ថ្ងៃ ពុធ ទី០២ ខែ មីនា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • សូមប្រយ័ត្នផង!!! ក្ដៅពេកទៅអង្គុយក្រោមរឺឡូកិនផ្លូវ អ្នកបើកមិនដឹង កិនស្លាប់យ៉ាងអាណោចអាធ៌ម ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១០ នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវថ្មីវាងក្រុង ត្រង់ចំណុចភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយរឺឡូកិនផ្លូវមួយ បានកិនកម្មករធ្វើផ្លូវ បណ្ដាលឲ្យបែកខ្លួនដេកស្លាប់យ៉ាងអាណោចអាធ៌ម។ បើតាមប្រភពបានឲ្យដឹងថា ដំបូងមានរឺឡូកិនផ្លូវមួយគ្រឿង ម៉ាក Volvo ពណ៌លឿង អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (គេចខ្លួនបាត់) បើកធ្វើផ្លូវវៀងក្រុង ក្នុងទិសដៅពីលិច ទៅកើត លុះដល់កន្លែងកើតហេតុ តៃកុងបានចុះបត់ជើងតូច ស្របពេលនោះដែរ មានកម្មករម្នាក់ដែលជាអ្នកដើររើសកំទិចកំទីឈើ ឈ្មោះ វ៉ាន់ ឈៀក ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ដោយសារមេឃក្តៅ ឃើញរឺឡូឈប់ក៏មកអង្គុយផ្អែកនឹងកង់រឺឡូ។ ចៃដន្យពេលតាកុងត្រលប់ពីបត់ជើងតូចវិញ មិនចាប់អារម្មណ៍ក៏បើកទៅមុខទៀត ក៏កិនជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ គឺស្លាប់ស្ដ្រីរងគ្រោះខាងលើម្នាក់​ និងមិនមានខូចខាតទ្រព្យសម្បត្ដិអ្វីនោះទេ។ ហើយចំពោះមូលហេតុ […]
  • ប្តីប្រពន្ធពិការដូចគ្នា ដើររើសអេតចាយចញ្ចឹមជីវិត រស់នៅយ៉ាងលំបាកបានមួយថ្ងៃហូបមួយថ្ងៃ ក្រុងប៉ោយប៉ែត ៖ ជីវិតគ្រួសារប្តីប្រពន្ធពិការដូចគ្នា ដោយនាងជាប្រពន្ធស្វឹតជើងទាំង2 អង្គុយលើរទេះ បុរសជាប្តីស្វឹតជើងម្ខាងដើររុញរទេះរបស់ប្រពន្ធ ដើររើសអេតចាយ មានទាំងបណ្តើរកូនស្រីដើរតាមជាងរាងរាល់ថ្ងៃទៀតផង។ គ្រួសារដ៏កំសត់មួយនេះ មានបុរសជាប្តី ឈ្មោះ សួន ទិត្យ អាយុ30ឆ្នាំ ប្រពន្ធឈ្មោះ ពៅ ធីតា អាយុ29 និងមានកូនស្រីម្នាក់ អាយុ4ឆ្នាំ ឈ្មោះ ចាន់ សំណាង។ គ្រួសារនេះអះអាងថា បានសុំដីគេសង់ខ្ទមមួយ រស់នៅក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បុរសជាប្តីស្វឹតជើងឆ្វេង ឯនាងជាប្រពន្ធស្វឹតជើងទាំងសងខាង អះអាងថាស្វឹតតាំងពីកំណើតដោយសារកើតជម្ងឺ។ ក្រៅពីស្ត្រីពិការលើរទេះរុញ ក៏មានការ៉ុងផ្ទុកអេតចាយធំមួយនៅពីខាងមុខនាងថែមទៀត។ បុរសជាប្តីរុញរទេះបណ្តើរ រើសអេតចាយបណ្តើរ ខណៈកូនស្រីវ័យ4ឆ្នាំ ដើរតាមរទេះតាត្រុក មើលទៅពិតជាគួរឲ្យសង្វែកណាស់។ ក្រោយការជួបសម្ភាសផ្ទាល់ គ្រួសារមួយនេះអះអាងថា ក្រៅពីរបររើសអេតចាយ ពួកគេគ្មានរបរអ្វីទៀតឡើយ ហើយថាទើបមករស់នៅក្នុងឃុំអូរបីជាន់នេះ រយៈពេល3 ទៅ4ខែ តែប៉ុណ្ណោះ ដែលពីមុនរស់នៅឯឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយដើររើសអេតចាយដូចគ្នា លុះម្ចាស់ដីគេត្រូវការលក់ ពួកគេក៏ចាកចេញ។ គ្រួសារនេះបន្តថា មុនពេលមកដល់តំបន់ព្រំដែនគ្មានសាហ៊ុយធ្វើដំណើរទេ […]
