ថ្ងៃ អង្គារ ទី១៨ ខែ មករា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • កងក​ម្លាំង​នគរបាល​យុ​ត្តិ​ធ៌​ម ​បាន​ត្រៀមកម្លាំង​ សម្រាប់​ការពារ​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខ រាជធានីភ្នំពេញ ៖ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ អគ្គស្នងការ​រង​ទទួល​ផែន​ នាយកដ្ឋាន​កណ្តាល​នគរបាល​យុ​ត្តិ​ធ៌ម នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​កម្លាំង​ និង​ផ្សព្វផ្សាយ​ផែនការ​ ការពារ​ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ថ្ងៃ​ទី​២១-២២-២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ដល់​កម្លាំង​ចំណុះ​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធ៌ម​។​ ​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ឱកាស​បុណ្យអុំទូក​បណ្ដែត​ប្រ​ទី​ប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ ក្រសួងមហាផ្ទៃ​បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ សម្រាប់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​ រហូត​ដល់​២៩៥​ទូក​ និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។​ ​យ៉ាងណា​ក៏​ដោយ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ បាន​ប្រាប់​ដល់​កម្លាំង​ទាំងអស់​ត្រូវ​ត្រៀមកម្លាំង​គ្រប់ពេលវេលា​ ដើម្បី​ចេញ​ប្រតិបត្តិការ​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ពេល​ដែល​ប្រជាពលរដ្ឋ​ មាន​បញ្ហា​អ្វី​កើតឡើង​ជាយថាហេតុ​៕ ប្រភព៖ នគរបាលជាតិ​
  • ខ្យល់កន្រ្តាក់ប៉ះបង្គោលតង់ស្យុងភ្លើងដាច់ចរន្តអគ្គិសនី ខូចខាតផ្ទះ៤ខ្នង និងរងគ្រោះពលរដ្ឋម្នាក់ ក្រុងប៉ោយប៉ែត ៖ ខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យ បានបោកបក់យ៉ាងខ្លាំង​ បង្កឲ្យប៉ះពាល់បង្គោលភ្លើងតង់ស្យុងខ្ពស់១១៥គីឡូវុលសម្រាប់ផ្គត់ទៅខេត្តសៀមរាប បណ្តាលឲ្យដួលទ្រេត កាត់ផ្តាច់ចរន្តអគ្គិសនី នៅក្នុងក្រុងអង្គរ ខេត្តសៀមរាប ប៉ះពាល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ម៉ឺនគ្រួសារ។ ខ្យល់កន្រ្តាក់នោះបានបង្កឲ្យប្រជាពលរដ្ឋរងរបួស និងខូចខាតលំនៅឋានមួយចំនួនផងដែរ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រធានអគ្គិសនីសាខាខេត្តបន្ទាយមានជ័យ លោក ជីវ ណារិន ប្រាប់ឲ្យដឹងថា ខ្យល់កន្រា្តក់ខាងលើ បង្កឲ្យបង្គោលភ្លើង១ដើមដួលទ្រេត ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៦ ដោយបង្គោលភ្លើងនោះ គឺតភ្ជាប់បណ្តាញអគ្គិសនីពីខេត្តបាត់ដំបង សម្រាប់ផ្គត់ភ្លើងនៅខេត្តសៀមរាប។ ការដួលទ្រេតបង្គោលភ្លើងនោះផងដែរ បានរងការដាច់ចរន្តអគ្គិសនីនៅខេត្តសៀមរាប ប្រមាណ៥ ទៅ៦ម៉ោង ចាប់ពីវេលាម៉ោង៥ល្ងាច រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបភ្លើងអគ្គិសនីបានដំណើរការឡើងវិញ បន្ទាប់ពីក្រុមការងារអគ្គិសនីខេត្ តបានប្រឹងប្រែងទៅជួសជុលបង្គោលភ្លើងនៅចំណុចនោះឡើងវិញ។ ជុំវិញបញ្ហាខ្យល់កន្រា្តក់នេះ សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ខ្យល់កន្តា្រក់បានបង្កឲ្យដួលរលំផ្ទះ សង្កត់ប្រជាពលរដ្ឋម្នាក់ មានឈ្មោះ យ៉ាំង សេត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ […]
