ថ្ងៃ អាទិត្យ ទី២៤ ខែ តុលា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • ប្រទះឃើញសាកសពបុរសម្នាក់ហើមអណ្តែតក្នុងបឹង នគរបាលសន្និដ្ឋានសង្ស័យជាករណីឃាតកម្ម ខេត្ដក្រចេះ ៖ សាកសពបុរសម្នាក់ វ័យជាង៤០ឆ្នាំ ត្រូវបានពលរដ្ឋប្រទះឃើញ ស្លាប់ហើមអណ្តែតក្នុងទឹកបឹង នៅខាងក្រោយសាលាបឋមសិក្សាភូមិត្នោត ក្នុងឃុំពង្រ ស្រុកឆ្លូង កាលពីព្រឹកថ្ងៃទី១៤កញ្ញានេះ ។ ចំណែកនគរបាលស្រុកឆ្លូង បានសន្និដ្ឋានថា ក្រោយពិនិត្យសាកសពការស្លាប់របស់ជនរងគ្រោះ គឺជាករណីឃាតកម្ម វាយសម្លាប់ ព្រោះនៅលើដងខ្លួនជនរងគ្រោះ មានស្លាកស្នាមច្រើនកន្លែង។ អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឱ្យដឹងថា ក្រោយពេលទទួលពត៌មានបានភ្លាម កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ កម្លាំងបានធ្វើការស្រង់សាកសពយកចេញពីក្នុងទឹកបឹង។ លោកបន្តថា ជនរងឈ្មោះ អ៊ំ សារ៉ាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ នៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។ លោកអធិការស្រុកឆ្លូងបានបញ្ជាក់ថា តាមការពិនិត្យទៅលើដងខ្លួនសាកសព និងបរិវេនជុំវិញបានរកឃើញស្លាកស្នាមនៅលើសាកសពផ្នែកខាងឆ្វេង មានស្នាមជាំ ក ទន់ និងមានស្នាមបែកលើត្របកភ្នែកខាងឆ្វេង។ លោកអធិការបញ្ជាក់ថា តាមការពិនិត្យទៅលើដងខ្លួនសាកសព លោកបានដាក់ការសន្និដ្ឋានបានថា ករណីនេះសង្ស័យជា ករណីឃាតកម្ម។ តាមការឱ្យដឹងពីគ្រួសារជនរងគ្រោះ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ កញ្ញា […]
  • សាហាវណាស់! ចោទចេះធ្វើអំពើអាបធ្មប់ ទាញកាំបិតកាប់ចញ្រ្ចាំខ្ទេចក្បាល (មានវីដេអូ) ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម ក្បែរពាងទឹកក្រោយផ្ទះ ក្រោយត្រូវបានបុរសម្នាក់ទៀត រស់នៅក្បែរគ្នាចោទថាចេះអំពើអាបធ្មប់ ហើយបានទាញកាំបិតកកុក កាប់ចំនួន០៣កាំបិត ស្លាប់យ៉ាងអណោចអធម្ម ក៏សាច់ញាតិឃាត់ខ្លួនបានភ្លាមៗប្រគល់អោយនគរបាល បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥និង៣០នាទីព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨នៅក្នុងភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់លោក សែម វុឌី នាយប៉ុស្តិនគរបាលឃុំត្រែងត្រយឹង បាននិយាយអោយដឹងថា ពិតជាមានករណីឃាតកម្មពិតប្រាកដមែន ដោយជនរងគ្រោះមានឈ្មោះ ហែម យឹម ភេទប្រុស អាយុ៦៦ឆ្នាំ ជាចាស់ជរារស់នៅភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  បានភ្ញាក់ពីដំណេកដេីរសំដៅបំរុងទៅលុបមុខនៅពាងទឹក សំយ៉ាបខាងក្រោយផ្ទះ ហើយក៏ត្រូវបានជនល្មើសជាឃាតករមាន ឈ្មោះ ចិន ជន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ ឃុំជាមួយគ្នា លួចកាប់ចំកញ្ចឹងករ ផ្នែកខាងក្រោយចំនួន០៣កាំបិតកកុក បណ្តាលឲ្យជនរងគ្រោះដួលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ក្នុងថ្លុកឈាម។ ភ្លាមៗនោះប្រពន្ធជនរងគ្រោះ មានឈ្មោះ សន សុត អាយុ […]