  • តាមបង្ក្រាបក្រុមចោរឆក់ទូរស័ព្ទដៃចំនួន០២នាក់ រត់ចោលម៉ូតូ SL ១គ្រឿង ក្រោយធ្វើសកម្មភាព ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកភ្នំស្រួច បានធ្វើការដកហូតម៉ូតូ០១គ្រឿង ម៉ាកSL របស់ជនសង្ស័យចំនួន០២នាក់ ​បន្ទាប់ពីរត់ចោល ​បន្សល់ទុកម៉ូតូនៅតាមផ្លូវ ខណៈព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចក្នុងករណីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីក្នុងហាងលក់ទូរស័ព្ទមួយកន្លែង នៅក្នុងផ្សារត្រពាំងក្រឡឹង ហើយជិះរត់គេច ផ្តួលម៉ូតូទុកចោល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាពិតជា មានករណីចោរកម្ម ឆក់យកទូរស័ព្ទដៃ ដោយក្រុមជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ​ (រត់គេចខ្លួនបាត់)។ ជនសង្ស័យស្លៀកពាក់ស៊ីវិល ជិះម៉ូតូ០១គ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AQ-1808 នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូចូលមកកន្លែងហាងលក់ទូរស័ព្ទដៃ ដែលមានម្ចាស់ឈ្មោះ ខេង គក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសួរទិញទូរស័ព្ទម៉ាក OPPO ចំនួន០២គ្រឿង។ ពេលនោះម្ចាស់ហាងឈ្មោះ ខេង គក់ […]
  • មន្រ្តីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ទើបភ្ញាក់ពីដេកចុះបង្ក្រាបម៉ាស៊ីនអាឈើដុះស្លែមួយកន្លែង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសហការជាមួយកំលាំងចម្រុះ ចុះបង្ក្រាបសកម្មភាពបទល្មើសម៉ាស៊ីនអារឈើខុសច្បាប់មួយកន្លែង ដែលកំពុងអារ និងជ្រៀកឈើយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ។ យោងតាមសេចក្តីរាយការណ៍ពីប្រពលរដ្ឋ មូលដ្ឋាននៅជិតទីតាំងបទល្មើសដាក់ម៉ាស៊ីនអាឈើរខុសច្បាប់ខាងលើ បានអោយដឹកថា ម្ចាស់ទីតាំងអាឈើខុសច្បាប់ខាងលើ មានឈ្មោះ ភេន ដែលជាប្រព្រឹត្ដិបទល្មើសអារឈើខុសច្បាប់ យូរឆ្នាំណាស់មកហើយ មិនដែលឃើញមានមន្ត្រីជំនាញចុះបង្ក្រាបឡើយ ដែលគេសង្ស័យថា បានឃុបឃិតជាមួយមន្ត្រីជំនាញ ហើយសំងំបំផ្លាញព្រៃឈើដោយរលូន។ ប៉ុន្តែមិនដឹកមូលហេតុអី ស្រាប់តែសុខៗ នាយខណ្ឌរដ្ឋបាលព្រៃឈើមកសហការជាមួយសមត្ថកិច្ចចម្រុះ ឆ្មក់ចុះបង្រ្កាបយ៉ាងតក់ក្រហល់ទៅវិញ ដោលគេសង្ស័យថាព្រោះមន្ត្រីថ្នាក់ក្រោមសំងំកើបលុយស្ងាត់ៗតែឯង មិនចែកថ្នាក់លើ។ យ៉ាងនេះក្តី វត្ថុតាងមានឈើអារហើយ និងឈើមូលមិនទាន់អារ រួមទាំងម៉ាស៊ីនអារឈើផង ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញ ដឹកយកមករក្សាទុក នៅមន្ទីរកសិកម្មខេត្តដើម្បីចាត់ការតាមច្បាប់។ ពាក់ព័ន្ធបញ្ហាបង្ក្រាបរបស់មន្ត្រីជំនាញខាងលើ លោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ មិនអាចប្រាប់ពីចំនួនបរិមាណ នៃការរិបអូសឈើខុសច្បាប់នេះបានទេ ដោយលោកបានបញ្ជាក់ថា​ លោកឈឺជាប់រវល់ទៅពេទ្យ ចាំមន្ត្រីលោកវាស់វែងហើយ នឹងប្រាប់នៅពេលក្រោយ៕ ពៅ […]
  • ម្ចាស់ម៉ូតូស្មាស់ស្រវឹងស្រា បើកលឿនបុកម៉ូតូសង់ចំពីមុខពេញទំហឹង របួសធ្ងន់ស្រាល៤នាក់ ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៤នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែបុរស០២នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូម៉ាកស្មាស់លឿន ជ្រុលទៅបុកម៉ូតូម៉ូតូសង់ បើកបរដោយបុរស០២នាក់ទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង០៦ និង៤០នាទី ព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៨០ ទៅលេខ៨១ ស្ថិតនៅចំណុចក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ។ នគរបាលស្រុកថ្ពងបាននិយាយអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ  កើតឡើងរវាងម៉ូតូបុកជាមួយនឹងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន០៤នាក់។ នគរបាលបន្តទៀតថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកស្មាស់ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ហើយថែមទាំងគ្មានភ្លើងថែមទៀតនោះ បានជិះគ្នាចំនួន០២នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីីទិសខាងលិច ទៅទិសខាងកើត បើកបរដោយឈ្មោះ ឡុក លឿន (ហៅអាពូថៅ) ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្មានពាក់មួកសុវត្ថិភាពនោះទេ និងអ្នករួមដំណើរ ឈ្មោះ សុង ពុធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលលៀង […]
  • រថយន្តបើកលឿនពេក ជ្រុលចង្កូតបុកម៉ូតូគុបចំពីមុខ កិនស្លាប់ប្តី ឯប្រពន្ធរបួសធ្ងន់ ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីបានស្លាប់នៅពាក់កណ្តាលផ្លូវ ពេលកំពុងដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូគុបមួយគ្រឿង ហើយត្រូវបានរថយន្តបើកលឿនបញ្ច្រាស់ផ្លូវ បុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម (ពីម្តុំចាន់ថ្នាល់ ទៅចំណុចផ្លូវជាតិលេខ៤៤ អូរទេះភ្លូក) ចំណុចភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0894 បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ក្នុងទិសដៅពីទិសខាងត្បូង ទៅទិសខាងជើង អ្នកបើកបរមានឈ្មោះ យ៉េន យ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ រស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូត ជ្រុលទៅបុកអ្នកជិះម៉ូតូ១គ្រឿង ម៉ាកហុងដាគុប សេ50 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ឃ-8658 កណ1 បើកបរដោយឈ្មោះ អោក […]