  • នគរបាលស្រុកគងពិសី ឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដុះស្លែរ បញ្ជូនទៅការិយាល័យខេត្ដ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ជាជើងខ្លាំងប្រចាំស្រុកគងពិសី ទាំងខាងវាយតប់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ មត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឆ្មក់បង្ក្រាបបាន ដកហូតវត្ថុតាង ស្នាប់ដៃ និងសម្ភារៈជាច្រើនថែមទៀតផង កាលពីវេលាម៉ោង០៤ និង៤០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើនោះ គឺកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុក តាមមូលដ្ឋានស្មុគស្មាញ ស្រាប់តែប្រទះឃើញមុខសញ្ញាខាងលើ ដែលកម្លាំងនគរបាលតាមប្រមាញ់ និងតាមឃាត់ជាយូរណាស់មកហើយនោះ ក៏ឃាត់ខ្លួនបានមុខសញ្ញាខាងលើតែម្តង។ នគរបាលបន្តថា មុខសញ្ញាជើងខ្លាំងដែលឃាត់បាននោះ មានឈ្មោះ ហួន សុផល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួន ឆែកឆេរ គឺដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់តូច ទូរស័ព្ទ០១គ្រឿង ស្នាប់ដៃចំនួន០១ និងសម្ភារៈវេចខ្ចប់គ្រឿងញៀន មួយចំនួនថែមទៀតផង។ នគរបាលស្រុកបន្តទៀតថា មុខសញ្ញាខាងលើដែលឃាត់បាននេះ គឺកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងតាមដានអស់រយះពេលជាយូរណាស់មកហើយ ទើបតែប្រទះឃើញក៏ឃាត់ខ្លួនបាន។ បច្ចុប្បន្នមុខសញ្ញាខាងលើ […]
  • រាំធុងបាស់ជាន់ជើងគ្នា ទាញប៉ែលសំពងក្បាលយុវជនម្នាក់របួស នគរបាលក្របួចជាប់ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ (របួសបែកក្បាល) ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះ និងព្យាបាលរបួសនៅគ្លីនិកឯកជនមួយ ចំណែកយុវជនដៃដល់ម្នាក់ទៀត ត្រូវនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ដោយសារតែរាំលេងធុងបាស់ក្នុងភូមិ ហើយជាន់ជើងគ្ នាក្លាយជាជំលោះពាក្យសម្តី ទប់កំហឹងមិនបាន ស្ទុះទាញប៉ែលសំពងក្បាលតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង០៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិក្រាំងគរគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា មានករណីហឹង្សាមួយបានកើតឡើង ហើយប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងនគរបាលមូលដ្ឋាន ចុះទៅពិនិត្យ។ បង្ករដោយឈ្មោះ ម៉េន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងគគី​ ឃុំហោងសំណំ ស្រុកឱរ៉ាល់។ ចំណែកជនរងគ្រោះមានឈ្មោះ ហុី ពូលីស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកាប់អុសដុតធ្យូងលក់ រស់នៅភូមិ តាំងស្រឹង ឃុំ​សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (រងរបួសក្បាលខាងស្តាំធ្ងន់ធ្ងរ)។ នគរបាលបន្តថា នៅមុនពេលកើតហេតុ នៅក្នុងភូមិគគី ឃុំហោងសំណំ […]
  • សាហាវ!!! គ្រាន់តែរឿងចុះចាប់ត្រីក្នុងស្រែតិចតួច កើតកំហឹងរឹតកសម្លាប់ចោល ក្រុងប៉ោយប៉ែត ៖ នគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទឃាត្តកម្ម លើស្ត្រីមេម៉ាយម្នាក់ដែលទៅរកត្រីក្នុងស្រែរបស់ជនសង្ស័យ។ ហេតុការឃាត់ខ្លួន ធ្វើឡើងកាលពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2018 នៅក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត ព្រះខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខកសិកររស់នៅ ភូមិកើតហេតុ។ ការបង្រ្កាប់នោះ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ចាត់អោយលោកឧត្រី សិទ្ធិ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំកំលាំងជំនាញព្រហ្មទណ្ឌ និងកំលាំងនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ និងមានការសំរបសំរួល លើនីតិវិធីរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះធ្វើការស្រាវជ្រាវ លើករណីឃាតកម្ម កើតឡើងកាលពីថ្ងៃទី16 វិច្ឆិការ ឆ្នាំ2018 នៅចន្លោះម៉ោង០៩ព្រឹក ដល់ម៉ោង១២ថ្ងៃជាង កើតឡើងនៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សាកសពជនរងគ្រោះមានឈ្មោះ ឃូន ឃីន ភេទស្រី អាយុ49ឆ្នាំ នៅភូមិឈ្នួរ […]
