ព័ត៌មានថ្មី
- Real Madrid នឹងបង់ប្រាក់ជាង ១០លានដុល្លារទៅឲ្យ Chelsea បើតែងតាំងលោក Conte ដឹកនាំ ម៉ាឌ្រីដ ៖ ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Madrid កំពុងទាក់ទងអ្នកចាត់ការវ័យ ៤៩ឆ្នាំ សញ្ជាតិអ៊ីតាលី Antonio Conte ដើម្បីមកជំនួសកន្លែងគ្រូបច្ចុប្បន្ន Julen Lopetegui ក្រោយលោកដឹកនាំមិនសូវបានលទ្ធផលល្អ ដោយកំពុងស្ថិតនៅលេខ៧ ក្នុងតារាងពិន្ទុ La Liga នៅឡើយ ជាមួយនឹងការឈ្នះតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតកន្លងទៅ នារដូវកាលឆ្នាំ២០១៨-២០១៩នេះ។ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបានប្រាក់ប្រមាណ ៩លានផោន ស្មើនឹង ១១.៥៩លានដុល្លារ ប្រសិនបើក្លឹប អេស្ប៉ាញ Real Madrid តែងតាំងលោក Antonio Conte ធ្វើជាអ្នកចាត់ការថ្មី និងជាបេក្ខភាពធំម្នាក់សម្រាប់ក្លឹបផងដែរ។ យ៉ាងណាក្ដីបើតាមការរាយការណ៍ពីសារព័ត៌មាន Metro បានឲ្យដឹងថា Real Madrid នឹងបង់ប្រាក់សំណងជាង ១០លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចសន្យារវាងក្លឹប និងលោក Conte នាពេលកន្លងមក។ Real Madrid កំពុងតែបារម្ភ ព្រោះពួកគេអាចត្រូវប្រជែងយក Conte ប្រសិនបើមានក្លឹបដទៃទៀតចាប់អារម្មណ៍លើលោក Conte […]
- ជំពាក់ប្រាក់ថ្លៃគ្រឿងសំអាងការកូន បែកគំនិតកុហក់ប្ដី និងសមត្ថកិច្ច ថាជាករណីប្លន់ ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ត្រូវកម្លាំងនៃស្នការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហៅសួរនាំ បន្ទាប់ពីកុហកប្ដី និងសមត្ថកិច្ច ថាចោរប្លន់យកទ្រព្យសម្បតិ កាលពីរសៀលថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅភូមិបន្ទាយមានរិទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ស្ត្រីដែលកុហកប្ដី និងសមត្ថកិច្ចនោះ មានឈ្មោះ បុន ចន្តា អាយុ៣៧ឆ្នាំ ចំណែកប្ដីក្រោយឈ្មោះ ចាន់ ផាត អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុ។ សមត្ថកិច្ចបញ្ជក់ថាស្ត្រីខាងលើ ពេលសួរនាំបានកុហកថាមានជនល្មើសមិនស្គាល់មុខចំនួន02នាក់ បិតមុខជិត ប្រដាប់ដោយអាវុធខ្លីចំនួន 01ដើម បានចូលក្នុងផ្ទះខ្លួន (បុន ចន្ថា) នៅភូមិខាងលើធ្វើសកម្មភាពភ្ជង់សំឡុតគំរាម មិនអោយខ្លួនស្រែក យកខ្សែភ្លើងចងដៃ និងយកស្គុតរុំមាត់ពីរនាក់កូនស្រី បន្ទាប់មកចូលទៅក្នុងបន្ទប់យកទ្រព្យសម្បត្តិអស់រួមមាន៖ – ខ្សែកមាស01ខ្សែ ទំងន់05ជី – ខ្សែដៃមាស01ខ្សែ ទំងន់1តម្លឹង – ចិញ្ជៀនមាស01វង់ ទំងន់05ជី – ខ្សែដៃប្លាកទីន01ខ្សែ ទំងន់03ជី – ខ្សែកប្លាកទីន01ខ្សែ ទំងន់4ជី7ហ៊ុន – […]
- ទៅបង់សំណាញ់មិនបានត្រី បានសាកសពរបស់តា និងចៅ២នាក់ ខេត្តពោធិ៍សាត់៖ សាកសពតា និងចៅ ត្រូវបានអ្នកនេសាទទៅបង់សំណាញ់ប្រទះឃើញក្នុងទឺកស្ទឹង សង្ស័យថាជនរងគ្រោះទាំងពីរនាក់ (តា និងចៅ) នាំគ្នាទៅឲ្យទឹកក្របីត្រង់ចំណុចក្នុងទឹកស្ទឹងធ្លាម្អម ស្ថិតក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយលង់ស្លាប់។ ប្រពន្ធជនរងគ្រោះ អ្នកស្រី ឌី ណារី បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បាននាំចៅទៅឲ្យទឹកក្របី នៅស្ទឹងខាងកើតផ្ទះ ចម្ងាយ៥០ម៉ែត្រ មួយសន្ទុះក្រោយមក ស្រាប់មានអ្នកស្រុករត់មកប្រាប់ថា ២នាក់តា និងចៅបានលង់ទឹកស្លាប់ នៅក្នុងស្ទឹង ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ បុរសជាអ្នកភូមិ ឈ្មោះ សោន សារ៉ាន់ ដែលបានប្រទះឃើញសាកសពជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ គាត់បានទៅបង់សំណាញ់នៅក្នុងស្ទឹង ស្ថិតនៅចំណុចកើតហេតុ ក៏បានឃើញសាកសពមនុស្សគាត់ ក៏ស្រែកហៅឲ្យគេជួយមុជរាវរក ក៏ប្រទះឃើញសពជនរងគ្រោះ២នាក់ (តានិងចៅ នៅក្នុងទឹក)។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ ១/ ឈ្មោះ នីម ស៊ីណែត ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាចៅ និងទី២/ ឈ្មោះ ម៉ឹង […]
- អភិបាលខេត្តព្រះសីហនុ ចេញបញ្ជាឲ្យចុះរុះរើសំណង់កំពង់ផែគ្មានច្បាប់អនុញ្ញាត សង់រំលោភលើដីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន តម្រូវឲ្យអភិបាលក្រុងព្រះសីហនុ ដឹកនាំក្រុមការងារចុះរុះរើសំណង់កំពង់ផែ ធ្វើអំពីបេតុងអាមេអត់ច្បាប់ របស់ឈ្មោះ តាន់ សុខុម ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ដោយធ្វើការរុះរើចេញវិញឲ្យអស់ រក្សាឆ្នេរសមុទ្រចំណុចនោះ ឲ្យស្ថិតនៅក្នុងស្ថានភាពដូចដើមវិញ។ មន្រ្តីសាលាខេត្តព្រះសីហនុ លោក លីចិត្ត និយម បានឲ្យដឹងថា សំណង់គ្មានច្បាប់អនុញ្ញាតរបស់លោក តាន់ សុខុម ខាងលើនេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង តម្រូវឲ្យធ្វើការរុះរើម្តងរួចមកហើយ ដោយកាលនោះទុករយៈពេល៧ថ្ងៃ ដើម្បីឲ្យម្ចាស់សំណង់ធ្វើការរុះរើ ចេញដោយខ្លួនឯង គឺតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មកម៉្លេះ ហើយបើគិតមកដល់ពេលនេះ មានរយៈពេលជាង១ខែមកហើយ ម្ចាស់សំណង់មិនបានអនុវត្តន៍តាមនោះទេ។ ប៉ុន្តែសំរាប់ពេលនេះ រដ្ឋបាលខេត្តបានចេញលិខិតថ្មីមួយទៀត ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ដោយក្នុងខ្លឹមសារនោះ តម្រូវឲ្យថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំក្រុមការងារចុះធ្វើការរុះរើឲ្យមានប្រសិទ្ធិភាព ក្នុងគោលដៅធ្វើយ៉ាងណារក្សាស្ថានភាពឆ្នេរសមុទ្រតំបន់នោះក្នុងសភាពដូចដើមវិញ រួចហើយធ្វើរបាយការណ៍ស្តីពីលទ្ធផលជម្រាបជូនមករដ្ឋបាល ខេត្តវិញតាមកាលវេលាដីខ្លីសមគួរ។ គួរបញ្ជាក់ផងដែរថា សំណង់មិនមានច្បាប់អនុញាត ដែលសាងសង់រំលោភលើដីឆ្នេរសមុទ្រ និងសង់ចូលទៅក្នុងសមុទ្រតំបន់ទំនប់រលក ក៏ដូចជាតំបន់រំដួលជើងភ្នំបែបនេះ […]
- នគរបាលស្រុកសំរោងទងឆ្មក់ឃាត់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ដកហូតវត្ថុតាងមួយចំនួន ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ប្រចាំស្រុកសំរោងទង ដែលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវជាយូរណាស់មកហើយ ទើបប្រទះឃើញក៏ឃាត់ខ្លួន និងដកហូតវត្ថុតាងជាច្រើន កាលពីវេលាម៉ោង១១ និង២៥នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលបាលបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានមុខសញ្ញាខាងលើ គឺកំលាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការល្បាត និងតាមដានស្រាវជ្រាវនៅក្នុងមូលដ្ឋាន បានពើបប្រទះឃើញមុខសញ្ញាខាងលើ ក៏ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនតែម្តង។ នគរបាលនិយាយថា មុខសញ្ញាដែលឃាត់មានឈ្មោះ ខេន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដនោះទេ រស់នៅភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីកម្លាំងនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ ក៏បានសុំគោលការណ៍ទៅថ្នាក់លើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរផ្ទះជនសង្ស័យផងដែរ។ នៅពេលដែលឃាត់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគងនោះនគរបាល ដកហូតគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ០៥កញ្ចប់ ក្នុងនោះកញ្ចប់ (មធ្យមចំនួន០១កញ្ចប់) និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ។ បន្ទាប់មកយើងបានធ្វើការឆែកឆេរផ្ទះជនសង្ស័យខាងលើ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ដកហូតបានគ្រឿងញៀនចំនួន០២កញ្ចប់បន្ថែមទៀត ក្នុងនោះកញ្ចប់ (មធ្យមចំនួន០១កញ្ចប់ និងធំចំនួន០១កញ្ចប់) ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង […]
- ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយប៉ើងដំបូល និងដួលរលំផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង ខេត្តកំពង់ស្ពឺ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៤ខ្នង បានដួលរលំ និងប៉ើងដំបូល ដោយសារតែមេឃធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីរំលងអាធ្រាតដែលពួកគាត់កំពុងលង់លក់ក្នុងដំណេកនោះ កាលពីវេលាម៉ោង១០ និង១០នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិត នៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀង បណ្តាលអោយរងការខូចខាតផ្ទះប្រជាពលរដ្ឋ អស់ចំនួន១៤ខ្នង មានដូចខាងក្រោមនេះ 1- ឈ្មោះ ស៊ន វណ្ណ ភេទប្រុស អាយុ32ឆ្នាំ ដើមក្រសាំងរលំកិនផ្ទះ ខូចខាតដំបូលទាំងស្រុង 2- ឈ្មោះ សេង សំខាន់ ភេទប្រុស អាយុ35ឆ្នាំ របើកដំបូលសង្កសី អស់9សន្លឹក 3- ឈ្មោះ ផន ម៉ៅ អាយុ52ឆ្នាំ របើកដំបូលតូបលក់ដូរ 3×4 អស់ទាំងស្រុង 4- ឈ្មោះ ហួត ឃា ភេទស្រី អាយុ47ឆ្នាំ របើកដំបូលផ្ទះ […]
- បុរសចិត្តស្លុយកាប់ប្រពន្ធធ្លាយពោះស្លាប់ ព្រោះខឹងប្រពន្ធ និងម្តាយក្មេក ប្រុងប្តឹងសមត្ថកិច្ចចាប់រឿងប្រើប្រាស់គ្រឿងញៀន ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម និងមានពោះវៀនចេញមកក្រៅផងនោះ ដោយសារតែបុរសជាប្តីចិត្តសាហាវ ទាញកាំបិតផ្គាក់កាប់ប្រហារគ្មានប្រណីដៃ ខណៈដែលខឹងប្រពន្ធ និងម្តាយក្មេក គ្រោងប្តឹងសមត្ថកិច្ច រឿងបុរសរូបនោះប្រើប្រាស់គ្រឿងញៀន ហាមមិនស្តាប់។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់បុរសជាប្តីចិត្តសាហាវរូបនោះភ្លាមៗផងដែល កាលពីវេលាម៉ោង០៥ និង២០នាទី ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចក្នុងភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍អោយដឹងថា មានករណីអំពើឃាតកម្មមួយ បានកើតឡើងគឺ ប្ដីបានយកកាំបិតផ្គាក់ កាប់ប្រពន្ធខ្លួនឯងស្លាប់។ លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា បុរសជាប្តីចិត្តកំណាចដែលឃាត់ខ្លួនបាននោះ មានឈ្មោះ ម៉ាន់ ធុន អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកប្រពន្ធជាជនរងគ្រោះ មានឈ្មោះ អុល ថន អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិ ឃុំកេីតហេតុខាងលេី។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានបញ្ជាក់ថា បានជាបុរសចិត្តសាហាវខាងលើ ដាច់ចិត្តទាញកាំបិតផ្គាក់កាប់ប្រពន្ធខ្លួនដូចកាប់សត្វធាតុនោះ បណ្តាលមកពីកន្លងមកបុរសជាប្តីជនដៃដល់ខាងលើនេះ តែងតែរកលុយបានហើយមិនយកមកផ្គត់ផ្គង់ក្រុមគ្រួសារនោះទេ […]