  • ក្រុម​បក្ខពួក​មុខសញ្ញា​ចោរឆក់ តាមដងផ្លូវជាតិលេខ​៤​ ផ្លូវ​លេខ​៤១ អស់លក្ខណ៍​ជាប់អន្ទាក់នគរបាលស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ​ ៖​ កំលាំងនគរបាលស្រុកសំរោង បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបស្រាវជ្រាវយ៉ាងក្ដៅគគុក លើ​ក្រុមចោរឆក់មួយសំបុក​ នៅវេលាម៉ោង​ ១១​ និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្រោយ​ទទួលបាន​ព័ត៌មានតាមទូរស័ព្ទ ពីជនរងគ្រោះ​ ថាមានករណីឆក់ទូរស័ព្ទ​ (​ករណី​លួច​មាន​ស្ថានទម្ងន់​) នៅតាមផ្លូវជាតិលេខ​៤ ​ស្ថិតនៅ​ក្នុង​ភូមិរលាំងសង្កែ សង្កាត់សុព័ទេ​ព ឆ្ពោះទៅទិស​ខាង​កើត​។ កំលាំងអន្ដរាគម​ន៍​ របស់​ស្រុកសំរោងទង​ ​បានចេញស្ទាក់ភ្លាមៗ​ ធ្វើ​ឲ្យ​​ជនល្មើស​ ផ្ដួលម៉ូតូរត់គេច់ខ្លួន ចូលទៅក្នុង​សាលាអនុវិទ្យាល័យចំបក់​ កំលាំង​តាមប្រមាញ់ឃាត់​បាន​ ១​នាក់ ឈ្មោះ មុឹល រ៉ូយ៉ាល់ ប្រុស​ អាយុ​ ២២ឆ្នាំនៅភូមិស្វាយដង្គុំ ឃុំស្គុះ​ ស្រុកសំរោង​ទង។ តាម​ចម្លើយ​សារ​ភាព​របស់ជន​សង្ស័យ​​ខាងលើ​ កំលាំង​ស្រុក​សំរោង​ទង​ បានបន្ដស​ហការ​ជាមួយខាងក្រុងច្បារ​មន​ ជំនាញ​ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដ​ ឈានទៅឃាត់មុខសញ្ញាឈ្មោះ​ ឌឺ វណ្ណ​នុន ភេទប្រុស​ ១៧​ឆ្នាំ​ នៅភូមិរំលោងប្រឃ្លះ សង្កាត់​សុព័រទេព ក្រុងច្បារមន​, (ជាបក្ខពួកចូលរួមប្រព្រឹត្ដ)​ ឈ្មោះ​ ឃុន លី​ដា ភេទប្រុស​ ២៨​ឆ្នាំ រស់នៅភូមិបែលហែល […]
  • Apple បញ្ចេញកំពូលទូរស័ព្ទថ្មីត្រកូល X មាន និង iPhones XS Max, iPhoneXS និង iPhones XR ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ ចំពោះទូរស័ព្ទស្មាតហ្វូនកំរឹតកំពូល ម៉ាក Apple ដែលកាលពីយប់មិញ ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទដៃស្មាតហ្វូន iPhone X ដល់ទៅ៣ម៉ូឌែលគឺ iPhones XR, iPhoneXS និង iPhones XS Max។ បើនិយាយពីរូបរាង​ iPhone ទាំង​បីនេះ គឺ​​មិន​ខុស​ពី iPhone X ដែល​ចេញ​ឆ្នាំ​មុន​នោះ​ទេ ពោល​គឺមាន​រចនាបថ​អេក្រង់​ឆកក្បាល អមដោយតួ​ខ្លួន​ស្រោប​កញ្ចក់​ភ្លឺ​រលោង និងកញ្ជក់ OLED។ iPhone XR មាន​បំពាក់​អេក្រង់​ LCD ទំហំ ៦,១ អ៊ីញ ចំណែក iPhone XS និង XS Max ប្រើ​អេក្រង់​ OLED ទំហំ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ។ iPhone ជំនាន់​ថ្មី​ទាំង​បី​ប្រភេទដែលក្រុមហ៊ុន iPhone បញ្ចេញកាលពីម្សិលមិញ មិនមានកន្លែងស្កេនក្រយៅដៃឡើយ […]