  • ក្របួចបានមេក្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ជា​អតីតមន្ត្រី​យោធា រួមនឹង​អាវុធខ្លី២ដើម ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់យ៉ាងសកម្ម ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈដែលកម្លាំងនគរបាលតាមឃាត់ខ្លួនបាន តាមអំណាចដីការរបស់តុលាការខេត្ត ចេញដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។ នគរបាលខេត្តកំពង់ស្ពឺ បាននិយាយអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ មានឈ្មោះ ហាត់ ឆាយ ហៅ ហាក់ ឆាយ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរជាអតីតយោធា ស្នាក់នៅផ្ទះលេខ៣៦៩ ផ្លូវ៩៣z ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ គួររំលឹកផងដែលថាជនសង្ស័យជាចោរប្លន់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនតាមអំណាចដីការរបស់តុលាការខេត្តកំពង់ស្ពឺ តាមដីការបង្គាប់អោយចូលខ្លួន លេខ៤២២១ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោកអ៊ូ ផាត ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងករណីលួច មានស្ថានទំងន់ទោស នៅក្នុងខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួនបាត់។ នគរបាលបញ្ជាក់ថា ការធ្វើប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ២នាក់​ប្តី​ប្រពន្ធ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅ​ផ្លូវ​បេ​តុ​លេខ​៩៣z ភូមិ​ផ្សារ​តូច […]
  • បញ្ជូនក្រុមជនសង្ស័យគ្រឿងញៀន និងវត្ថុតាង ទៅស្នងការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ៣នាក់ និងវត្ថុតាងថ្នាំញៀន ត្រូវកម្លាំងអធិការស្រុកថ្មពួក បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់តាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៨។ លោក សៅ សារឿន អធិការស្រុកថ្មពួក មានប្រសាសន៏ថា ជនសង្ស័យដែលចែកចាយថ្នាំញៀនខាងលើ នៅវេលាម៉ោង១១ និង៣៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនយើង បានចុះសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមនឹងកំលាំងនគរបាលវរព្រំដែន807 បានឃាត់ខ្លួនជនសង្ស័យ ចំនួន 03នាក់ ដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារៈផ្សេងៗ។ ប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទួមានជ័យ។ ជនសង្ស័យទី១ ឈ្មោះ កន ភ័ស ប្រុស អាយុ 30ឆ្នាំ ដកហកវត្ថុតាង ថ្នាំគ្រាប់182គ្រាប់ ខៀវ02គ្រាប់ ម្សៅក្រាមសថ្លា03ថង់ រស់នៅភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួុក។ ទី២ ឈ្មោះ ឡាំ ត្រេង ភេទប្រុស អាយុ43ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋឹ […]