- កូនអកត្ដញូ ខឹងសម្បារនឹងឪពុកម្ដាយប្រៀនប្រដៅ ក្តៅចិត្តដុតផ្ទះឆេះខ្ទេចគ្មានសល់ ខេត្ដកំពង់ស្ពឺ ៖ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលវល្លិសរ បានធ្វើការឃាត់ឈ្មោះ គី សំណាង ហៅបងបារាំង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្ដាល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសារតែខឹងនឹងម្តាយឪពុកអប់រំណែនាំប្រៀនប្រដៅ កើតចិត្តខឹងដុតផ្ទះឆេះខ្ទេច កាលពីវេលាម៉ោង០១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ មុខសញ្ញាជនសង្ស័យដុតបំផ្លាញផ្ទះខាងលើ គឺជាកូនបង្កើតរបស់ម្ចាស់ ផ្ទះនេះមានទំហំ ៤×៥ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលស័ង្កសី បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង និងខូចខាតសម្ភារៈមួយ ចំនួនរួមមាន÷ ១- លុយខ្មែរចំនួន ដប់មុឺនរៀល ២- ពូកចំនួន២ ៣- គ្រែចំនួន៣ ៤- ទូរចំនួន២ ៥- សំលៀកបំពាក់មួយចំនួនធំ រួមទាំងខោអាវលោកកូនផងដែរ។ ក្រោយហេតុការណ៍ឆេះផ្ទះ ឈ្មោះ ម៉ែន គន ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបង្កើត បានបឹ្ដងរាយការណ៍មកសមត្ថកិច្ចជួយធ្វើអន្ដរាគមន៍ ចាត់ការតាមនីតិវិធីច្បាប់។ ក្រោយការសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះរបស់ខ្លួនពិតប្រាកដមែន […]
- បង្រ្កាបបានជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់ ដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារៈមួយចំនួន កំពង់ស្ពឺ ៖ កំលាំងនគរបាលជំនាញស្រុកសំរោងទង សហការបង្រ្កាបមុខសញ្ញាសង្ស័យជួញដូរសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ សែម សោភា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ក្នុងភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលនិយាយថា មនុស្សស្រីប្រុសចំនួន០៣នាក់ ដែលឃាត់ខ្លួនមានឈ្មោះ ទី០១. ឈ្មោះ សែម សោភា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្ថិតនៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង, ទី០២. ឈ្មោះ ប៊ុន ធុយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ, និងទី០៣. ឈ្មោះ ម៉េះ ផានិត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ បានរកឃើញគ្រឿងញៀនចំនួន ០៤កញ្ចប់តូច […]
- ដោតឌុយបញ្ចូលភ្លើងអាគុយ ឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ នៅឃុំស្វាយស ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម នៅពេលដែលជនរងគ្រោះកាន់ឌុយភ្លើងដោតចូលព្រី បំណងសាកបញ្ជូលភ្លើងអាគុយ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១៥នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក វរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញាស់ រុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ។ លោកអធិការនគរបាលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះ ក៏បានសហការចុះដល់កន្លែងផ្ទះជនរងគ្រោះដើម្បីស្រាវជ្រាវ។ជាលទ្ធផលគឺជនរងគ្រោះ បានកាន់ឌុយដោតចូលព្រី ដើម្បីបញ្ចូលភ្លើងអាគុយ ប៉ុន្តែជាអកុសលឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ពិតមែន គឺ ដោយសារខ្សែភ្លើងឌុយនោះ មានមុខតំណរដែលមិនបានរុំការពារ៕
