ថ្ងៃ ច័ន្ទ ទី១៣ ខែ កក្កដា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបម ក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបងជាង២,៣០០នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ដែលក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្ត។ ជំនួបសំណេះសំណាលថ្ងៃនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខមន្រ្តីរាជការ និងដើម្បីជំរុញប្រសិទ្ឋភាពការងាររបស់មន្រ្តីរាជការទូទាំងខេត្តអោយកាន់តែមានប្រសិទ្ឋភាពការងារខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕  
  • លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងបាន ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបិទបណ្តោះអាសន្ន សាលា CIS សាខាកោះពេជ្រ ក្រោយរកឃើញវីរុសនេះទៅលើគ្រូបង្រៀនម្នាក់ជនជាតិកាណាដា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងបាន ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបិទបណ្តោះអាសន្ន សាលា CIS សាខាកោះពេជ្រ ក្រោយរកឃើញវីរុសនេះទៅលើគ្រូបង្រៀនម្នាក់ជនជាតិកាណាដា។ ចំពោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរៀននៅសាលានោះ សូមបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន ក្នុង រយៈពេល១៤ថ្ងៃ។ ក្រុមការងារ អ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោល ដើម្បីចាត់វិធានការបន្តទៀត។
  • «ជនបរទេសមកពីប្រទេសចំនួន ៥ ត្រូវហាមឃាត់មិនឲ្យចូលកម្ពុជា ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការចម្លង Covid-19» ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា នេះ បានប្រកាសពីបម្រាមថ្មីមួយ ដោយហាមឃាត់ជនបរទេសមកពីប្រទេសចំនួន៥ ចូលមកក្នុងប្រទេសកម្ពុជាជាបណ្តោះអាសន្នរយៈពេល ៣០ថ្ងៃ រួមមាន ប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ។ បម្រាមនេះ បានធ្វើឡើងនៅក្រោយពីអង្គការសុខភាពពិភពលោក រាយការណ៍ថា ពេលនេះមានប្រទេសចំនួន១១៧នៅលើសកលលោក កំពុងរាតត្បាតដោយវីរុសកូវីដ១៩ ហើយកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេ ដែលតម្រូវឲ្យកម្ពុជាមានវិធានការការពារ ទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា៕ 
  • ទស្សនាទិដ្ឋភាពពិធីបុណ្យទន្លេ ថ្ងៃទី ១ លើកទី៦ នៅខេត្តបាត់ដំបង។ មានវីដេអូរ ទស្សនាទិដ្ឋភាពពិធីបុណ្យទន្លេ ថ្ងៃទី ១ លើកទី៦ នៅខេត្តបាត់ដំបង។    
  • ក្រសួងសុខាភិបាលចេញប្រកាសថា រកឃើញករណីអ្នកផ្ទុកមេរោគ Covid-19 ២ករណីទៀតនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ នៅលើជនជាតិកាណាដា វ័យ៤៩ឆ្នាំ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ។ ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំងពីរនាក់នោះ ត្រូវបានយកមកដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក ដែលក្រុមការងារសុខាភិបាល កំពុងតែដំណើការ។ សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)។ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប។ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៦៖ បុរសជនជាតិកាណាដា […]