  • សូមប្រយ័ត្នផង!!! ក្ដៅពេកទៅអង្គុយក្រោមរឺឡូកិនផ្លូវ អ្នកបើកមិនដឹង កិនស្លាប់យ៉ាងអាណោចអាធ៌ម ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១០ នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវថ្មីវាងក្រុង ត្រង់ចំណុចភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយរឺឡូកិនផ្លូវមួយ បានកិនកម្មករធ្វើផ្លូវ បណ្ដាលឲ្យបែកខ្លួនដេកស្លាប់យ៉ាងអាណោចអាធ៌ម។ បើតាមប្រភពបានឲ្យដឹងថា ដំបូងមានរឺឡូកិនផ្លូវមួយគ្រឿង ម៉ាក Volvo ពណ៌លឿង អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (គេចខ្លួនបាត់) បើកធ្វើផ្លូវវៀងក្រុង ក្នុងទិសដៅពីលិច ទៅកើត លុះដល់កន្លែងកើតហេតុ តៃកុងបានចុះបត់ជើងតូច ស្របពេលនោះដែរ មានកម្មករម្នាក់ដែលជាអ្នកដើររើសកំទិចកំទីឈើ ឈ្មោះ វ៉ាន់ ឈៀក ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ដោយសារមេឃក្តៅ ឃើញរឺឡូឈប់ក៏មកអង្គុយផ្អែកនឹងកង់រឺឡូ។ ចៃដន្យពេលតាកុងត្រលប់ពីបត់ជើងតូចវិញ មិនចាប់អារម្មណ៍ក៏បើកទៅមុខទៀត ក៏កិនជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ គឺស្លាប់ស្ដ្រីរងគ្រោះខាងលើម្នាក់​ និងមិនមានខូចខាតទ្រព្យសម្បត្ដិអ្វីនោះទេ។ ហើយចំពោះមូលហេតុ […]
  • ប្តីប្រពន្ធពិការដូចគ្នា ដើររើសអេតចាយចញ្ចឹមជីវិត រស់នៅយ៉ាងលំបាកបានមួយថ្ងៃហូបមួយថ្ងៃ ក្រុងប៉ោយប៉ែត ៖ ជីវិតគ្រួសារប្តីប្រពន្ធពិការដូចគ្នា ដោយនាងជាប្រពន្ធស្វឹតជើងទាំង2 អង្គុយលើរទេះ បុរសជាប្តីស្វឹតជើងម្ខាងដើររុញរទេះរបស់ប្រពន្ធ ដើររើសអេតចាយ មានទាំងបណ្តើរកូនស្រីដើរតាមជាងរាងរាល់ថ្ងៃទៀតផង។ គ្រួសារដ៏កំសត់មួយនេះ មានបុរសជាប្តី ឈ្មោះ សួន ទិត្យ អាយុ30ឆ្នាំ ប្រពន្ធឈ្មោះ ពៅ ធីតា អាយុ29 និងមានកូនស្រីម្នាក់ អាយុ4ឆ្នាំ ឈ្មោះ ចាន់ សំណាង។ គ្រួសារនេះអះអាងថា បានសុំដីគេសង់ខ្ទមមួយ រស់នៅក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បុរសជាប្តីស្វឹតជើងឆ្វេង ឯនាងជាប្រពន្ធស្វឹតជើងទាំងសងខាង អះអាងថាស្វឹតតាំងពីកំណើតដោយសារកើតជម្ងឺ។ ក្រៅពីស្ត្រីពិការលើរទេះរុញ ក៏មានការ៉ុងផ្ទុកអេតចាយធំមួយនៅពីខាងមុខនាងថែមទៀត។ បុរសជាប្តីរុញរទេះបណ្តើរ រើសអេតចាយបណ្តើរ ខណៈកូនស្រីវ័យ4ឆ្នាំ ដើរតាមរទេះតាត្រុក មើលទៅពិតជាគួរឲ្យសង្វែកណាស់។ ក្រោយការជួបសម្ភាសផ្ទាល់ គ្រួសារមួយនេះអះអាងថា ក្រៅពីរបររើសអេតចាយ ពួកគេគ្មានរបរអ្វីទៀតឡើយ ហើយថាទើបមករស់នៅក្នុងឃុំអូរបីជាន់នេះ រយៈពេល3 ទៅ4ខែ តែប៉ុណ្ណោះ ដែលពីមុនរស់នៅឯឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយដើររើសអេតចាយដូចគ្នា លុះម្ចាស់ដីគេត្រូវការលក់ ពួកគេក៏ចាកចេញ។ គ្រួសារនេះបន្តថា មុនពេលមកដល់តំបន់ព្រំដែនគ្មានសាហ៊ុយធ្វើដំណើរទេ […]
  • តាមបង្ក្រាបក្រុមចោរឆក់ទូរស័ព្ទដៃចំនួន០២នាក់ រត់ចោលម៉ូតូ SL ១គ្រឿង ក្រោយធ្វើសកម្មភាព ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកភ្នំស្រួច បានធ្វើការដកហូតម៉ូតូ០១គ្រឿង ម៉ាកSL របស់ជនសង្ស័យចំនួន០២នាក់ ​បន្ទាប់ពីរត់ចោល ​បន្សល់ទុកម៉ូតូនៅតាមផ្លូវ ខណៈព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចក្នុងករណីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីក្នុងហាងលក់ទូរស័ព្ទមួយកន្លែង នៅក្នុងផ្សារត្រពាំងក្រឡឹង ហើយជិះរត់គេច ផ្តួលម៉ូតូទុកចោល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាពិតជា មានករណីចោរកម្ម ឆក់យកទូរស័ព្ទដៃ ដោយក្រុមជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ​ (រត់គេចខ្លួនបាត់)។ ជនសង្ស័យស្លៀកពាក់ស៊ីវិល ជិះម៉ូតូ០១គ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AQ-1808 នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូចូលមកកន្លែងហាងលក់ទូរស័ព្ទដៃ ដែលមានម្ចាស់ឈ្មោះ ខេង គក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសួរទិញទូរស័ព្ទម៉ាក OPPO ចំនួន០២គ្រឿង។ ពេលនោះម្ចាស់ហាងឈ្មោះ ខេង គក់ […]
  • មន្រ្តីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ទើបភ្ញាក់ពីដេកចុះបង្ក្រាបម៉ាស៊ីនអាឈើដុះស្លែមួយកន្លែង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសហការជាមួយកំលាំងចម្រុះ ចុះបង្ក្រាបសកម្មភាពបទល្មើសម៉ាស៊ីនអារឈើខុសច្បាប់មួយកន្លែង ដែលកំពុងអារ និងជ្រៀកឈើយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ។ យោងតាមសេចក្តីរាយការណ៍ពីប្រពលរដ្ឋ មូលដ្ឋាននៅជិតទីតាំងបទល្មើសដាក់ម៉ាស៊ីនអាឈើរខុសច្បាប់ខាងលើ បានអោយដឹកថា ម្ចាស់ទីតាំងអាឈើខុសច្បាប់ខាងលើ មានឈ្មោះ ភេន ដែលជាប្រព្រឹត្ដិបទល្មើសអារឈើខុសច្បាប់ យូរឆ្នាំណាស់មកហើយ មិនដែលឃើញមានមន្ត្រីជំនាញចុះបង្ក្រាបឡើយ ដែលគេសង្ស័យថា បានឃុបឃិតជាមួយមន្ត្រីជំនាញ ហើយសំងំបំផ្លាញព្រៃឈើដោយរលូន។ ប៉ុន្តែមិនដឹកមូលហេតុអី ស្រាប់តែសុខៗ នាយខណ្ឌរដ្ឋបាលព្រៃឈើមកសហការជាមួយសមត្ថកិច្ចចម្រុះ ឆ្មក់ចុះបង្រ្កាបយ៉ាងតក់ក្រហល់ទៅវិញ ដោលគេសង្ស័យថាព្រោះមន្ត្រីថ្នាក់ក្រោមសំងំកើបលុយស្ងាត់ៗតែឯង មិនចែកថ្នាក់លើ។ យ៉ាងនេះក្តី វត្ថុតាងមានឈើអារហើយ និងឈើមូលមិនទាន់អារ រួមទាំងម៉ាស៊ីនអារឈើផង ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញ ដឹកយកមករក្សាទុក នៅមន្ទីរកសិកម្មខេត្តដើម្បីចាត់ការតាមច្បាប់។ ពាក់ព័ន្ធបញ្ហាបង្ក្រាបរបស់មន្ត្រីជំនាញខាងលើ លោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ មិនអាចប្រាប់ពីចំនួនបរិមាណ នៃការរិបអូសឈើខុសច្បាប់នេះបានទេ ដោយលោកបានបញ្ជាក់ថា​ លោកឈឺជាប់រវល់ទៅពេទ្យ ចាំមន្ត្រីលោកវាស់វែងហើយ នឹងប្រាប់នៅពេលក្រោយ៕ ពៅ […]
  • ម្ចាស់ម៉ូតូស្មាស់ស្រវឹងស្រា បើកលឿនបុកម៉ូតូសង់ចំពីមុខពេញទំហឹង របួសធ្ងន់ស្រាល៤នាក់ ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៤នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែបុរស០២នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូម៉ាកស្មាស់លឿន ជ្រុលទៅបុកម៉ូតូម៉ូតូសង់ បើកបរដោយបុរស០២នាក់ទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង០៦ និង៤០នាទី ព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៨០ ទៅលេខ៨១ ស្ថិតនៅចំណុចក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ។ នគរបាលស្រុកថ្ពងបាននិយាយអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ  កើតឡើងរវាងម៉ូតូបុកជាមួយនឹងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន០៤នាក់។ នគរបាលបន្តទៀតថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកស្មាស់ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ហើយថែមទាំងគ្មានភ្លើងថែមទៀតនោះ បានជិះគ្នាចំនួន០២នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីីទិសខាងលិច ទៅទិសខាងកើត បើកបរដោយឈ្មោះ ឡុក លឿន (ហៅអាពូថៅ) ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្មានពាក់មួកសុវត្ថិភាពនោះទេ និងអ្នករួមដំណើរ ឈ្មោះ សុង ពុធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលលៀង […]
  • រថយន្តបើកលឿនពេក ជ្រុលចង្កូតបុកម៉ូតូគុបចំពីមុខ កិនស្លាប់ប្តី ឯប្រពន្ធរបួសធ្ងន់ ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីបានស្លាប់នៅពាក់កណ្តាលផ្លូវ ពេលកំពុងដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូគុបមួយគ្រឿង ហើយត្រូវបានរថយន្តបើកលឿនបញ្ច្រាស់ផ្លូវ បុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម (ពីម្តុំចាន់ថ្នាល់ ទៅចំណុចផ្លូវជាតិលេខ៤៤ អូរទេះភ្លូក) ចំណុចភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0894 បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ក្នុងទិសដៅពីទិសខាងត្បូង ទៅទិសខាងជើង អ្នកបើកបរមានឈ្មោះ យ៉េន យ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ រស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូត ជ្រុលទៅបុកអ្នកជិះម៉ូតូ១គ្រឿង ម៉ាកហុងដាគុប សេ50 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ឃ-8658 កណ1 បើកបរដោយឈ្មោះ អោក […]
  • ស្ត្រីមេម៉ាយយំបោកខ្លួន យកកូនផ្ញើរអោយម៉ែមើល ម៉ែរវល់ភ្លេចខ្លួន ចៅលង់ទឹកស្លាប់ ខេត្តស្វាយរៀង ៖ កុមារាអាយុ៤ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្តាយរវល់ធ្វើការរកសុី យកមកផ្ញើ​រនឹងយាយ តែយាយរវល់ភ្លេចខ្លួនមួយភ្លែត ចៅក៏លង់ទឹកស្លាប់បាត់។ ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង (ផ្ទះយាយរបស់ខ្លួន)។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ តាក ចាន់នីន អាយុ៤ឆ្នាំ ភេទប្រុស បានលង់ទឹកស្រះស្លាប់ចំណុចឆ្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ នៅត្រង់ចំណុចភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង​។ មានម្តាយឈ្មោះ សាក់ យូរី អាយុ២៦ឆ្នាំ (ជាស្រ្ដីមេម៉ាយ) មានទីលំនៅភូមិឃុំខាងលើ។ ក្រោយពីដឹងថាមានករណីលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះទីតាំងពិនិត្យសាសពក្មេង និងសន្និដ្ឋានថាពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រហ្ម សាវ៉េត
  • ស្ត្រីម្នាក់ត្រូវប្តីវាយនឹងស្នប់សប់កង់ បណ្តាលអោយសន្លប់ស្តូកស្តឹង ខេត្តស្វាយរៀង ៖ បុរសជាប្តីម្នាក់ដោយសារអំណាចស្រាចូលខ្លួន ទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធ បែកគំនិតទាញស្នប់សប់កង់ វាយប្រពន្ធ​ បណ្ដាលឲ្យ​សន្លប់ស្ដូកស្ដឹង ប្រមាណ៥ម៉ោងជាងទើបដឹងខ្លួន។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ និង២០នាទី យប់​ថ្ងៃអាទិត្យ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិព្រៃទទឹង ឃុំប្រសត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ស្រ្តីរងគ្រោះឈ្មោះ ស៊ីវ ស្រី អាយុ៣២ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (រងរបួសថ្គាមខាងឆ្វេង) និងប្ដីកំហូចឈ្មោះ ញ៉ែម មករា អាយុ៣៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុ​ជាមួយគ្នា។ ប្រភពបានឲ្យដឹងថា បុរសជាប្ដីស្រវឹងស្រា ​បានយកស្នប់សប់កង់វាយមកលើប្រពន្ធ ត្រូវត្រង់ថ្គាមខាងឆ្វេង បណ្ដាលឱ្យសន្លប់នៅនឹងកន្លែង។ បន្ទាប់វាយប្រពន្ធអោយសន្លប់ហើយ ប្ដីកំហួចរូបនេះដាក់មេប្រូច គេចខ្លួនបាត់ស្រមោល។ បច្ចុ​ប្បន្នស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូ​នទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយ៕ ព្រហ្ម សាវ៉េត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)