួយចំនួន​។ ការប្រតិបត្តិការណ៍នេះដែល ក្រោមកិច្ចដឹក​នាំដោយផ្ទាល់ ពីលោក​ឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ កំលាំ​ង​ជំនាញ​សន្ដិសុខ​ខេត្តកំពង់ស្ពឺ​ បានឃាត់ខ្លួនមនុ​ស្សមួយក្រុមមានចំនួន​០៧នាក់​ ប្រុសម្នាក់​ ជាអ្នកដឹកជញ្ជូនមធ្យោបាយ​ក្នុងការងារ​នោះ​។ នគរបាលជំនាញបាននិយាយថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនរួមមាន​៖​ ទី០១-​ មានឈ្មោះ​ ភឿង សុភ័ន ភេទស្រី អាយុ​២៥ឆ្នាំ ទីលំ​នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្ថិត​នៅ​ផ្ទះ​ជួល ម្ដុំហាងខារាអូខេរស្មីអង្គរ​ (ជាមេក្លោង) មានមុខរបរ​អ្នករកសុី​ចងការប្រាក់ និង​ផ្ដល់​សេវា​បង់​ផ្ដាច់​តាមធនាគារ ទី០​២- ឈ្មោះ​ នី​ វណ្ណា​រី​ ភេទ​ស្រី​ អាយុ​៣១ឆ្នាំ ទីលំ​នៅភូមិផ្សារគីឡូលេ​ខ៩ សង្កាត់ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ (ជាមេក្លោង)​ ទី០៣- ឈ្មោះ […]
  • ពលរដ្ឋខេត្ដព្រះសីហនុមិនសប្បាយចិត្ដ ដែលអ្នកបើកបរផ្លូវជាតិលេខ៤ មិនប្រុងប្រយ័ត្នតែងបង្កគ្រោះថ្នាក់ ខេត្តព្រះសីហនុ ៖ ពលរដ្ឋអ្នកធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៤ ធ្វើការរិះគន់ទៅលើអ្នកបើកបររថយន្តមួយចំនួន ដែលមិនមានការយោគយល់គ្នា អ្នកខ្លះវ៉ាជែងតាមទំនើងចិត្ត និងគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតមានជាហូរហែរ។ យ៉ាងណាមិញនៅខេត្តព្រះសីហនុ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា៖ កាលពីព្រឹកមិញថ្ងៃទី០៤ ខែធ្នូ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណី កើតឡើងរវាងរថយន្តឡង់រ៉ូវ៉ែ​ និងរថយន្ត​កាំម៉ាស់​ដឹកទំនិញធុនធំ បណ្តាលឱ្យរថយន្តទាំង២ខូចខាតធ្ងន់ធ្ងរ ប៉ុន្តែសមត្ថកិច្ច មិនទាន់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នករងរបួសចំនួនប៉ុន្មាន់នាក់នោះទេ។ ភ្លាមៗក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ គេឃើញវត្តមានឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបង្ហាញខ្លួននៅកន្លែងកើតហេតុ និងបានទូរស័ព្ទហៅនគរបាល និងរថយន្តពេទ្យ មកដឹកអ្នករបួស បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅតាមកំណាត់ផ្លូវជាតិលេខ​៤​ ស្ថិតនៅភូមិអូរតាសេក​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។ បន្ថែមលើនេះ សមត្ថកិច្ចបានរំលឹកដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប្រចាំ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យថយចុះចំនួន៕
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor ខេត្ដសៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។ ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO, មន្ត្រីអាជ្ញាធរអប្សរា រួមនឹងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ * ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក * […]