  • ទៅរាយសន្ទូច2នាក់ឪពុក និងកូនស្រី បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញសពស្លាប់អណ្តែតទឹក ព្រៃវែង ៖​ ពីរនាក់ឪពុក និងកូនស្រី ទៅរាយសន្ទូចបានមួយយប់តែមិនឃើញត្រលប់មកវិញ លុះព្រឹកឡើងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ប្រពន្ធ និងអ្នកជិតខាងក៏ចេញទៅតាមរក ប្រទះឃើញសពអណ្តែតទឹក ស្លាប់យ៉ាងអាណោចអាធ៌ម នៅចំណុចរណ្តៅដីអាអុិច កណ្តាលវាលស្រែ ស្ថិតក្នុងភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បើតាមការរៀបរាប់ ពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់សមត្ថកិច្ចនគរបាលថា នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោងប្រហែល 2រសៀល ជនរងគ្រោះឈ្មោះ រឿន រិទ្ធិ ភេទប្រុស អាយុ45ឆ្នាំ បាននាំកូនស្រី ឈ្មោះ រិទ្ធិ ស្រីមុិច អាយុ14ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ទៅរាយសន្ទូចនៅចំណុចវាលប្រាសាទខាងជើង ហើយបានបាត់ខ្លួនរហូត មិនឃើញត្រលប់មកផ្ទះវិញទេ។ លុះព្រឹកឡើងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ប្រពន្ធបានពឹងគេឯងអ្នកជិតខាង ឲ្យជួយទៅតាមរកប្តី និងកូន។ មកដល់ស្រាប់តែទៅនៅចំណុចដែលប្តី និងកូនទៅរាយសន្ទូច ក៍បានប្រទះឃើញសពប្តីនិងកូនអណ្តែតទឹក នៅក្នុងរណ្តៅដីអាអុិចដែលគេជីក តាំងពីខែប្រាំង ស្លាប់យ៉ាងអាណោចអាធ៌ម។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញ […]
  • ប្រទះឃើញសាកសពជនជាតិបរទេសម្នាក់ ដេកស្លាប់អែមផ្លូវជាតិលេខ១ សង្ស័យជាករណីឃាតកម្ម ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានប្រទះឃើញសាកសព ដេកផ្កាប់មុខអែបផ្លូវជាតិលេខ១ ខាងកើតប៉ុសិ៍្ដរដ្ឋបាលសង្កាត់ច្រកម្ទេស។ ហេតុការណ៍ប្រទះឃើញសាកសពនេះ កើតឡើងកាលពីវេលាម៉ោង6ព្រឹក ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ស្ថិតនៅភូមិ សាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខាងកើតប៉ុសិ៍្ដរដ្ឋបាលសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោង6ព្រឹក រូបគាត់បានធ្វើដំណើរដងផ្លូវជាតិលេខ១ ក៍ប្រទះឃើញមនុស្សប្រុសដេកផ្កាប់មុខអែបផ្លូវ ក៍បានហៅប្រជាពលរដ្ឋ និងបានរាយការណ៍ទៅសមត្ថកិច្ច។ សម្ថកិច្ចបានដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ ថាមានជនរងគ្រោះបានដេកស្លាប់ផ្កាប់មុខ អែបផ្លូវជាតិលេខ១ ពេលសម្ថកិច្ចចុះទៅដល់ទីតាំង ក៍ឃើញសាកសពមនុស្សម្នាក់ ភេទប្រុស អាយុប្រហែល40ឆ្នាំ ដែលមានពាក់អាវយឺតពណ៌ប្រផេះ ស្លៀកខោឆ្នូតខ្មៅលាយសរជើងខ្លី ដូចប្រជាពលរាយការណ៍។ សមត្ថកិច្ចចុះពិនិត្យសាកសព ក្រុមបច្ទេកទេសសកវិច្ច័យឃើញថា ជនរងគ្រោះត្រូវគេវាយបំបែកចាំក្បាល មានឈាម ពេញផ្ទៃមុខ។ ការដាក់ការសង្ស័យរបស់សម្ថកិច្ចជាបឋម គឺជនរងគ្រោះ ត្រូវបានជនសង្ស័យវាយសម្លាប់ រួចដាក់ថង់ផ្លាស់ស្ទិចខ្មៅ ដឹកមកបោះចោលនៅទីតាំងខាងកើតប៉ុសិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ប្រមាណ50ម៉ែត្រ។ ករណីឃាត់កម្មនេះសម្ថកិច្ចកំពុងដុតដៃដុតជើងសើុបអង្កេត ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បន្ទាប់ពីសមត្ថកិច្ចធ្វើសកវិច្ច័យសាកសពរួចមក ក៏ត្រូវបានក្រុមគ្រូពេទ្យ ដឹកសពយកទៅរក្សាទុក នៅវត្តពោជ្រែ […]