  • ផឹកស្រាស្រវឹងខឹងម្ដាយដុតផ្ទះខ្លួនឯងឆេះហ្មត់ និងរាលដាលដល់ផ្ទះគេអស់មួយជំហៀង បានប្រជាពលរដ្ឋជួយទាន់ ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ផឹកស្រាស្រវឹង ខឹងនឹងម្ដាយ ក៏បានដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះខ្ទេចតែម្ដង ជាមួយគ្នានេះ ផ្ទះ១ខ្នងទៀតនៅក្បែគ្នាក៏ឆេះអស់១ជំហៀងផងដែរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ម្ចាស់ផ្ទះជាស្ត្រីមេម៉ាយ មានឈ្មោះ ហុក ហាត អាយុ ៦៤ឆ្នាំ មានកូន៤ នាក់ ។ ឯកូនប្រុស ដែលជាជនដៃដល់នោះមាន ឈ្មោះជៀម ចាន់នឿន អាយុ ៣៦ ឆ្នាំ ។ មុនពេលកើតហេតុ ម្ដាយមិនបាននៅផ្ទះទេ ប៉ុន្តែ កូនប្រុសឈ្មោះ ជៀម ចាន់នឿន បាននៅផ្ទះម្នាក់ឯង និងបានផឹកស្រាស្រវឹង គួបផ្សំខឹងនឹងនិងម្តាយ មិននៅផ្ទះផង ក៏បានយក ភ្លើងដុតផ្ទះបណ្ដាលឱ្យឆេះទាំងស្រុងតែម្ដង។ ខណៈនោះដែរអណ្តាតភ្លើងបានឆាបឆេះទៅផ្ទះជិតគ្នាមួយខ្នងទៀត បណ្តាលឱយឆេះអស់មួយជំហៀង ។ រថយន្តពន្លត់អគី្គភ័យមិនអាចទៅជួយបានទេព្រោះផ្ទះនៅម្ខាងទន្លេ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ជួយពន្លត់ទើបផ្ទះមួយខ្នងទៀតឆេះត្រឹមតែមួយចំហៀងប៉ុណ្ណោះ៕
  • ខេត្តកំពង់ឆ្នាំង៖បិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ុបជាកងកម្លាំង នគរបាលជាតិកម្ពុជាចំនួន២១៣នាក់ នៅសាលានគរបាលជាតិភូមិភាគ៦(មានវីដេអូរ) ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សិស្សនាយនគរបាល នាយនគរបាលរង ដែលជាប់ជ័យលាភីក្នុងក្រប ខណ្ឌនគរបាលជាតិកម្ពុជា ត្រូវយកចំណេះដឹង និងជំនាញ ដែលបាន ទទួលការបណ្ដុះបណ្ដាលនៅទីនេះទៅបំរើអង្គភាព ឲ្យមានប្រសិទ្ធភាព គោរពឋានានុក្រមនិងគោរពបទបញ្ជាឲ្យបានខ្ជាប់ខ្ជួន។ មានប្រសាសន៍បែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤លើកទី១ នៅសាលាភូមិភាគ ៦ ខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២០ ។ ឯកឧត្តមសាស្ត្រាចារ្យបានបន្តថា៖ វគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ គឺជាវគ្គកាតព្វកិច្ច សម្រាប់សិស្សនគរបាលជាតិ ក្របខណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់វគ្គនេះជាមុនសិន មុន នឹងក្លាយជាកងកម្លាំងរបស់នគរបាលជាតិកម្ពុជា ។  
  • ក្រុងប៉ោយប៉ែត៖រដ្ឋមន្ត្រីក្រួងសុខាភិបាលអំពានាវឲ្យពលរដ្ឋកម្ពុជាយកចិត្តទុកដាក់សំខាន់ផ្នែកអនាម័យ ក្រុងប៉ោយប៉ែត៖ឯកឧត្តមរដ្ឋមន្ត្រីម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ លោកអញ្ជើញមកទីក្រុងប៉ោយប៉ែតថ្ងៃនេះដើម្បីចុះផ្ដល់កម្លាំងចិត្តដល់ពលរដ្ឋនិងក្រុមការងារ និងសហការជាមួយភាគីថៃពង្រឹងការត្រួតពិនិត្យជម្ងឺផ្លូវដង្ហើមថ្មីកូវីដ.19។ ឯកឧត្តមមានប្រសាសន៏បន្ថែមថាៈការពារទប់ស្កាត់៖ទី១ធ្វើយ៉ាងណាចាប់ឲ្យបានអ្នកដែលកើតជម្ងឺឆ្លងផ្លូវដង្ហើថ្មី(Covid-19)ដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយបើឃើញយើងនិងយកគាត់ដាក់បន្ទប់ដោយឡែកដើម្បីការពារ បើសិនធ្វើវិភាគមិនឃើញរោគសញ្ញាយើងនិងឲ្យគាត់ធ្វើដំណើរបន្ត។ទី២យើងធ្វើការតាមដានអ្នកដែលនៅជាមួយអ្នកផ្ទុកមេរោគ តើគាត់ប៉ះពាល់បែបណា ដូច្នេះលោកមកទីក្រុងប៉ោយប៉ែតពេលនេះសំខាន់ណាស់រកឲ្យឃើញអ្នកដែលផ្ទុកគឺទប់ឲ្យជាប់ ។ ក្រសួងសុខាភិបាលក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនិងមានការខិតខំនិងយកចិត្តទុកដាក់ជាខ្លាំងក្នុងការងារមួយនេះម្យ៉ាងក្រុមការងាររួមគ្នាសហការជាមួយភាគីថៃ ពង្រឹងនូវមិត្តភាពសាមគ្គីជាតិផងហើយសុវត្តិភាពប្រជាជនផង៕    
  • (មានវីដេអូ៖)សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។  
  • «កម្ពុជា នឹងលែងពឹងផ្អែកលើផ្នែកកសិកម្ម ងាកទៅពឹងលើវិស័យឧស្សាហកម្ម និងសេវាកម្ម​» សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានស្នើឡើងដោយគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ត្រូវបានរដ្ឋសភាជាតិ អនុម័តយល់ព្រមនៅក្នុងសម័យប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះ។ ទាក់ទិននឹងបង្កើតក្រសួងថ្មីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា កម្ពុជានឹងលែងពឹងផ្អែកទៅលើវិស័យកសិកម្មទៀតហើយ គឺត្រូវងាកមកពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ សម្រាប់ការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ច។ រាជរដ្ឋាភិបាល បានពន្យល់ពីសេចក្តីព្រាងច្បាប់នេះថា ស្របពេលដែលពិភពលោកដើរមកដល់របត់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ កម្ពុជាត្រូវការជាចាំបាច់នូវយន្តការគ្រប់គ្រងមួយច្បាស់លាស់លើរបត់ថ្មីនេះ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
  • សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រកឃើញស្ករត្នោត មានសារធាតុគីមី និងស្ថានីយ៍/ដេប៉ូ ៣កន្លែងលក់មិនគ្រប់បរិមាណ និងគុណភាព (ពោធិ៍សាត់)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រួមជា មួយរថយន្តពិសោធន៍ចល័តទាំងពីរ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានសហការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ រកឃើញសារធាតុគីមី ក្នុងស្ករត្នោត នៅផ្សារសាមគ្គីក្រគរ និងស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ៣កន្លែង លក់មិនគ្រប់បរិមាណ និងគុណភាព ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា នៅក្នុងឱកាសចុះទៅពិនិត្យទីតាំងខាងលើ មន្រ្តីជំនាញកាំកុងត្រូល ក៏បានយកមុខទំនិញ ៦៦គំរូ មកពិនិត្យ ជាលទ្ធផលបានរកឃើញស្ករត្នោតដែលមានសារធាតុគីមីហាមឃាត់ និងបានធ្វើការដកហូតស្ករត្នោតចំនួន ០៣គីឡូក្រាម យកទៅកម្ទេចចោល។ ជាមួយគ្នានោះ មន្ត្រីជំនាញកាំកុងត្រូល ក៏បានបន្តត្រួតពិនិត្យ ស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ ៦កន្លែងផ្សេងទៀត ជាលទ្ធផលមានស្ថានីយ៍/ដេប៉ូ ៣កន្លែង ដែលអនុលោមភាព ទាំងបរិមាណ និងគុណភាព, ស្ថានីយ៍/ដេប៉ូ ២កន្លែង មិនមានអនុលោមភាពទាំងបរិមាណ និងគុណភាព និងស្ថានីយ៍/ដេប៉ូ ១កន្លែង មិនមានអនុលោមភាពបរិមាណ៕
  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងវៀតណាម សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនិងសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរត្រូវបានរដ្ឋសភា អនុម័តនៅក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា ព្រឹកថ្ងៃទី១៣ មីនានេះ។ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភីបាលកម្ពុជា និងរដ្ឋាភិ បាលវៀតណាម ដោយបានឆ្លងកាត់កិច្ចប្រជុំពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ស្របតាមច្បាប់នៃភាគី នីមួយៗ និងតាមច្បាប់អន្តរជាតិ ដែលកិច្ចប្រជុំលើកទី១ ធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៤ និងលើកទី២ ធ្វើឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៥ ដោយភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ។ សន្ធិសញ្ញានេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរសំដៅប្រយុទ្ធប្រឆាំងនឹងបទល្មើសប្រកបដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានគោរព អធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍រួមទាំងសងខាង ហើយជាផ្នែកមួយនៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ក្នុងការចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ នេះបើតាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងសេចក្តីថ្លែងហេតុនៃ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុង វិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដាក់ ជូនសម័យប្រជុំវិសាមញ្ញរដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័តកាលពីព្រឹកមិញ ហើយជាមួយគ្នានេះរដ្ឋសភា ក៏បានអនុម័តផងដែរនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាង […]