  • Donald Trump​ ចង់ឱ្យ​លោក​ Kim​ Jung Un ដឹង​ថា​លោក​ពេញចិត្ត​ និង​ចង់​បំពេញ​បំណង​របស់​លោក សេអ៊ូល ៖ កាលពី​ថ្ងៃអាទិត្យ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Moon​ Jae-in​ បាន​និយាយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ជំនួប​ជាមួយ​សហរដ្ឋអាមេរិក​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​ នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​ថា​ លោក​ Donald​ Trump​ ចង់ឱ្យ​មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim​ Jong​ Un​ ដឹង​ថា​ លោក​ពេញចិត្ត​ និង​ចង់​បំពេញ​តាម​បំណង​របស់​លោក​ Kim។​ លោក​ Moon​ Jae-in ដែល​កំពុង​រំពឹង​ចំពោះ​ដំណើរ​របស់​លោក​ Kim ​Jong​ Un នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដែល​ជា​ដំណើរ​ជា​លើក​ដំបូង​បំផុត​នៃ​មេដឹកនាំ​កូរ៉េ​ខាងជើង​ ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​ ដោយបាន​ឯកភាព​គ្នា​កាលពីដើម​ឆ្នាំ​នេះ​ បាន​និយាយ​ថា​ លោក​ Trump​ បាន​ស្នើ​ដល់​លោក​ ឱ្យ​ប្រាប់​សារ​មួយ​ទៅ​កាន់​លោក​ Kim​។​ លោក​ Moon​ បាន​ប្រាប់​ទៅ​កាន់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ នៅ​លើ​យន្តហោះ​ ដែល​ហោះ​មក​ពី​អា​ហ្ស​ង់​ទី​ន​ទៅ​កាន់​ New​ Zealand​ ដែល​លោក​បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ​ ថា​ សារ​នោះ​គឺ​ ប្រធានាធិបតី​ Trump​ មាន​ទស្សនៈ​ល្អ​យ៉ាង​ខ្លាំង​ចំពោះ​ប្រធានាធិបតីកូរ៉េខាងជើង លោក​ Kim​ ហើយ​លោក​ក៏​ចូល​ចិត្ត​គាត់​ផង​ដែរ​៕ ប្រភព៖ […]
  • ទិញ​ឯកសណ្ឋាននគរបាលជាតិ ទុកធ្វើសកម្មភាពដើរគាស់ផ្ទះ​ លួច ​ប្លន់ និងបំពុលឆ្កែ​ ចុងក្រោយត្រូវអស់ល័ក្ខណ ខេត្តកំពង់ស្ពឺ​ ៖​ មុខសញ្ញា​ក្រុមចោរដើរធ្វើសកម្មភាពគាស់ផ្ទះ​ បំពុលឆ្កែ លួចប្លន់ទ្រព្យសម្បត្តិ​របស់បងប្អូនប្រជាពលរដ្ឋ នៅពេលយប់-ថៃ្ង​ ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ឃាត់បានចំនួន០២នាក់ ដែលក្នុងចំណោមបួននាក់​ (រត់រួចពីរ​នាក់) ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំ​រោង​ទង​ផ្នែក​សន្តិសុខ ​ធ្វើ​ការស្រាវជ្រាវ​ពួនស្ទាក់​បង្រ្កាប​បាន នៅតាមផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិអន្លង់ស្នោរ ឃុំស្គុះ​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាម៉ោង០២ និង១៥នាទី រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដោយសារបទល្មើសគាស់ផ្ទះ បំ​ពុលសត្វឆ្កែ យកម៉ូតូ កើតជាបន្ដបន្ទាប់​។ កំលាំងនគរបា​ល​ស្រុក​ បាន​បែងចែក​គោលដៅ​​ចុះធ្វើការ​ល្បាត​ ក្នុងភូមិសាស្រ្ដរៀងរាល់យប់​ ជាក់​ស្តែង​ក៏បាន​ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន​៤នាក់​ មា​ន​ការសង្ស័យជាមុខសញ្ញាដាក់ថ្នាំបំពុលឆ្កែ​ គា​ស់ផ្ទះ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកន្លងមកនោះ។ នគរបាលនិយាយថា ក្រុមប្រតិបត្តិ​ការក៏បានឃាត់សាកសួរ តែជនសង្ស័យចំនួន​០២បានដឹងខ្លួន ក៏រត់គេចបាត់ ទើបឃាត់ខ្លួនបានតែចំ​នួ​ន២នាក់ ក្នុងចំណោមជនសង្ស័យទាំង០៤នាក់។ ដែលទី០១ មានឈ្មោះ ដាំ សារិន ភេទប្រុស អាយុ៤០ឆ្នាំ មុខ​របរធ្វើស្រែ និងជាប្រជាការពារភូមិ មានទីលំនៅភូមិអាយៀន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួនបាន) និងទី០២ មានឈ្មោះ […]