  • រថយន្តដឹកសាំងបើកលឿន បុកម៉ូតូ កិនយុវជនម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តដឹកសាំង បើកលឿនបុកកិនពីក្រោយពេញទំហឹង។ ក្រោយបង្កហេតុរួច តៃកុងរថយន្តខាងលើ បានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល កាល​ពីវេលាម៉ោង ០១និង២០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១ ទៅលេខ៣២ ចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ០១គ្រឿង ដឹកប្រេងសាំងរបស់ក្រុមហ៊ុនតេលា ម៉ាកអ៊ីនធើណេសស៊ិនណល (INTERNATIONAL) ពណ៌សរលាយខៀវលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B.7182 មានសណ្តោងស៊ីទែនប្រេងពីក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 4A.4211 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅនោះទេ (ចុះរត់គេចខ្លួនបាត់) បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបើកបុក កិនម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI.7202 […]
  • ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវគេវាយសម្លាប់ នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន ខេត្ដព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវគេវាយសម្លាប់នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ប្រហែលជាង11យប់ ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 ស្ថិតក្នុងភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានបញ្ជាក់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ តិត នឿន ហៅ “ណូក” ភេទស្រី អាយុ55ឆ្នាំ រស់នៅនៅភូមិ ឃុំខាងលើ ត្រូបានវជនដៃដល់វាយនឹងវត្ថុរឹង ចំនួន3កន្លែង ដោយស្លាកស្នាមរបួសចំលើត្រចៀកខាងឆ្វេង និងស្លាកស្នាមរបួសចំក្បាល ផ្នែកខាងក្រោយ2កន្លែង បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្នកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ ប្រមូលបានវត្ថុតាងរួមមាន ញញួរ01 ពូថៅដៃ01 និងអង្រែបុកគ្រឿង01។ ហើយបាននាំខ្លួនសង្ស័យចំនួន២នាក់ យកទៅសាកសួរ ខណៈជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់ ព្រោះជនសង្ស័យទាំង4នាក់ បានចូលរួមសុីផឹកជាមួយជនរងគ្រោះ កាលពីល្ងាចមុនពេលកើតហេតុ។ តែទោះជាយ៉ាងណា សមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ ថាជនសង្ស័យ2នាក់ដែលនាំទៅសាកសួរនោះ ឈ្មោះអ្វីខ្លះនោះទេ៕ សុឹម សាន់
  • ចូលលួចទូរសព្ទ័០៣គ្រឿង ម្ចាស់មកទាន់ ឃាត់ប្រគល់អោយនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានម្ចាស់ទូរសព្ទ័ ឃាត់ខ្លួនបានភ្លាមៗ ប្រគល់អោយនគរបាលស្រុកគងពិសី ខណៈដែលយុវជនខាងលើ ជិះម៉ូតូមកពីខេត្តតាកែវ មកលួចទូរសព្ទ័ដល់ខេត្តកំពង់ស្ពឺ ពេលម្ចាស់ផ្ទះចូលហូបបាយក្នុងផ្ទះ ប៉ុន្តែសំណាងអាក្រក់ ម្ចាស់ក្រឡេកឃើញទាន់ ក៏ស្រែកថាចោរ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចាប់ឃាត់ប្រគល់អោយនគរបាលតែម្តង កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់ម្ចាស់ទូរសព្ទ័ បាននិយាយអោយសមត្ថកិច្ចដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនជនសង្ស័យខាងលើនោះ គឺរូបគេសង្ស័យថាជាមុខសញ្ញាសង្ស័យលួចទូរស័ព្ឌដៃចំនួន០៣គ្រឿង រួមមានម៉ាកទី០១ ទូរស័ព្ទអាយហ្វូនសិចផ្លាស់ ចំនួន ០២គ្រឿង(iPhone 6plus) និងអាយហ្វូនសិច ចំនួន ០១គ្រឿង (iPhone 6)។ នគរបាលបាននិយាយថា យុវជនជាជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ខាត់ សីហា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិនាល ឃំុតាំងដូង ស្រុកបាទី ខេត្តតាកែវ និងម៉ូតូ១គ្រឿង ម៉ាកហុងដា C50គូប ជ្រុងពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1837 បានចូលទៅលួចទូរសព្ទ័ទាំង០៣គ្រឿង […]
  • បើកម៉ូតូលឿនមិនប្រយ័ត្ន បុកគោយន្តកន្ត្រៃកំពុងចតជួសជុលលើផ្លូវ របួសធ្ងន់ បាក់ជើង២នាក់ ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់ ម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាកម្មករ រួមដំណើរតាមគោយន្តកន្ត្រៃ បានរងរបួសធ្ងន់ បាក់ជើងទាំង២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកគោយន្តកន្ត្រៃ ឈប់ចត នៅលើកំណាត់ផ្លូវជាតិលេខ៥៦A  ត្រង់ចំណុចខាងជើងភូមិទ្រាស ប្រហែល២០០ម  ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០១៨។ ប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ស្រុកស្វាយចេក បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1H.6942 អ្នកបើកបរឈ្មោះ សោម ចន្ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯម្ចាស់គោយន្តកន្រ្តៃឈ្មោះ យុន យី ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ បៅ ភេទប្រុស (កម្មករ) មកស្នាក់នៅបណ្ដោះអាសន្ន នៅភូមិតាវ៉ឹក […]