  • ស្ត្រីមេម៉ាយយំបោកខ្លួន យកកូនផ្ញើរអោយម៉ែមើល ម៉ែរវល់ភ្លេចខ្លួន ចៅលង់ទឹកស្លាប់ ខេត្តស្វាយរៀង ៖ កុមារាអាយុ៤ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្តាយរវល់ធ្វើការរកសុី យកមកផ្ញើ​រនឹងយាយ តែយាយរវល់ភ្លេចខ្លួនមួយភ្លែត ចៅក៏លង់ទឹកស្លាប់បាត់។ ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង (ផ្ទះយាយរបស់ខ្លួន)។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ តាក ចាន់នីន អាយុ៤ឆ្នាំ ភេទប្រុស បានលង់ទឹកស្រះស្លាប់ចំណុចឆ្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ នៅត្រង់ចំណុចភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង​។ មានម្តាយឈ្មោះ សាក់ យូរី អាយុ២៦ឆ្នាំ (ជាស្រ្ដីមេម៉ាយ) មានទីលំនៅភូមិឃុំខាងលើ។ ក្រោយពីដឹងថាមានករណីលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះទីតាំងពិនិត្យសាសពក្មេង និងសន្និដ្ឋានថាពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រហ្ម សាវ៉េត
  • ស្ត្រីម្នាក់ត្រូវប្តីវាយនឹងស្នប់សប់កង់ បណ្តាលអោយសន្លប់ស្តូកស្តឹង ខេត្តស្វាយរៀង ៖ បុរសជាប្តីម្នាក់ដោយសារអំណាចស្រាចូលខ្លួន ទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធ បែកគំនិតទាញស្នប់សប់កង់ វាយប្រពន្ធ​ បណ្ដាលឲ្យ​សន្លប់ស្ដូកស្ដឹង ប្រមាណ៥ម៉ោងជាងទើបដឹងខ្លួន។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ និង២០នាទី យប់​ថ្ងៃអាទិត្យ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិព្រៃទទឹង ឃុំប្រសត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ស្រ្តីរងគ្រោះឈ្មោះ ស៊ីវ ស្រី អាយុ៣២ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (រងរបួសថ្គាមខាងឆ្វេង) និងប្ដីកំហូចឈ្មោះ ញ៉ែម មករា អាយុ៣៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុ​ជាមួយគ្នា។ ប្រភពបានឲ្យដឹងថា បុរសជាប្ដីស្រវឹងស្រា ​បានយកស្នប់សប់កង់វាយមកលើប្រពន្ធ ត្រូវត្រង់ថ្គាមខាងឆ្វេង បណ្ដាលឱ្យសន្លប់នៅនឹងកន្លែង។ បន្ទាប់វាយប្រពន្ធអោយសន្លប់ហើយ ប្ដីកំហួចរូបនេះដាក់មេប្រូច គេចខ្លួនបាត់ស្រមោល។ បច្ចុ​ប្បន្នស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូ​នទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយ៕ ព្រហ្ម សាវ៉េត
  • បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ក្នុងផ្ទះសំណាក់យីហោ ហេងលី ឃាត់មនុស្ស០៧ និងកាំភ្លើងខ្លីជាច្រើនគ្រាប់ ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងយ៉ាងសកម្មមួយក្រុម ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការបង្ក្រាបបាននៅក្នុងផ្ទះសំណាក់យីហោ ហេង លី ឃាត់បានមនុស្ស០៧នាក់ រួមជាមួយសម្ភារៈ និងវត្ថុតាង ព្រមទាំងកាំភ្លើងខ្លី និងគ្រាប់មួយចំនួនទៀតផង កាលពីវេលាម៉ោង០២ និង៣០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងខ្យង ឃុំទួលអិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់នគរបាលស្រុកបសេដ្ឋបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបានខាងលើ គឺកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយជំនាញ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានដំណេីរការត្រួតពិនិត្យផ្ទះសំណាក់យីហោ ហេង លី ដែលម្ចាស់មានឈោ្មះ ឆែ លីម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃំុកេីតហេតុខាងលេីតែម្តង។ នគរបាលបានបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៧នាក់។ ក្រុមជនសង្ស័យដែលឃាត់ខ្លួននោះ រួមមានទី០១. ឈ្មោះ នួន គឹមហៃ ហៅរ៉ាវុធ ភេទប្រុស បំរើការងារនៅអគ្គនាយកដ្ឋានស្រាវជ្រាវ (ចារកិច្ច) ទៀតផង មិនទាន់ស្គាល់អាស័យដ្ឋាននៅឡើយ។ ទី០២. ឈ្មោះ ហៃ ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ […]
  • ក្មេងៗទៅបាចត្រី ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់លើភ្លឺស្រែ បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់សង្ស័យដាច់បាយ ហើយខ្យល់គរស្លាប់ ត្រូវបានក្មេងៗក្នុងភូមិដើរទៅបាចត្រីប្រទះឃើញដេកស្លាប់លើភ្លឺស្រែ បង្កអោយមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង០៣ និង១០នាទី រសៀល​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​ពោធិ៍ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់នគរបាលស្រុកនិយាយថា មានក្មេងៗមួយក្រុម ដើររក​បាច​ត្រី​តាម​វាលស្រែ​ក្បែរ​ភូមិ ហើយប្រទះឃើញ​សាកសព​មនុស្ស​ប្រុស​ម្នាក់​ដេកស្លាប់ ក៏​ប្រញាប់​រត់​មក​រាយការណ៍​ប្រាប់​អ្នកភូមិ និងបានរាយការបន្តទៅសមត្ថកិច្ច។ នគរបាលនិយាយថា សព​ជនរងគ្រោះ​មានឈ្មោះ ទិ​ត្យ ស៊ុន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរជាកសិករ រស់នៅ​ភូមិ​ក្រាំង​រលួស ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជា​មនុស្ស​មាន​ជំងឺ​សរសៃ​ប្រាសាទផងដែរ។ នគរបាលស្រុកបន្តថា នៅ​មុនពេលភ្ញាក់​ផ្អើលឆោឡោនោះគឺ មាន​ក្មេង១ក្រុម​ មាន​គ្នា៣នាក់​ទី១ ឈ្មោះ​ ខន ទី ភេទ​ប្រុស អាយុ២៣ឆ្នាំ, ទី២ឈ្មោះ លី ទិ​ត្យ ភេទ​ប្រុស អាយុ១៥ឆ្នាំ និង​ទី៣ ឈ្មោះ ឡុង សុខ​ចាន់ ភេទ​ប្រុស អាយុ១២ឆ្នាំ។ ពួកគេ​ទាំង៣នាក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ […]
  • ទៅសួរសុខទុក្ខឪពុកក្មេកឈឺ តែអកុសលមកស្លាប់ខ្លួនឯង ខេត្ដពោធិ៍សាត់​ ៖​ គួរ​ឲ្យ​ស​ង្វេ​ក​ដល់​បុរស​រង​គ្រោះជា​កូនប្រសារ​ម្នាក់ ​បាន​ទៅ​សួរសុខទុក្ខ​ឪពុកក្មេក​ដែលកំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​ តែដូច​ជា​ទៅ​សម្លាប់​ខ្លួនឯង​ ខណៈដែល​រូប​គាត់​ត្រូវ​ឪពុកក្មេក​ ប្រើ​ឲ្យ​កាប់​ដើមឈើ​ធំ​មួយ​ដើម​នៅ​ក្បែរ​ផ្ទះ​ឪពុកក្មេក​នោះចេញ។​ លុះ​ដើមឈើ​រលំ​ ជន​រង​គ្រោះ​គេច​មិន​ផុត​ក៏​ត្រូវ​ដើមឈើ​ធំ​មួយ​ដើម​នោះ​ រលំ​សង្កត់​បណ្តាល​ឲ្យ​រូប​គាត់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ធ្នោះ​តា​ចាប​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊ូ​ ណូ​ក​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ បាន​ចេញពីផ្ទះ​របស់​ខ្លួន​ ទៅ​សួរសុខទុក្ខ​ឪពុកក្មេក​មាន​ជម្ងឺ​នៅផ្ទះ​​ ស្ថិត​ក្នុងភូមិ​ធ្នោះ​តា​ចាប​ ឃុំ​ស្នាម​ព្រះ​។ ដែលកូនប្រសារ​ជា​ជន​រង​គ្រោះ​ទៅ​ដល់​  ឪពុក​ក្មេកក៏​ប្រើ​កូនប្រសារ​ឲ្យ​កាប់​ដើមឈើ​ធំ​មួយ​ដើម​ នៅ​ក្បែរ​ផ្ទះ​របស់​គាត់​ ជន​រង​គ្រោះ​ក៏​ទៅ​កាប់​ដើមឈើ​នោះ ​ដូច​ពាក្យ​ឪពុកក្មេក​ប្រើ​  តែ​ចៃដន្យ​អាក្រក់​ដើមឈើ​នោះ​ក៏​ដាច់​ពី​គល់​ រលំ​សង្កត់​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ ​និង​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​។​ ​ប្រភព​មួយទៀត​បាន​បញ្ជាក់​ដែរ​ថា​ បើ​តាម​ការ​ប្រ​ម៉ើ​ល​មើល​ ជន​រង​គ្រោះ​កាប់​ដើមឈើ​មួយ​ដើម​នេះ​ ទំនង​ប៉ះ​ចំ​ដើមឈើ​ដែល​អ្នកតា​កាន់​ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​។​ ​ដោយឡែកបើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​នគរបាល​ និង​អាជ្ញាធរ​មូលដ្ឋាន ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​ចុះ​ដល់​កន្លែង​កើតហេតុ​ គេ​សង្កេត​ឃើញ​ថាជន​រង​គ្រោះ​ឈ្មោះ​ អ៊ូ​ ណូ​ក​ ត្រូវ​បាន​ដើមឈើ​រលំ​សង្កត់​ស្លាប់​ ដោយ​ជន​រង​គ្រោះ​គេច​មិន​ផុត​ពី​ការ​រលំ​សង្កត់​នៃ​ដើមឈើ​នោះ​ ទើប​ស្លាប់​យ៉ាងនេះ​។​ […]
  • រថយន្តដឹកពោត បំផ្លាញស្ពានជីប្រង ស្រុតបាក់រាបដល់ដី ខ្មែរមិនមែនដុតពោតទេគឺដឹកឈើ ខេត្តកំពង់ឆ្នាំង ៖ ស្ពានបេឡេមួយកន្លែង​ ដែលគេសាងសង់បណ្ដោះអាសន្នជាស្ពានថ្មី បានបាក់ទាំងស្រុង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិជីប្រងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសារតែរថយន្តដឹកពោតលើសចំណុះមួយគ្រឿង បើកឆ្លងកាត់។ ក្រុមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កខាងលើ បានដឹកពោតក្នុងដំណើរពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបាក់ស្ពានបេឡេ ដែលគេសាងសង់បណ្ដោះអាសន្ន សម្រាប់ឲ្យធ្វើដំណើរ ដោយសារស្ពានចាស់នៅទីនោះ ក្រសួងសាធារណការកំពុងតែរុះរើនិងសាងសង់ស្ពានថ្មី។ ប្រភពដដែលបានបន្តថា រថយន្តបង្ករពាក់ស្លាកលេខ ភ្នំពេញ 3B-9203 ដែលគេបានដឹងថាម្ចាស់ពោតដឹក តាមរថយន្តខាងលើ មានឈ្មោះ ឆន ចិន្ដា អាយុ38ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។ ក្រោយពេលកើតហេតុម្ចាស់រថយន្តខាងលើ មិនបានទំនាក់ទំនងជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទេ ដោយបានអះអាងថាការធានាជួសជុលស្ពាននោះឡើងវិញ ហើយក៏បានទាក់ទងខាងមន្ទីរសាធារណការដោយខ្លួនឯង។ ក្រោយពីអូសរថយន្តរួចរាល់ហើយ ក៏បានបន្តដំណើរទៅមុខទៀត។ ដោយឡែកប្រភពក្រៅផ្លូវការមួយទៀតបានឲ្យដឹងថា ករណីនេះសង្ស័យថារថយន្តបង្កមិនមែនដឹកពោតទេ តែជារថយន្ដដឹកឈើ៕