  • ឆ្មក់បង្ក្រាបកន្លែងលក់សត្វព្រៃមួយកន្លែង រកឃើញសត្វព្រៃជិត១០០គីឡូក្រាម ខេត្តកំពង់ស្ពឺ ៖ ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការ​សហការជាមួយក្រុមអន្គរាគមន៍បង្ក្រាបសត្វព្រៃចល័ត របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ប៉ុស្តិ៍រដ្ឋបាលឃុំអូរ ដឹកនាំដោយ​លោកស្រី ចាត សូរស្មី ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឆ្មក់ចូល​ឆែកឆេរទីតាំងលក់សត្វព្រៃមួយកន្លែង​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិចេក ឃុំអូរ​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការចុះប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨​ បានធ្វើឡើង​តាមដីកាអនុញ្ញាតឲ្យឆែកឆេរ លេខ​១១៤៨០(ក) ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨​ ដែលម្ចាស់ទីតាំងឈ្មោះ ប្រាក់ សុភាស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញរកឃើញ អណ្តើកសកលរស់ ចំនួន​២ក្បាល ទម្ងន់​១៧​គីឡូក្រាម, កន្ធាយអាស៊ីរស់ ចំនួន​១៥ក្បាល ទម្ងន់​២៦,៨០​គីឡូក្រាម, ពស់ថ្លាន់ប្រភេទតូចរស់ ចំនួន០១ក្បាល ទម្ងន់​១០,៥០​គីឡូក្រាម, អណ្តើកភ្នំរស់ ចំនួន​០១ក្បាល ទម្ងន់​០,៨០​គីឡូក្រាម, អណ្តើកសោមញីរស់ ចំនួន​០៣ក្បាល ទម្ងន់ ១,២០ គីឡូក្រាម, […]
  • សង្ស័យបែកថ្នាំដេញកាប់ម្ដាយមិនឲ្យចូលផ្ទះ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច រាជធានីភ្នំពេញ ៖ យុវជន​ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ បានយកកាំបិតប៉័ងតោដេញកាប់ម្ដាយ របស់ខ្លួនមិនឲ្យចូលផ្ទះឡើយ សង្ស័យបែកថ្នាំហើយមើលទៅ ប៉ុន្តែជាលទ្ធផល​ត្រូវជាប់ខ្នោះ​របស់កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ។ លោក គល់ យី បានបញ្ជាក់ថា ករណីអំពើហិង្សាក្នុងគ្រួសារ រវាងកូនទាញកាំបិតដេញកាប់ម្ដាយ មិនឲ្យចូលផ្ទះ «សង្ស័យគ្រឿងញៀនធ្វើទុក» រហូតមានកិច្ចអន្តរាគមន៍ភ្លាមៗ ពីកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាបឃាត់ខ្លួន​ខាងលើនេះ បានបង្ក​ឲ្យមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នៅត្រង់ចំណុចផ្ទះលេខ៥២៩ ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ នាវេលាម៉ោងជាង៩យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ លោកអធិការបន្តថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាកូន​ឈ្មោះ មន្នី ច័ន្ទតារា ហៅញ៉ាញ់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាមុខសញ្ញាចាស់ប្រើប្រាស់ថ្នាំញៀននេះដែរ គឺបានអនុត្តឡើងភ្លាមៗ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ និងស្ត្រីជាម្ដាយឈ្មោះ ជួប ចិន្តា អាយុ៤១ឆ្នាំ មានមុខរបរ ជាកម្មាការិនី ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ដោយក្នុងហេតុការណ៍នោះ ដកហូតបានកាំបិតប៉័ងតោមួយ ផ្លែកាំបិតផ្គាក់មួយ រួមជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ សូមបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន […]