  • យុវជនប្រមឹកម្នាក់ ខឹងម្តាយឪពុកមិនឲ្យប្លង់ដីយកទៅបញ្ចាំ យកធាងត្នោតដុតផ្ទះឆេះខ្ទេច ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងធ្វើអំពីឈើ​ ប្រក់ស្លឹក ជញ្ជាំងស្លឹក ក្រាលរនាបឬសី្ស មានទំហំ 4គុណនឹង 5ម៉ែត្រ ត្រូវបានឆេះខ្ទេចទាំងស្រុង ដោយសារតែយុវជនជាកូនប្រុសម្នាក់ បានយកស្លឹកត្នោតដុតឆេះខ្ទេចតែម្ដង បន្ទាប់ពីខឹងម្តាយឪពុក មិនឲ្យប្លង់ដីយកទៅបញ្ចាំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង 3និង 30នាទីរសៀល ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 នៅភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូណ៏។ យ៉ាងនេះក្តី ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងប្រជាការពារ បានចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ទៅឲ្យសមត្ថកិច្ចផងដែរ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យជាកូនដែលបានដុតផ្ទះម្តាយឪពុក បណ្ដាលឱ្យឆេះខ្ទេច មានឈ្មោះ លឹង ឆើត អាយុ 29ឆ្នាំ មានម្តាយឈ្មោះ លឹង ហាន អាយុ61ឆ្នាំ និងឪពុកឈ្មោះ ព្រំ សំណាង អាយុ 56ឆ្នាំ។ ប្រភពដដែលបានប្រាប់ទៀតថា មុនពេលកើតហេតុ កូនប្រុសដែលជាជនប្រមឹកម្នាក់នេះ បានទៅសុំយកប្លង់ដីម្ដាយឪពុក យកទៅបញ្ចាំដើម្បីទិញម៉ូតូ ក៏ប៉ុន្តែម្ដាយឪពុកមិនឲ្យ ក៏កើតហិង្សា […]
  • ដំណឹងល្អៗ!!! ក្រសួងអប់រំ ​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដោះស្រាយ​ការមិនពេញចិត្ដនឹងលទ្ធផលប្រលងបាក់ឌុប រាជធានីភ្នំពេញ ៖ សេចក្ដី​ប្រកាស​ព័ត៌មាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក។ គណៈកម្មការ​កោសល្យ​វិច័យ​នឹង​ចាប់​ដំណើរ​ការ​ការងារ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ ក្នុង​រយៈ​ពេល​ ១​សប្តាហ៍។
  • នគរបាលក្រុងច្បារមន ឃាត់មុខសញ្ញាប្រើប្រាស់ និងជួញដូរចែកចែកគ្រឿងញៀន បន្តបន្ទាប់បាន០២នាក់ ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ប្រចាំក្រុងច្បារមន ត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញ ក៏ឃាត់សួរនាំ ឈានទៅឃាត់ខ្លួនមេធំ ដែលជួញដូរ និងចែកចាយគ្រឿងញៀន ដល់ក្នុងផ្ទះតែម្តង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បើតាមសម្តី របស់មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ខាងលើនោះ គឺ កម្លាំងរបស់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលក្រុង ធ្វើការល្បាតតាមមូលដ្ឋាន ក៏បានជួបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ នៅចំណុចផ្លូវលំភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងតែជិះម៉ូតូម្នាក់ឯងមានឈ្មោះ សៅ សុខកែម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់ នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានការសង្ស័យ ក៏ឃាត់ឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនចំនួន០១កញ្ចប់តូច និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដា C100 (សង់) មួយគ្រឿងស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ […]
  • ឪពុកចុងចិត្តតិរច្ឆាន ចាប់រំលោភកូនស្រីចុងញ៉យដង នាងទ្រាំលែងបាន ប្រាប់អ្នកជិតខាង ប្តឹងនគរបាលឃាត់ ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងចិត្តឃោឃៅ គំរាមចាប់រំលោភកូនចុងច្រើនលើកច្រើនសារ ដោយទ្រាំនឹងទង្វើររបស់ឪពុកចុងលែងបាន ក៏ដាច់ចិត្តប្រាប់បុរសម្នាក់ ជាប្រជាការពារភូមិ ប្តឹងបន្តអោយនគរបាលឃាត់ខ្លួនតែម្តងទៅ។ ការឃាត់ខ្លួនបុរសជាឪពុកចុងនេះ ធ្វើឡើងកាលពីវេលាម៉ោង ០៤និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបុរស ជាឪពុកចុងចិត្តឃោឃៅនេះ ប្អូនស្រី (សុំមិនបញ្ចេញឈ្មោះ) ភេទស្រី អាយុ១៧ឆ្នាំ (ជាកូនចុង) ជាសិស្ស មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដោយទ្រាំនឹងការគំរាមធ្វើបាប ថែមទាំងចាប់រណលោភច្រើនលើកច្រើនសារ មកហើយនោះរូបនាងមិនបានតទៀត នាងក៏រត់ទៅប្រាប់បុរសម្នាក់មាន ឈ្មោះ អ៊ុ វ៉ុន អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច និងជាប្រជាការពារភូមិថែមទៀតផង និយាយរៀបរាប់ពីដំណើររឿង ពីដើមដល់ចប់ ពីការគំរាមចាប់រំលោភ ពីសំណាក់ឪពុកចុងរបស់នាង មានឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំដួលថ្មី […]
  • រន្ទះបាញ់មួយគ្រាំង បាញ់គោមួយក្រោលមាន៧២ក្បាល ប្រកាច់ងាប់ភ្លាមៗ៩ក្បាល ខេត្តក្រចេះ ៖ សត្វគោញីឈ្មោលតូចធំចំនួន៩ក្បាល ក្នុងចំណោមជាង៧០ក្បាល របស់ប្រជាកសិករ រស់នៅនៅខាងក្រោយភូមិវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវរន្ទះបាញ់ប្រកាច់ងាប់ភ្លាមៗ យ៉ាងរណូករណែលទាំងខ្សែរចំណង ខណៈមេឃមានភ្លៀង និងខ្យល់បក់ខ្លាំងឡើង កាលពីរសៀលថ្ងៃទី១០ កញ្ញា។ ក្នុងហេតុការណ៍រន្ទះបាញ់ លាន់លឺកក្រើកដី បន្ទាប់ពីមេឃមានភ្លៀង និងខ្យល់បក់ខ្លាំង ត្រូវបានអាជ្ញាធរស្រុកសំបូរអះអាងថា ជាគ្រោះធម្មជាតិមួយមិនដែរធ្លាប់មាន។ ជាមួយនឹងហេតុការនេះ បានបណ្តាលឱ្យសត្វគោញីឈ្មោលចំនួន៩ក្បាល ក្នុងចំណោមហ្វូងគោចំនួន៧២ក្បាល ដែលចងក្នុងក្រោលតែមួយ នៅខាងក្រោយភូមិវឌ្ឍនៈ ត្រូវបានរន្ទះបាញ់ងាប់ ដួលរណូករណែលនៅក្នុងក្រោល ទាំងជាប់ចំណង។ នាយប៉ុស្តិ៍នគរបាលឃុំវឌ្ឍនៈ លោក អនុសេនីយ៍ត្រី ញ៉ែម សិដ្ឋ បានឱ្យដឹងថា សត្វគោទាំងនេះ មានម្ចាស់ឈ្មោះ យ៉ុន សុខា អាយុ៤៨ឆ្នាំ ជាកូនរបស់លោកមេឃុំ ដែលមានចិញ្ចឹមគោច្រើនជាងគេនៅក្នុងឃុំនេះ។ លោកថាក្នុងហេតុការឧប្បតិ្តហេតុរន្ទះបាញ់នេះ ក្រៅពីគោញី ឈ្មោល ចំនួន៩ក្បាល បានងាប់ភ្លាមៗ គឺមិនមានបណ្តាលឱ្យជនណាម្នាក់រងគ្រោះថ្នាក់ទៀតនោះទេ ខណៈដែលគោទាំងនោះ ត្រូវបានម្ចាស់យកទៅចងនៅក្នុងក្រោល នៅក្រោមដើមឈើនៅក្រោយភូមិ។ ការងាប់របស់សត្វគោ ដោយសារតែរន្ទះបាញ់សម្លាប់ ដែលអាជ្ញាធរថាមិនធ្លាប់កើតមាន និងបានសម្លាប់សត្វគោញីឈ្មោល អស់ចំនួន៩ក្បាលនេះ […]

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)