  • សមត្ថកិច្ចឃាត់​ អប់រំ ​ក្រុម​ក្មេង​ទំនើងជិះម៉ូតូកែឆ្នៃសុីមាំង​ឮខ្លាំង បង្កការរំខានដល់អ្នក​ដទៃ និងប៉ះពាល់សណ្ដាប់ធ្នាប់​សង្គ​ម​ ខេត្តកំពង់​ស្ពឺ​ ៖​ ក្រុម​ក្មេង​ទំនើង តែងតែ​បង្កការអុកឡុកក្នុងមូល​ដ្ឋាន​ក្រុង​ច្បារមន​ និងស្រុកសំរោងទង ​កន្លងមកពេលនេះ ត្រូវ​បាន​កងកម្លាំងនគរបាល​ ធ្វើការ​ឃាត់បង្រ្កាបបានជា​បន្ដបន្ទាប់​ ជាក់ស្តែង​នាថៃ្ងទី១០ និងថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​កន្លងទៅ កំលាំង​នគរបាល​អធិការ​ដ្ឋាន​ស្រុក​សំរោង​ទង​ ឃាត់បានចំនួន​០២គ្រឿង​ នៅលើផ្លូវលេខ​13​0 ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក​ ១- ម៉ាក MSX ពណ៍ក្រហម ពាក់ស្លាកលេខ​ 1GM-57​9​7 ជារបស់ឈ្មោះ សៅ រដ្ឋា ភេទប្រុស អាយុ​១៧​ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពេជ្រមុន្នី ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។ ទី២- ម៉ាក MSX ពណ៍ផ្កាឈូក គ្មានស្លាកលេខ ជារបស់ឈ្មោះ ស៊ុន តាក់ ភេទប្រុស អាយុ​១៧ឆ្នាំ ​មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុ​ក​សំរោងទង បញ្ជូន​មកអធិការដ្ឋាន ដើម្បីធ្វើ​កិច្ចសន្យា​អប់រំ បញ្ឍប់​សកម្មភាព​។ នាថៃ្ងអាទិត្យទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ […]
  • រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹង ម្ខាងខ្ទេចមុខ​ ម្ខាងក្រឡាប់ផ្អារជើង សំណាងល្អមិនមានមនុស្សរងរបួស ខេត្ដព្រៃវែង ៖ រថយន្ត២គ្រឿងបានបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ8 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ70-71 ស្ថិតក្នុងភូមិព្រព្នៅ ឃំុព្រព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកលុចស៊ីស ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4940 បើកបរដោយឈ្មោះ រិន រស្មី ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំព់ស្ពឺ ធ្វើដំណើពីជើង ទៅត្បូង។ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿងទៀត ម៉ាកវ៉េអង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-4120 ដឹកគ្រឿងអេឡិចត្រូនិច ដែលបើកបរដោយឈ្មោះ កេន កៅ ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃំុរនាម ស្រុកត្រាំង ខេត្តតាកែវ ដែលកពុងបើកបកាត់ទទឹងផ្លូវ ពេញទំហឹងបង្កឲ្យរថយន្តម៉ាកលុចស៊ីស រងការខូចខាតផ្នែកខាងមុខ។ ចំណែកឯរថយន្តម៉ាកវ៉េអង […]
  • មោទនភាពជាតិខ្មែរ! ទូក «ង» វែងជាងគេរបស់ខ្មែរ បានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ ខេត្ដព្រៃវែង ៖ ជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ជាតិ និងប្រជាជនរបស់កម្ពុជា​ ដោយទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។ សម្រាប់ពិធីដែលជាមោទនភាពថ្មីរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរនេះ ក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោក […]

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)