  • បងថ្លៃ និងប្អូនថ្លៃទាស់សំដីគ្នា បង្កទៅជាហិង្សារ លទ្ធផលដេកពេទ្យទាំង២នាក់ ខេត្តបន្ទាយមានជ័យ ៖ បងថ្លៃ និងប្អូនថ្លៃ បានទំនាស់ពាក្សសំដី ក្លាយជាអំពើហឹង្សាក្នុងគ្រួសារ ដោយវាយគ្នា​ទៅ​មក បណ្តាលឲ្យ​រងរបួស​ទាំង២នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍​នៃអំ​ពើ​ហឹង្សានេះ បានកើតឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩ និង០៥នាទីយប់ នៅភូមិអូរវែងត្បូងឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជាបងថ្លៃ និងម្នាក់ទៀតឈ្មោះ លី សាលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជាប្អូនថ្លៃ ទាំង២នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ។ ប្រភពដដែលបានបញ្ជាក់ថា តាមសំដីរៀបរាប់ របស់ឈ្មោះ ចាន់ សុជាតា ត្រូវជាប្រពន្ធ​របស់​ឈ្មោះ លី សាលាភ បាននិយាយថា នៅមុនថ្ងៃកើតហេតុ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ បញ្ញា ត្រូវជាបងរបស់ខ្លួនមកពីដើរលេងបានទាញទ្វារចូលដេក​ ប៉ុន្តែរបូតកន្លះទ្វារចូលមិនកើត […]
  • មិត្តភក្តិផឹកស៊ីជាមួយគ្នា បង្អាប់ថាលួចស្រលាញ់ប្រពន្ធគេ ក្តៅចិត្តទាញកាំបិតផ្គាក់កាប់របួសធ្ងន់ ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់សង្គ្រោះបន្ទាន់ ហើយជនដៃដល់ជាមិត្តភក្តិនឹងគ្នា នោះត្រូវបានកម្លាំងសមត្ថកិច្ចស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរត់គេចខ្លួនបានមួយយប់ ក្រោយពីផឹកស៊ីតែ០២នាក់ជាមួយជនរងគ្រោះ ហើយនិយាយបង្អាប់គ្នាលេងថាលួចស្រលាញ់ប្រពន្ធគេ ស្រាប់តែបុរសជាមិត្តភក្តិ (ជនដៃដល់) ក្តៅចិត្តទាញកាំបិតផ្គាប់ កាប់សន្ធាប់យកតែម្តង។ ហេតុការណ៍ឃាត់បុរសដៃដល់បាន កើតឡើងកាលពីល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងព្រៃក្រោយភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួររំលឹកផងដែលថា កាលពីវេលាម៉ោង០៧ និង៣០នាទី យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីហឹង្សាដោយចេតនាមួយ បានកើតឡើងដែលបង្ករដោយជនសង្ស័យ ឈ្មោះ ឈន ឈាន ហៅយក្ស ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកាប់អុសធ្យូង រស់នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ដែលមានឈ្មោះ សែម រុី ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរកាប់អុសដុតធ្យូង ត្រូវជាមិត្តភក្តិនឹងគ្នា និងរស់នៅភូមិឃុំកើតហេតុខាងលើដូចគ្នា បណ្តាលអោយរងរបួសចំក្បាល ផ្នែកខាងឆ្វេងរងរបួសធ្ងន់ធ្ងរ។ […]
  • បុរសចំណាស់ជិះម៉ូតូឆ្លងផ្លូវ បុកម៉ូតូសង់ស្លាប់ ម្ចាស់ម៉ូតូសង់រត់គេចខ្លួនបាត់ ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូសង់មួយគ្រឿងទៀត ហើយក្រោយកើតហេតុ ម្ចាស់ម៉ូតូសង់បានទុកម៉ូតូចោល រត់គេចខ្លួនបាត់ស្រមោល កើតឡើងកាលពីវេលាម៉ោង០៦ ព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ ទៅលេខ៥០ ស្ថិតនៅក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលជំនាញ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកវ៉េវអេស ពណ៌ខ្មៅ ពាក់ស្លាក លេខ «ពោធិ៍សាត់ 1B-5578» បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត ហើយបានបត់ឆ្លងផ្លូវពីត្បូង ទៅជើង អ្នកបើកបរមានឈ្មោះ អ៊ុក ផេង ភេទប្រុស អាយុ៥៨ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបាក់ក (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង) ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ «កំពង់ស្ពឺ 1H-4048» […]

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)