  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម័យប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី១៣ មីនានេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការប្រញាប់ទៅតាមការស្នើរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ មុននឹងបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីប្បញ្ញត្តិដែលរួមមាន ៨ មាត្រា ហើយបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មថា កម្ពុជានឹងលែងពឹងផ្អែក ទៅលើវិស័យកសិកម្មទៀតហើយ គឺត្រូវងាកមកពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្មវិញសម្រាប់ ការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ច។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល អំពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានបរិយាយថា វិស័យឧស្សាហកម្ម បានរួមចំណែក យ៉ាងសំខាន់ក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព តាមរយៈការ វិនិយោគ ការប្រើប្រាស់ និងការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗ ហើយថា ស្របពេលដែលពិភពលោកដើរមកដល់ របត់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿនរហ័ស និងមានទំនាក់ ទំនងជិតស្និទ្ធទៅនឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាសកល កម្ពុជាត្រូវការជាចាំបាច់នូវយន្ត ការគ្រប់គ្រងមួយច្បាស់លាស់លើរបត់ថ្មីនេះ ធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន […]
  • ភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏ឆ្លង កូវីដ-១៩ដែរ ប្រភពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau លោកបានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា ភរិយារបស់លោកក្រោយពីបានធ្វើរោគវិនិច្ឆ័យឃើញវិជ្ជមានកូរ៉ូណាវីរុស ។ ចំណែកឯលោកនាយករដ្ឋមន្ត្រីផ្ទាល់ ក៏ប្រហែលជាអាចឆ្លងវីរុសនេះផងដែរ។ គួរបញ្ជាក់ថា ជំងឺនេះ នៅក្នុងប្រទេសកាណាដាមានចំនួន១៤២ករណី ក្នុងនោះបាត់បង់ជីវិតម្នាក់ និង១១នាក់បានចាកចេញពីមន្ទីរពេទ្យ ៕
  • អ្នកនាំពាក្យប្រធានាធិបតីប្រេស៊ីល វិជ្ជមានមេរោគកូរ៉ូណា Covid-19 ក្រោយពីជួបលោក ដូ ណាល់ ត្រាំ នៅលើទឹកដីអាមេរិក (ប្រេស៊ីល)៖ លោក ហ្វាប៊ីយ៉ូ វ៉ានហ្គារតែន (Fabio Wajngarten) អ្នកនាំពាក្យលោក ហ្សៀរ បុលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញផ្ទុកមេរោគកូរ៉ូណា Covid-19 ដែលកំពុងឆ្លងរាលដាលស្ទើរពាសពេញពិភពលោក។ ទូរទស្សន៍ CNN របស់អាមេរិក បានផ្សាយថា លោក ហ្វាប៊ីយ៉ូ វ៉ានហ្គារតែន និងលោក ហ្សៀរ បុលសូណារ៉ូ បានធ្វើដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលនៅពេលនោះ អ្នកទាំងពីរបានទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅឯវិមាន ម៉ាអាឡាហ្គូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ សារព័ត៌មាន Daily Mail ផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនឹងដឹងនៅថ្ងៃសុក្រថាតើប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro មានផ្ទុកមេរោគកូវីដ-១៩ មែនឬយ៉ាងណា បន្ទាប់ពីអ្នកនាំពាក្យរបស់ប្រធានាធិបតីប្រេស៊ីលបានធ្វើតេស្ដវិជ្ជមានកាលពីម្សិលមិញ។ លោក Fabio Wajngarten អ្នកនាំពាក្យរបស់ប្រធានាធិបតីប្រេស៊ីល លោក […]

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)