- ឈាមស្រែកស្បែកហៅ! ត្រូវគេសម្លាប់ញាត់ការ៉ុង ជិតមួយឆ្នាំហើយ ទីបំផុតទើបចាប់ជនដៃដល់បាន ខេត្ដរតនគិរី ៖ជនសង្ស័យម្នាក់ត្រូវការរិល័យនរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨នេះ បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃើញថា ជនសង្ស័យរូបនេះពាក់ព័ន្ធ ករណីសម្លាប់មនុស្សច្រកការរុងទំលាក់ក្នុងអណ្ដូង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនខ្លួននោះ មានឈ្មោះ គ្រៀល កាទួត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង មានលំនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរធ្វើចំការ។ ជនសង្ស័យរូបនេះ បានសម្លាប់ឈ្មោះ ស៊ូ សៀក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ លោកឧត្ដមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ របស់ប្រពន្ធជនរង្គ្រោះឈ្មោះ ភ្នៅ សុកាន់ ថាប្ដីគាត់បានបាត់ខ្លួន តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ រួចកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការចង្អុលបង្ហាញពីលោកស្នងនគរបាលខេត្តផង […]
- នគរបាលខេត្តសៀមរាបចាប់កម្មករសំណង់3នាក់ ពាក់ព័ន្ធករណីវាយសម្លាប់មេជាង នៅក្រុងព្រះសីហនុ ខេត្ដសៀមរាប ៖ ជនសង្ស័យចំនួនបីនាក់ ត្រូវប៉ូលិសខេត្តសៀមរាបចាប់ខ្លួន ខណៈដែលពួកគេព្រួតគ្នាវាយសម្លាប់មេជាងសំណង់ នៅឯខេត្តព្រះសីហនុ រួចនាំគ្នារត់គេចខ្លួនមកស្រុកកំណើត ឯខេត្តសៀមរាប។ ការចាប់ឃាត់ខ្លួននេះធ្វើឡើង នៅវេលាម៉ោង៧និង០០នាទី ព្រឹកទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកញ្ជោ ឃុំរលួស ស្រុកប្រាសាទបាគង។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទ័ណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២២ និង០០នាទី នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ ដែលបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់។ លោកបន្តថា ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើតភូមិ ជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ រងរបួសក្បាល ថ្ងាស មុខ ជាទម្ងន់ ហើយបានស្លាប់ក្រោយពេលជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ។ ចំណែកជនសង្ស័យទាំងបី រួមមានឈ្មោះ ទី១. […]
- នគរបាលក្រុងច្បារមនចាប់កូនកញ្ច្រែងតូចតាច ខណៈមេកន្ទុយលេខធំៗជាច្រើនកន្លែង មិនហ៊ានចាប់ទៅវិញ ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីមេឆ្នោតដែលជាមេតូចតាចម្នាក់ ត្រូវកំលាំងនគរបាលក្រុងច្បារមន ធ្វើការបង្រ្កាបជាក់ស្ដែង និងដកហូតបានភស្ដុតាងមួយចំនួនផងដែរ ខណៈដែលមេកន្ទុយលេខធំៗជាច្រើន ក្នុងក្រុងច្បារមនមិនហ៊ានបង្ក្រាបឡើយ សង្ស័យអស់លោកមើលមិនឃើញ។ ការឃាត់មេឆ្នោតនេះ ធ្វើអោយមហាជននាំគ្នារិះគន់ទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃ ដោយអ្នកខ្លះលើកឡើងថា ចាប់បានតែគ្នាតូចតាច មេធំប្រចាំក្រុងច្បារមនជាសមត្ថកិច្ចដែរនោះ មិនដែលឃើញបង្ក្រាបម្តងណាឡើយ (ឈ្មោះ អ៊ុង រិទ្ធី)។ បើទោះជាមានការរិះគន់បែបនេះក្តី សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាការអនុវត្ដគោលនយោបាយ ចលនាភូមិ-ឃុំមានសុវត្ថិភាព លក្ខណៈសម្បត្តិ៩យ៉ាងរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះមកនោះ។ ការចាប់មេឆ្នោតនោះធ្វើឡើង កាលពីវេលាម៉ោង០២ និង៤០នាទី ថ្ងៃទី២២ ខែតុលា ២០១៨ នៅចំណុចជាប់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលនិយាយថា មេឆ្នោតកំបុិកកំប៉ុកដែលឃាត់មានឈ្មោះ ញ៉ីល ស្រីម ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកត់លេខឆ្នោត មានទីលំនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប្រភពមន្ត្រីនគរបាលបានប្រាប់ផងដែរថា ការឃាត់ស្ត្រីមេឆ្នោតនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួច ហៀង អធិការនគរបាលក្រុងច្បារមន សហការជាមួយជំនាញពាក់ព័ន្ធ ចុះបង្រ្កាបអ្នកកត់កន្ទុយលេខ (កូនកញ្ចេងកត់ឆ្នោតខុសច្បាប់) […]
- ឆ្នេរកោះរ៉ុង ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ខេត្តព្រះសីហនុ៖ កោះរ៉ុងជាកោះធម្មជាតិ ដែលមានទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមានទេសភាពមានសោភ័ណ្ឌភាពស្រស់ស្អាតប្លែក បើប្រៀបធៀបនឹងកោះមួយចំនួនទៀត នៅលើទឹកដីមូលដ្ឋានខេត្តព្រះសីហនុ។ ឯកសារខ្លះបានបង្ហាញថាកោះរ៉ុង ក៏ត្រូវបានគេចាត់ទុក ជាកោះមានឆ្នេរខ្សាច់ស្រស់ស្អាត បំផុតនៅឥណ្ឌូចិនថែមទៀតផង។ តាមឯកសារមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញថា កោះរ៉ុងជាកោះមួយមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រក្រុងព្រះសីហនុ មានផ្ទៃដីគ្របដណ្តប់ ៧៨គីឡូម៉ែត្រការ៉េ មានបណ្តោយប្រវែង ១៥គីឡូម៉ែត្រ ទទឹងប្រមាណ ៩គីឡូម៉ែត្រ និងមានចំណុចខ្ពស់បំផុត របស់កោះមានកម្ពស់ ១៣៣ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ប្រសិនបើធ្វើដំណើរពីកំពង់ផែក្រុងព្រះសីហនុ ឆ្ពោះទៅកាន់កោះរ៉ុងតាមមធ្យោបាយអូប័រ ឬទូកល្បឿនលឿន អាចត្រូវប្រើពេលប្រមាណពី ២០ ទៅ៣០នាទី នឹងបានទៅដល់កោះរ៉ុងជាមិនខាន៕
- ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខេត្ដព្រៃវែង ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ពេលក្រុមគ្រួសារដឹកបញ្ជូនយកទៅដល់មន្ទីរពេទ្យ ខណៈជនរងគ្រោះ ស្រវឹងស្រាហើយបើកម៉ូតូដួលដោយខ្លួនឯង បង្កឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង18 និង35នាទី ថ្ងៃទី23 ខែតុលា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថែ ភេត ភេទប្រុស អាយុ22ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ បើកបរម៉ូតូម៉ាកកែឆ្នៃព័ណ៌ខ្មៅ គ្មានស្លាកលេខ។ របាយការណ៍បញ្ជាក់បន្ថែមថា ប្រភពគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿនដោយស្ថានភាពស្រវឹងស្រា។ លុះបើកមកដល់ចំណុចខាងលើ ក៍បានដួលតែម្នាក់ឯងបោកក្បាលទៅនឹងថ្នល់កៅស៊ូ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារ ដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមេសាង។ ប៉ុន្តែដោយសារមុខរបួសធ្ងន់ពេក ក៍ដាច់ខ្យល់ស្លាប់ពេលទៅដល់មន្ទីរពេទ្យតែម្តង។ ក្រោយទទួលបានព៌តមាន កម្លាំងសមត្ថកិច្ចនគរបាលក៍បានចុះទៅពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ ដោយបានសន្និដ្ធានថា បណ្តាលមកពីជនរងគ្រោះស្រវឹងស្រាជោគជាំ ហើយបើកបរម៉ូតូបាត់ម្ចាស់ការល្បឿនលឿន ក៏ដួលខ្លួនឯងតែម្តងទៅ។ ដោយករណីនេះជនរងគ្រោះបង្កឡើងដោយខ្លួនឯង សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់ម៉ូតូ និងសពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់
Address:
Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM