ថ្ងៃ សុក្រ ទី១៩ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រខាងកើត នៅព្រឹកថ្ងៃអង្គារ ទី ២ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រខាងកើត។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបង្ហាញពីការត្រៀមខ្លួនធ្វើការរួមគ្នាជាមួយទីម័រខាងកើត ក្នុងការតៀមខ្លួនសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន រួមទាំង ការបំពេញតម្រូវការកសាងសមត្ថភាព។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបង្ហាញពីទំនុកចិត្តចំពោះផលប្រយោជន៍ទៅវិញទៅមក ដែលនឹងផ្តល់ជូនទាំងអាស៊ាន និងទីម័រខាងកើត នៅពេលក្លាយជាសមាជិកពេញ សិទ្ធិរបស់អាស៊ាន។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសភាជាតិទីម័រខាងកើត ផ្តល់នូវការគាំទ្រផ្នែកច្បាប់យ៉ាងពេញ លេញ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើតនៅក្នុងដំណើរការដ៏សំខាន់មួយនេះ។
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រើពេលមិនដល់២៤ ម៉ោង ស្រាវជ្រាវបង្ក្រាបបានជនដៃដល់បាញ់សម្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ៣ វេលាម៉ោង១៩៖៣៥នាទី មានករណីឃាតកម្មបាញ់សម្លាប់ មួយករណីកើតឡើងចណុចលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំ ខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បើកបររថយន្ត ម៉ាកកូរ៉េ ពណ៌ ស (ប្រហែលមួយតោនកន្លះ) ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងមកកាក់ឈប់ រថយន្តមួយគ្រឿងតូរីស ពណ៌ស្លេ ពាក់ផ្លាកលេខភ្នំពេញ2K-8528 បើកបរដោយជនរងគ្រោះឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសាំង (រាជធានីភ្នំពេញ) ឲ្យឈប់រួចធ្វើសកម្មភាពទាញកាំភ្លើងខ្លី បាញ់ មកលើជនរងគ្រោះ ត្រូវចំនួន៣គ្រាប់បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ។ រួចជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់ ទៅទិសខាងជើង ចំណែកជនរងគ្រោះសមត្ថកិច្ចខេត្តតាកែវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំពោះវត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង ខេត្តតាកែវ យកទៅរក្សាទុកនៅប៉ុស្តិ៍។ ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គ ស្នងការរងទទួលផែន និងទទួលដឹកនាំនាយកដ្ឋាន […]
  • អគ្គលេខាអាស៊ាន និងទីម័រ ពិភាក្សាអំពីអាទិភាពរបស់ទីម័រ ខាងកើត ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ- សន្តិសុខអាស៊ាន តមតាមការអញ្ជើញរបស់ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនៅល្ងាចថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី ប្រទេសទីម័រខាងកើត ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាង កើត ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់ទីម័រខាងកើត ជាពិសេស ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញ សិទ្ធិរបស់អាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានឆ្លៀតឱកាសដើម្បីបញ្ជាក់ឡើងវិញពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ដំណើរ.
  • ជនអន្តោរប្រវេសន៍ចិន ៨ នាក់ ត្រូវបានប្រទះឃើញស្លាប់នៅលើឆ្នេរខ្សាច់ម៉ិកស៊ិក ក្រុមមន្ត្រីបាននិយាយថា សាកសពជនជាតិចិនប្រាំបីនាក់ត្រូវបានគេរកឃើញនៅលើឆ្នេរមួយក្នុងរដ្ឋ អូហ្សាកាOaxaca ប្រទេសម៉ិកស៊ិក បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់។ សាក សពត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រតាមផ្លូវ ដែលជនចំណាកស្រុកខុសច្បាប់ប្រើប្រាស់ព្យាយាមចូលទៅកាន់សហរដ្ឋ អាមេរិក។ ស្ត្រី៧នាក់ និងបុរសម្នាក់នៅលើទូកដែលដំណើរការដោយជនជាតិម៉ិកស៊ិក ចេញដំណើរពីរដ្ឋ ឈីប៉ាស ជាប់ព្រំដែនជាមួយប្រទេស ហ្គាតេម៉ាឡា Guatemala។ ជនចំណាកស្រុកជាង៦.៣លាននាក់បានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ចាប់តាំងពីឆ្នាំ២០២១។ ជនជាតិចិនជាង ៣៧.០០០ នាក់ត្រូវបានឃុំខ្លួននៅព្រំដែនអាមេរិក-ម៉ិកស៊ិកកាលពីឆ្នាំមុន ប្រហែល៥០ ដងធៀបនឹងរយៈពេលពីរឆ្នាំមុន។ កន្លែងស្នាក់នៅ និងកន្លែងអន្តោប្រវេសន៍របស់ប្រទេសម៉ិកស៊ិក ត្រូវបានគ្របដណ្ដប់ដោយការកើនឡើងនៃចំនួនជនចំណាកស្រុក។ រដ្ឋាភិបាលរបស់ប្រទេសនេះបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងលំហូរនេះ ខណៈការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចាប់ផ្តើមដំណាក់កាលកណ្តាល នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ៕ ប្រែសម្រួលដោយម៉ុកម៉ានិច
  • គណបក្សប្រឆាំងរបស់តួកគីនាំមុខការបោះឆ្នោតនៅក្នុងទីក្រុងសំខាន់ៗ គណបក្សប្រឆាំងដ៏សំខាន់របស់តួកគី គឺគណបក្សសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) បានដឹកនាំនៅក្នុងការបោះ ឆ្នោតក្នុងស្រុកនៅក្នុងទីក្រុងសំខាន់ៗ រួមទាំងទីក្រុងធំបំផុតរបស់ប្រទេសអ៊ីស្តង់ប៊ុល និងរដ្ឋធានីអង់ការ៉ាកាលពីថ្ងៃអាទិត្យដោយ មានសម្លេងឆ្នោតជាង៥១ ភាគរយ។ បន្ទាប់ពី ៧៩ភាគ រយ នៃសន្លឹកឆ្នោតនៅទីក្រុងអ៊ីស្តង់ប៊ុល បានបើកអភិបាលក្រុង ដែលកំពុងកាន់អំណាច Ekrem Imamoglu តំណាងឱ្យគណបក្ស CHP ទទួលបាន៥០.៥៣ ភាគរយនៃសន្លឹកឆ្នោតខណៈ Murat Kurum បេក្ខជននៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច (AKP) ទទួលបាន៤០.៧២ ភាគរយ។ គណបក្ស CHP ក៏ត្រៀមខ្លួនដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួននៃរដ្ឋធានីអង់ការ៉ាផងដែរ ខណៈអភិបា លក្រុងដែលកំពុងកាន់អំណាច Mansur Yavas មកពីគណបក្ស CHP បានរក្សាតំណែងរបស់គាត់ជាមួយនឹង៥៨.៩៨ ភាគរយនៃការបោះឆ្នោតប្រឆាំងនឹងបេក្ខជន AKP លោក Turgut Altinok ដែលទទួលបាន៣២.៩ ភាគរយ៕ ប្រែសម្រួលដោយ ម៉ុកម៉ានិច
  • ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា ចំពេលមានការរស់ឡើងវិញនៃការចរចាបទឈប់បាញ់ ក្រុងគែរ៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧៧នាក់នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរសុខាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យ ៣១ មីនា ខណៈអេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាជុំថ្មី ក្នុងគោលបំណងធានាបទឈប់បាញ់ជាមួយមេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។ មន្ត្រីសុខាភិបា លប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់បាននិយាយថា ការវាយប្រហារបានវាយប្រហារលើតង់ជាច្រើននៅខាងក្នុងមន្ទីរពេទ្យអាល់ អាក់សា (Al-Aqsa) ដោយបានសម្លាប់មនុស្ស៤នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងអ្នកកាសែតប្រាំនាក់ផងដែរ។ ប៉ាឡេស្ទីនជាង ៣២.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលាមក នេះបើយោងតាមអាជ្ញាធរសុខាភិបាល។ មន្ត្រីសុខាភិបាលនិយាយថា អ្នកស្លាប់ភាគច្រើនជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា យ៉ាងហោចណាស់មួយភាគបីគឺជាអ្នកប្រយុទ្ធ។ សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានទម្លុះព្រំដែន និងបានវាយលុកតាមសហគមន៍នានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សចំនួន១,២០០ នាក់ និងចាប់ពង្រត់ចំណាប់ខ្មាំងចំនួន២៥៣នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ស្ពានអាកាស “មរតកតេជោ”ត្រូវបានបើកអោយដំណើរការជាបណ្តោះអាសន្នហើយចាប់ពីនៅថ្ងៃនេះតទៅ អនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអោយដំណើរ ការជាបណ្តោះអាសន្នហើយនូវ ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីព្រះមុនីវង្សស្ថិតក្នុងមូលដ្ឋានខណ្ឌមាន ជ័យ និងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ ។ តាមសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើ ប្រាស់ជាបណ្តោះ អាសន្នស្ពានអាកាស “មរតកតេជោ”របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែមីនាកន្លងទៅ បានអោយដឹងថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុច ប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនី វង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌ មានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតី […]
  • រយៈពេលបីខែមកនេះ រដ្ឋសភាកទទួលជោគជ័យធំធេងលើការងារវិស័យការទូតសភានាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិ រដ្ឋសភាបានបង្ហាញលទ្ធផលការងារនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺនៅចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលគិតពីថ្ងៃទីខែមករាដល់ខែមេសាឆ្នាំ២០២៤ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤នេះ។ ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភាបានសម្រេចលទ្ធផលជាច្រើនក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមមុខងារសំខាន់ៗរបស់ខ្លួនដែលបានកំណត់នៅក្នុងច្បាប់ មានដូចជាមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងពលរដ្ឋ ព្រមទំាងវិស័យការទូតសភា និងការងារជាច្រើនទៀត។ រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តោតការយកចិត្តទុកដាក់ពង្រឹងពង្រីកវិស័យការទូតសភា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិនៅលើឆាកអន្តរជាតិ។ នៅក្នុងរយៈពេលបីខែមកន្លងមកនេះ សម្តេចរដ្ឋសភា ប្រធានរដ្ឋសភា បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងអង្គការនានាចំនួន១២លើក។ នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា តែងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិជាធំ ដោយបានប្រើប្រាស់យន្តការវិស័យការទូតសភានេះ សំដៅរឹតចំណងទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាមួយសមភាគីទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងសមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ការស្វែងរកការគំាទ្រដល់ការធ្វើទំនើបកម្មរដ្ឋសភារបស់យើងទៅជាសភាឌីជីថល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ បម្រើប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ កាលពីដើមខែមីនាឆ្នាំ២០២៤កន្លងមកនេះ សម្តេចរដ្ឋសភាធិប តី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារំាង […]
  • ព្រះមហាក្សត្រ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងព្រះរាជហឫទ័យសោមនស្សរីករាយក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជាស្ត្រីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។ ព្រះករុណជាអម្ចាស់បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។ […]
  • ក្រសួងការងារ រៀបចំផ្តល់ការកាត់សក់ដោយឥតគិតថ្លៃជូនកម្មកររោងចក្រ និងប្រជាពលរដ្ឋជិត៧០០នាក់នៅតំបន់ផ្ទះឡក្នុងសង្កាត់ចោមចៅទី១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤នេះបានរៀបចំ “ពិធីកាត់សក់បង្កក់សេរី ”ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មក កម្មការិនី និងប្រជាពល រដ្ឋ នៅតំបន់ផ្ទះឡ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្ត្ររាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមទាំងថ្នាក់ដឹកនាំក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ ក្នុងពិធីកាត់សក់នេះ មានបងប្អូនកម្មករនិយោជិតនិងប្រជាពល រដ្ឋក្នុងតំបន់ចូលរួមប្រមាណជិត៧០០នាក់ដែលជាកម្មករនិងកម្មការិនី និងប្រជាពលរដ្ឋមូលដ្ឋានដែលស្ថិតនៅផ្ទះជួលក្នុងតំបន់ផ្ទះឡ។ កម្មវិធីនេះ ជាកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងសមាគមមិត្តយើងដែលបាននាំយកជាងជំនាញៗចំនួន៦១រូប ចូលរួមកាត់សក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំពិធីនេះដើម្បីផ្តល់ការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋជាទូទៅក្នុងតំបន់នៅ មុនឱកាសឆ្នាំថ្មីប្រពៃណីជាតិដែលនឹងខិតចូលមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខ។ ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង […]
  • សម្តេចធិបតី បញ្ជាក់ថា កម្ពុជាគ្រោងដាក់ពាក្យសង្ក្រាន្តកម្ពុជា ទៅអង្គការយូណេស្កូនៅឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឲ្យធ្វើការរៀបចំឯកសារ ដើម្បីត្រៀមដាក់ទៅអង្គការយូណេស្កូនៅ«សង្ក្រាន្តកម្ពុជា» ដែលយ៉ាងយូរបំផុតគឺនៅត្រឹមឆ្នាំ២០២៥។ ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់ពលរដ្ឋកុំមានការបារម្ភទាក់ទងទៅនឹងការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅសង្ក្រាន្តប្រទេសថៃ ដោយថាពាក្យនេះមិនមែនជាពាក្យផ្ដាច់មុខរបស់ប្រទេសណាមួយនោះទេពោល គឺមាននៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវផងដែរ។ សម្ដេចធិបតី បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ដើម្បីរៀបចំក្នុងការដាក់ពាក្យនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាផងដែរ។ ជាមួយគ្នានេះសម្ដេចក៏ជំរុញឲ្យប្រើប្រាស់ពាក្យសង្ក្រាន្តនេះនៅក្នុងរដូវកាលចូលឆ្នាំឲ្យបានទូលំទូលាយដូចពីមុនផងដែរ។ សម្ដេចធិបតី បង្ហើបបន្ថែមថា ក្រៅពីសម្បត្តិវប្បធម៌ដែលបានចុះបញ្ជីរួចហើយក្នុងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីនៅសម្បត្តិវប្បធម៌មួយចំនួនទៀតផងដែរដូចជា អាពាហ៍ពិពាហ៍ខ្មែររួមទាំងការប្រើប្រាស់សម្លៀក បំពាក់ និងក្រមាជាដើម ៕  
  • រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នកជំងឺ ដែលរងរបួសដោយសារឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅខេត្ដពោធិ៍សាត់ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចុះពិនិត្យសួរសុខទុកស្ថានភាពជំងឺរបស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្ត ក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានពាំនាំប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដយ៉ាងពន់ពេកពីស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវថវិកាមួយចំនួនជូនដល់អ្នកជំងឺដែលរងគ្រោះក្នុងករណីខាងលើនេះ និងអ្នកជំងឺផ្សេងទៀត ដែលសម្រាកនៅបន្ទប់ជាមួយគ្នានេះផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ដ្រី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលខេត្ត តាមដានពីស្ថានភាពនៃគ្រោះថ្នាក់នេះជាប់ជានិច្ច ដោយបានចាត់ឱ្យក្រុមការងារត្រៀមជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្ដទុកដាក់ ២៤ម៉ោង លើ២៤ម៉ោង និងរាយការណ៍លម្អិតពីស្ថានភាពនៃជំងឺរបស់ជនរងគ្រោះ ដើម្បីស្វែងដល់ពីអ្វីដែលត្រូវបន្ដជួយជាបន្ដបន្ទាប់ ក្នុងការធានានូវសុវត្ថិភាពរបស់ពលរដ្ឋដែលរងគ្រោះថ្នាក់ទាំងនេះ។ ករណីឧបទ្ទវហេតុរថភ្លើង បុកជាមួយរថយន្ដក្រុង នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្ដាលឲ្យមនុស្ស៤៦ នាក់រងរបួសធ្ងន់ស្រាល។ បច្ចុប្បន្នជនរងគ្រោះចំនួន ១៨នាក់ (រងរបួសធ្ងន់ […]
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើមខែមេសា តមតាមការអញ្ជើញរបស់ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ពីថ្ងៃទី ១ ដល់ ៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងការត្រៀមសម្រាប់ដំណើរឆ្ពោះទៅរកសមាជិកភាពពេញនៅក្នុងអាស៊ានរបស់ទីម័រខាងកើត ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងដឹកនាំក្រុមការងារលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំង ៣នៃសហគមន៍អាស៊ាន ព្រមទាំងការតភ្ជាប់អាស៊ាន ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតី José Ramos-Horta ឯកឧត្តមនាយករដ្ឋមន្ត្រី Xanana Gusmão លោកជំទាវប្រធានសភាជាតិ Maria Fernanda Lay ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ Bendito dos Santos Freitas ព្រមទាំងមន្ត្រីជាន់ខ្ពស់ទីម័រខាងកើតមួយចំនួនទៀត។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងមានជំនួបជាមួយប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំងតំណាងវិស័យ…
  • ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌ មានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថីព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនា សម្ព័ន្ធគាំទ្រ, ការកសាង […]
  • អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទ ភ្នំបាខែងឱ្យប្រសើរឡើងវិញ។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់ឡើយ។ ចំពោះពេលវេលា និងមូលហេតុដែលធ្វើឱ្យរូបបដិមានេះបាក់ធ្លាក់ យើងមិនទាន់ដឹងឱ្យប្រាកដ។ ក៏ប៉ុន្តែ ផ្អែកតាមស្លាកស្នាមស៊ីម៉ង់ត៍ដែលសេសសល់ យើងអាចដឹងថា កន្លងមក រូបបដិមានេះ ធ្លាប់មានការជួសជុលដោយសាលាបារាំងចុងបូព៌ាម្ដងមកហើយ។ បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុង ធ្វើការជួសជួសជាថ្មីម្ដងទៀតជាច្រើនកន្លែងដូចជា សិក្សាអំពីគ្រឹះ ពិនិត្យមើលជើងទម្ររបស់រូប។ ជួសជុលជើងទម្រនៅផ្នែកខាងស្តាំដែលប្រេះ ដោយស្វានដាក់ស្នូលដែកអ៉ីណុកដើម្បីតភ្ជាប់ប្រអប់ជើងឡើងវិញជាដើម។ ក្នុងការជួសជួលបដិមាថ្មភក់បុរាណមួយនេះ ក្រុមអ្នកបច្ចេកទេស ក៏នឹងត្រូវឆ្លាក់ថ្មថ្មីមកបំពេញជំនួសនៅតាមកន្លែងដែលបាត់៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)